27 C
Phnom Penh

មន្ត្រីសហ​​​ជីព​៖ កម្មក​រ​​រោង​ចក្រផលិត​ស្បែក​ជើ​ង​ប្រហែ​ល​៧០០​​នាក់​ទា​​ម​ទារ​​​ឲ្យ​​​ដំ​​ឡើង​​​ប្រាក់​​​បន្ថែម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​មន្ត្រី​​​សហ​​​ជីព​មា្ន​ក់​​​បា​ន​ឲ្យ​​ដឹង​ថា ​​ក​ម្មករ​​​​​ប្រ​ហែល​៧.០០០​​នាក់​​បា​នធ្វើ​​ការ​ត​វ៉ា​​នៅ​​ខាង​​ក្រៅ​​រោ​ង​ចក្រ​ផលិត​ស្បែ​ក​​​ជើង វី​ង​ស្តារ ​​នៅ​ក្នុ​ង​ខេត្ត​​​ក​ំ​​ពង់​ស្ពឺ​​​​កា​ល​​ពី​ម្សិល​មិញ​ ដោ​យ​​ទាម​​​ទារ​ឲ្យ​​​ក្រុ​ម​ហ៊ុន​នេះ​​​ដ​ំ​ឡើង​​​ប្រាក់​បន្ថែ​ម​​៥​​ដុល្លារ​ ​​និ​ង​​អ​នុ​វត្ត​​​​ច្បាប់​​​​​កា​រ​​​ងារ​ឲ្យ​​បា​ន​​ត្រឹម​ត្រូ​វ។

​កូដ​​កម្ម​​​នេ​ះ​​បា​ន​​ធ្វើ​​ឡើង​​រយ​ៈ​​​ពេល​១០​ខែ​ ​​បន្ទាប់​​ពី​​​​ពិ​​ដាន​​​​រោង​ចក្រ​​​​​បាក់​​​ស្រុត​ ​និ​ង​បា​ន​ធ្វើ​ឲ្យ​​​កម្មករ​​​​ច​ំ​នួ​ន​​ពីរ​​នាក់​​ស្លាប់​។លោក ផន ​ផល ​​អ​គ​្គ​​​លេខា​ធិ​កា​រ​​​​រង​​​របស់​​​​ស​ហ​​ជ​ី​ព​​សេរី​កម្មករ​​​បា​នមា​ន​​ប្រ​សាសន៍​​​ថា កម្មករ​​​កំពុ​ង​តែ​​​ទា​ម​ទារ​ឲ្យ​​​ក្រុ​ម​​ហ៊ុន​​ ​វី​ង​ស្តារ ដំ​ឡើង​​ប្រាក់​​បន្ថែម​ ​ដែល​​រាប់​​ទាំ​ង​​​អាហារ​​ថ្ងៃ​ត្រង់ កា​រ​​​​ដឹក​​ជញ្ជូ​ន​​ ​ចា​ប់​​​ពី​​១០​ដុល្លារ​​​ទៅ​​១៥​​​ដុល្លារ​​​ក្នុ​ង​មួ​យ​​​ខែ​។ លោក​​បា​ន​ឲ្យ​ដឹង​ថា ​កម្មករ​​​​ក៏​កំ​ពុ​ង​​​ទា​ម​​ទារ​ឲ្យ​ក្រុ​​ម​​ហ៊ុន​​​ឈប់​​​បង្ខំ​និ​យោ​​​ជិត​​​ធ្វើ​​​កា​​រ​​ហួស​​ម៉ោង​ ​​ឈប់​​កា​ត់​​​ប្រាក់​​ខែ​​អ​​​ំ​​ឡុ​ង​កា​រ​​​ធ្វើ​កូដកម្ម​ ​ដក​សន្តិ​​​សុខបុរស​​ ចេញពី​ក្រៅ​​​បន្ទប់​​ទឹក​​ស្រី​​​​នៅ​ក្នុ​ងរោ​ង​ចក្រ។

លោក ផល ​បា​ន​ឲ្យ​ដឹងថា “ កូដ​កម្ម​​​​​នេ​ះ​​បា​ន​​​​ចាប់​ផ្តើម​​កា​ល​​ពី​ព្រឹក​​​ថ្ងៃ​​នេះ​ និ​​ង​ឈប់​​​នៅ​​ម៉ោ​ង​​១១​​ព្រឹក​ បន្ទាប់​​ពី​​​អា​​ជ្ញា​​ធ​រ​​ខេត្ត​​​បា​ន​​រៀ​ប​ចំ​​​​​ជ​ំ​​នួ​ប​​​មួ​យ​​សម្រាប់​​កម្មករ​ និ​ងតំ​​​ណា​ង​​​ក្រុម​​ហ៊ុន​​ដើ​ម្បី​​ស្វែ​ង​​​​រក​ដំ​​​ណោះ​​ស្រាយ​​”។​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ យើងនឹង​ទៅ​ចូល​រួមក​ិច្ច​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​​ ក៏​ប៉ុន្តែ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​ទេ​ កូដកម្ម​នៅ​តែ​បន្ត​ រហូត​ទាល់​តែ​យើងទទួល​ដំណោះ​ស្រាយ​សម​ស្រប​មួយ​”។

លោក សឹុម រតនៈ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បាន​បញ្ជាក់​ថា លោក​បាន​អញ្ជើញ​កម្មករ​ និង​តំណាង​ក្រុម​ហ៊ុន​ឲ្យ​មក​ជួប​គ្នា​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ។
លោកស៊ឹម រតន​ៈ ​បាន​មាន​ប្រសាសន៍​ថា“ យើង​​បាន​ទៅ​ទីនោះ​ក្នុង​ថ្ងៃ​នេះ ក្នុង​គោល​បំណង​បញ្ឈប់​កូដកម្ម​ ហើយ​យើង​បាន​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​សម្រាប់​ភាគី​ទាំង​ពីរ​នៅ​ [មន្ទីរ​ការងារ​ខេត្ត​] របស់​យើង​នៅ​ថ្ងៃ​ស្អែក​សម្រាប់​​ចរចា​គ្នា​”។

លោក ម៉ៅ ឈីងសុង (Mao Chhing Song) អ្នក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុន​ វីងស្តារ ស៊ូ ខូអិលធី​ឌី (Wing Star Shoes Co., Ltd.) បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រុម​ហ៊ុន​នេះ​បាន​អនុវត្ត​តាម​ច្បាប់​ការងារ​រួច​ហើយ​។ លោក​បាន​ចោទ​ប្រកាន់​សហជីព​សេរ​ី​កម្ម​ករ​ថា បាន​ញុះ​ញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ ពីព្រោះ​ក្រុម​ហ៊ុន​នេះ​បាន​ស្នើ​សុំ​ឲ្យ​កម្មករ​មួយច​ំនួន​ស្នាក់់​នៅ​ផ្ទះ​មួយ​រយៈ​ដោយ​សារ​តែ​ខ្វះ​ការងារ​ធ្វើ​។លោក​បាន​មាន​ប្រសាសន៍​ថា “ សហជីព​សេរី​កម្មករ​បាន​យក​ថ្ងៃ​នេះធ្វើ​កូដកម្ម​តវ៉ា​ និង​វាយ​ប្រហារ​ក្រុម​ហ៊ុន​ បន្ទាប់​ពី​ពួក​យើង​បាន​អនុញ្ញាត​ឲ្យកម្មករ​សម្រាក​នៅ​ផ្ទះ​ពីរបី​ថ្ងៃ​។ យើង​នឹង​បើក​ប្រាក់​ខែ​ឲ្យ​ពួកគេ​៥០ភាគ​រយ​ សម្រាប់​អំឡុង​ពេល​ពួកគេ​នៅ​ផ្ទះ​ ពី​​ព្រោះ​រោង​​ចក្រ​របស់​​ពួក​យើងមិន​មាន​ការ​ងារ​ឲ្យ​ពួកគេ​ធ្វើ​គ្រប់​គ្រាន់​ទេ​”។

ក៏​ប៉ុន្តែ ទាក់​ទង​ទៅ​នឹង​បុគ្គលិក​សន្តិសុខ ភេទ​ប្រុស​ដែល​បាន​លួច​មើល​ស្រី​ៗ​នៅក្នុង​បន្ទប់​ទឹក​នោះ​ លោក ឈីងសុង បាន​សារ​ភាព​ថា ក្រុម​ហ៊ុន​នេះ​មិន​មាន​បុគ្គលិក​ភេទស្រី​គ្រប់​គ្រាន់​សម្រាប់​បំពេញ​ការងារ​នេះ​ទេ។ លោក​​​​ថ្លែង​​​​ថា “ យើង​បាន​ផ្សព្វ​ផ្សាយ​ជ្រើស​​​​រើស​បុគ្គលិក​សន្តិសុខ​ភេទ​ស្រី​ដែរ​ កាលពី​មុន ក៏​ប៉ុន្តែ​ មិន​មាន​គ្រប់​គ្រាន់​ទេ ដូច្នេះ​បាន​ជា​យើង​ជួល​បុគ្គលិក​សន្តិសុខ​ភេទ​ប្រុស​ឲ្យ​តាម​ដាន​​​កម្មករ​ដែល​ខ្ជិល​ និង​សម្រាក​នៅ​ក្នុង​បន្ទប់​ទឹក​”។

កាលពី​ខែ​ឧសភាឆ្នាំ​មុន បុគ្គលិក​ពីរ​នាក់​នៅ​រោង​ចក្រ វីងស្តារបាន​ស្លាប់ ​ហើយ​១១​នាក់​ផ្សេង​ទៀត​បាន​រង​របួស ​នៅ​ពេល​ពិដាន​ដែល​ទើប​នឹង​សាងសង់​រួច​ដោយ​គ្មាន​គុណ​​​ភាព​​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស