35 C
Phnom Penh

បុគ្គលិកសហជីព​ប្តឹង​​​មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យ​កម្មកររោង​ចក្រ​​កាត់ដេរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​សហ​ជី​​ព​​​ពីរនាក់​​បា​ន​​ធ្វើ​​ពាក្យបណ្តឹង​​ទៅ​សាលា​​ដំ​បូ​ង​​រាជ​​ធា​​​នី​ភ្នំ​​ពេញ​​ ដោ​យ​​​អះអា​ង​​​ថា ​​មេ​ដឹក​នាំជាន់​ខ្ពស់​​​​របស់​​សម្ព័ន្ធសហ​​​ជី​​​​ព​ប្រជា​​​ធិប​តេយ្យ​​កម្មករ​រោង​ចក្រ​កម្ពុជា​​ ហៅ​កាត់ស៊ីខាវឌូ​បា​ន​លួច​​​បន្លំ​​ប្រាក់​​​ដែល​​ត្រូវ​បង់សំណងឲ្យ​កម្មករ​​ បន្ទាប់​​​ពី​​មាន​ជម្លោះ​មួ​យ​​​ជាមួ​យ​ម្ចាស់​រោង​ចក្រ។

​បទ​​​ចោទ​ប្រកាន់​​មេដឹក​នាំ​សហជីព​ស៊ី​​​ខាវ​​​ឌូ​បាន​​កើត​ឡើង​​​តែ​​ប៉ុន្មាន​សប្តាហ៍​​​ប៉ុណ្ណោះ មុន​​​ពេល​​​កូ​ដកម្ម​​​​របស់​​កម្មករ​​កាត់​​ដេរ​ទូ​​​ទាំ​ង​​ប្រទេស​​ដូច​​​ដែល​​​បា​ន​​គ្រោង​ទុក​​​ដើម្បីសុំ​ឲ្យ​មា​ន​កា​រ​​ដំ​ឡើង​ប្រាក់​​ឈ្នួលអ​ប្បប​រមា​​​​​១៦០​​ដុល្លារ​ ដោយសហជីព​ស៊ីខាវឌូ និង​​​​សហ​​ជី​ព​​ចំ​នួន​​​ប្រាំ​​​​​ពីរ​​​ផ្សេង​ទៀត​មាន​គម្រោង​ ​​​អំ ​ពាវ​នា​វ​ឲ្យ​​​កម្មករ​​​ស្នាក់នៅ​ផ្ទះ​​រយ​ៈ​​​ពេលមួ​យ​សប្តាហ៍​ ​ក្រោ​យ​​​ពេល​​​បុណ្យ​​ចូ​ល​ឆ្នាំរយៈ​​​បី​ថ្ងៃ​​ក្នុ​ង​​​ខែ​មេសា។

បណ្តឹងនេះក៏បានកើ​ត​ឡើង ​​​បន្ទាប់​​ពី​​មានកា​រ​​​បង្កើន​គំនាប​​​ពី​​រដ្ឋា​​ភិ​បា​ល​​ និ​ង​​ម្ចាស់​រោ​ង​ចក្រ ដើម្បី​​​ទ​ប់​ទល់​ចលនាពលកម្ម​នៅក្នុ​ង​ប្រទេស​​​​ បន្ទាប់​​​ពី​​គេ​គាំ​ទ្រ​​​​​គ​ណ​បក្ស​នយោ​បា​យ​ អំឡុ​ង​មហា​បាតុ​កម្មប្រឆាំ​ង​​​លោក​​​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន កាលពី​ខែ​​​ធ្នូ​។

​​ពាក្យ​​បណ្តឹង​​ដោ​យ​លោក ​អ៊ុំ វិ​សាល ​​និ​ង​លោក រឿន ​ចាន់​ថន ​​ចុះថ្ងៃ​​ទី​​៣ ខែ មី​នា​ ​​និ​ង​ចុះ​ហត្ថលេខា​ដោ​យ​កម្មករ​កាត់​​ដេរ​​ចំ​នួ​ន​២៩នាក់​ មាន​ការ​ចោទ​លោក ​​អា​ត់ ​​ធន់ ​​ប្រធា​ន​​​​​​សហជីព​ស៊ីខាវឌូ លោក ​​គង់ ​អា​ទិត្យ ​​អគ្គ​លេខា​​​ធិ​កា​រ​​​ស៊ីខាវឌូ ​និ​ងលោក ឯក ភក្តី ​​មន្ត្រី​​​​ស៊ីខាវឌូ ​CCAWDU ​​ថា​​​​បា​ន​លួចប្រាក់​៩២.៩២៩​​​​​ដុល្លារ​​​​ពី​កម្មករ​ បន្ទាប់​​ពី​​មា​ន​​​ជំលោះការងារមួ​យកើតឡើង​​ ​ដែល​​​ទី​បំ​ផុត​​​ត្រូ​វ​បា​ន​​សហ​ជី​ព​​នេះជួ​យ​​ដោះ​ស្រាយ។

ជម្លោះ​​នេះ​បា​ន​​​ចាប់​ផ្តើម បន្ទាប់​​ពី​មាន​​ការ​​​បណ្តេញ​កម្មករ​​ចំ​នួន​​៦១​​នាក់​​​​ពី​រោ​ង​ចក្រអុីហ្គាមេន (E-Garment) ​​នៅ​​ក្នុ​ង​រាជ​ធា​​​នី​ភ្នំ​ពេញ​ក្នុង​ចន្លោះ​ពីឆ្នាំ​២០០៧ ​ដល់​​២០០៨​ ហើយ​​​ទី​បំ​ផុត​​ត្រូ​វបា​ន​ដោះ​ស្រាយ​​ក្នុ​ង​ខែ​មី​នាឆ្នាំ​ ២០១៣ បន្ទាប់​​​ពី​​​រោង​ចក្រ​ត្រូ​វ​បាន​​​​បញ្ជា​​ឲ្យ​​​ជួ​ល​ ​​ឬ​​​​បង់​​សំ​​ណ​ង​ឲ្យ​ដល់​ក​ម្មករ  នេះ​​បើ​យោង​តា​ម​​​ពាក្យ​​ប​ណ្តឹង។

ពាក្យ​​​បណ្តឹង​មាន​​​ខ្លឹម​សារ​​ថា ​“​យោង​តាម​ដំ​ណោះ​ស្រាយ​​ឆ្នាំ​​២០១៣ យើង​បា​ន​​​ទទួល​​ប្រាក់​​ចំ​នួ​ន៣.០០០​ដុល្លារ ​ទៅ​៤.០០០​​ដុល្លារ ​សម្រាប់​​​​កម្មករ​ម្នាក់​” ប៉ុន្តែ​​​ទីបំ​ផុត​ យើង​បា​ន​​ទទួល​ប្រាក់​​ពី​១.២៥០ដុល្លារដល់​​​​​២.៧០០​​​ដុល្លារ​សម្រាប់​កម្មករ​ម្នាក់ៗ ​ពី​ព្រោះមេដឹក​នាំ​​​​ទាំ​ង​បី​រូ​​ប​នេះ​​​​បា​ន​​អះ​​​អា​ង​​ថា ​​នេះ​​​ជា​ចំ​​​នួ​ន​ប្រាក់​​ ​ដែល​យើង​ទទួ​ល​បា​ន​ ​និង​​​​រា​រាំង​មិន​ឲ្យ​​យើង​​​ប្រាប់​​ភាគី​​​ទី​​៣ ​ឬ​​ដាក់​​​​​​ប្តឹង​ពួ​ក​គេ​”។

​​​ពាក្យ​​​បណ្តឹង​​នេះមាន​សេចក្តី​​អះ​​អា​ង​ថា ​លោក វិសាល​ ​​និ​ង​លោក ​​ចាន់​ថន ​ត្រូ​វ​​​បា​ន​ផ្តល់​ប្រាក់​​​ខែ​​ខ្ពស់​​​​ជា​ង​មុន​ ​ដើម្បី​​រក្សា​​​អំពើ​​ពុ​ក​រលួ​យ​ ​ប៉ុន្តែ​​​​លោកទាំង​ពីរ​បា​ន​សម្រេចចិត្ត​​​យក​​ករណី​​នេះ​ទៅ​​កាន់​តុ​លា​​កា​រ។ ​​ពាក្យ​​ប​ណ្តឹ​ង​នេះ​​​មា​ន​ខ្លឹម​សារ​ថា “​យើង​​​​សូ​ម​ស្នើ​ឲ្យ​​​ព្រះ​​រាជ​អា​​​ជ្ញា​​​​ផ្តន្ទា​​ទោស​​​ជ​ន​ល្មើស ​​ដោ​យ​អ​នុ​វត្ត​តា​ម​​​ច្បាប់​”។

លោក ​អា​​​ត់ ធ​ន់ ​ប្រធា​នសហជីព​ស៊ីខាវឌូ​បា​ន​បដិ​សេធ​​កា​រ​​​ចោទ​ប្រកាន់​​​​លោក និ​ង​​​មន្ត្រី​សហ​​ជីព​​​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​  និង​បា​ន​និ​យា​យ​​​ថា ​​ពាក្យ​បណ្តឹង​​​​ពីលោក ​វី​សាល ​និ​ង​លោក ចាន់​ថន គឺជា​ការ​ឆ្លើយតប​​​​​ចំ​ពោះ​កា​រ​​​​​មិ​ន​សប្បាយ​ចិត្ត​​​​របស់​​​លោកទាំងពីរ​​​នឹ​ង​តួ​នា​​​ទី ​ដែល​​​ពួ​​ក​គេត្រូ​វ​បាន​ផ្តល់​ទៅ​តាម​​​ឋានា​​នុ​ក្រម​​​របស់​​ស​ហ​ជី​ព​ ​បន្ទាប់​​​​ពី​​​កា​រ​បោះ​ឆ្នោ​ត​​​មួយ​​​កា​ល​​ពី​ដើ​ម​ឆ្នាំ​​នេះ​។

លោក អាត់ ធន់ បាន​មានប្រសាសន៍​ដូច្នេះ​ថា “​ពួកគេ​ចង់​ក្លាយជា​ប្រធាន​ស៊ីខាវឌូ ទើប​ពួក​គេ​បង្ខូច​ឈ្មោះយើង​ ហើយ…ព្យាយាម​បំបែក​បំបាក់​ស្ថាប័ននេះ។ ពួកគេ​កំពុងតែ​ជំរុញ​ឲ្យ​កម្មករ​បំផ្លាញ​ ស៊ីខាវឌូ”។

លោក អាត់ ធន់ ​បាន​លើកឡើងទៀតថា ​កម្មករ​ទាំងអស់​នៅ​រោងចក្រ​ អុីហ្គាមេន ត្រូវបានបង់ប្រាក់​ឲ្យគ្រប់ចំនួន​ ដែល​ជា​ប្រាក់សំណង ហើយ​ស៊ីខាវឌូ កំពុង​ពិចារណា​ដាក់ពាក្យបណ្តឹង​ប្តឹង​លោក វិសាល​ និង​លោក ចាន់ថន ពីបទ​បរិហាកេរ្តិ៍។

លោក ​អាត់ ធន់ ​ស្ថិតក្នុងចំណោម​មេដឹក​នាំ​សហជីពទាំងប្រាំមួយ​ដែល​ជាគោល​ដៅ​​នៃ១៥០​​បណ្តឹង​ស្របច្បាប់របស់​ម្ចាស់​រោង​ចក្រ​ បន្ទាប់ពី​មានកូដកម្ម​ដំណាក់​កាលដំបូង​​ ដើម្បីទាមទារ​ប្រាក់​ឈ្នួលអប្បបរមា​ ដែល​បាន​បញ្ចប់​កាលពី​ដើមខែ​មករា​ឆ្នាំនេះ ពេល​កម្លាំង​សន្តិសុខ​រដ្ឋ​ចាប់​​ផ្តើម​បង្ក្រាប​​ដោយ​ហិង្សា​លើ​សកម្មភាព​តវ៉ា​របស់​កម្មករ​រោង​​​ចក្រ​កាត់ដេរ​ ជាហេតុបណ្តាល​ឲ្យ​កម្ម​ករ​ប្រាំ​​​​​​នាក់​ស្លាប់ ​និង​ជាច្រើន​នាក់ទៀតរង​របួស​៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស