33.3 C
Phnom Penh

មនុស្ស​​ប្រាំពីរនាក់ត្រូវបានចាប់ខ្លួន​​ និង​ពីរនាក់រង​របួស​ពេល​វាយតប់គ្នានៅ​​ពិធី​មង្គលការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរ​បាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ប្រាំពីរនាក់​ត្រូវ​បាន​ចាប់ខ្លួន​និង​ពីរ​នាក់ទៀត​រង​របួស​កាល​ពី​យប់​ថ្ងៃ​សុក្រ​បន្ទាប់​ពី​វាយតប់គ្នា​​នៅ​ពិធី​មង្គល​ការ​មួយ​ក្នុង​​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​។

លោក អុ៊ុន​ យ៉ុង​​ នាយ​នគរបាល​យុត្តិ​ធម៌​ស្រុក​បាន​មាន​ប្រសាសន៍ថា មនុស្ស​ដែល​​ត្រូវ​បាន​ចាប់ខ្លួន​ ដែល​ជាមិត្ត​ភក្ត​ិ​និង​សាច់​ញាត​ិ​កូនកំលោះនោះបាន​ទាស់​សម្តី​គ្នា​​ពេល​ស្រវឹង​ស្រា​ជាមួយ​បុរស​មួយ​ក្រុម​ទៀត​មក​ពី​ភូមិ​ជាមួយ​កូន​ក្រមុំកន្លែង​ដែល​រៀប​​មង្គល​ការ​នោះ។

លោក អ៊ុន យ៉ុង​​ បាន​មាន​ប្រសា​សន៍​ថា  “ក្មេង​ស្ទាវ​ពីរនាក់​បាន​គប់ចាន​ កែវ និង​កៅ​អី​​ដាក់គ្នា​នៅកន្លែង​ដែល​ភ្ញៀវ​កំពុង​រាំ​លេង​សប្បាយ”។ លោក​បាន​មាន​ប្រសាសន៍ថា បុរស​ពីរ​នាក់​ដែលបាន​ព្យាយាម​បំបែក​ជម្លោះ​នោះ​បាន​រង​របួស​ត្រង់ក្បាល​និង​ទ្រូង​។លោក​បាន​បន្ថែមថា ពួកគេត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ហើយបាន​ចេញ​មក​ផ្ទះ​វិញ​ហើយ។

​មិន​យូរ​ប៉ុន្មាន នគរ​បាល​បាន​​ទៅ​ដល់​បន្ទាប់ពី​ជម្លោះ​បាន​កើ​តឡើង​​ ប៉ុន្តែ​ចាប់ខ្លួន​បាន​តែ​បុរស​មក​ពី​ភាគី​កូន​កំលោះ​ប៉ុណ្ណោះ ដែល​បាន​ធ្វើដំណើរ​ចម្ងាយ​ប្រហែល​១៨​គីឡូ​ម៉ែត្រ​ពីស្រុក​ល្វាឯម។

លោក អ៊ុន យ៉ុង​ បាន​ពន្យល់ថា “ ក្មេង​ស្ទាវ​​ម្នាក់ទៀត​បាន​រត់គេ​ចខ្លួន​ពីព្រោះ​គេ​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​កូន​ក្រមុំ​ដែរ”។ ​លោក​បានមាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា នគរបាល​មិន​បាន​​បញ្ជាក់​ពី​ឈ្មោះ​បុរស​ដែល​​ត្រូវ​បាន​ឃាត់​ខ្លួនឡើយ។

តុលាការបាន​​ចោទប្រកាន់ជន​សង្ស័យ​ប្រាំពីរនាក់​នោះ​​ពី​បទ​បង្ក​របួស​ស្នាមដោយ​​ចេតនា​កាលពី​ថ្ងៃសៅរ៍ ហើយ​ឥឡូវ​នេះ​កំពុង​ត្រូវ​ឃុំខ្លួន​បណ្តោះ​អាសន្ន​៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស