38 C
Phnom Penh

រដ្ឋាភិបាល​បង្ហាញ​ការ​​​គាំទ្រ​បម្រាម​មិនឲ្យមានសកម្មភាព​តវ៉ា​ នៅក្នុងកិច្ចប្រជុំ​ជាមួយ​សហភាព​អឺរ៉ុប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ​អ៊ុច ​បូ​រិទ្ធ​ ​រដ្ឋលេខាធិ​ការ​ក្រសួ​ង​កា​រ​​​បរទេស​​ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​បា​ន​​លើក​ឡើង​​​​ ពេល​​ការ​​​វិល​ត្រឡ​ប់​​មក​​ដល់​​រាជ​​ធា​​​នីភ្នំ​​ពេញ​​ កា​ល​​ពី​​ថ្ងៃ​សៅរ៍​​​ថា ​ប្រទេស​​កម្ពុជា​​បា​ន​​បន្ទោសថា ​​កា​រដែលខ្លួន​​ផ្អាកសិទ្ធិ​​​សេរី​ភា​​ព​តាមរដ្ឋ​ធម្ម​នុញ្ញ​ ​​ក្នុ​ង​ការ​ប្រ​មូល​​ផ្តុំ​​​គឺ​ដោយសារ​តែ​ក្រុម​​​ប្រឆាំ​ង​​​​​ខាង​​នយោ​បា​យ​​​គ្មាន​​សណ្តាប់​ធ្នាប់​​។ 

លោក​បានថ្លែង​បែប នេះ​ អំឡុ​ង​កា​រ​​​ប្រជុំ​ទ្វេភាគី​​​ជាមួ​យ​​​​សហ​​ភាព​​​​អឺ​រ៉ុ​ប​​​នៅ​ក្នុង​​ទី ក្រុ​ង​ព្រុច​​ស៊ែលកាល​​​​​​​​​ ពី​​​សប្តា​​ហ៍​មុន​   ​​​និ​ង​បា​ន​​អះអា​ង​​​ថា​ ​​កា​រ​រឹត​បន្តឹង​​​​នេះ​ធ្វើឡើង  ​​​ប​ណ្តោះ​​​​អាសន្ន​ប៉ុណ្ណោះ។

​លោក ​​បូ​​រិទ្ធ ​​បា​ន​​មា​ន​​ប្រ​សាស​ន៍​ប្រាប់​​ក្រុម​អ្នក​យក​ព័ត៌​មា​ន​​​​នៅ​​អា​កាស​​យាន​ដ្ឋាន​​​អន្តជាតិ​ភ្នំ​​ពេញ​​ថា ​រយៈ​ពេល​​​បួ​ន​​ថ្ងៃ​​​នៃ​កា​រ​ “ចរ​​ចា​ជា​ចំ​ហ​​​និ​ង​​ស្ថាប​នា” នៅ​ក្នុ​ងទី​ក្រុ​ង​​​ព្រុចស៊ែល ​​កា​រ​អាះ​​អា​ង​​​​ចុ​ង​ក្រោ​យ​​​​របស់​​គ​ណៈកម្ម​កា​រ​​​  រួ​ម​​សហ​​ភាព​អឺ​រ៉ុ​ប​ ​​ផ្តោត​លើ​គ្រប់​ចំណុច​តាំង​ពី​​កា​រ​ផ្តល់​​ជំ​នួ​យ​ ​​ពា​​ណិ​ជ្ជ​​កម្ម ​រហូ​ត​ដល់​សិទ្ធិ​មនុស្ស​។

​លោក ​បូ​រិទ្ធ ​​​បា​ន​លើក​ឡើ​ង​​​អំ​ពី​​ការ​​​រឹត​​បន្តឹង​​​​​របស់​​រដ្ឋា​​ភិ​​បាល​​​ចំ​ពោះ​​កា​រ​​ប្រមូ​ល​ផ្តុំ​​ដោ​យ​​​​សន្តិ​វិធី​ ​ ជា​​​​កា​រ​​​ហា​ម​​ប្រា​ម​​​ដែល​​អ្នក​​​​  ជំ​នាញ​​ខាង​​ច្បាប់​​លើក​​ឡើ​ង​ថា​​​​ខុស​​​ច្បាប់ថា “យើង​​​​បា​ន​​បញ្ជាក់​ច្បាស់​​ថា ​វា​ជា​​ការ​​​ហា​ម​​​ប្រាម​​បណ្តោះ​​អា​សន្ន​​ ​មិ​ន​មែន​ជា​កា​រ​លុប​​​បំ​បាត់​ទេ”។

លោក​​បាន​ប្រាប់​​​អ្នក​យក​ព័ត៌មា​ន​​​ថា “ត្រូ​វ​តែ​​​ធ្វើ​ឲ្យ​​សភាព​កា​រ​​​​​​ណ៍​មាន​​ស្ថិរភាព​  ដែល​អាច​​​ប៉ះ​​ពាល់ដល់​​​សុវត្ថិភាព​​​សង្គម​​​និង​​​​​​ជីវភាព​​​របស់​​​ប្រជា​ពលរដ្ឋ​​​។​​​ នេះ​​​ជា​​​​​​គោល​​​បំណង​​​សំខាន់​​​របស់​​​រដ្ឋាភិបាល​​​​​​”។

ក្រសួង​​​មហាផ្ទៃ​​​បាន​​​ធ្វើ​​​ការ​​​ហាម​​​ប្រាមមិន​ឲ្យមាន​​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​កាលពី​​​ថ្ងៃ​​​ទី​​​៤​​​​​​ ខែ​​​មករា ជា​​​ថ្ងៃ​​​ដែល​​​នគរបាល​​​​​​និង​​​កង​​​កម្លាំង​​​របស់រដ្ឋាភិ​បាល​​​ដែល​​​ស្លៀក​​​ពាក់​​​សីុវិល​​​ ដែល​​​មាន​​​​​​ខែល​​​ និង​​​ដំបង​​​ឆក់​​​បាន​​​បង្ក្រាប​សកម្មភាព​តវ៉ា​​​នៅ​​​ក្នុង​​​​​​ទីលាន​​​ប្រជាធិប​​​តេយ្យ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ដែល​​​រដ្ឋា​ភិបាល​​​​​​បាន​​​ចាត់​​​ទុក​​​​​​ថា ជា​​​កន្លែង​​​ជួប​​​ជុំ​​​មួយ​​​សម្រាប់​​​ការ​​​តវ៉ា​​​។

លោក​ បូរិទ្ធ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិ​​​បាល​​​ដែល​​​បាន​​​បំបែក​​​ការ​​​តវ៉ា​​​ដោយ​​​សន្ដិវិធី​​​មួយ​​​ចំនួន​​​​​​ចាប់​​​តាំង​​​ពី​​​​​​បម្រាម​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​ ចូល​ជាធរមាន​នោះ គ្រាន់តែ​មានគោលបំណងនោះប៉ុណ្ណោះ​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​និយាយ​​​យ៉ាង​​​ច្បាស់​​​​​​ជាមួយ​​​សហភាព​​​អឺរ៉ុប​​​ថា ការ​​​ហាម​​​ប្រាម​​​នេះ​​​​​​មិន​​​មែន​​​ជា​អ្វី​​​ដែល​​​យើង​​​ចង់​​​បាន​​​នោះ​​​ទេ​ ក៏​​​ប៉ុន្តែ​​​យើង​​​ត្រូវ​​​តែ​​​ធ្វើ​​​ដើម្បី​​​រក្សា​​​សន្ដិភាព​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “​​​​​​ខ្ញុំ​​​ក៏​​​បាន​​​ប្រាប់​​​សហ​​​ភាព​​​អឺរ៉ុប​​​ផង​​​ដែរ​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​​​​ប្ដេជ្ញា​​​ការពារ​​​និង​​ជំរុញ​​​​​​ផ្នែក​​​សិទ្ធិ​​​មនុស្ស​​​​​​និង​​​ប្រជា​​​ធិបតេយ្យ​​​។​​​ ក៏​​​ប៉ុន្តែ​​​យើង​​​ជំទាស់​​​ដាច់​​​​​​ខាត​​ចំពោះ​​​​​​សកម្មភាព​​​ដែល​​​ប្រើ​​​​​​តម្លៃ​​​សិទ្ធិ​​​មនុស្ស​​​និង​​​ប្រជាធិបតេយ្យ​​​ ដើម្បី​​​ផល​​​ប្រយោជន៍​​​នយោបាយ​​​របស់​​​មនុស្ស​​​មួយ​​​ក្រុម​​​តូច​​​”។ លោក​​​បាន​​​​​​សំដៅ​​​ដល់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​អះអាង​​​ថា ខ្លួន​​​​​​ឈ្នះ​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជ្រើស​​​រើស​​​​​​តំណាង​​​រាស្ត្រ​​​​​​កាល​​​ពី​​​ខែ​​​កក្កដា​​​​​​ និងមាន​​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​​​​ដ៏​​​ច្រើន​​​​​​ធ្វើ​ឡើង​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ដែល​​​​​​កាន់​​​​​​អំណាច​​​។

លោក​​​ បូរិទ្ធ​​​ បាន​​​​​​លើក​​​ឡើ​​​ង​​​ថា សហ​​​ភាព​​​អឺរ៉ុប​​​បាន​​​លើក​​​ឡើង​​​បញ្ហា​​​ការ​នាំ​ចេញ​ស្ករស​​​របស់​​​កម្ពុជា​​​ទៅ​​​សហភាព​​​អឺរ៉ុប​​​​​​ ដែល​​​បញ្ចូល​​​​​​ការ​​​​​​មិន​​​យក​​​ពន្ធពាណិជ្ជកម្ម​​​ចំពោះ​​​គម្រោង​​​ពាណិជ្ជកម្ម​​​មួយ​​​ដើម្បី​​​អភិវឌ្ឍន៍​​​ EBA ។

ប្រជាកសិករ​​​កម្ពុជា​​​រាប់​​​ពាន់នាក់​​​​​​បាន​​​ចោទ​​​ក្រុម​​​ហ៊ុន​​​ផលិត​​​ស្ករស​​​ ដែល​​​​​​គាំទ្រ​​​​​​ដោយ​​​​​​ពាណិជ្ជករ​​​ស្និទ្ធ​​​​​​នឹង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ថា បាន​​​លួច​​​ដី​​​របស់​​​ខ្លួន​​​ រួម​​​ជាមួយ​​​នឹង​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​សមាជិក​​​​​​សភាព​​​អឺរ៉ុប​​​ខ្លះ​​​​​​ ចង់​​​​​​បាន​​​ផល​​​​​​ប្រយោជន៍​​​ពាណិជ្ជកម្ម​​​​​​ស្ករស​​​កម្ពុជា​​​ ដែល​​​ត្រូវ​​​បាន​​​ផ្អាក​​​។

លោក​​​ បូរិទ្ធ បាន​​​ឲ្យ​​​ដឹង​​​ថា “ពួក​​​គេ​​​​​​ [ សហ​​​ភាព​​​អឺរ៉ុប] បាន​​​​​​លើក​​​ឡើ​​​ង​​​​​​បញ្ហា​​​នេះ​​​ ប៉ុន្តែ​​​​​​ពួក​​​គេ​​​បាន​​​លើកឡើ​​​ង​​​​​​ដើម្បី​​​​​​សរសើរ​​​ឆន្ទៈ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​ដី​​​ធ្លី​​​រាប់​​​ទាំង​​​​​​ដី​​​ចម្ការ​​​អំពៅ​​​ផង​​​ដែរ​​​។

រដ្ឋាភិបាល​​​​​​បាន​​​ដាក់​​​វិធាន​​​​​​ការ​​​​​​​​​បង្ក​​​កការ​​​​​​ផ្ដល់​​​ដី​​​សម្បទាន​​​ថ្មី​​​សម្រាប់​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ទ្រង់​​​ទ្រាយ​​​​​​ឧស្សាហកម្ម​​​ក្មុង​​​ឆ្នាំ​​​២០១២ ហើយ​​​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​​​ខែ​​​​​​នេះ​​​ បាន​​​ចាប់​​​​​​ផ្ដើមពិភាក្សា​ជាមួយ​​​សហភាព​​​អឺរ៉ុប​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​រក​​​វិធាន​​​ការ​​​​​​​​​ជួយ​​​ក្រុម​​​គ្រួសារ​​​​​​ដែល​​​បាត់​​​បង់​​​ដី​​​ដោយ​​​សារ​​​តែ​​​ក្រុម​​​ហ៊ុន​​​​​​ផលិត​​​​​​ចម្ការអំពៅនេះ​​​។

លោក​ បូរិទ្ធ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា គណៈ​​​ប្រតិភូ​​​របស់​​​សហភាព​​​អឺរ៉ុប​​​មួយ​​​ក្រុម​​​​​​​​​​​​នឹង​​​បំពេញ​​​ទស្សនកិច្ច​​​​​​នៅ​​ក្នុង​​​​ប្រទេស​​​កម្ពុជា​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​មីនា ដើម្បី​​​ពិភាក្សា​​​អំពី​​​បញ្ហា​ជា​​​ច្រើន​​​​​​ បន្ទាប់ពី​​​​​​មានកិច្ចប្រជុំធ្វើ​​​ឡើង​​​នៅទី​​​ក្រុង​​​ព្រុចសែល។

យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​ពី​​​សហ​​​ភាព​​​អឺរ៉ុប​​​ លោក​​​ ហ្គារ៉េល​​​ ឌឹ ហ្គាច់ (Karel ​​​de Gucht) ស្នងការ​​​ពាណិជ្ជកម្ម​​​ស្ថាប័ន​​​នេះ​​​ នឹង​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​ក្នុង​ប្រទេស​​​នេះ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​ជាមួយ​​​​​​លោក​​​ ស៊ុន​​​ ចាន់ថុល រដ្ឋមន្ត្រី​​​ក្រសួង​​​​​​ពាណិជ្ជកម្ម​​​។

លោ​​​ក ឌឹ ហ្គាច់ បាន​​​​​​និង​​​​​​កំពុងតែ​​​ធ្វើ​​​ញត្តិ​​​​​​ដើម្បី​​​ស៊ើបអង្កេត​​​​​​សម្បទាន​​​ដីរបស់​​​កម្ពុជា​​​ទាក់ទង​នឹង​ការ​​​រំលោភ​​​សិទ្ធិមនុស្ស​​​យ៉ាង​​​ច្រើន​​​​​​លើ​ប្រជា​កសិករ​​​ក្រីក្រ​​​​​​ ប៉ុន្តែ​​​លោក​​​បាន​​​​​​បញ្ជាក់​​​ថា លក្ខខណ្ឌ​​​សម្រាប់​​​ការ​​​​​​ស៊ើប​​​អង្កេត​​​​​​ទៅ​​​លើ​​​ការ​​​​​​​​​រំលោភ​​​សិទ្ធិមនុស្ស​​​​​​មូល​​​ដ្ឋាន​​​ មិន​​​ទាន់​​​ត្រូវ​​​បាន​​​ដោះ​ស្រាយ​​​នៅ​​​ឡើយ​​​ទេ​​​។

ទោះជាយ៉ាង​​​ណា​​​ ក្រុម​​​ហ៊ុន​​​កូកាកូឡា បច្ចុប្បន្ន​​​នេះ​​​កំពុង​​​តែ​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ខ្លួន​​​លើការ​​​រំលោភ​​​សិទ្ធិមនុស្ស​​​​​​ដោយ​​​ក្រុមហ៊ុន​​​ចម្ការអំពៅ​​​ ដែល​​​​​​ធ្វើ​​​អាជីវកម្ម​​​នៅ​​​ក្នុង​​​ប្រទេស​កម្ពុជា​​​។

លោក​​​ បូរិទ្ធ បាន​​​វាយ​​​តម្លៃ​​​អំពី​​​ការ​​​ចរចា​​​បន្ថែម​​​ទៀត​​​ក្នុង​​​ទីក្រុងព្រុចសែល​​​ ច្រើន​​​ជាង​​​អ្វីដែល​​​មន្ត្រី​​​សហ​​​ភាព​​​អឺរ៉ុប​​​​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ជំនួប​​​នេះបានលើកឡើង​កាលពីថ្ងៃ ​​​ផង​​​ដែរ​​​។

មន្ត្រី​​​អានាមិក​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា សហភាព​​​អឺរ៉ុប​​​បាន​​​ជំរុញ​​ឲ្យ​​​​​​កម្ពុជា​​​ដោះលែង​​​​​​សកម្មជន​​​សិទ្ធិមនុស្ស​​​ចំនួន​​​២១​​​រូប​​​ដែល​​​គេ​​​ជឿ​​​ជា​​​ទូទៅ​​​ថា ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ដោយ​​​​​​គ្មានកំហុស​​​ អំឡុង​​​ការ​​​បង្ក្រាប​​​ ដែល​​​ប៉ះពាល់​​​ដល់​​​ជីវិត​​​​​​របស់​​​​​​កម្មករ​​​​​​រោងចក្រ​​​កាត់​​​ដេរ​​​​​​​​​ ដែល​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​កាលពី​​​ក្នុង​​​​​​ខែ​​​មករា។

ក្រុម​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ថា សហភាព​​​អឺរ៉ុប​​​​​​ក៏​​​បាន​​​​​​ចាប់​​​អារម្មណ៍​​​ទៅ​​​លើ​​​​​​គណៈប្រតិ​​​ភូ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ ដែល​​​ត្រូវ​​​ការ​​​​​​កែទម្រង់​​​​​​ប្រព័ន្ធ​​​តុលាការ​​​​​​ និង​​​គណៈកម្មាធិការជាតិ​​​​​​​​​រៀប​​​ចំ​​​ការ​​​​​​បោះ​​​ឆ្នោត​​​របស់​​​​​​ខ្លួន​​​ និង​​​ព្រមាន​​​អំពី​​​ផល​​​វិបាក​​​ខាង​​​នយោបាយ​​​សម្រាប់​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​ជ្រើស​​​តាំង​​​​​​តំណាង​​​រាស្ត្រ​​​បន្ទាប់​​​​​​​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​​​​មិន​​​ព្រម​​​​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​កែ​​​ទម្រង់​​​នោះ​​​ទេ​​​។

គណបក្ស​​​ប្រជាជន​​​​​​កម្ពុជា​​​ ដែល​​​​​​គ្រប់​​​គ្រង​​​អំណាច​​​​​​យូរ​​​មក​​​ហើយ​​​​​​បាន​​​ឈ្នះ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​​​​កាល​​​ពី ឆ្នាំ​​​មុន​​​​​​ដោយ​​​ទទួល​​​បាន​​​​​​៦៨​​​អាសនៈ​​​​​​ក្នុង​​​រយៈ ពេល​​​២០​​​ឆ្នាំ​​​មក​​​នេះ​​​ ហើយ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ទទួល​​​បាន​​​​​​៥៥​​​អាសនៈ៕ ប៊ុន​​​នី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស