27 C
Phnom Penh

បណ្តាប្រទេ​ស​​​ផ្តល់​​​ជំ​​នួ​យ​​​​​អ​នុ​ម័​ត​​ថវិ​កា​ឲ្យសាលា​​ក្តី​​​ខ្មែ​រ​​ក្រហម​ ​សម្រាប់​​ឆ្នាំ​​២០១៤ និង​ឆ្នាំ​ ២០១៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំ​ណើ​​​ថវិ​កា​ចំ​នួ​ន​៦០​,៥លា​ន​​​ដុល្លារ​​សម្រាប់​​​រយៈ​ពេល​​​ពីរ​​ឆ្នាំ​​​​បន្តបន្ទាប់​​ក្នុ​ង​​ប្រតិ​បត្តិ​​កា​រ​​​នៅ​សាលា​​​ក្តី​​​ខ្មែរ​​ក្រហម​​​​ដែល​ខ្សត់​ប្រាក់ជា​​ប្រចាំ​ ត្រូ​វ​បា​ន​ទទួល​​​យក​ និ​ង​សម្រេច​​ដោ​យ​​​ប្រទេ​ស​​ផ្តល់​​ជំ​នួយ​​​មួ​យ​ក្រុម​​នៅ​​​​អង្គកា​រ​​​សហ​​ប្រជា​​ជា​តិ​ ​ក្នុ​ង​​ក្រុង​​ញូ​វ​​​យ៉ក។

​តុ​លា​កា​រ​​​​នេះ​​បា​ន​​លើក​ឡើ​​ង​នៅ​ក្នុង​សេចក្តី​​​ប្រកា​ស​​​មួ​យ​​​កា​ល​​ពី​ម្សិល​មិញ​​​ថា “ថវិ​កា​​សម្រាប់​​​អ​ង្គ​​​ជំ​នុំ​​ជម្រះ​វិ​សាមញ្ញ​ក្នុង​​​តុ​លាការ​​​កម្ពុ​ជា (ECCC) ​​សម្រាប់​​​អំឡុ​ង​ឆំ្នា​២០១៤ ​​ដល់​ឆ្នាំ​​២០១៥ ​​ត្រូ​វ​បា​ន​​​អ​នុ​ម័ត​​ដោ​យ​​ក្រុ​ម​​រដ្ឋ​​​ចាប់​​​​អា​​រម្ម​​ណ៍​”។​ ​សេចក្តី​​​ថ្លែង​កា​រ​​​ណ៍​​នេះ​​សំ​​ដៅ​​ដល់​​ក្រុ​ម ដែល​រា​ប់​​​បញ្ចូល​​​ប្រទេ​ស​ផ្តល់​​​ជំនួ​យ​សំ​​ខាន់ៗ​ដល់​សាលា​​ក្តី​​នេះ​ ​ដូច​ជា​​ប្រទេ​ស​​​ជ​ប៉ុន និ​ង​​​​អូស្ត្រាលី​។

​សេចក្តីប្រកា​ស​​​​នេះមា​ន​ខ្លឹម​សារ​ថា​ “​​​​ថវិកា​​​សរុ​ប​​​​មា​ន​​ចំ​នូន​​​៣១,៦លា​ន​​​ដុល្លារ សម្រាប់​​ឆ្នាំ​​​​២០១៤ ​និ​ង​​២៨,៩​លា​ន​ដុល្លារសម្រាប់​ឆ្នាំ​​២០១៥។ ​​​សេចក្តី​​ប្រកាស​​នេះបន្ថែម​​ថា ​​ភា​​គី​​​ជាតិ​​ត្រូ​វ​កា​រ​​៦,៤លា​ន​​ដុល្លារសម្រាប់​ឆ្នាំ​នេះ​​ ​និ​ង​ចំ​នួន​​ប្រាំ​​​មួ​យ​លាន​​សម្រាប់​​ឆ្នាំ​ក្រោ​យ​។

ភាគី​​​អន្តរ​​ជាតិ​​​នៃ​តុ​លា​ការ​​​កូ​ន​កាត់​​ ត្រូ​វ​ការ​​​​ប្រាក់២៥,២លា​ន​​​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ​និ​ង​២២,៩លា​ន​​​ដុល្លារ​​សម្រាប់​ឆ្នាំ​​២០១៥ ​​ ​ជាមួ​យ​ថវិកាបម្រុង​១,៨​លា​ន​​ដុល្លារសម្រាប់​ឆ្នាំ​២០១៤ ​និ​ង​១,៦លាន​ដុល្លារ​​​សម្រាប់​ឆ្នាំ​​២០១៥​។ ​​ថវិ​កា​​​​ជាត​​ិ​​​មិន​​​រា​ប់​បញ្ចូល​​​មូ​ល​​​និ​ធិ​​​បម្រុ​ង​​ឡើយ​។

ចំ​នួន​​បុគ្គលិ​ក​កម្ពុជា​​​បា​ន​​​ធ្លាក់​ចុះ​​​ពី​ចំ​នួ​ន​២៦៩​នាក់​​​ក្នុង​ឆ្នាំ​​២០១៣ មក​ត្រឹម​១៦៨​នាក់​​ឆ្នាំ​​នេះ​ ​ហើយ​នឹង​​​ធ្លាក់​ចុះ​​​ទៀ​ត​​​ដែល​​គេរំ​​​​ពឹង​ទុ​ក​​​​ថាមក​ត្រឹម​១៥៧​​នាក់​សម្រាប់​​ឆ្នាំ​​២០១៥។ ​ថវិ​កា​​​នេះ​​​ក៏​​​​​កាន់​​តែ​​តិច​​ដែរ​ ​​​ពោល​គឺ​​​ធ្លាក់​ចុះពី​៨៩,៦​លា​ន​​​ដុល្លារ​​សម្រាប់​​​​រយៈពេល​​​​ពីរ​ឆ្នាំ​​មុន​​​​ គឺ​ចាប់​​​ពី​ឆ្នាំ​​២០១២​​ដល់​​​ឆ្នាំ​​២០១៣។

ទោះ​បីជា​យ៉ាង​ណា ពេល​វេលា​នេះ​​ត្រូវ​​បាន​ធ្វើ​ឲ្យ​បាត់​​បង់​ដោយ​ភាគីជាតិ ដែល​ជា​រឿយៗ​តែង​តែ​ខ្វះ​លទ្ធភាព​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​។ ​នេះ​ជា​បញ្ហា​មួយ​​ដែល​កាន់តែ​ពិបាក​ដោះស្រាយ​​ ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​បដិសេធ​មិន​ព្រម​រ៉ាប់​រង​លើ​ប្រាក់​ខែ​របស់​បុគ្គលិក​ខាង​ភាគីជាតិ​។

បុគ្គលិក​បាន​ធ្វើ​កូដ​កម្ម​ពីរ​ដង​ជុំវិញ​បញ្ហា​នេះ​ ជាហេតុ​បណ្ដាល​ឲ្យ​សាលាក្ដី​ពន្យា​រ​ពេល​​​សវនាការ​កាន់​តែ​យូរ​​ ក្នុង​ពេល​ដែល​ចុង​ចោទ​​នៅ​ក្នុង​សំណុំរឿង​០០២​ មាន​សុខភាព​កាន់​តែ​​ទ្រុឌទ្រោម​។

លោក បាន គីមូន (Ban Ki-moon) អគ្គ​លេខា​​ធិការ​អង្គការ​សហ​ប្រជា​ជាតិ​ បាន​អំពាវ​នាវ​​យ៉ា​ង​ច្រើន​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​លូក​ដៃ​ចូល​ និង​ផ្ដល់​មូល​និធិ​បន្ថែម​ជា​ចាំបាច់​។

លោក ក្រាញ់ តូនី នាយក​ស្ដីទី​ការិយា​ល័យ​​​រដ្ឋបាល​​សាលាក្ដីខ្មែរ​ក្រហម​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ​ចេញ​ផ្សាយ​ដោយ​តុលាការ​នេះ​ថា “ ខ្ញុំ​ស្វាគមន៍​​ការ​គាំទ្រ​​ឲ្យ​មាន​​ថវិកា​បន្ថែម និង​សូមអំពាវ​នាវ​ឲ្យ​សហ​​​គមន៍​ផ្ដល់​ជំ​នួយ​​ផ្ដល​់​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ជាចាំបាច់​ដល់​សាលាក្ដីខ្មែរ​ក្រហម​”។ ចៅក្រម​អង្គ​​បុរេ​ជំនុំជម្រះ​បច្ចុប្បន្ន​កំពុង​​តែរៀប​ចំ​ពេល​វេលា​សម្រាប់​សំណុំ​រឿង​០០២​/​០២៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស