33 C
Phnom Penh

គ្រាប់​បែក​នៅ​សម័យ​ លន់ នល់ ត្រូ​វ​បាន​រក​ឃើញ​នៅ​ការ​ដ្ឋានសាង​សង់​​មួយ​នៅ​ខេត្ត​កណ្តាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​ខេត្ត​កណ្តាល​បាន​ឲ្យដ​ឹង​ថា កាលពី​ម្សិលមិញ មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​(CMAC) បាន​យក​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​ទម្ងន់​២៥០ផោន​(១១៣គីឡូ​ក្រាម​) ​ដែល​ទំនង​ជា​ត្រូវ​បាន​ទម្លាក់​ដោយ​កង​ទ័ព​អាកាស​​អាមេរិក​​ក្នុង​ការ​គាំទ្រ​រដ្ឋាភិបាល​យោធា​របស់​ ​លន់ នល់​ កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ ពី​ការដ្ឋាន​សាងសង់​មួយ​នៅ​ក្នុង​ខេត្ត​កណ្តាល​។

លោក ម៉ែន សុ​ឃឿន អធិការ​នគរបាល​ស្រុក​ខ្សាច់​កណ្តាល​ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​រក​ឃើញ​គ្រាប់​បែ​ក​នេះ​នៅ​ក្នុង​ដី​ជម្រៅ​ប្រហែល​៣មែ៉ត្រ​ នៅ​ពេល​គ្រឿង​ចក្រ​កំពុង​ជីក​ដីដើម្បី​សាង​សង់​រោង​ចក្រ​មួយ​នៅ​តំបន់​នោះ​កាលពី​ថ្ងៃ​សុក្រ”។

លោក សុឃឿន បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ អំឡុង​ពេល​យក​គ្រាប់​នេះ​ចេញ​កាលពី​ព្រឹក​មិញ មន្ត្រី​នគរបាល​របស់​យើង​មិន​ហ៊ាន​ឈរ​ក្បែរ​គ្រាប់​បែក​នេះ​ទេ”។ លោក​បាន​បន្ត​ថា​ ស្ថានភាព​នៃ​គ្រាប់​បែក​ MK​-81 ​​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅថា  “ គ្រាប់​​​​ផ្ទុះ​ដូច​​​លាច​” ​អំឡុង​សម័យ​សង្គ្រាម​នៅ​ក្នុង​ប្រ​ទេស​វៀតណាម គឺ​អាច​ផ្ទុះ​បាន​នៅ​ឡើយ”​។​

លោក សុឃឿន បាន​ឲ្យ​ដឹង​ថា ភូមិគ្រោះ ឃុំ​សន្លុង ជា​ទី​ដែល​គ្រាប់​បែក​នេះ​ត្រូវ​បាន​រក​ឃើញ​គឺ​ជា​តំបន់ខ្សែ​ត្រៀម​ជួរ​មុខ​​មួយ​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​​រវាង​កង​ទ័ព​រដ្ឋាភិបាល ​លន់ នល់​ និង​កង​ទ័ព​ខ្មែរ​ក្រហម​។ លោកបាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា គ្រាប់​បែក​នេះ​គឺ​ជា​គ្រាប់​បែក​ដ៏​ធំ​បំផុត​មិន​ដែល​ប្រទះ​ឃើញ​ឡើយ​នៅ​តំបន់​នេះ​៕ ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស