35 C
Phnom Penh

តុលា​ការ​បើក​សវនាការ​ជំនុំ​ជម្រះរឿង​​ក្តី​ជន​ជាតិ​អង់គ្លេស​ពី​បទ​ប្រព្រឹត្ត​អំពើ​អនា​ចារ​លើ​ក្មេងប្រុស​បីនាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​លោក គឹម រ័ត្ន​ណារិន ចៅ​ក្រម​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​បើក​សវនា​ការ​បិទ​ទ្វា​រ​មួយ​​ដើម្បី​ជំនុំ​ជម្រះ​​រឿង​ក្តីបុរស​ជន​ជាតិ​អង់​គ្លេស​ម្នាក់​ ដែល​​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​ ដោយ​បាន​រំលោភ​​ក្មេង​ប្រុស​បីនាក់​អាយុ​៨​ឆ្នាំ​ដល់​១២​​ឆ្នាំ។

លោក Richard Fruin អាយុ​៣៦​ឆ្នាំ ដែល​បាន​បង្រៀន​ក្មេង​ប្រុស​ទាំង​នេះ​នៅ​សាលា​​ភាសា​អង់​គ្លេសឯ​កជន​​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ នោះ ត្រូវ​​បាន​ចាប់​ខ្លួន​កាលពី​ខែ​តុលា​​ឆ្នាំមុន នៅ​ក្នុង​សណ្ឋាគារ​មួយស្ថិត​ក្នុង​ខណ្ឌ​ដូន​ពេញ ដែល​ពួកគេ​បាន​ឃើញ​គាត់​នៅ​ជាមួយ​ក្មេ​ង​ប្រុស​អាយុ​៨​ឆ្នាំម្នាក់​អត់មាន​​ពាក់​អាវ​។

ការ​ឆ្មក់​ចូល​បាន​ធ្វើ​ឡើង​បន្ទាប់ពី​​ពួក​គេ​បាន​​ទទួល​​ពាក្យ​បណ្ដឹង​ពី​ក្រុម​គ្រួសារ​​​​​ក្មេង​​ប្រុស​ពីរ​នាក់​ ដែល​គាត់​ក៏ត្រូវ​បាន​​ចោទ​​ប្រកាន់​ ពីបទ​រំលោភ​ផង​ដែរ​។

Richard Fruin ធ្លាប់​មាន​ប្រវត្តិ​ជាប់​ទោស​ព្រហ្មទណ្ឌ​ដែល​បាន​អនុវត្ត​ទោស​រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​ពន្ធនាគារ​ប្រទេស​អង់​​គ្លេស​ពី​បទ​ផលិត​​រូប​អាស​អាភាស​កុមារ​។

បន្ទាប់​ពីសវនាការ​កាត់​ក្ដី​កាលពី​ម្សិល មិញ លោក ជា ណារ៉ា មេធាវី​កា​រ​ពារ​ជន​រង​គ្រោះ​បាន​មាន​ប្រសាសន៍​ថា Richard Fruin បាន​ប៉ះពាល់​រាង​កាយ​ជន​រង​គ្រោះ​ដោយ​សន្យា​ឲ្យ​ពួកគេ​ចូល​រៀន​នៅ​សាលា​ល្អ​ៗ។

លោក សំ សុគង់ មេធាវី​កា​រពារ​ជន​សង្ស័យ ​មាន​ប្រសាសន៍​ថា កូន​ក្ដី​របស់​លោក​គ្មាន​កំហុស ​ទេ។ លោកបាន​ថ្លែង​​ ថា“ Richard Fruin គ្រាន់ តែ​ព្យាយាម​ជួយ​រក​សាលា​ឲ្យ​កុមារ​​ក្រី​ក្រ​ទាំង​នេះ​រៀន​ប៉ុណ្ណោះ​”។ តុលាការ​នឹង​​ប្រកាស ​សាល​ក្រម​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស