31 C
Phnom Penh

កូដកម្ម​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ បញ្ចប់​បន្ទាប់​ពី​ដំណើរការ​បានរយៈពេល​​មួយ​ថ្ងៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផែនការ​ធ្វើ​កូដកម្ម​នៅ​តាម​រោង​ចក្រ​ទូ​ទាំង​​ប្រទេស​ដែល​មាន​ការ​ចូល​រួម​ពី​កម្មករ​ច្រើន​សែន​នាក់​​បាន​បញ្ចប់​ជា​ស្ថាពរ​ បន្ទាប់​ពី​ដំណើរ ការ​បាន​រយៈ​ពេល​មួយ​ថ្ងៃ​ ដោយ​មាន​តែ​រោង​ចក្រ​ពីរ​បី​ប៉ុណ្ណោះរាយការណ៍ពី​មិន​ទៅ​ធ្វើការ​ នេះ​បើយោង​តាម​មេដឹក​នាំ​សហជីព​ចំនួន​ពីរ​រូប​ ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ចូល​រួម​ធ្វើ​កូដកម្ម​ទាំង​នេះ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​ សហជីព​មិត្តភាព​កម្មករ​ បាន​មាន​ប្រសាសន៍​ថា “កម្មករ​ទាំង​អស់​បាន​ត្រឡប់​ទៅ​ធ្វើការ​ជា​ធម្មតា​វិញ ពីព្រោះ​ពួកគេ​ទទួល​បាន​ដំណឹង​​ថា ក្រសួង​ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កំពុង​ពិនិត្យ​ប្រាក់​ខែ​របស់​កម្មករ​”។

កាលពី​ថ្ងៃ​អង្គារ​មេដឹកនាំ​សហជីព​ចំនួន​ប្រាំ​មួយ​នាក់​ផ្សេង​ទៀត​ បាន​ដក​ខ្លួន​ចេញ​ពី​ផែនការ​ធ្វើ​កូដកម្ម​ដែល​បាន​ចាប់​ផ្តើមកាល​​​ពី​ថ្ងៃ​​​ពុធ ដោយ​អះ​អាង​ថា កម្មករ​ខ្លាច​អត់​ទទួល​បាន​ប្រាក់​ខែ​របស់​ខ្លួន​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ដែល​នឹង​ត្រូវ​បាន​ប្រារព្្ធ​ក្នុង​ខែ​មេសា។

អ្នកស្រី សុភ័ណ្ឌ បា​ន​ឲ្យ​ដឹង​​ថា ប្រសាសន៍​​ របស់​លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រោយ​ព្រឹត្តិ​ការណ៍​មួយនៅ​សណ្ឋាគារ​សូហ្វី​តែល​ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​កម្មករ​​ដែល​យល់​ឃើញ​ថា រដ្ឋាភិបាល​នឹង​ពិចារណា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​តាម​ការ​ទាម​ទារ​របស់​សហជីព​។

លោក អិុត សំហេង បាន​ថ្លែង​ទៅកាន់​ក្រុម​​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបាល​សង្ឃឹម​ថា “នឹង​សម្រេច​បាន​ចំនួន​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់គ្នា​” ទាក់​ទង​ទៅ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​។

លោក អិុត​ សំហេង បាន​មាន​ប្រសាសន៍​ថា “មុន​ពេល​យើង​សម្រេច​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ យើង​ត្រូវ​តែ​សម្រេច​ប្រកប​ដោយ​​តម្លាភាព​ និង​ពិភាក្សា​គ្នា​អំពី​បញ្ហា​ទាំង​អស់​”។

តំាង​ពី​ដំណាក់​កាល​ដំបូង​នៃ​សកម្មភាព​តវ៉ា​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​ រដ្ឋាភិបាល​បាន​បដិសេធ​មិន​ចាប់​ផ្តើម​កិច្ច​ចរចា​​រវាង​កម្មករ​ និង​និយោជក​ ជុំវិញ​ប្រាក់​ឈ្នួល​អប្បបរមា​​ខ្ពស់​ជាង​​មុនទេ​។ គួរ​បញ្ជាក់​ថា ក្នុង​ពេល​បច្ចុប្បន្ន កម្មករ​រោង​ចក្រ​កាត់​ដេរ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្ប​បរមា​ចំនួន​១០០ដុល្លារ​ក្នុង​មួយ​ខែ​។

​សហ​​ជី​ព​មួ​យ​​ក្រុម​​​មា​ន​​​​​​​​ប្រាំ​​ពីរសហជីព​ និង​សមា​​​គ​ម​​​កា​រ​​ងារ​​​យ៉ា​ង​​​​​តិ​ច​​ចំនួនប្រាំ​​បី​ បា​នសន្យា​​​​រៀប​ចំ​​​កូ​ដ​កម្ម​​​​ស្នាក់នៅ​​​ផ្ទះ​​​ម្ត​ង​ទៀ​ត​ ក្រោយ​​​ពិធីបុណ្យចូ​ល​​ឆ្នាំ​​ខ្មែរ​ ​ដែល​​​នឹងចាប់​ផ្តើម​​នៅ​​ថ្ងៃ​​​ទី​១៤ ខែ​មេសា។

​​កម្មករ​​ប្រហែលជា​​៦០០​​នាក់​​​បា​ន​តវ៉ា​​​​ ​ដាច់​ដោយឡែកមួ​យ​​​ នៅ​ក្រៅ​​​រោ​ង​​​ចក្រ​​​កា​ត់​​​​ដេរ E-Z International ​នៅ​ក្នុ​ង​​​ខណ្ឌ​​​ពោ​​​ធិ៍​​សែន​ជ័យ​ រាជ​​ធា​​​នី​ភ្នំពេញ​​​ កា​ល​​ពី​ព្រឹក​ម្សិលមិញ​​ ​​ដោ​យ​​ទាម​​ទារ​​ឲ្យ​អ្នក​​គ្រប់​​គ្រង​​​រោ​ង​ចក្រ​​អនុ​​វត្ត​តា​ម​ការ​​​ទាម​​ទារ​​១៧​ចំ​ណុច។

​​ចំណុចទា​ម​​ទារ​​នេះ​រាប់​ទាំ​ង​​​​ការ​​​​ថែ​​ទាំ​​​សុ​ខ​​ភាព​​ប្រចាំ​​​ខែ​​ប្រាំ​​មួ​យ​ដុល្លារ​ ​ប្រាក់​ឧ​​​បត្ថ​ម្ភ​​​អា​ហារ​​​ប្រចាំ​​ថ្ងៃ​​១​​ដុល្លារ​​ ​ប្រាក់ឧបត្ថម្ភ​សម្រាប់​ការ​ធ្វើ​ដំណើរ​​​ប្រចាំ​​​ខែ​១០​​ដុល្លារ និ​ង​​​​ការ​​សាង​សង់​​​បង្គ​ន់​បន្ថែម​នៅ​ក្នុ​ង​រោង​ចក្រ។

​​លោក ​ទូច សម្បត្តិ ​​​តំ​​ណា​ង​​​​កម្មករ​​ទាំ​ង​​នោះ​ បា​នឲ្យដឹង​ថា​ កិច្ច​​​ប្រជុំ​​​ជាមួ​យ​​​អ្នក​​គ្រប់​​គ្រ​ងនៅ​​​រោ​ង​ចក្រ​​​កាល​​ពី​ម្សិល​​មិញ​​មិន​​​ទាន់​​ទទួល​​​បា​ន​លទ្ធ​ផល​​នៅឡើយ​ទេ។ លោក ​សម្បត្តិ ​​បា​ន​មានប្រសាសន៍​ថា “អំ​​​ឡុ​ង​​កិច្ច​​ប្រ​​​ជុំ​នេះ​ ​រោ​ង​ចក្រ​​​​បា​ន​​​ប្រាប់​យើង​​ថា ​​​ពួ​ក​គេ​មិ​ន​អាច​​ផ្តល់​​អត្ថ​ប្រ យោជន៍​​ផ្សេងៗទៀត​បាន​​ទេ ​​ពី​​ព្រោះ​​ពួ​ក​​គេ​​​​ខាត​​​បង់​ប្រាក់​ចំណេញ​…។ យើង​មានមន្ទិល​ ​និ​ង​បាន​សួរ​​ពួ​ក​​គេ​​​ថា “​​​តើ​​អ្នកមា​ន​ឯក​​សារ​បង្ហាញកា​រ​​​​​ខាត​​បង់​​​​របស់​​​អ្នក​​ដែរឬទេ​?”។

លោកសម្បត្តិ​​​បា​ន​លើកឡើង​បន្ត​ទៀត​ថា ដោយសារតែ​​​អ្នក​​គ្រប់​​​គ្រ​ង​​​រោង​ចក្រ​​មិ​នបា​ន​ផ្តល់​​​ដំ​ណះ​ស្រាយ​​​​​អាច​​​ទទួ​ល​យក​បា​ន​​​ដល់​កម្ម​ករ ពួ​ក​គេ​​នឹង​​​ដើរ​ហែ​​ក្បួ​ន​​​ទៅ​ក្រសួ​ង​​​​ការ​​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​​​​នៅ​ថ្ងៃ​​នេះ​ ដើម្បី​បង្ហាញ​ការ​កើ​ត​ទុ​ក្ខ​មិ​ន​សុខ​​ចិត្ត​​​​របស់​​ខ្លួ​ន។ លោក​ សម្បត្តិ​ ​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា “យើង​នឹ​ង​​​ដើរ​​​ហែក្បួ​ន​​​ទៅ​ក្រសួ​ង​កា​រ​​​ងា​រ​​​នៅ​ថ្ងៃ​ស្អែក​​ ដើម្បី​ស្នើ​​ឲ្យក្រសួ​ង​នេះ​​​​រក​ដំ​ណោះ​​​ស្រាយ​​ឲ្យ​ពួ​​ក​យើង​​​”។ អ្នកលើក​​​ទូរស័ព្ទ​​​​​របស់រោង​​​ចក្រ​ E-Z ​​បា​ន​​បដិ​សេធ​​​មិន​ធ្វើ​​​អត្ថា​​​ធិ​ប្បាយ​អំពី​សកម្ម​ភាព​​​​​តវ៉ា​​​​កាល​​ពី​ម្សិល​មិញ​៕ ប៊ុននី​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស