ប័ណ្ណសារ

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ទទួល​​​អំណោយ​​​ស័ក្ដិសិទ្ធិ​​​នៃព្រះពុទ្ធ​​​ជា​​​ម្ចាស់​​​ពី​​​ឯកអគ្គរដ្ឋទូត​​​​​​ឥណ្ឌា​​​

By

March 19, 2014

កាល​​​ពី​​​ម្សិលមិញ​​​ ឯកអគ្គ​​​រដ្ឋទូត​​​ឥណ្ឌា​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​ប្រគល់​​​វត្ថុ​​​ស័ក្ដិសិទ្ធិ​​​មួយ​​​ចំនួន​​​នៃ​​​ព្រះពុទ្ធ​​​ជា​​​ម្ចាស់​​​ជូន​​​​​​ដល់​​​​​​លោក​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ អំឡុង​​​ជំនួប​​​​​​​​​ឯកជន​​​មួយ​​​​​​រវាង​​​លោក​​​​​​ទាំង​​​ពី​​​រនៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ​​​នេះ​​​បើ​​​យោងតាម​​​ជំនួយ​​​ការ​​​​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។​​​

ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​បន្ទាប់​​​ពី​​​​​​ជំនួប​​​​​​នៅ​​​ឯ​​​វិមានសន្ដិភាព​​​ ដែល​​​ជា​​​ការិយា​​​ល័យ​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​ លោក​​​ អៀង សុផា​​​​​​ល្លែត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឯកអគ្គ​​​រដ្ឋ​​​ទូត​​​ឥណ្ឌា​​​ ឌីណេស​​​ ប៉ាត​​​ណា​​​អីុក​​​ (Dinesh Patnaik) បាន​​​ប្រគល់​​​វត្ថុ​​​ស័ក្ដិសិទិ្ធ​​​ចេញ​​​ពី​​​ពុទ្ធ​​​ស្ថាន​​​​​​ចំនួន​​​បី​​​ក្នុង​​​ចំណោម​​​​​​ “ពុទ្ធ​​​ស្ថាន​​​ទាំង​​​ប្រាំបី​​​” ដែល​​​ជា​​​កន្លែង​​ធម្មយាត្រា​​​​​​គួរ​​​ជា​​​​​​ទី​​​គោរព​​​សក្ការៈ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌា និង​​​ប្រទេស​​​នេប៉ាល់។​​​

លោក​​​ អៀង​​​ សុផាល្លែត​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “ពុទ្ធគយា គឺ​​​ជា​​​​​​កន្លែង​​​ព្រះ​​​ពុទ្ធ​​​ត្រាស់​​​ដឹង​​​ សារនាថ គឺ​​​ជា​​​កន្លែង​​​​​​ព្រះ​​​អង្គ​​​សម្ដែង​​​​​​ព្រះ​​​ធម៌​​​ ហើយ​​​កុសិនារា គឺ​​​ជា​​​កន្លែង​​​​​​ព្រះ​​​អង្គ​​​ចូល​​​បរិនិព្វាន”។ លោក​​​ថ្លែង​​​​​​ថា ក្នុង​​​ចំណោម​​​វត្ថុ​​​ស័ក្ដិសិទិ្ធ​​​ទាំង​​​នោះ​​​រួម​​​មាន​​​ “ស្លឹក​​​ព្រះពោធិ​​​ព្រឹក្ស​​​” កន្លែង​​​​​​ដែល​​​គេ​​​ជឿថា ព្រះ​​​ពុទ្ធ​​​ជា​​​ម្ចាស់​​​​​​បាន​​​សម្រេច​​​ការ​​​ត្រាស់​​​ដឹង​​​​​​នៅ​​​ទី​​​នោះ​​​ផង​​​ដែរ​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “សម្ដេច​​​អគ្គមហាសេនាបតី​​​តេជោ​​​ ហ៊ុន​​​ សែន​​​ ក៏​​​បានថ្លែង​​​អំណរគុណ​​​ឯកឧត្តម​​​ ឌី​​​ណេស​​​​​​ ផង​​​ដែរ​​​ចំពោះ​​​ការ​​​​​​ជូន​​​វត្ថុ​​​ស័ក្ដិសិទ្ធ​​​ទាំង​​​នេះ​​​ដល់​​​​​​សម្ដេច​​​​​​ដើម្បី​​​ឲ្យ​​​គ្រួសារ​​​សម្ដេច​​​ទទួល​​​បាន​​​​​​​​​សេចក្ដី​​​សុខ​​​និង​​​​​​សំណាង​​​ល្អ​​​”។ លោក​​​បាន​​​បដិសេធ​​​មិន​​​​​​បញ្ជាក់​​​​​​លម្អិត​​​ថា​​​ តើ​​​លោក​​​ ហ៊ុន​​​ សែន​​​ ទទួល​​​បាន​​​​​​អ្វី​​​ខ្លះ​​​ទៀត​​​​​​ឲ្យ​​​ប្រាកដ​​​​​​នោះ​​​ទេ​​​ក្រៅ​​​ពី​​​ស្លឹក​​​ព្រះ​​​ពោធិ​​​ព្រឹក្ស​​​​​​។

ព្រះ​​​ញាណវង្ស ឃឹម សន​​​ ព្រះ​​​មេគណ​​​រាជ​​​ធានីភ្នំពេញ​​​ និង​​​ជា​​​ប្រធាន​​​​​​លេខាធិការ​​​​​​ដ្ឋាន​​​​​​គណៈ​​​សង្ឃ​​​នាយក​​​​​​នៃ​​​គណៈ​​​មហា​​​និកាយ​​​នៃ​​​ព្រះ​​​រាជា​​​ណាចក្រ​​​កម្ពុជា​​​ ដែល​​​មាន​​​ទំនាក់​​​ទំនង​​​​​​រឹង​​​មាំ​​​​​​ជាមួយ​​​​​​គណបក្ស​​​​​​កាន់​​​អំណាច ​​​​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា វត្ថុ​​​ស័ក្ដិសិទិ្ធ​​​ទាំង​​​នេះ​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​ជំនឿ​​​របស់​​​​​​ពុទ្ធ​​​បរិស័ទ​​​​​​លើ​​​​​​ប្ញទ្ធិ​​​អំណាច​​​របស់​​​ព្រះពុទ្ធ​​​​​​មាន​​​​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង។ ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​​​​បន្ត​​​ទៀត​​​ថា “មិន​​​ថា មាន​​​អ្វី​​​កើត​​​ឡើង​​​​​​ទេ​​​ យើង​​​នឹង​​​គោរព​​​បូជា​​​​​​ចំពោះ​​​វត្ថុ​​​ស័ក្ដិសិទិ្ធ​​​ទាំង​​​នេះ​​​​​​ ហើយ​​​យើង​​​​​​នឹង​​​ទទួល​​​បាន​​​សេចក្ដី​​​សុខ​​​និង​​​សំណាង​​​ល្អ​​​”។

កាល​​​ពី​​​ម្សិលមិញ​​​លោក​​​ ហ៊ុន សែន​​​ ក៏​​​បាន​​​ជួប​​​ជាមួយ​​​ឯអគ្គរាជទូត​​​អង់គ្លេស​​​​​​ ប៊ីល​​​ ឡង​​​​​​ហ្គើស​​​ (Bill Longhurst) ផង​​​ដែរ​​​ ប៉ុន្តែ​​​គេ​​​មិន​​​ដឹង​​​ច្បាស់​​​ថា តើ​​​លោក​​​ទទួល​​​បាន​​​​​អំណោយ​​​អ្វី​​​ខ្លះ​​​នោះ​​​ទេ​​​។​​​

លោក​​​ អៀង សុផាល្លែត បានមាន​​​ប្រសា​​​សន៍​​​ថា “ឯកឧត្តម​​​ឯក​​​អគ្គរាជទូត​​​អង់គ្លេស​​​បានមាន​​​ប្រសាសន៍​​​ថា លោក​​​​​​មាន​​​​​​ក្ដី​​​សោម​​​នស្ស​​​រីករាយ​​​ ដែល​​​បា​​​ន​​​ក្លាយ​​​ជា​​​ឯកអគ្គរាជ​​​ទូត​​​​​​ប្រចាំ​​​កម្ពុជា​​​ ហើយ​​​លោក​​​​​​មាន​​​​​​ចំណាប់​​​អារម្មណ៍​​​លើ​​​សេដ្ឋកិច្ច​​  ​ការ​​​វិនិយោគ​​​​​​កើន​​​ឡើងរបស់​​​កម្ពុជា​​​ ​​​​​​និ​​​ង​​​ទេសចរ​​​អង់គ្លេស​​​​​​មក​​​កាន់​​​កម្ពុជា​​​”៕ សុខុម​​​