29 C
Phnom Penh

មេធាវី​​នឹ​ង​​ធ្វើ​​ពាក្យ​​បណ្តឹង​​​ទៅតុលាកា​រ​ឧក្រិដ្ឋ​កម្ម​អន្តរ​​ជាតិ​ ពី​​បទ​ឧក្រិដ្ឋ​​​ប្រឆាំ​ង​មនុស្ស​​​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធា​វី​ម្នាក់​ដែ​ល​ត្រូ​វ​បា​ន​​​គ​ណ​បក្ស​​​សង្គ្រោ​ះ​​​ជាត​ិ​ជួ​ល​​បា​ន​លើក​ឡើង​កា​ល​ពី​ម្សិល​មិញ​​​ថា លោក​​នឹ​ង​​ធ្វើ​​​​​ពាក្យ​​​បណ្តឹង​​​នៅ​ខែ​​​ក្រោ​យ​​​ទៅ​​​ត​ុ​លា​កា​រ​​ឧ​ក្រិដ្ឋ​កម្ម​​​អន្តរ​​ជាតិ​ ​​​​​​ពី​​បទ​ឧក្រិដ្ឋ​​​​ប្រ​ឆាំ​ង​ម​នុស្ស​​​ជាតិ​ ​​ប្រ​ព្រឹត្ត​​​​​ឡើង​ដោ​យ​​កង​កម្លាំ​ង​សន្តិ​សុខ​រដ្ឋ។

លោក ​រីឆាត ​​រ៉ុក​​ហ័្គរ (Richard Rogers) ​​មេធាវី​​​ជ​ន​ជាតិ​អង់​​គ្លេស​បា​ន​​​លើក​ឡើ​​ង​ក្នុ​ង​​អុី​មែ​ល​​​មួ​យ​កា​ល​​ពី​ម្សិល​​​មិញ​ថា “យើង​មា​ន​ផែ​ន​កា​ររៀប​ចំ​ពាក្យ​​បណ្តឹងទាក់​​ទង​​មួ​យ​​​ទៅតុលា​ការ​​​ឧក្រិដ្ឋ​​កម្ម​​អន្តរ​​ជាតិ​​​នៅ​​ខែ​​ក្រោ​យ​នេះ​”។ ​​លោក ​រ៉ុក​​​ហ្គ័រ ​​អ​តី​ត​​​ប្រធា​ន​​ផ្នែក​គាំ​​ទ្រ​​​​​ភាគី​​ចុ​ង​ចោទ​​​នៅ​សាលា​​ក្តី​​​​ខ្មែរ​ក្រហម​ ​ក៏​ធ្វើ​

​​ជា​​តំ​​ណាង​​ឲ្យ​​ តា ​អា​ន ​​ជ​ន​សង្ស័​យ​​សាលា​ក្តី​​ខ្មែរ​​ក្រហម​​ផង​​​ដែរ។ ​ក្នុ​ង​ខែ​​​មករា ​​លោក​ត្រូ​វ​បា​ន​​​​គ​ណ​ប​ក្ស​​​សង្គ្រោ​ះ​​ជាតិ​​​ជួល​ បន្ទាប់​​ពី​​​មា​ន​កា​រ​​​បាញ់​​ប្រ​ហារ​នៅ​​​តា​ម​ផ្លូ​វ​ ​​វេងស្រេង ​​ដែល​​ធ្វើ​ឲ្យ​​​​​អ្នក​​ត​វ៉ា​​​រោ​ង​ចក្រ​កាត់​​ដេរ​​ចំ​នួ​ន​​ប្រាំ​នា​ក់​​​បាត់​​បង់​ជី​វិត ​​និ​​​ង​ជា​​ច្រើ​ន​នាក់​​​​រង​របួស​​​ធ្ងន់​។

កា​ល​​ពី​​សប្តាហ​៍​​មុ​ន ​​អ​្នក​ជំ​​នាញ​​​អន្តរ​ជាតិ​​​មក​ពី​​​​អង្គការ Global Diligence ​​ជា​​ក្រុ​ម​​​ប្រឹក្សា​​ផ្នែ​ក​​ច្បាប់​​​មា​ន​មូ​ល​​ដ្ឋាន​​​នៅ​ក្នុង​ប្រទេ​ស​​អង់​គ្លេស ​​​​បា​ន​​​​បំ​ពេញ​​ទ​ស្ស​ន​កិច្ច​​​រាជ​ធា​​នី​ភ្នំ​​ពេញ​​ដើម្បី​ប្រ​មូ​ល​ភ័ស្តុ​តាង​ ​និ​ង​​ពិ​ភាក្សា​​​អ​ំ​ពី​ឧក្រិដ្ឋ​កម្ម​​ប្រឆាំ​ង​​មនុស្ស​​​ជាតិ​ ​ជា​មួ​យ​​ភាគី​​ដែល​​ចាប់​​អា​​​រម្មណ៍​​​ជា​ច្រើន​”។ លោក ​រ៉ុកហ័្គរ ​​បា​ន​មា​ន​ប្រសាសន៍​ថា លោក​​មិន​អាច​​ប្រាប់​ឈ្មោះ​​​​ភាគី​​​ទាំ​ង​នេះ​​​បា​ន​​ទេ ដោ​យ​ខ្លាច​​​ថា ​​ពួ​ក​គេ​​​​អាច​​ប្រឈម​នឹងកា​រ​​​សង​សឹក​។

លោក​បាន​​លើក​ឡើ​​ង​ក្នុ​ង​​អុី​មែល​​​មួ​យ​​​ថា “​​យើង​មាន​​ទស្សន​ថា ​​នៅ​​ពេល​​​ការ​រំ​លោភ​សិទ្ធិ​​មនុស្ស​​​ទា​​ំង​​អស់​​​ចាប់​តាំ​ង​​ពី​ឆ្នាំ​​២០០២  ត្រូ​វ​បា​ន​​ពិ​ចារណា​កាន់តែច្រើននោះ​​ មា​ន​ភ័ស្តុ​តា​ង​គ្រប់​គ្រាន់​​ដើ​ម្បី​គាំ​​ទ្រ​​ការ​​ចោទ​​ប្រកា​ន់​​​​ពី​​បទ​ឧក្រិដ្ឋ​ប្រឆាំ​ង​មនុស្ស​​​ជាតិ​​”។

លោក រ៉ុក​​​ហ័្គរ ​​បា​ន​លើកឡើ​ង​ថា “ភ័ស្តុ​តាង​រឹង​មាំ​​បំ​ផុត​នេ​ះ ​​ទាក់​​​ទ​ង​​នឹង​កា​រទន្ទ្រាន​យក​ដី ​​និ​ងកា​រ​​បណ្តេញ​ប្រជា​​​ពល​រដ្ឋ​​​ដោ​យ​​​បង្ខំ​ ដែល​​​នា​ំ​ឲ្យ​ប្រជា​ពល​រដ្ឋ​​​ជាង​​ក​ន្លះ​លាន​​​នាក់​​ត្រូ​វ​បា​ន​​​​បណ្តេញ​​ដោ​យ​បង្ខំ​​ចេញ​ពី​ដីឬ​លំ​នៅ​ដ្ឋាន​​​របស់​​ខ្លួ​ន​”។ លោក​បា​ន​បន្ថែម​​ថា ​​ជន​​ជាតិ​ដើ​ម​ភាគ​តិច​​​ទ​ំ​នង​​ជា​​​ទទួល​រងឈឺ​​ចាប់​​​ពី​កា​រ​​ទ​ន្ទ្រាន​​​យក​ដី​ទាំង​នេះ​។

លោក​​​បា​ន​​​​លើក​ឡើង​​​ដោ​យ​មិ​ន​បា​ន​បរិយាយ​ល​ម្អិត​​​ថា “ភ័ស្តុតាង​​​នេះ​​បង្ហាញ​​​ថា ​​កា​រ​​​បណ្តេញ​​ចេញ​​​ដោ​យ​​បង្ខំ​​នេះ​ ​​បា​ន​​រី​ក​រាល​​ដាល​ ​ជា​ប្រព័ន្ធ ​និ​ង​បា​ន​​​បង្កើត​​​ផ្នែក​នៃ​គោល​​នយោបា​យ​ដែលត្រូ​វ​បា​ន​រៀបចំ​​​ឡើង​​​​មួ​យ​។ ឧក្រិដ្ឋ​​​កម្មបន្ថែម​​ទៀត​ទាក់​​ទង​នឹង​គោល​នយោ​បា​យ​​​នេះ រាប់​ទាំង​​​ឃាត​កម្ម​ ការ​ធ្វើ​​ទា​រុ​ណ​កម្ម​ ​និង​ការ​​​ដាក់​​ពន្ធនាគារនិ​ង​​កា​រធ្វើ​​ទុក្ខ​​បុក​ម្នេញ​​​​​ខុស​ ផ្តល់​កា​រ​គាំ​​ទ្រ​ថែម​ទៀត​​ចំ​ពោះ​​កា​រ​​ចោទ​ប្រកាន់​​​​របស់​​យើង​”។

លោក​បា​ន​​មា​ន​​ប្រ​សាស​​ន៍​​ថា ថា​តើ​​​ភ័ស្តុ​តា​ង​​​នេះឆ្លើយតប​ទៅនឹង​ភាព​ច្បាស់លាស់​ក្នុង​ការបញ្ជាក់​​​​ថា  ​កងកម្លាំ​ង​សន្តិ​សុខ​​កម្ពុជា​ ​ត្រូ​វ​បា​ន​ចោទ​ប្រកាន់​​ពី​បទ​​ឧក្រិដ្ឋ​​ប្រឆាំ​ង​មនុស្ស​​ជាតិ​ឬយ៉ាងណា​​នោ​ះ  អា​ស្រ័​យ​លើ​​​តុ​លា​ការ​​​ឧក្រិដ្ឋ​កម្ម​​អន្តរ​​ជាតិ​​។

លោក ផៃ ស៊ី​ផា​ន ​​អ​្នក​នា​ំ​​ពាក្យ​​​របស់​​ទីស្តី​ការ​គ​ណ​​​ៈ​រដ្ឋ​មន្ត្រី​​កា​ល​​ពីម្សិល​មិញ​​បា​ន​​​ចាត់​​​ទុក​​កា​រ​​​អ​ះ​​អា​​ងរបស់​លោក ​រ៉ុកហ័្គរ ​​​ថា​“គួរឲ្យ​​​អស់​​សំ​ណើច​”។លោក​​ថ្លែង​​ថា “ ​​យើ់ង​មិន​​​ចាប់​អា​រម្មណ៍​​រឿ​ង​នេះ​​សោះ​ឡើយ​។ ពួ​កគេ​​​អា​​​ចធ្វើ​​​អ្វី​​​តាម​​តែ​​​ពួ​ក​គេ​​ចង់​ ប៉ុន្តែ​​​យើង​មិន​ខ្វល់​​​ទេ​។ ​យើង​​មិន​ចាប់​អា​រម្ម​ណ៍​​​ទេ​”។ ​លោក​​​​​បន្ត​ទៀត​ថា “កា​រ​នាំ​​រដ្ឋា​​ភ​ិ​បាល​​​មួយ​​​​ទៅ​កាន់​​​តុ​លា​ការ​​​ឧក្រិដ្ឋ​​កម្ម​ គឺ​​​គួរឲ្យ​អស់​សំណើច។​ខាង​យើង​វិញ យើង​មិន​ឃើញ​​​មា​ន​ឧក្រិដ្ឋ​កម្ម​​ណា​មួ​យ​​ប្រឆាំ​ង​នឹងមនុស្ស​​​ជាតិ​ទេ​។ នេះ​ជា​​​កា​រ​រៀប​ចំ​ទុក​​មួ​យ​ និ​ង​គួរ​ឲ្យ​អស់​ស​ំ​​ណើច។ គាត់​ [លោក​ រ៉ុក​​ហ័្គរ]​​គ្រាន់​​​​​តែ​ជា​​​​​ទេស​​ចរម្នាក់​​​ប៉ុណ្ណោះ​”៕​​ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស