33 C
Phnom Penh

​អភិបាលរង​ដែល​ធ្លាប់​​បាញ់​បោះ​នៅ​ហាង​​​​ខា​រ៉ា​អូខេ​​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អភិ​បាល​​ខេត្ត​តា​កែវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ខេត្ត​មួយ​ចំនួន ​​រួម​​ទាំង​​លោកអ​ភិ​បាល​​​​ខេត្ត​តាកែវ​ផង​ត្រូវ​បាន​ផ្លាស់​ប្តូរ​តួនាទី​​​កាល​ពី​​ម្សិលមិញ​​ នៅ​ពិធីមួយ​ដែល​ធ្វើ​​ជាអធិបតី​ដោយ​​​លោក​ សុខ អាន រដ្ឋមន្ត្រី​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​​ និង​លោក​ ស​ ខេង​ រដ្ឋ​មន្ត្រី​​ក្រសួ​ង​មហាផ្ទៃ​។

នៅ​ក្នុង​ខេត្ត​តាកែវ​ លោក ស្រី បេន​ ដែល​​បាន​ប​ម្រើ​​ការ​ងារ​ជា​អភិបាល​ខេត្ត​រយៈ​ពេល​​​ជិត​មួយ​ទសវត្សរ៍​នោះ​ត្រូវ​បាន​​ជំនួស​ដោយ​អភិ​បាល​​រងគឺ​លោក ឡាយ​ វណ្ណៈ​ ​​។

​លោក គៀង​ សុវណ្ណធី ជា​អភិ​បា​ល​ក្រុង​ដូន​​​កែវ ​ត្រូវ​បាន​កាន់តួនាទី​ជា​អភិ​បាល​​​រង​ខេត្ត​ថ្មី​។ ​មាន​សេចក្តី​​ប្រកាស​​ថា លោក ស្រី បេន នឹង​ទៅកាន់​តួនាទី​​ទី​ប្រឹក្សា​រដ្ឋាភិបាល​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្លាប់​បាន​ចុះ​ផ្សាយ​អំពី​លោក ឡាយ វណ្ណៈ​ ​កាល​ពីឆ្នាំ​២០១២​ បន្ទាប​់​ពី​នគរ​បាល​លើក​ឡើង​ថា លោក​បាន​បាញ់​ម្ចាស​​់​ហាង​​ខារ៉ា​អូខេ​​ម្នាក់​​ត្រូវ​​ជើង​ អំឡុង​ការ​ផឹក​​សីុ​និង​ចូល​ច្រៀង​ពេល​យប់ជាមួយ​មិត​្តភក្តិ​។​

លោក​ ឡាយ វណ្ណៈ បាន​អះ​អាង​ថា មិត្ត​ភក្តិ​​​​​​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​​ម្នាក់​​​ជា​អ្នក​បាញ់។ មិន​មាន​ការ​​​ចាប់​ខ្លួន​ជន​ណា​ម្នាក់​នៅ​ក្នុង​ករណី​នោះ​ទេ​។

កាល​ពីម្សិលមិញ​ លោក​បា​ន​ថ្លែង​នៅ​ក្នុង​​ពិធី​តែង​តាំង​លោក​ជា​អភិបាល​ខេត្ត​ថា លោក​​​នឹង​ប្តេជ្ញា​បម្រើ​ប្រជា​ពល​រដ្ឋ​នៅ​​​ខេត្ត​តាកែវ​ទាំង​មូល។ លោក​បានមានប្រសាសន៍​ថា “យើង​មិន​មែនជា​ចៅហ្វាយ​របស់​ប្រជា​ពល​រដ្ឋ​ទេ ប៉ុន្តែ​យើង​ជា​មន្ត្រី​សាធារណៈ​ ហើយ​ធ្វើការ​បម្រើ​ប្រជា​ពល​រដ្ឋ​”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស