29 C
Phnom Penh

​ចម្ការ​អំពៅ​របស់​លោក លី យ៉ុងផាត់​ នៅ​កំពង់ស្ពឺមាន​ករណី​បាត់​បង់​ជីវិត​កើត​ឡើង​ជា​លើក​ទី​២​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​ម្នាក់​អាយុ​៤៤ឆ្នាំ ត្រូវ​បាន​គ្រឿង​ចក្រ​​កិន​ស្លាប់​ កាលពី​ថ្ងៃ​អាទិត្យ ក្នុង​ពេល​កំពុង​ធ្វើ​ការនៅ​ចម្ការ​អំពៅ​មួយ​នៅ​ខេត្ត​កំពង់​ស្ពឺ ដែល​ស្ថិត​នៅ​ក្រោម​កម្មសិទ្ធិ​​របស់​លោក លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​នេះ​ជា​ករណី​ស្លាប់​យ៉ាង​តិច​ទី​២​នៅ​ចម្ការ​នេះ បើ​គិត​តាំង​ពី​ខែ​ធ្នូមក​។

លោក ស សុខ ជំទប់​ទី​២​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះឈ្មោះ យី មុំ ដែល​មក​ពី​ខេត្ត​​កណ្តាល​ ត្រូវ​បាន​​គ្រឿង​ចក្រ​ប្រមូល​ផល​អំពៅ​​កិន​ស្លាប់ បន្ទាប់​ពី​ក្រុម​ការងារ​របស់​អ្នកស្រី​​បាន​សម្រាក​ពី​ការងារ​ ដើម្បី​រង​់ចាំ​ឲ្យ​គ្រឿង​ចក្រ​នោះ​ត្រូវ​បាន​ជួស​ជុល​។

លោក ស សុខ បាន​មាន​ប្រសាសន៍​ថា “គាត់​​​​ស្លាប់​ដោយ​សារ​តែ​គ្រឿង​ចក្រ​ប្រមូល​ផល​អំពៅ​បាន​កិន​ពី​លើ​។ មុន​ពេល​ឧបទ្ទេវ​ហេតុ​បាន​នេះ​បាន​កើត​ឡើង​ គាត់​បាន​នៅ​ជាមួយ​អ្នក​ផ្សេង​ទៀត​ដែល​មាន​គ្នា​ជាង​២០​នាក់​ធ្វើការ​នៅ​ចម្ការ​នេះ​ ហើយ​បាន​ដើរ​ពី​ក្រោយ​គ្រឿង​ចក្រ​នោះ​ ដើម្បី​ប្រមូល​អំពៅ​។

គាត់​បាន​ត្អូញ​ត្អែរ​ថា គាត់​មិន​សូវ​ស្រួល​ខ្លួន​ទេ​ ហើយ​នៅ​ពេល​​គ្រឿង​ចក្រ​មិន​ធ្វើការ​ ​កម្មករ​ក៏​បាន​សម្រាក​ ហើយ​គាត់​ក៏​បាន​ទៅ​កន្លែង​មួយ​។ បន្ទាប់​ពី​គ្រឿង​ចក្រ​នោះ​ត្រូវ​បាន​ជួស​ជុល​រួច​ហើយ​ចាប់​ផ្តើម​ដំណើរការ​ឡើង​វិញ​ កម្មករ​ក៏​រក​គាត់​មិន​ឃើញ​ ហើយ​គិត​ថា គាត់​ប្រហែល​ជា​ត្រឡប់ ទៅ​ផ្ទះ​វិញ​ ដើម្បី​សម្រាក​ដោយ​សារ​តែប្តី​របស់​គាត់​រស់​នៅ​ក្បែរ​​ចម្ការ​នោះ​ផង​ដែរ​”។

លោក សុខ បាន​ឲ្យ​ដឹង​ទៀត​ថា ប្តី​របស់​អ្នក​ស្រី យី មុំ គឺ​ជា​ទាហាន​ដែល​មាន​ប៉ុស្តិ៍​ធ្វើការ​នៅ​ក្បែរ​ចម្ការ​នោះ​ ហើយ​អ្នក​ស្រី​​ក៏​សម្រេច​ចិត្ត​ធ្វើការ​នៅ​ទី​នោះ​ បន្ទាប់​ពី​បាន​មកសួរ​សុខ​ទុក្ខ​​ប្តី​របស់​គាត់​កាលពី​ប៉ុន្មាន​ខែ​មុន​។

​លោក សុខ បាន​ឲ្យ​ដឹង​ទៀត​ថា ចម្ការ​ដែល​ទទួល​បាន​ហិរញ្ញវត្ថុ​ពី​ធនាគារ​អេអិន​ហ្សិត​រ៉ូ​យ៉ាល់​​ (ANZ Royal Bank) បាន​ចូល​រួម​ចំណែក​​មួយលាន​រៀល​ ឬក៏​ប្រហែល​២៥០​ដុល្លារ​ សម្រាប់​ចំណាយ​ទៅ​លើ​ការ​រៀប​ចំ​ពិធី​បុណ្យ​សព​ និង​មាន​ផែនការ​ផ្តល់​ប្រាក់​បន្ថែមដល់​គ្រួសារ​សព​។

លោក អុ៊ង សុ​ឃីម នាយ​រង​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ច្បាស់​ពី​ករណី​ស្លាប់​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា “ យោង​តាម​សាក​្សី​បាន​បញ្ជាក់​ថា វា​មិន​មែន​ជា​ករណី​សម្លាប់​ដោយ​ចេត​នា​ទេ​។ ស្ថានភាព​មាន​ការ​រវល់​ខ្លាំង ​ទើប​គ្មាន​នរណា​ម្នាក់​ឃើញ​ជន​រង​គ្រោះ​”។ លោក សុ​ឃីម ​​បន្ត​ទៀត​​ថា លោក​​មិន​បាន​ទទួល​ពាក្យ​បណ្តឹង​អំពី​ករណី​ស្លាប​់​នេះ​ទេ​ ហើយ​លោក​បាន​បដិសេធ​មិនធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​ថា តើ​នគរបាល​នឹង​ស៊ើប​​អង្កេត​ករណី​នេះ​បន្ត​ទៀត​ ឬ​យ៉ាង​ណា​ទេ​។

លោក សេង ញា៉ក់ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ភ្នំពេញ និង​ត្រូវ​ជា​កូន​ប្រសារ​​របស់​លោក លី យ៉ុង​ផាត់​ ​បាន​លើក​ឡើង​ថា ករណី​ស្លាប់​នេះ​គឺ​ជា​ហេតុការណ​៍​អកុ​សល ហើយ​ស្ត្រី​រង​គ្រោះ​បាន​បំពាន​គោល​ការ​ណ៍​ក្រុម​ហ៊ុន​ដោយគេង​លក់​នៅ​ចម្ការ​។

លោក​ សេក ញ៉ាក់ បាន​មាន​ប្រសាសន៍​​បន្ថែម​ថា“ គាត់​កំពុង​ដេក​នៅ​ក្នុង​ចម្ការ​អំពៅ​ ហើយ​​កម្មករ​ដែល​កំពុង​ប្រមូល​ផល​មិន​បាន​ដឹង​ថា គាត់​នៅ​ទី​នោះ​ទេ​។ យើង​​ណែ​នាំ​​​​ច្បាស់​ដល់​កម្ម​ករ​មិន​ឲ្យនៅ​​​ក្នុង​ចម្ការ​អំឡុង​រដូវ​ប្រមូល​ផល​…។ យើង​នឹង​អនុវត្ត​គោល​ការណ៍​នេះ​​”។

លោក វុន អា៊ញហេង មន្ត្រី​ផ្នែក​ច្បាប់​នៅ​អង្គការ​សិទ្ធិ​សមធម៌​កម្ពុជា​បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ករណី​ស្លាប់​ទី​២​បាន​កើត​ឡើង​នៅ​ចម្ការ​នេះ​ក្នុង​រយៈពេល​បួន​ខែ​កន្លង​មក​។

លោក​បាន​ឲ្យ​ដឹងទៀ​ត​ថា ជន​រង​គ្រោះ​ម្នាក់​អាយុ​១៧​ឆ្នាំ​​​ក៏​ត្រូវ​បាន​គ្រឿង​ចក្រ​ប្រមូល​ផល​អំពៅ​​កិន​ស្លាប់​ផង​ដែរ​ កាលពី​ខែ​ធ្នូ​ឆ្នាំមុន​ នៅ​ពេល​ជន​រង​គ្រោះ​សម្រាក​នៅ​ក្នុង​ចម្ការ​ ពេល​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ នេះ​បើ​យោង​តាម​​សាច់​ញាតិ​របស់​ជន​រង​គ្រោះ​។

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា យោង​តាម​អ្នក​ភូមិ​ បុរស​វ័​យ​កណ្តាល​ម្នាក់​បាន​ស្លាប់​នៅ​ចម្ការ​នោះ​បន្ទាប់​ពី​ធ្លាក់​ពី​លើ​រថយន្ត​ដឹក​អំពៅ​របស់​ក្រុម​ហ៊ុន​នេះ​ កាលពី​ខែ​កុម្ភៈ។

លោក​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា គ្រួសារ​សព​ទាំង​ពីរ​ទទួល​បាន​ប្រាក់​ក្នុង​ចន្លោះ​ព​ី​១.០០០​ដុល្លារ​មក​៧៥០ដុល្លារ​ពី​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​នោះ​ បន្ទាប់​ពី​គ្រួសារ​ទាំង​នេះ​បាន​យល់​ព្រម​មិន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ក្រុម​ហ៊ុន​នេះ។

លោក​ អ៊ាង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​ បាន​លើកឡើង​ថា ករណី​ស្លាប់​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ បញ្ជាក់​ថា លក្ខខណ្ឌ​សុវត្ថិភាព​នៅ​ចម្ការ​អំពៅ​នេះ​មិន​មាន​​ចំណុច​គ្រប់​គ្រាន់​ទេ​។

លោក​​​អា៊ង វុទ្ធី បាន​លើក​ឡើង​បន្ថែម​ថា “ ខ្ញុំ​​មិ​ន​គិ​ត​ថា ​​វា​​​មា​ន​សុ​វត្ថិ​ភាព​​​គ្រប់​​គ្រាន់​​ទេ​ ប៉ុន្តែមនុស្ស​​​នេះមិ​ន​ស្លាប់​​​ដោ​យ​សារ​ម៉ា​​ស៊ី​ន​ទេ​។ ​​ចាំ​បាច់​​​មា​ន​​​កា​រ​​ណែ​នា​​ំ​​​់អំ​ពី​​សុ​វ​ត្ថ​ភាពឲ្យ​​​​ច្បាស់​​លាស់​​​”។ ប្រ​សិ​ន​បើ​​វិ​ធា​ន​​​​ស​ុ​វត្ថ​​ិ​ភាព​​ទាំង​​​នោ​ះ​​​ម​ិ​ន​ត្រូ​វ​​​​បា​ន​​អ​នុ​វត្ត​​ទេ ​មនុស្ស​​​នឹ​ង​​​ស្លាប់​​ទៀត​​។

លោក ​សេក ញ៉ាក់ ​​នា​យ​ក​​ផ្នែក​​គ្រប់​​គ្រ​ង​​​​របស់​​ក្រុម​​ហ៊​ុ​ន​ចម្ការ​អ​ំ​​​ពៅ​ ​បា​ន​លើក​ឡើ​ង​ថា ​​បុរស​​​អា​យុ​​១៧​​ឆ្នាំ​​រូប​នេះ​​​​បា​ន​ស្លាប់​ នៅ​​ពេល​​​បង​​​ប្អូន​​ប្រុស​​​របស់​​ខ្លួ​ន ​​ដែល​​ធ្វើ​កា​រ​​​នៅ​ក្នុ​ង​​ចម្ការអ​ំ​​​ពៅ​នេ​ះ​ដែរ​​​បា​ន​​​រត់​មក​​​​ជួ​យ​​​​​គាត់​​ជាមួ​យ​​​រថ​​​យន្ត​​មួយ​គ្រឿង និ​ង​បា​ន​​បដិ​សេធ​ថា ​​គ្មាន​​នរ​ណា​​ម្នាក់​​ស្លាប់​នោះ​ទេ​​កា​ល​​ពី​ក​្នុ​ង​ខែ​​​កុម្ភៈ។

​​ក្រុម​​​ហ៊ុ​ន​​ចម្ការ​​​អ​ំ​​ពៅនេះ ​​ស្ថិត​ក្នុង​ចំ​​ណោម​​​​ក្រុម​​​ហ៊ុន​ចម្ការ​​​អ​ំ​​ពៅ​​​មួ​យ​​ចំ​នួន​​​​ក្នុ​ង​​​ប្រទេស​​កម្ពុជា​​ ​ដែល​​បច្ចុប្បន្ន​​ស្ថិត​ក្រោ​ម​កា​រស៊ើប​​អង្កេត​​​ដោ​យ​ក្រុម​​ហ៊ុន​កូ​កា​​កូ​ឡា ​​ដែល​​មា​ន​ប្រភ​ព​​ស្ករស​​​ពី​ប្រទេស​​នេះ​​​ជ​​ុំ​​វិញកា​រ​​ចោទ​​​ប្រកាន់​​​ជា​យូ​រ​មក​ហើយ​​​​អ​ំ​ពី​កា​រ​​​បណ្តេញ​​កសិករ​​​​​ចេញ​ពី​ដី​​​​​ពួ​ក​គាត់។

​​​អង​្គកា​រ​​សិទ្ធិ​មនុស្ស​​​​​ចោទ​​​ប្រកាន់ក្រុ​ម​​ហ៊ុន​​​ស្ករស​​ភ្នំ​​ពេញ​​ថា​បាន​​​ទន្ទ្រាន​​​ដី​​២.០០០​​ហិកតា​​​ជា​​របស់​​ប្រជា​​​ព​ល​រដ្ឋ​​១.០០០​​គ្រួ​​សារ​ និ​ង​​​ចង់​​ឲ្យ​សហ​ភាព​​អឺ​​​រ៉ុប​​​ព្យួរ​​​កា​រ​​​​​រួ​ច​​​ពន្ធ​​​ទៅ​កាន់​​​អ​ឺ​រ៉ុប​ ​ដែល​​​ក្រុម​​ហ៊ុន​​នេះ​​បច្ចុ​​ប្បន្ន​​នេ​ះ​​​ធ្វើ​កា​រ​​​នាំ​ចេញ។​​ពួ​​ក​​គេក៏​​ចង់​បា​នធ​នា​​គារ​ ​អេ​​​អិន​ហ្សិត​​ជា​សា​ខា​​​របស់​ធ​​នា​​​គារ​​​ ANZ ​ ​​​របស់​​ប្រទេស​​​អូស្ត្រា​លី​​ដែល​ផ្តល់​ហិ​រញ្ញ​​វត្ថុឲ្យក្រុម​ហ៊ុន​​​ស​្ករ​​ស​ ភ្នំ​​ពេញ​ ដើម្បី​​​ដាក់​គំ​នាប​​​​ដល់​​ក្រុម​ហ៊ុ​ន​ចម្ការ​កៅ​ស៊ូ​​ឲ្យ​ជួ​យ​​គ្រួសារ​​ប្រជា​​ព​ល​រដ្ឋ​​​ ដែល​​​រង​ផល​​​ប៉ះ​ពាល់​​ផ​ង​ដែរ​។ ធនា​​គារ​ ​ANZ ​​​​បា​ន​​​លើក​ឡើ​ង​ថា ​​ខ្លួន​​បា​ន​ស្នើ​ក្រុ​ម​​ហ៊ុ​ន​ចម្ការ​កៅ​ស៊ូ​​ឲ្យ​ច​ចារ​​ជា​​​មួយ​​សហ​​​គមន៍​​៕ សុធា​

(រាយការ​​​​ណ៍​បន្ថែម​​ដោ​យ​ Sani  Sinary)​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស