27 C
Phnom Penh

កូន​​​ស្រី​​​ ប៉ុល ពត​​​ រៀប​​​ការ​​​​​​នៅអតីត​​​មូល​​​ដ្ឋាន​​​រឹងមាំ​​​របស់​​​ខ្មែរក្រហម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​​​ម៉ាឡៃ,​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​-ស ផត្ជតា ដែល​​​ជា​​​កូន​​​ស្រី​​​តែមួយ​​​គត់​​​​​​របស់​​​សព​​​មេដឹកនាំ​​​ខ្មែរក្រហម ​​​ប៉ុល ​​​ពត​​​ បាន​​​រៀប​​​អាពាហ៍ពិពាហ៍​​​ក្នុង​​​អតីត​​​មូលដ្ឋាន​​​រឹង​​​​​​មាំរបស់​​​​​​ខ្មែរក្រហម​​​​​​កាល​​​​​​ពី​​​ម្សិលមិញ​​​ ក្នុង​​​ពិធី​​​មង្គល​​​ការ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​​​​ក្នុង​​​សួន​​​​​​ផ្កាមួយ​​​ ដែល​​​ត្រូវ​​​បាន​​​​​​កាត់​​​តម្រឹម​​​យ៉ាង​​​ស្រស់ស្អាត​​​នៅ​​​អតីត​​​​​​ទឹក​​​ដី​​​របស់​​​ក្រុម​​​ឧទ្ទាម​​​នេះ​​​​​​។

លោក​​​ ទេព​​​ ឃុនណាល់ ឪពុក​​​ចុង​​​កូន​​​ក្រមុំ​​​​​​និង​​​លោក​​​ស្រី មាស សោម ជា​​​ម្ដាយ​​​បង្កើត​​​​​​របស់​​​​​​កូន​​​ក្រមុំ ស ផត្ជតា យក​​​អំបោះកួចដៃកូន​​​កំលោះ​​​កូន​​​ក្រមុំ​​​ក្នុង​​​ពិធី​​​មង្គលការ​​​នៅ​​​ស្រុក​​​ម៉ាឡៃ​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ កាល​​​ពី​​​ម្សិលមិញ។​​​​​ Alex Willemyns/The Cambodia Daily
លោក​​​ ទេព​​​ ឃុនណាល់ ឪពុក​​​ចុង​​​កូន​​​ក្រមុំ​​​​​​និង​​​លោក​​​ស្រី មាស សោម ជា​​​ម្ដាយ​​​បង្កើត​​​​​​របស់​​​​​​កូន​​​ក្រមុំ ស ផត្ជតា យក​​​អំបោះកួចដៃកូន​​​កំលោះ​​​កូន​​​ក្រមុំ​​​ក្នុង​​​ពិធី​​​មង្គលការ​​​នៅ​​​ស្រុក​​​ម៉ាឡៃ​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ កាល​​​ពី​​​ម្សិលមិញ។​​​​​ Alex Willemyns/The Cambodia Daily

អ្នកនាង​​​ ស ផត្ជតា  កើត​​​នៅ​​​ឆ្នាំ​​​១៩៨៦ ជា​​​​​​កូន​​​របស់​​​​​​ ប៉ុល ពត និង​​​ភរិយាទី២របស់​​​​​​​​​គាត់​​​​​​ គឺ​​​លោក​​​ស្រី​​​ មាស​​​ សោម  ហើយ​ត្រូវ​​​បាន​​​​​​យក​​​​​​ទៅ​​​ចិញ្ចឹម​​​ក្រោយ​​​មរណភាព​​​របស់​​​ ប៉ុល ពត ដោយ​​​លោក ទេព ឃុនណាល់ អតីត​​​មន្ត្រី​​​ការទូត​​​​​​ចេះ​​​និយាយ​​​​​​បីភាសា​​​ ដែល​បាន​​​​បម្រើ​​​ការងារ​​​ជា​​​ជំនួយ​ការ​របស់​  ប៉ុល ពត  និង​​​ជា​​​ឯកអគ្គរដ្ឋទូត​​​​​​ខ្មែរ​​​ក្រហម​​​​​​ប្រចាំ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ក្រោយ​​​ការ​​​ដួល​​​រលំ​​​របប​​​នេះ​​​ក្រោម​​​ស្នាដៃ​​​កង​​​ទ័ព​​​វៀតណាម​​​ក្នុង​​​ឆ្នាំ​​​១៩៧៩។

អាពាហ៍ពិពាហ៍​​​រវាង​​​កូន​​​ក្រមុំ​​​ ស ផត្ជតា និង​​​កូន​​​កំលោះ​​​ឈ្មោះ​​​ ស៊ី វិច្ឆិកា​​​ ​​​នៅ​​​ក្នុង​​​ស្រុក​​​ម៉ាឡៃ​​​ ដែល​​​​​​មាន​​​ក្រុម​​​ឧទ្ទាម​​​ខ្មែរ​​​ក្រហម​​​ចុះ​​​ចូល​​​ជាមួយនឹង​​​​​​រដ្ឋា​​​ភិបាល​​​​​​ក្រុង​​​ភ្នំពេញ​​​​​​យ៉ាង​​​ច្រើន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៦​​​នេះ​​​ បាន​​​ចាប់​​​ផ្ដើម​​​ការ​​​ពីល្ងាច​​​ថ្ងៃ​​​សៅរ៍​​​ ដោយ​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​ក្រុម​​​គ្រួសារ​​​និង​​​មិត្ត​ភក្តិ​​​ជិតស្និទ្ធ​​​ក្រោម​​​​​​ការ​​​ប្រទាន​​​​​​ពរជ័យ​​​​​​ពី​​​​​​ព្រះ​​​សង្ឃ​​​បួន​​​អង្គ​​​​​មក​​​ពី​​​វត្តម៉ាឡៃ​​​។

កៅអី​​​ធ្វើ​​​ពី​​​ឈើ​​​ប្រណីត​​​ ដែល​​​មាន​​​​​​ឆ្លាក់​​​ក្បាច់​​​ក្នុង​​​ទម្រង់​​​ផ្កា​​​ភ្ញី​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​​​​សម្រាប់​​​​​​មនុស្ស​​​ប្រហែល​​​៥០​​​នាក់​​​។ កៅអី​​​ធ្វើ​​​ពី​​​ឈើ​​​ប្រណីត​​​និង​​​ផ្ទះ​​​​​​សង​​​់​​​តាម​​​​​​របៀប​​​​​​អឺរ៉ុប​​​​​​របស់​​​​​​ ស ផត្ជតា និង​​​ទីធ្លា​​​មុខ​​​ផ្ទះដែលត្រូវ​​​បាន​​​រៀប​​​ចំ​​​​​​យ៉ាង​​​​​​ប្រិតប្រៀង​​​ គឺ​​​ជា​​​ទិដ្ឋភាព​​​​​​​​​ដែល​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ពី​​​​​​ភាព​​​ធូរធារ​​​របស់​​​​​​គ្រួសារ​​​នាង​​​អំឡុងពិធី​​​​​​មង្គល​​​ការ​​​​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​នេះ​​​ ដែល​​​​​​ក្រោយ​​​មក​​​​​​មាន​​​កា​​​រយក​​​​​​ចង្កៀង​​​ព្យួរ​​​ពិដាន​​​​​​ធ្វើ​​​ពីកែវ​​​យ៉ាង​​​ប្រណីត​​​​​​​​​មក​​​ភ្ជាប​​​​​់​​​នឹ​​​ង​​​រោង​​​ការ​​​​​​ពណ៌ស និង​​​ស៊ីជម្ពូ មុន​​​ពិធី​​​​​​ជប់​​​លៀង​​​​​​ស្រស់​​​ស្រូប​​​អាហារ​​​ពេល​​​ល្ងាច​​​​​​បន្ដិច​​​កាលពី​​​យប់ថ្ងៃ​​​ម្សិលមិញ​​​។

ស្រា​​​នាំ​​​ចូល​​​​​​ពី​​​បារាំង​​​ ដូចជា​​​ ស្រា​​​ Ricard Pastis de Marseille ត្រូវ​​​បាន​​ដាក់​​​តាម​​​តុសម្រាប់​​​ភ្ញៀវ​​​ពិសេស​​​ៗ​​​ ខណៈ​​​ស្រា​​​បៀរ​​​​​​ Heineken ត្រូវ​​​បាន​​​​​​ដាក់​​​​​​នៅ​​​តុ​​​ផ្សេង​​​ទៀត​​​សម្រាប់​​​ភ្ញៀវ​​​​​​ទូទៅ​​​។

លោក​​​ Henri Locard អ្នក​​​ប្រវត្តិសាស្ត្រ​​​​​​កម្ពុជា​​​​​​ដ៏​​​លេច​​​ធ្លោ​​​ក្នុង​​​វ័យ​​​៧៤​​​ឆ្នាំ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​​​​ពិធី​​​មង្គល​​​ការ​​​​​​ទាំង​​​ពី​​​រ​​​ថ្ងៃ​​​នេះ​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ ខណៈ​​​ថត​​​រូប​​​លោក​​​ស្រី​​​ សូ សុជាតិ​​​ ភរិយា​​​អតីត​​​ប្រមុខ​​​រដ្ឋ​​​ក្នុង​​​សម័យ​​​ខ្មែរ​​​ក្រហម​​​ គឺ​​​លោក​​​ ខៀវ សំផន​​​ ថា “មើល​​​ទៅ​​​​​​វា​​​ជា​​​ពិធី​​​ដែល​​​​​​មាន​​​លក្ខណៈ​​​​​​អឺរ៉ុប​​​សុទ្ធសាធ”។ បច្ចុប្បន្ន​​​ ខៀវ សំផន​​​ កំពុង​​​ស្ថិត​​​ក្នុង​​​សវនា​​​ការ​​​​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ក្រោម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​​​​ឧក្រិដ្ឋ​​​កម្ម​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​។

លោក​​​ ឃុនណាល់ ឪពុក​​​ចុង​​​របស់​​​ ស ផត្ជតា ដែល​​​មាន​​​កូន​​​ពីរ​​​នាក់ទៀត​​​​​​ជាមួយ​​​​​​នឹង​​​​​​អ្នកស្រី​​​ មាស សោម​​​ ចាប់​​​តាំង​​​ពី​​​ ប៉ុល​​​ ពត បាន​​​​​​​​​ស្លាប់់ក្បែរ​​​ស្រុក​​​អន្លង់វែង​​​នា​​​ខែ​​​មេសា​​​ ឆ្នាំ​​​១៩៩៨ នោះ​​​ បាន​​​​​​ឲ្យ​​​ដឹង​​​ថា គូ​​​ស្វាមី​​​ភរិយា​​​វ័យ​​​ក្មេង​​​​​​នេះ​​​​​​បាន​​​ជួប​​​គ្នា​​​​​​ខណៈ​​​កំពុង​​​​​​សិក្សា​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេសីុ។

លោក​​​ ឃុនណាល់​​​ បាន​​​និយាយ​​​អំពី​​​ពិធី​​​មង្គល​​​ការ​​​នេះ​​​ថា “គំនិត​​​របស់​​​យើង​​​គឺ​​​​​​ថាធ្វើ​​​យ៉ាង​​​ណា​​​ពុំ​​​ឲ្យ​​​ពិធីនេះ​​​បុរាណ​​​ពេក​​​ ឬ​​​សម័យ​​​ពេក​​​” ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​​​​អំពី​​​​​​កូ​​​ន​​​ស្រី​​​ចុង​​​​​​របស់​​​ខ្លួន​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “វាគ្រាន់​​​​​​តែ​​​ជា​​​ពិធី​​​មង្គល​​​ការ​​​តូច​​​មួយ​​​ ដែល​​​មាន​​​​​​ការ​​​​​​ចូល​​​រួម​​​ពី​​​​​​មិត្ត​​​ភក្ដិ និង​​​​​​សាច់​​​ញាតិ​​​របស់​​​​​​យើង​​​ប៉ុណ្ណោះ​​​”។

ក្រោម​​របប​​​ខ្មែរ​​​ក្រហម ​​​​​​បុរស​​​​​​និង​​​ស្ត្រី​​​​​​យ៉ាង​​​តិច​​​​​​រាប់​​​មឺុន​​​នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​បង្ខំ​​​​​​ឲ្យ​​​រៀប​​​ការ​​​​​​ជាមួយ​​​អ្នក​​​មិន​​​ដែល​​​​​​ស្គាល់​​​គ្នា​​​សោះ​​​​​​ក្នុង​​​ពិធី​​​​​​ ដែល​​​ធ្វើ​​​ឡើង​​​​​​រួម​​​គ្នា​​​ក្នុង​​​ពេល​​​តែ​​​មួយ​​​។​​​ ទំនាក់ទំនង​​​​​​នាពេល​​​នោះ​​​​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​យ៉ាង​​​តឹង​​​តែង​​​ពី​​​សំណាក់​​​មន្ត្រី​​​បក្ស​​​។

លោក​​​ សួង​​​ ស៊ីគឿន​​​ ជា​​​បញ្ញវន្ត​​​កុម្មុយនីស្ដ​​​ម្នាក់​​​ ដែល​​​ធ្វើ​​​កា​​​រ​​​​​​ក្នុង​​​ក្រសួង​​​ការបរទេស​​​ខ្មែរ​​​ក្រហម​​​ក្រោម​​​កា​​​រដឹកនាំ​​​របស់​​​ អៀង សារី​​​ និង​​​​​​ជា​​​ភ្ញៀវ​​​កិតិ្តយស​​​ម្នាក់​​​កាល​​​ពី​​​យប់​​​​​​មិញ​​​នេះ​​​ បាន​​​​​​លើក​​​ឡើ​​​ងថា ប្រវត្តិ របស់​​​​​​ផត្ជតា មិន​​​ពាក់​​​ព័ន្ធ​​​គ្នា​​​ជាមួយ​​​នឹ​​​ង​​​ពិធី​​​មង្គលការ​​​នេះ​​​ឡើយ​​​។

លោក​​​បាន​​​និយាយ​​​ថា “ពិធី​​​នេះ​​​​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​រឿង​​​នយោបាយ​​​ទេ​​​​​​ យើង​​​​​​គ្រាន់​​​តែ​​​​​​មក​​​ចូល​​​រួម​​​ក្នុង​​​នាម​​​ជា​​​មិត្តភក្ដិ​​​ និង​​​សាច់​​​ញាតិ​​​ប៉ុណ្ណោះ​​​ ព្រោះ​​​​​នេះ​​​ជា​​​ប្រពៃ​​​ណី​​​ខ្មែរ​​​។​​​ នេះជា​​​ឧទាហរណ៍​​​​​​បង្ហាញ​​​ពី​​​​​​របៀប​​​ដែល​​​​​​ប្រជា​​​ជន​​​​​​ខ្មែរ​​​ មិន​​​ថា​​​មាន​​​​​​​​​ឬ​​​ក្រ អាច​​​ជួប​​​ជុំ​​​គ្នា​​​​​​ដោយ​​​គ្មាន​​​ជម្លោះ​​​​​​និង​​​មិន​​​បន្ត​​​​​​ការ​​​​​​​​​គំុ​​​គួន​​​… យើង​​​ត្រូវ​​​តែ​​​រក្សា​​​សាមគ្គីភាព​​​”។

សម្លៀក​​​បំពាក់​​​ប្រពៃណីខ្មែរ​​​​​​​​​ និង​​​​​​ការ​​​​​​រៀប​​​ចំ​​​​​​ដែល​​​មាន​​​លក្ខណៈ​​​ទាន់​​​សម័យ​​​គឺ​​​ជា​​​ទិដ្ឋភាព​​​​​​ដែល​​​គេ​​​បាន​​​ឃើញ​​​នៅ​​​ផ្លូវ​​​ដើរ​​​និង​​​​​​កន្លែ​​​ង​​​រាំ​​​ក្នុង​​​ពិធី​​​ជប់លៀង​​​កាល​​​ពី​​​យប់​​​មិញ​​​នេះ​​​​​​។​​​ សមាជិក​​​ម្នាក់នៃ​​​ក្រុម​​​​​​អ្នក​​​បម្រើ​​​ភ្ញៀវ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា អាហារ​​​ដែល​​​រួម​​​មាន​​​​​​ទាំង​​​សាច់​​​ទា​​​ផង​​​​​​នេះ​​​​​​ គឺ​​​ត្រូវ​​​បាន​​​គេ​​​​​​ដឹក​ពី​​​​​​រាជធានីភ្នំពេញ​​​​​​មក​​​ទទួល​​​ភ្ញៀវ​​​ក្នុងពិធី​​​​​​នៅ​​​​​​ព្រំដែន​​​ខ្មែរ​​​ថៃ​​​នេះ​​។

លោក​​​ ចៅ ឃឹម អាយុ​​​៧៦ឆ្នាំ​​​ បច្ចុប្បន្ន​​ជា​​​​​​ភាគី​​​រដ្ឋ​​​ប្បវេណី​​​នៅ​​​សាលា​​​​​​ក្ដី​​​ខ្មែរ​​​ក្រហម​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​ និង​​​ជា​​​ទីប្រឹក្សា​​​មួយ​​​រូប​​​នៅ​​​រសួង​​​​​​កសិកម្ម​​​ លើក​​​ឡើង​​​ថា ជីវិត​​​នយោ​​​បាយ​​​​​​​​​​និង​​​ប្រវត្តិ​​​ ប៉ុល ពត​​​ គឺ​​​មិន​​​ពាក់ព័ន្ធ​​​នឹង​​​​​​ជីវិត​​​របស់​​​ ផត្ជតា ដែល​​​ជា​​​ក្មេង​​​ស្រី​​​តូច​​​មួយ​​​​​​ពេល​​​ឪពុក​​​របស់​​​នាង​​​​​​ទទួល​​​មរណភាព​​​ទេ​​​។

លោក​​​ ឃឹម ដែល​​​បាន​​​​​​ទៅ​​​​​​រស់​​​នៅ​​​ប្រទេស​​​បារាំង​​​ក្នុង​​​ឆ្នាំ​​​១៩៧៤ ហើយ​​​មិន​​​បាន​​​វិល​​​​​​មក​​​កម្ពុជា​​​វិញ​​​រហូត​​​​​​ដល់​​​ឆ្នាំ​​​២០០៣​​​នោះ​​​ ​បាន​​​និយាយ​​​ថា “ប្រជាជន​​​កម្ពុជា​​​​​​​​​គឺច្រើន​​​តែ​​​មាន​​​​​​គំនិត​​​​​​យល់​​​ឃើញ​​​ថា ជំនាន់​​​មួយ​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​​​​ជំនាន់​​​មួយ​​​ទៀត​​​​​។​​​

ពួ​​​កគេ​​​ជា​​​ឪពុក​​​​​​និង​​​កូន​​​ ហើយ​​​ខ្មែរ​​​មាន​​​ទម្លាប់​​​​​​និយាយ​​​ថា ពួក​​​គេ​​​គឺ​​​ដូច​​​​​​គ្នា​​​។​​​ ក្រោម​​​​​​របប​​​ខ្មែរ​​​ក្រហម​​​​​​ នៅ​​​ពេល​​​ពួក​​​គេ​​​ [ខ្មែរក្រហម​​​] ត្រូវ​​​សម្លាប់​​​នរណា​​​ម្នាក់​​​ពួក​​​គេ​​​មិន​​​មែន​​​សម្លាប់​​​តែ​​​​​​បុគ្គល​​​នោះ​​​​​​ទេ​​​  គឺ​​​សម្លាប់​​​ចោ​​​ល​​​ទាំង​​​គ្រួសារ​​​​​​តែ​​​ម្ដង​​​។​​​ ក្នុង​​​ករណី​​​នេះ​​​វា​​​​​​ជា​​​រឿង​​​​​​ខុសគ្នា​​​​​​ ពួក​​​គេ​​​​​​ជា​​ឪពុក​​​និង​​​កូន​​​ មែន​​​ តែ​​​ពុំ​​​​​​ពាក់ព័ន្ធ​​​គ្នា​​​​​​រឿង​​​នយោបាយ​​​ទេ​​​។

​​​បង​​​ប្រុស​​​របស់​​​​​​លោក​​​ ឃឹម គឺ​​​លោក​​​ ចៅ សេង​​​ ជា​​​អតីត​​​​​​ប្រធាន​​​ខុទ្ទកា​​​ល័យ​​​​​​ព្រះ​​​អង្គ​​​ម្ចាស់​​​នរោត្តម​​​ សីហនុ និង​​​ស្ថិត​​​នៅ​​​ក្នុង​​​​​​ចំណោម​​​​​​បុគ្គល​​​​​​លេច​​​ធ្លោ​​​បំផុត​​​ក្នុង​​​របប​​​នោះ​​​នៅ​​​​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០​​​ ហើយ​​​លោក​​​ត្រូវ​​​បាន​​​​​​ខ្មែរ​ក្រហម​​​​​​ធ្វើ​​​ទារុណកម្ម​​​ និង​​​​​​សម្លាប់​​​ចោល​​​​​​នៅ​​​គុក​​​ស​​-២១។

ក្នុង​​​បទ​​​សម្ភាស​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៤ ផត្ជតា បាន​​​ឲ្យ​​​ដឹង​​​ថា នាង​​​បាន​​​​​​ប្ដូរ​​​ឈ្មោះ​​​​​​​​​របស់​​​ខ្លួន​​​ពី​​​ មាស សិទ្ធ នៅ​​​ឆ្នាំ​​​២០០១ តាម​​​ការ​​​​​​ណែនាំ​​​របស់​​​លោក​​​ ទេព​​​ ឃុនណាល់​​​ ដែល​​​បាន​​​ប្រាប់​​​នាង​​​ថា នាង​​​​​​មិន​​​គួរ​​​លាក់​​​​​​បាំង​​​អត្ត​​​សញ្ញាណ​​​ជា​​​កូន​​​ស្រី​​​របស់​​​​​​ ប៉ុល​​​ ពត​​​ ដែល​​​​​​មាន​​​ឈ្មោះ​​​ពិត​​​ប្រាកដ​​​ថា សាឡុត ស។

អ្នកស្រី​​​ អឹុម​​​ សុមេន​​​ អាយុ​​​៥៣​​​ឆ្នាំ​​​ ជា​​​ផ្នែក​​​មួយ​​​នៃ​​​​​​ក្រុម​​​គ្រួសារ​​​ដែល​​​មាន​​​សមាជិក​​​​​​ច្រើន​​​​​​របស់​​​ ផត្ជតា និងដែល​​​​​ស្ថិត​​​​​​ក្នុង​​​ចំណោម​​​​​​អតីត​​​កម្មា​​​ភិបាល​​​ខ្មែរ​​​ក្រហម​​​ជា​​​ច្រើន​​​​​​ដែល​​​ឥឡូវ​​​នេះ​​​រស់​​​នៅ​​​ជុំវិញ​​​ស្រុក​​​ម៉ាឡៃ​នោះ​​​ បាន​​​​​​ឲ្យ​​​ដឹង​​​ថា ផត្ជតា បាន​​​ផ្លាស់​​​មក​​​រស់​​​នៅ​​​តំបន់​​​នេះ​​​​​​ក្នុង​​​ឆ្នាំ​​​១៩៩៦​​​ បន្ទាប់ពី​​​​​​បាន​​​​​​រស់​​​នៅ​​​​​​​​​ក្បែរ​​​ ប៉ុល ពត​​​ ក្នុង​​​ស្រុក​​​អន្លង់វែង​​​ ក្រោយ​​​ឆ្នាំ​​​១៩៨៥​​​។​​​

អ្នកស្រី​​​បាន​​​និយាយថា “ក្មួយ​​​របស់​​​ខ្ញុំ​​​​​​គឺ​​​ជា​​​ផ្នែក​​​មួយ​​​​​​នៃ​​​​​​មនុស្ស​​​ជំនាន់​​​​​​ថ្មី​​​ ហើយ​​​​​​មិន​​​បាន​​​ដឹង​​​អ្វី​​​អំ​​​ពី​​​​​​រឿង​​​​​​នោះ​​​ទេ​​​” ដោយ​​​​​​បាន​​​ពន្យល់​​​ថា ផត្ជតា​​​ បាន​​​ទទួល​​​ស្លាកស្នាម​​​​​​ទុរយស​​​​​​តិច​​​តួច​​​ណាស់​​​​​​ក្នុង​​​ស្រុក​​​ម៉ាឡៃ​​​ ក្នុង​​​នាម​​​ជា​​​​​​កូន​​​ស្រី​​​របស់​​​ ប៉ុល ពត ព្រោះ​​​ថា មនុស្ស​​​ជា​​​ច្រើន​​​​​​នៅ​​​ទីនោះ​​​​​​គោរព​​​អតីត​​​​​​មេដឹកនាំ​​​ខ្មែរ​​​ក្រហម​​​នេះ​​ខ្លាំង​​​ណាស់​​​។

អ្នកស្រី​​​បាន​​​បន្ដ​​​ថា ពេល​​​ខ្ញុំ​​​រស់​​​នៅ​​​ជាមួយ​​​ ប៉ុល ពត គាត់​​​ជា​​​មនុស្ស​​​ចេះ​​​​​​គួរ​​​សម​​​និង​​​​​​សុភាព​​​​​ណាស់​​​។​​​ គាត់​​​មិន​​​ដែល​​​​​​ឈ្លើយ​​​​​​​​​ដាក់​​​នរណា​​​ម្នាក់​​​ទេ​​​ ប៉ុន្តែ​​​ខ្ញុំ​​​​​​មិន​​​​​​ដឹង​​​ពី​​​​​​សកម្មភាព​​​និង​​​ទង្វើ​​​របស់​​​គាត់​​​​​​អំឡុង​​​របប​​​នោះ​​​ទេ​​​”។

ព្រះតេជគុណ​​​ សិុន​​​ សុភាព​​​ ព្រះជន្ម​​​៣៨​​​ព្រះវស្សា​​​ ជា​​​ចៅ​​​អធិការ​​​វត្ត​​​​​​ម៉ាឡៃ​​​ ដែល​​​បាន​​​​​​និមន្ត​​​​​​មក​​​ប្រទាន​​​ពរជ័យ​​​ដល់​​កូន​​​កំលោះ​​​កូន​​​ក្រមុំ​​​មួយ​​​គូ​​​នេះ​​​ បាន​​​លើក​​​ឡើង​​​​​​ថា គោល​​​នយោបាយ​​​របស់​​​ខ្មែរ​​​ក្រហម​​​ត្រូវ​​​បាន​​​កប់​​​បាត់​​​​​​​​​នៅ​​​ក្នុង​​​ស្រុក​​​ម៉ាឡៃ​​​ហើយ​​​។

ព្រះ​​​តេជគុណ​​​បាន​​​មាន​​​សង្ឃដីកា​​​ពី​​​គោល​​​នយោបាយ​​​របស់​​ខ្មែរ​​​ក្រហម​​​ដែល​​​​​​ដាក់​​​សាសនា​​​ឲ្យ​​​នៅ​​​ក្រៅច្បាប់​​​​ រួម​​​ទាំង​​​ការ​​​លុប​​​បំបាត់​​​ព្រះ​​​សង្ឃ​​​ឲ្យ​​​អស់​​​ពី​​​ប្រទេស​​​ថា “នោះ​​​ជា​​​និន្នាការ​​​នយោ​​​បាយ​​​របស់​​​មេដឹកនាំ​​នៃ​​​របប​​​នីមួយៗ​​​។​​​  របប​​​នេះ​​​ក្នុង​​​សម័យ​​​កាល​​​នេះ​​​​​​ គឺ​​​របប​​​ដែល​​​​​​ប្រកាន់​​​យក​​​និន្នាការ​​​​​​ជាតិ​​​ សាសនា ព្រះ​​​មហា​​​ក្សត្រ​​​ ហើយ​​​មនុស្ស​​​គ្រប់គ្នា​​​​​​គោរព​​​សាសនា​​​របស់​​​រដ្ឋ​​​។​​​ របប​​​ខ្មែរ​​​ក្រហម​​​​​​លែង​​​មាន​​​ទៀត​​​ហើយ​​នៅ​​​ពេល​​​នេះ​​​”។​​​

អតីត​​​ក្រុម​​​អ្នក​​​ធ្វើ​​​បដិវត្តន៍​​​បាន​​​នាំគ្នា​​​​​​ឡើង​​​​​​រាំ​​​​​​តាម​​​ចង្វាក់​​​ភ្លេង​​​ប្រពៃណី​​​ខ្មែរ​​​​​​ ដែល​​​ប្រគំ​​​ដោយ​​​ក្រុម​​​​​​តន្ត្រី​​​ថៃ​​​កាលពី​​​យប់​​​មិញ​​​ ខណៈ​​​គូ​​​ស្វាមី​​​ភរិយា​​​ថ្មី​​​ថ្មោង​​​ឈរ​​​ថត​​​រូប​​​នៅច្រក​​​ចូល​​​​​​ភូមិគ្រឹះ​​​​​ដ៏ធំ​​​របស់​​​ ផត្ជតា៕ សេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស