32 C
Phnom Penh

អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​ធ្លាប់​​​ធ្វើ​​​ជា​​​ទាហាន​​​ស៊ីឈ្នួល​​​អាមេរិក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សព្វថ្ងៃ នេះ​លោក ផៃ ស៊ីផាន មានតំណែង​ ​សំខាន់​នៅទីស្តីការ​គណៈរដ្ឋ​មន្ត្រី ​ក្នុងរាជ​ធា​នី​ភ្នំពេញ​ គឺ​តំណែង​ជា​រដ្ឋលេខាធិការ​ ​និង​ជា​អ្នក​នាំពាក្យ​សម្រាប់រដ្ឋបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកតែងតែ​នាំ​បុគ្គលិក​របស់លោក​ទៅ​ពិសា​ទាអាំង​សម្រាប់​អាហារ​ថ្ងៃត្រង់​ ហើយ​​ នេ​ះជា​សកម្មភាព​ដែល​លោក​​​ចូលចិត្ត​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សំណេរ​​​របស់​​​លោក​​​លើ​​​អុីនធើ​ណិត​ និង​បញ្ចេញ​យោបល់​តាម​ប្រព័ន្ធផ្សព្វ​ផ្សាយ​យ៉ាងច្រើន​ទាក់ទងនឹងប្រធាន​​​បទ​​​​សំខាន់ៗ​​​​ជា​ច្រើន។​​

ក៏ប៉ុន្តែនេះ​​​​​​ គឺ​​​ជា​​​ជីវិត​​​​​​​​​ដែល​​​ខុស​​​ប្លែក​​​ឆ្ងាយ​​​​​​ពី​​​ជីវិត​​​ដែល​​​លោក​​​បាន​​​ចាប់​​​ផ្ដើម​​​​​​មាន​​​បទ​​​ពិសោ​​​ធន៍​​​​​​ផ្នែក​​​នយោបាយ​​​លើ​​​កដំបូង​​​នៅ​​​ដើម​​​​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​ នៅ​​​ពេល​​​​​​​​​ដែល​​​លោក​​​​​​ធ្វើ​​​ការ​​​ជា​​​កុម៉្មង់ដូ​​​សម្ងាត់​​​សហរដ្ឋ​​​អាេមរិក​​​ ដោយ​​​មាន​​​តួនាទី​​​​​​បំផ្លាញ​​​ក្រុម​​​កុម្មុយ​​​នីស្ដ​​​វៀតណាម​​​ខាង​​​ជើង​​​ និង​​​ផ្លូវ​​​​​ផ្គត់ផ្គង់សម្ភារៈ​​​​​​របស់​​​ពួក​​​គេ​​​​​​នៅ​​​តាម​​​​​​ផ្លូវ​​​ផ្សេង​​​ៗ​​​ក្នុង​​​ទីក្រុង​​​ហូជីមិញ​​​។

លោក​​​ ស៊ីផាន​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​នៅ​​​ការិយាល័យ​​​របស់​​​លោក​​​​​​ដែល​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា “ការងារ​​​របស់​​​យើង​​​គឺ​​​ត្រូវ​​​ស្វែង​​​រក​​​ និង​​​កម្ទេច​​​”។ ពួក​​​គេ​​​ដាក់​​​យើង​​​​​​នៅ​​​កន្លែង​​​ផ្សេង​​​ៗ​​​ដូច​​​ជា​​​នៅ​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ ឬ​​​ក៏​​​នៅ​​​កន្លែង​​​ផ្សេងៗ​​​ទៀត​​​ ដែល​​​​​​ក្រុម​​​កុម្មុយនីស្ដ​​​វៀតណាម​​​ខាង​​​ជើង​​​​​​ស្ថិត​​​នៅ​​​​​​ ដើម្បី​​​បំបែក​​​ពួក​​​គេ​​​ចេញ​​​ពីគ្នា​​​ និង​​​បំផ្លាញ​​​ពួក​​​គេ ឬក៏​​​ស្នើ​​​សុំ​​​​​​កម្លាំង​​​ជំនួយ​​​​​​ផ្នែក​​​ទ័ព​​​អាកាស​​​ ដូចជា​​​ កម្លាំង ​​​B-52 ឬ​​​ក៏​​​កម្លាំ​​​ង​​​គាំទ្រ​​​ផ្នែក​​​អាកាស​​​ផ្សេង​​​ៗ​​​ទៀត​​​។

លោក​​​ ស៊ីផាន  ដែល​​​មាន​​​អាយុ​​​ជាង​​​៦០​​​ឆ្នាំ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ការងារ​​​របស់​​​លោ​​​ក​​​ជា​​​ទាហាន​​​ស៊ីឈ្នួល​​​បាន​​​​​​ចាប់​​​ផ្ដើម​​​បន្ទាប់ពី​​​កម្លាំង​​​សហរដ្ឋអាេមរិក​​​មក​​​​​​ជ្រើសរើស​​​នៅ​​​ក្នុង​​​វិទ្យា​​​ល័យ​​​របស់​​​លោក​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​ក្នុង​​​ខែ​​​មីនា​​​  ឆ្នាំ​​​១៩៧០  ដែលជា​​​ពេល​​​រដ្ឋសភា​​​បណ្ដេញ​​​​​​​​​អតីត​​​ព្រះមហាក្សត្រ​​​ នរោត្តម​​​ សីហនុ ចេញ​​​ពី​​​តំណែង​​​ និង​​​​​​យក​​​អំណាច​​​ប្រគល់​​​ឲ្យ​​​លោក​​​ លន់​​​ នល់​​​។

លោក​​​ ស៊ីផាន​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​សំដៅ​​​ទៅ​​​លើ​​​​​​​​​រណសិរ្ស​​​តស៊ូ​​​កម្ពុជា​​​ក្រោម​​​​​​ (Front de Lutte du Kampuchea Krom) ថា “យើង​​​​​​ស្ថិត​​​នៅ​​​ក្រោម​​​អ្វី​​​​​​ដែល​​​គេ​​​ហៅ​​​ថា កន្សែង”។ គួរ​​​បញ្ជាក់​​​ថា ​​​រណសិរ្ស​​​តស៊ូ​​​កម្ពុជា ​​​គឺជា​​​អង្គការ​​​​​​យោធា​​​ប្រតិព័ន្ធ​​​របស់​​​កម្ពុជា​​​ក្រោម​​​ដែល​​​ទទួលបាន​​​ការគាំ​​​ទ្រ​​​ពីសហរដ្ឋអាមេរិក ​​​និង​​​ទីភ្នាក់ងារ ស៊ីអាយ​​​អេ (CIA) ដែល​​​បាន​​​ធ្វើ​​​ការ​​​វាយ​​​ប្រយុទ្ធ​​​នៅ​​​វៀតណាម​​​ខាង​​​ត្បូង​​​​​​ ដែ​​​ល​​​​​​ជា​​​ផ្នែក​​​មួយ​​​​​​​​​នៃការ​​​​​​​​​បញ្ជា​​​កម្លាំង​​​​​វាយ​​​លុក​​​ចល័ត​​ (Mobile Strike Force Command) ឬ​​​ហៅ​​​ថា កម្លាំង​​​ MIKE។

លោក​​​ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “វា​​​ត្រូវ​​​បាន​​​បញ្ជា​​​ដោយ​​​​​​​​​​​​កម្ពុជា​​​ក្រោម​​​ និង​​​វៀតណាម​​​ខាង​​​ត្បូង​​​។ យើង​​​មិនមាន​​​លេខ​​​នៅ​​​អាមេរិក​​​ទេ​​​​​​ យើង​​​គ្រាន់​​​តែ​​​និយាយ​​​​​​ជា​​​មួយ​​​​​​មេបញ្ជា​​​ការ​​​របស់​​​យើង​​​ប៉ុណ្ណោះ​​​”។

នៅ​​​ក្នុង​​​ក្រុម​​​កុម្ម៉ង់ដូ​​​ពិសេស​​ទាំង​​​៣០​​​​​​ ដែល​​​ទទួល​​​បាន​​​​​​ការ​​​ហ្វឹក​​​ហ្វឺន​​​ពី​​​កម្លាំង​​​​​​កង​​​ទ័ព​​​អាមេ​​​រិក​​​​​​នៅ​​​ដើម​​​ឆ្នាំ​​​១៩៧០ លោក​​​ ស៊ីផាន​​​ បាន​​​និយាយ​​​ថា  លោក​​​បាន​​​សិក្សា​​​ច្បាប់​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ក្នុង​​​ពេលដែល​​​មាន​​​​​​ការ​​​អំពាវ​​​​​​នាវ​​​ឲ្យ​​​​​​ចូល​​​រួម​​​សកម្មភាព​​​ពង្រាយ​​​កម្លាំង​​​ប្រចាំ​​​សប្ដាហ៍​​​ ដើម្បី​​​​​​ជំរុញ​​​​​​ឲ្យ​​​​​​​​​ក្រុម​​​កុម្មុយ​​​នីស្ដ​​​វៀតណាម​​​ខាង​​​ជើង​​​ ដែល​​​នៅ​​​​​​តាម​​​ផ្លូវ​​​​​​​​​ក្នុង​​​ទីក្រុង​​​ហូជីមិញ ដែល​​​ពោរពេញ​​​ដោយ​​​ព្រៃ​​​ ចាកចេញ​​​។ សហរដ្ឋ​​​អាេមរិក​​​បាន​​​ផ្ដល់​​​ប្រាក់ខែ​​​​​​ឲ្យ​​​លោក​​​​​​ស្មើ​​​មី​​​៣០​​​ចាន​​​ ក្នុង​​​មួយ​​​ខែ​​​នេះ​​​បើ​​​យោងតាម​​​​​​ប្រសាសន៍​​​របស់​​​លោក​​​ ស៊ីផាន​​​ ។

លោក​​​បានមាន​​​ប្រសាសន៍​​​ដោយ​​​បញ្ជាក់​​​ឈ្មោះ​​​​​​ខេត្ត​​​កំពង់​​​ធំ​​​ កំពង់​​​ចាម​​​ និង​​​ខេត្ត​​​រតន​​​គិរី​​​ ដែល​​​បាន​​​ទៅ​​​ជា​​​ញឹក​​​ញាប់​​​ថា​​ “អង្គ​​​ភាព​​​តូច​​​របស់​​យើង​​​​​​ស្ថិត​​​នៅ​​​​​​ក្បែរ​​​ទី​​​វាល​​​​​​នៅ​​​ក្បែរ​​​​​​ពោធិ៍ចិន​​​តុង​​​។​​​ នៅ​​​ពេល​​​ពួក​​​គេ​​​ហៅ​​​យើង​​​​​​យើង​​​ក៏​​​​​​ទៅ​​​ទីនោះ​​​ យើង​​​ក៏ទទួល​​​បាន​​​អាវុធ​​​ផ្សេងៗ ហើយ​​​បន្ទាប់​​​ម​​​ក​​​ពួក​​​គេ​​​ក៏​​​មក​​​យក​​​យើង​​​​​​ ហើយ​​​ដាក់​​​យើង​​​​​​នៅ​​​ខេត្ត​​​ទាំង​​​នោះ​​​​​​”។

លោក​​​បាន​​​ពន្យល់​​​ថា “យើង​​​មាន​​​គ្រាប់​​​បែក​​​មួយ​​​គ្រាប់​​​ យើង​​​មាន​​​​​​កាំភ្លើង​​​ខ្លី​​​​​​មួយ​​​ដើម។ កាល​​​ពីពេលនោះ​​​​​​យើង​​​ប្រើ​​​​​​AR18 និង​​​ M79 មាន​​​ទំហំ​​​តូច​​​ ស្រាល​​​ ងាយ​​​កាន់ និង​​​វិទ្យុ​​​​​​ទាក់ទង​​​មួយគ្រឿង​​។ ជាការពិត​​​ យើង​​​ក៏​​​មាន​​​កាំបិត និង​​​អាវុធផ្សេងៗទៀត”។

អំឡុង​​​សង្គ្រាម​​​ឥណ្ឌូចិន​​​លើកទី២ យន្ត​​​ហោះ​​​ទម្លាក់គ្រាប់បែក​​​ B-52 របស់សហរដ្ឋ​​​អាមេរិក​​​ ដែលអនុវត្ត​​​ប្រតិបត្តិការ​​​សម្ងាត់​​​បាន​​​ទម្លាក់​យុទ្ធ​ភណ្ឌ​​​ជិត​​​២,៧លានតោន​​​ នៅ​​​ក្នុងប្រទេស​​​កម្ពុជា​​​ ដើម្បី​​​កាត់ផ្តាច់​​​ផ្លូវ​​​​​​សម្រាប់​​​​ផ្គត់ផ្គង់​​​ឲ្យក្រុម​​​កុម្មុយនីស្ត​​​​​​​​វៀតកុង នៅ​​​វៀត​​​ណាម​​​ខាង​​​ត្បូង​​​ ពី​​​វៀតណាមខាងជើង។

លោក​​​ ស៊ីផាន​​​ បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ​​​ផ្នែក​​​ដ៏​​​សំខាន់​​​មួយ​​​របស់​​​លោក​​​​​​គឺ​​​កំណត់​​​​​​ទីតាំង​​​ដែល​​​ត្រូវ​​​ទម្លាក់​​​គ្រាប់បែក​​​​​​។ នៅ​​​ពេល​​​ធ្វើ​​​ដំណើ​​​រ​​​ដែល​​​ជួន​​​កាល​​​​​​ត្រូវ​​​ប្រើរយៈ​​​ពេល​​​រហូត​​​ដល់​​​មួយ​​​សប្ដាហ៍​​​ ក្រុម​​​របស់​​​លោក​​​ ស៊ីផាន បាន​​​តាម​​​ដាន​​​​​​ក្រុម​​​កុម្មុយ​​​នីស្ដ​​​ទាំង​​​នេះ​​​ដើម្បី​​​ជំរុញ​​​ឲ្យ​​​ពួក​​​គេ​​​ចេញ​​​ពី​​​​​​លេណ​​​ដ្ឋាន​​​ដែលពួក​​​គេ​​​​​​តែង​​​តែ​​​លាក់​​​ខ្លួន​​​​​​ជា​​​ញឹក​​​ញាប់​​​​​​នៅ​​​ពេល​​​ថ្ងៃ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​ដែល​​​យើង​​​រំខាន​​​ពួក​​​គេ​​​​​​ យើង​​​បា​​​ន​​​ទាក់ទង​​​​​​ទៅ​​​កម្លាំង​​​គាំទ្រ​​​​​​ផ្នែក​​​អាកាស​​​។ យើង​​​គឺ​​​ជា​​​អ្នក​​​បញ្ជូន​​​សញ្ញា… ហើយ​​​ក្រុម​​​នៅ​​​​​​មូល​​​ដ្ឋាន​​​ទាក់ទង​​​ទៅ​​​កម្លាំង​​​​​​​​​ផ្នែក​​​យន្ត​​​ហោះ​​​ B-52​​​ ឬ​​​កម្លាំង​​​គាំទ្រ​​​ផ្នែក​​​អាកាស​​​ផ្សេង​​​ៗ​​​ទៀត​​​។ យើង​​​ត្រូវ​​​តែ​​​ប្រាប់​​​កន្លែង​​​ដែល​​​យើង​​​ស្ថិត​​​នៅ​​​​​​​​​ ដូច្នេះ​​​​​​ពេល​​​យប់​​​ក៏​​​យើង​​​ទៅ​​​ដែរ​​​ ហើយ​​​ផ្ដល់​​​សញ្ញា​​​ជា​​​ពន្លឺ​​​ដល់​​​ពួក​​​គេ​​​។ នៅពេល​​​​​​ដែល​​​គេ​​​ឃើញ​​​​​​​​ពួក​​​គេ​​​ក៏​​​កត់​​​​​​សម្គាល់​​​”។

លោក​​​ ស៊ីផាន​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “យើង​​​​​​ក៏​​​វា​​​យ​​​ប្រហារ​​​លើ​​​ពួក​​​គេ​​​ ហើយ​​​បន្ទាប់មក​​​ក៏​​​គេច​​​ខ្លួន​​​ចេញ​​​​​​ ហើយ​​​ទុក​​​ឲ្យ​​​កម្លាំង​​​ទ័ព​​​អាកាស​​​ជា​​​អ្នក​​​កម្ទេច​​​”។ ​លោក​​​ ស៊ីផាន បាន​​​ឲ្យដឹង​​​បន្ថែមទៀតថា កម្លាំង​​​កុម៉្មង់​​​ដូ​​​កាល​​​ពី​​​ពេល​​​នោះ​​​មាន​​​​​​អង្រឹង​​​ចង​​​នៅ​​​ក្បែរ​​​​​​​​​កន្លែង​​​​​​ដែល​​​​​​ពួក​​​គេ​​​​​​ត្រូវ​​​​​​ចាក​​​ចេញ​​​​​​ពី​​​​​​ទីតាំង​​​​​​ហ្វឹក​​​ហ្វាត់​​​បង្ក​​​ឡើង​​​ដោយ​​​សកម្មភាព​​​ទម្លាក់​​​គ្រាប់​​​បែក​​​​​​ យើ​​​ង​​​បន្ទាប់​​​មក​​​​​​​​​​​យន្ត​​​ហោះ​​​នាំ​​​មក​​​រាជធានីភ្នំពេញ​​​វិញ​​​។

ការងារនេះក៏ពាក់ព័ន្ធ​​​នឹង​​​ការ​​​ងារ​​​ឈ្លប​​​​យក​​​ការណ៍​​​មូលដ្ឋាន ការងារ​​​កម្ទេច​​​ និង​​​រំខាន​​​មូលដ្ឋាន​​​ផ្សេងៗ​​​នៅ​​​តាមផ្លូវ​​​ក្នុង​​​ទីក្រុង​​​ហូជី​​​មិញ​​​ ​​​និង​​​ពាក់ព័ន្ធដោយផ្ទាល់ជាមួួ​​យ​​​អ្នក​​​ប្រើប្រាស់​​​ផ្លូវ​​​ផងដែរ​។

លោក​​​ ស៊ីផាន​​​ បាន​​​មាន​​​ប្រសាសន៍​​​ទាក់​​​ទង​​​ទៅនឹង​​​​​​ការ​​​ជួប​​​ផ្ទាល់​​​ជាមួយ​​​ជនជាតិ​​​វៀត​​​ណាម​​​ខាង​​​ជើង​​​ និង​​​​​​ក្រុម​​​កុម្មុយនីស្ដ​​​កម្ពុជា​​​នៅ​​​តាម​​​ផ្លូវ​​​ថា “រឿង​​​​​​រ៉ាវ​​​ទាំងអស់​​​ គឺថា យើង​​​​​​លឿន​​​ជាង​​​ពួក​​​គេ​​​​​​ យើង​​​ជា​​​អ្នក​​​វាយ​​​ប្រហារ​​​ ហើយ​​​យើង​​​​​​បាញ់​​​រះ​​​លើ​​​ពួក​​​គេ​​​​​​។ មាន​​​ន័យ​​​ថា ខ្ញុំ​​​ដេញ​​​អ្នក​​​ ហើយ​​​សម្លាប់​​​អ្នក​​​​​​។ រឿង​​​ហ្នឹង​​​មាន​​​តែ​​​ប៉ុណ្ណឹង​​​ គឺ​​​គ្មាន​​​​​​ការ​​​​​​ចរចា​​​​​​ គ្មាន​​​ការ​​​ជជែក​​​គ្នា​​​។ នៅ​​​ពេល​​​ដែលខ្ញុំ​​​ឃើញ​​​វា​​​​​​ ខ្ញុំ​​​កម្ទេច​​​​​​វា​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ហេតុអី​​​? ពីព្រោះ​​​យើង​​​ចង់​​​បំបែក​​​​​​ពួកគេ​​​​​​។ យើង​​​​​​ចង់​​​ជួយ​​​ពួក​​​គេ​​​ យក​​​ពួក​​​គេ​​​ចេញ​​​ពី​​​លេណ​​​ដ្ឋាន​​​ និងបំបែក​​​ពួក​​​គេ​​​ ហើយ​​​​​​​​​ធ្វើ​​​ជា​​​គោល​​​ដៅ​​​​​​ងាយៗ​​​សម្រាប់​​​ទម្លាក់​​​គ្រាប់​​​បែក​​​… ឬ​​​ក៏​​​បាញ់​​​កំាភ្លើង​​​ធំ”។

កាល​​​ពី​​​ពាក់​​​កណ្ដាល​​​ឆ្នាំ​​​១៩៧២​​​លោក​​​ ស៊ីផាន​​​ ដែល​​​ជា​​​អ្នក​​​កុម្មុយ​​​នីស្ដ​​​ប្រឆាំង​​​​​​ដ៏​​​ក្លៀវ​​​ក្លា​​​មួយ​​​រូប​​​ និង​​​មាន​​​​​​ឪពុក​​​បម្រើ​​​ការងារ​​​​​​នៅ​​​ក្នុង​​​​​​​​ជួរ​​​យោធា​​​កម្ពុជា​​​​​​នោះ​​​​​​ បាន​​​​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​​​​កម្លាំង​​​​​​កុម្ម៉ង់​​​ដូ​​​សម្ងាត់​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​ ដើម្បី​​​ផ្ដោត​​​អារម្មណ៍​​​ទៅ​​​លើ​​​ការ​​​សិក្សា​​​របស់​​​លោក​​​។

បន្ទាប់ពី​​​ខ្មែរ​​​ក្រហម​​​​​​បាន​​​​​​កាន់​​​កាប់​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ក្នុង​​​ខែ​​​មេសា ឆ្នាំ​​​១៩៧៥ លោក​​​ ស៊ីផាន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​បាន​​​​​​សិក្សា​​​ទស្សន​​​វិទ្យា​​​ថ្មី​​​ទាក់ទង​​​ទៅ​​​នឹង​​​ការ​​​​​​ធ្វើ​​​ការ​​​​​​ជាមួយ​​​ក្រុម​​​កុម្មុយនីស្ដ​​​ ដើម្បី​​​ជួយ​​​កសាង​​​ប្រទេស​​​ជាតិ​​​។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ក្នុង​​​ឆ្នាំ​​​១៩៧៥​​​ខ្ញុំ​​​បាន​​​បោះបង់​​​ចោល​​​​​​និង​​​រស់​​​នៅ​​​ជាមួយ​​​ពួក​​​គេ​​”។ លោក​​​ត្រូវ​​​បាន​​​​​​បញ្ជូន​​​​​​ទៅ​​​​​​​​​​​​តំបន់​​​ព្រៃ​​​មួយ​​​ដែល​​​​​​មាន​​​ចម្ងាយ​​​​​​៥០​​​គីឡូ​​​ម៉ែត្រ​​​ពី​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​​​​ ក្រោម​​​​​​ការ​​​ដឹកនាំ​​​​​​របស់​​​លោក​​​ រស់​​​ ញឹម​​​ លេខា​​​តំបន់​​​ពាយព្យ​​​។ គួរ​​​បញ្ជាក់​​​ផង​​​ដែរ​​​ថា នៅ​​​ក្នុង​​​ខេត្ត​​​​​​នេះ​​​​​​លោក​​​បាន​​​រស់​​​នៅ​​​យ៉ាង​​សប្បាយ​​​រីករាយ​​​រហូត​​​ដល់​​​ឆ្នាំ​​​១៩៧៧​​​ ឬ​​​ឆ្នាំ​​​១៩៧៨។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​អំឡុង​​​ពេល​​​ដំបូង​​​​​​ ជីវិត​​​មាន​​​ភាព​​​រីករាយ​​​​​​ណាស់​​​។​ យើង​​​​​​ខិត​​​ខំធ្វើ​​​ការ​​​​​​​​ យើង​​​ទំនាក់​​​ទំនង​​​ជាមួយ​​​កម្លាំង​​​មូលដ្ឋាន​​​ យើង​​​​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គ្នា​​​ ហើយ​​​យើង​​​​​​ចែក​​​រំលែក​​​អ្វី​​​ដែល​​​យើង​​​មាន​​​​​​ជាមួយ​​​ពួក​​​គេ​​​”។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​បន្ថែម​​​ទៀត​​​ថា បន្ទាប់​​​មក​​​​​​ក៏​​​ចាប់​​​ផ្ដើម​​​​​​មាន​​​​​​ការ​​​ចម្រុះ​​​កម្លាំង​​​ទាហាន​​​នៅ​​​ក្នុង​​​តំបន់​​​ក្នុង​​​ឆ្នាំ​​​​​​ប្រហែល​​​​​​ជា​​​១៩៧៧​​​និង​​​​​​១៩៧៨ ​​​ជា​​​ពេល​​​​​​ដែល​​​​​​លោក​​​ នួន​​​ ជា​​​ ជា​​​អ្នក​​​សម្រេច​​​ចិត្ត​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​។ លោក​​​ ស៊ី​​​ផាន​​​ បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា នៅ​​​ពេល​​​ថ្នាក់​​​ដឹកនាំ​​​ខ្មែរ​​​ក្រហម​​​នៅតំបន់​​​ភាគ​​​ខាង​​​កើត​​​ ត្រូវ​​​បាន​​​​​​ដក​​​ចេញ​​​ សកម្មភាព​​​សម្លាប់​​​កម្លាំង​​​មូល​​​ដ្ឋាន​​និង​​​​​​ក្រុម​​​អ្នក​​​ហ្វឹកហាត​​​់​​​បាន​​​ចាប់​​​ផ្ដើម​​​ក្នុង​​​រូប​​​ភាព​​​ជា​​​ក្រុម​ៗ។

​​​ ភរិយា​​​របស់​​​លោក​​​បាន​​​រង​​​ការ​​​​​​គំរាម​​​កំហែង​​​ខ្លាំង​​​​​​ពី​​​សំណាក់​​​មេដឹកនាំ​​​ថ្មី​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​ប្រសាសន៍​​​លោក​​​ ស៊ីផាន​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “កាល​​​ពី​​​ដំបូង​​​ ខ្ញុំ​​​ពន្យល់​​​ពួក​​​គេ​​​ ខ្ញុំ​​​និយាយ​​​ថា ‘ចូល​​​មក​​​ ខ្ញុំ​​​ចូល​​​ចិត្ត​​​អ្នក​​​ ខ្ញុំ​​​ធ្វើ​​​ការ​​​ជាមួយ​​​អ្នក​​​។ សួរ​​​គេ​​​ទៅ​​​​​​ ខ្ញុំ​​​ខិត​​​ខំ​​​​​​ធ្វើ​​​ការ​​​ណាស់​​​​​​ ខ្ញុំ​​​ចូល​​​ចិត្ត​​​បដិវត្តន៍​​​​​​ ខ្ញុំ​​​មិន​​​ដែល​​​​​​ត្អូញត្អែរ​​​អំពី​​​បដិវត្តន៍​​​ទេ។ បើ​​​អ្នក​​​សម្លាប់​​​​​​ខ្ញុំ​​ មិន​​​អី​​​ទេ​​​ ខ្ញុំ​​​គឺ​​​ជា​​​អ្នក​​​​​​ ដែល​​​អ្នក​​​​​​បាត់​​​បង់​​​…។​​​ ខ្ញុំ​​​​​​ស្មោះ​​​ចំពោះ​​​កា​​​រក​​​សាង​​​ប្រទេស​​​ជាតិ​​​’” ។

ដោយ​​​មាន​​​អារម្មណ៍​​​ខ្លាច​​​វៀតណាម​​​ដែល​​​ធ្វើ​​​ការ​​​វាយ​​​លុក​​​​​​និង​​​​​​ផ្ដួល​​​រំលំ​​​ខ្មែរ​​​​​​ក្រហម​​​នៅ​​​ឆ្នាំ​​ដើម​​​​១៩៧៩ លោក​​​ ស៊ីផាន​​​ បាន​​​​​​ភៀស​​​​​​ខ្លួនទៅ​​​ជំរំ​​​ជន​​​ភៀស​​​ខ្លួន​​​​​​ ណង់ សាមេត​​​ នៅ​​​ព្រំដែន​​​​​​ខ្មែរ​​​ថៃ​​​ ដែល​​​ជា​​​តំបន់​​​មួយ​​​​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ត្រួត​​​ត្រា​​​របស់​​​រណសិរ្ស​​​​​​រំដោះ​​​ជាតិ​​​ប្រជាជន​​​ខ្មែរ​​​។ នៅ​​​ព្រំដែន​​​នោះ​​​លោក​​​បាន​​​​​​ប្រើប្រាស់​​​ប្រវត្តិ​​​ការងារ​​​របស់​​​លោក​​​​​​ជាមួយ​​​កម្លាំង​​​យោធា​​​អាេមរិក​​​ ក្នុង​​​គោល​​​បំណង​​​​​​ទទួល​​​បាន​​​​​​​​​ឱកាស​​​ធ្វើ​​​​​​ដំណើរ​​​ទៅ​​​រដ្ឋ​​​កាលី​​​ហ្វកញ៉ា​​​ នៅ​​​ចុង​​​ឆ្នាំ​​​១៩៧៩​​​។​​​

លោក​​​ ស៊ីផាន​​​ ដែល​​​ធ្លាប់​​​បើក​​​ហាង​​​លក់​​​នុំដូណាត់នៅ​​​សហរដ្ឋអាមេរិ​​​បាន​​​មាន​​​ប្រសា​​​សន៍បន្ត​​​ទៀត​​​​​​ថា “អ្នក​​​ឃើញ​​​ទេ​​​ វា​​​ជា​​​ការ​​​សម្រប​​​​​​ខ្លួន​​​។ យោធា​​​បង្ហាត់​​​​​យើង​​​ឲ្យ​​​ចេះ​​​សម្រាប់​​​ខ្លួន​​​​​​ទៅ​​​តាម​​​កាលៈទេសៈ​​​ និង​​​ស្ថាន​​​ភាព​​​”៕​​​សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស