38 C
Phnom Penh

កម្លាំងនគរបាល​ និង​កងរាជអាវុធហត្ថដុតបំផ្លាញលំ​នៅ​ដ្ឋាន​​ “ខុស​​ច្បាប់” នៅក្នុងខេត្ត​​មណ្ឌល​​​​គិ​រី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​និង​​អ្នក​​​ភូមិ​​​​បា​ន​​​​ឲ្យ​​ដឹ​ង​ថា កា​ល​​​ពី​​ថ្ងៃ​​​សៅ​​​រ៍​​​នគរបាល​និ​ង​​កង​រា​ជ​អា​​​វុធ​​​ហត្ថ​​បា​ន​​ដុត​លំ​​នៅ​ដ្ឋាន​​ចំ​នួន​​៤៨​​​ខ្នង​​​នៅ​ក្នុ​ង​ស្រុ​ក​​កែ​​វ​ សី​មា​ ​ខេត្ត​​​មណ្ឌល​​គិ​រី ​ដោ​យ​​ចោទ​​ប្រកាន់​ក្រុ​ម​​​គ្រួសារ​​នៅ​ទី​នោះ​​ថា បាន​សង់​លំ​នៅ​ ​​​ដ្ឋានខុស​​ច្បាប់​​​ក្នុ​ង​តំ​បន់​​​កា​រ​​​​ពារ​​​​ ​និ​ង​ទន្ទ្រាន​​​​ដី  ព្រៃ​​កា​រ​​​ពារ​​​សម្រាប់​​​ធ្វើ​ស្រែ​​​ចម្ការ​។

លោកអភិ​បា​​ល​ស្រុក ស៊ិន ​វ៉ា​ន់​​​វុធ ​​​​បា​ន​​មា​ន​​​​​ប្រ​សាស​​ន៍​ថា ​លំ​នៅ​​ដ្ឋាន​​នេះ​ស្ថិតក្នុ​ង​តំ​បន់​​​​ មា​ន​​ទំ​ហំ៤៨​​​ហិក​តា ​​នៅ​​ជុំ​​​វិញ​​​ភូមិ​​អូរ​ច្រា  ​​ឃុំស្រែ​​ព្រះ​ ​​និ​ង​ត្រូ​​វបា​ន​​ដុ​តខ្ទេច ព្រោះ​ ​​​អ្នក​ស្រុក​​មិ​ន​អើ​​​ពើ​​​ម្តង​ហើយ​ម្តង​ទៀត​​​ចំ​​​ពោះ​កា​រ​​​ព្រ​មា​ន​ឲ្យ​​​ឈប់​​​រា​នព្រៃ​​កា​រ​​​​ពា​រ។

លោក ​វ៉ា​ន់ ​វុ​ធ ​​បា​ន​មា​ន​ប្រ​សាសន៍ថា “​​យើ​ង​​​បា​ន​​​ដុ​ត​​​ផ្ទះទាំ​​​ង​នេះ ​​ពី​ព្រោះ​​​ពួ​ក​​គាត់​បា​ន​​​​សង់​លំ​​នៅ​ដ្ឋាន​​​​លើ​​​ដី​រដ្ឋ​។ ​​​អា​​ជ្ញា​​​ធរ​​​មិន​​​ទទួល​​​​ខុស​​ត្រូវ​​ចំ​ពោះកា​រ​​ខូច​​ខាត​​​ទ្រព្យ​​​​សម្បត្តិ​​​របស់​ម្ចាស់​ផ្ទះ​ ​ពី​ព្រោះ​​​ពួ​ក​គាត់​​សង់​លំ​នៅ​​​ដ្ឋាន​​​លើ​​ដី​នេះ ​បន្ទាប់​​​ពី​រដ្ឋា​​​ភិបាល​​​ចេញ​​សារាចរ​​០១”។

លោក​​​អភិ​​បា​ល​​​​​បា​នមា​ន​ប្រ​សាសន៍ថា  សារាចរ​​ដែល​​​​​អនុញ្ញាត​ឲ្យលោក​​ដុតលំ​នៅ ​ដ្ឋាន​នោះ ​​មានទំនាក់ទំនង​ជាមួយ​​កម្ម​វិ​ធី​​ប្រគល់​​កម្ម​សិទ្ធិ​​ដី​ឆ្នាំ​​២០១២របស់​លោក ហ៊ុន ​សែន​ ​​​ដែល​គ្រោង​នឹ​ង​បង្កើន​កា​រ​​ចេញ​​ប័ណ្ណ​កម្មសិទ្ធិ​​ដី​ធ្លី​។

លោក វ៉ាន់វុធ ​អះ​អា​ង​​ថា ​ក្រុម គ្រួសារ​ដែល​លំនៅដ្ឋានរបស់​ខ្លួន​​​​ត្រូ​វ​​​បាន​​​​ដុ​ត​នោះ​​​​បា​ន​រើ​​​មកតំបន់​​នេះកាលពី​​​​ពី​រឆ្នាំ​មុន ​​ពី​ខេត្ត​​កំ​​ពង់​ចាម ​​ព្រៃ​​​វែ​ង ក្រចេះ​​និង​ខេត្ត​​តាកែវ​។ ​រដ្ឋា​ភិ​​​បាល​​​​បា​ន​ឲ្យ​ដឹង​ថា ​​ “យើង​បា​ន​​​ជូ​ន​ដំ​ណឹង​ប្រាប់​​ពួ​ក​គេ​​​​ពីរ​លើក​​​ហើយ​​​ថា​ ​​ពួ​ក​គេ​ត្រូ​​វ​តែ​​ឈប់​​​រាន​​ដី​​​នេះ ​​ប៉ុន្តែ​​​ពួ​ក​គេ​​​ព្រងើយនឹង​​កា​រ​​ព្រមា​ន​នេះ​”។

​តំ​​បន់មាន​​បញ្ហានេះ​​​មា​ន​​ព្រំ​​​ប្រទល់​ជាប់​នឹង​​ស្រុក​ស្នួ​ល ​ខេត្ត​ក្រចេះ​ ​​ដែល​កា​ល​​​ពី​​ខែ​​មុន​អាជ្ញា​​ធរ​​​មូ​ល​ដ្ឋាន​​បា​ន​​ដុ​ត​​ផ្ទះចំ​​​នួ​ន​​៥៦​ខ្នង​ដោ​យ​​​​ចោទ​ប្រ​ហាក់​ប្រ​ហែល​​​គ្នា​​ថា ក្រុម​​​គ្រួ​​សារ​​រស់នៅ​ក្នុង​លំនៅដ្ឋាន​ទាំងនេះ​​រើ​​​ទៅ​​​​ក្នុង​តំ បន់​​នេះ​ និ​ង​​រាន​ដី​​កា​រ​​​​ពា​រ​​​​​​​ជា​ង​​៥.០០០​​ហិកតា​​​​ដោ​យ​​​ខុស​​ច្បាប់​។

​​លោកស្រី​ សុខ រដ្ឋា ​​អ្នក​សម្រប​ស​ម្រួល​​​​របស់​​អ​ង្គ​កា​រ​​អា​ដ​​ហុក​​​ ប្រចាំ​ក្នុង​ខេត្ត​នេះ​​បា​ន​លើក​ឡើងថា ប្រជាជន​គ្រូសារ​​ទាំ​ង​​នេះ​​​បា​ន​​សង់​​លំនៅ​ដ្ឋាន​នៅ​ក្នុ​ង​​​ឃុំ​ ស្រែព្រះ​ក្នុ​ង​ឆ្នាំ​ ២០០៩ ​​ហើយ​​ថា អាជ្ញា​​ធរ​​​​បា​ន​​​​អ​នុញ្ញា​ត​​ឲ្យ​ពួ​ក​គេ​​បន្ត​រស់​​​នៅ​លើ​​ដី​​​នេះ​។ លោក​បា​ន​មា​ន​ប្រ​សាស​​ន៍​ថា “ពួ​ក​គេ​​​ប្រហែល​ជា​គ្មាន​​​​ប័​ណ្ណ​​កម្ម​សិទ្ធិ​​ដី​​​​ទេ ​ប៉ុន្តែ​​​ពួ​ក​​គេ​​បា​ន​ និង​កំ​ពុ​ង​តែ​​ស្នាក់​នៅ​លើ​​ដី​​​នេះ​​​រយៈពេល​​​យ៉ាង​​​តិច​​​ប្រាំ​ឆ្នាំ​ ហើយ​នេះ ​មា​ន​​​ន័​យ​ថា ​​ពួ​ក​គេ​​កំ​ពុ​ង​រស់​​​នៅ ដោ​យ​ស្រប​ច្បាប់​”។ លោក​​បា​ន​​​បន្ថែ​ម​​ថា​ ​​នគរបា​ល​​​ក៏​​​បំ​ផ្លាញ​​​ផល​​ដំ​ណាំ​​​​របស់​​អ្នក​ភូមិ​ ​​អំ​ឡុង​​​កា​រ​​​បណ្តេញ​​ចេញ​ដ៏​សាហា​វ​​កា​ល​​​​ពី​ថ្ងៃ​​សោរ៍។

​​អ្នកភូមិ​​​វ័យ​​៥៧​ឆ្នាំ​ម្នាក់​​ ​ដែល​​​សុំមិ​ន​​បញ្ចេញ​​ឈ្មោះ ​​ដោ​យ​សារ​ខ្លាច​មា​ន​​​កា​រ​ស​ង​សឹក​​​​ បា​ន​ឲ្យ​ដឹង​ថា ​​នេះ​​​ជា​លើក​​​ទី​បី​​ហើយ​​ក្នុ​ង​​​មួ​យ​ខែ​​​ដែល ​​​នគរបាល​​​បា​ន​ចុះ​ទៅ​​ដុ​ត​​​លំនៅ​ដ្ឋាន​របស់ប្រជាជន​។ អ្នក​ស្រី​​​មាន​​ប្រ​សាស​​ន៍  ថា​ “ខ្ញុំ​មិន​​ហ៊ាន​វិល​​ត្រឡប់​​ទៅ​​​​​រស់​នៅ​​លើ​ដី​​​​នោះ​​​ទេពេល​នេះ ​​ពី​​ព្រោះយើង​ខ្លាច​​​មា​ន​​សកម្ម​ភា​ព​ដ៏​សាហា​វ​​​​របស់នគរបាល​។ ​​ពួ​ក​គេ​​អា​​ក្រក់​​ជាង​​របប​​ ​​ប៉ុ​ល ​ពត ទៅទៀត” ៕ ​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស