31 C
Phnom Penh

ពេល​​​សិស្ស​​​ចេញ​​​ពី​​​សាលា​​​រៀន ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​​​​តាម​​​ផ្លូវ​​​នៅ​​​ជិត​​​សាលា​​​ក្នុង​​​ក្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ត្រឿង សុភ័ណ្ឌ មន្ត្រី​​​នគរបាល​​​ចរាចរ​​​ណ៍​​​ ត្រូវ​​​​​​ទៅ​​​ប្រចាំ​​​​​​ការ​​​ពីរ​​​​​​ដង​​​ក្នុង​​​មួយ​​​ថ្ងៃ ​​​នៅ​​​កាច់​​​ជ្រុង​​​ផ្លូវ​​​ប៉ាស្ទ័រ​​​ និង​​​ផ្លូវ​​​៣០៦​​​ដើម្បី​​​​​​ជួយ​​​​​​សម្រួល​​​ដល់​​​​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​នៅ​​​ពេល​​​ដែល​​​ឪពុក​​​ម្តាយ​​​ទៅ​​​ទទួល​​​កូន​​​របស់​​​ពួក​​​គាត់​​​ពី​​​សាលា​​​​​​អង់​​​គ្លេស​​​អន្តរជាតិ​​​​​​ភ្នំពេញ។

​​​លោក សុភ័ណ្ឌ ជាមន្ត្រី​​​នគរបាល​​​សង្កាត់​​​បឹ​​ង​​​កេង​​​កង​​​១ ​​​​​​ជា​​​តំបន់​​​ដែល​​​ជន​​​បរទេស​​​ចូល​​​ចិត្ត​​​រស់​​​នៅ​​​នោះ ​​​​​​មាន​​​ប្រសាសន៍​​​ថា “ សាលា​​​​​​ខ្លះ​​​ទៀត​​​ក៏​​​មាន​​​ការ​​​កក​​​ស្ទះ​​​ចរា​​​ចរណ៍​​​ដែរ ប៉ុន្តែ មិន​​​ដូច​​​សាលា​​​​​​នេះ​​​ទេ”​។

ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​កើត​​​ឡើង​​​​​​ពីរ​​​ដង​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​គឺ​​​​លើក​​​​​ទី​​​១​​​នៅ​​​ម៉ោង​​​១១ និង ៣០​នាទី​​​ព្រឹក​​​ នៅ​​​ពេល​​​ដែល​​​សាលា​​​ឈប់​សម្រាក​​​​​​សម្រាប់​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​ និង​​​ម្តង​​​​​​ទៀត​​​នៅ​​​ម៉ោង​​​៤​​​ល្ងាច​​​ នៅ​​​ពេល​​​ដែល​​​កុមារ​​​ក្រោម​អាយុ​​​​​​​១០​​​ឆ្នាំ​​​ចេញ​​​ពី​​​រៀន និង​​​នៅ​​​ម៉ោង​​​​​៥ល្ងាច នៅ​​​ពេល​​​ដែល​​​សិស្ស​​​ធំៗ​​​ចេញ​​​។

លោក គល់​​​ សុផាត នាយប៉ុស្តិ៍​​​នគរបាល​​​សង្កាត់​​​បឹង​​​កេង​​​កង​​​១ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ទូទាំង​​​ទីក្រុង​​​មាន​​​ការ​​​កក​​​ស្ទះ​​​ស្រដៀង​​​គ្នា​​​នេះ​​​នៅ​​​តាម​​​សាលា​​​​​​រៀន​​​ឯក​​​ជន​​​ នៅ​​​ពេល​​​ដែល​​​ឪពុក​​​ម្តាយ​​​របស់​​​សិស្សបើក​​​រថយន្ត​​​​​​ទៅ​​​​​​ទទួល​​​កូន​​​ៗ​​​របស់​​​គាត់​​​។

អ្នក​​​គ្រប់​​​គ្រង​​​នៅ​​​​​​សាលា​​​បារាំង​​​ Lycee Fran​cais Rene Descartes នៅ​​​សង្កាត់​​​វត្ត​​​ភ្នំ​​​ ខណ្ឌ​​​ដូនពេញ​​​ ​​​បាន​​​ឲ្យ​​​ដឹងថា ​​​នៅ​​​សាលា​​​នេះ​​​មាន​​​មន្ត្រី​​​នគរបាល​​​ខណ្ឌ​​​បី​​​នាក់​​​ជួយ​​​សម្រួល​​​ចរា​ចរណ៍​​​នៅ​​​ជិត​​​សាលានេះ​​។ សាលា​​​ប្រាប់​ឪពុក​​​​​ម្តាយ​​​ឲ្យច​​​ត​​​រថយន្ត​​​នៅ​​​ឆ្ងាយ​​​បន្តិច​​​ ហើយ​​​​​​ចាំ​​​ដើរ​​​មក​​​យក​​​កូន​​​របស់​​​ខ្លួន​​​។

គ្រីសស្ទៀន ម៉ាឡូរី នាយក​​​ផ្នែក​​​​​​បឋម​​​សិក្សា​​​នៅ​​​សាលា​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ពិបាក​រក្សា​​​សណ្តាប់​​​ធ្នាប់​​​ណាស់​​​។ យើង​​​ព្យាយាម​​​អស់​​​ពី​​​ស​​​មត្ថភាព​​​ហើយ​​​”។

លោកស្រី លីង ពៅ ប្រធាន​​​រដ្ឋបាល​​​នៅ​​​សាលា​​​អង់គ្លេស​​​អន្តរជាតិ​​​​​​ភ្នំពេញ បាន​​​មាន​​​ប្រសាសន៍​​​ថា លោកស្រី​​​មិន​​​គិត​​​ថា សាលា​​​របស់​​​លោកស្រី​​​​​​​​​​​​ពិបាក​​​ជាង​​​សាលា​​​ផ្សេង​​​ទេ។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ប្រសិន​​​បើ​​​យើង​​​សម្លឹង​​​មើល​​​ទូទាំង​​​ទីក្រុង​​​ យើង​​​អាច​​​មើល​​​ឃើញ​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​គ្រប់​​​កន្លែង​​​។ យើង​​​ធ្វើ​​​អ្វី​​​ដែល​​​យើង​​​ត្រូវ​​​ធ្វើ​​​ ដូច​​​កន្លែង​​​ផ្សេងៗ​​​​​​ទៀត​​​ដែរ”។

លោក សុផាត បាន​​​មាន​​​ប្រសាសន៍​​​ថា ប៉ុន្តែ មាន​​​ផ្លូវ​​​ធំៗ​​​ដែល​​​មានខណ្ឌ​​​ចែក​​​​​​គន្លង​​​ផ្លូវ​​​ច្បាស់​​​លាស់​​នៅ​​​ជាប់​​​សាលា​​​​ Lycee Francais Rene Descartes និង​​​នៅ​​​ជិត​​​​​​សាលា​​​​​​អង់​​​គ្លេស​​​  អន្តរជាតិ​​​​​​ភ្នំពេញ។ សាលា​​​អង់គ្លេស​​​អន្តរជាតិ​​​​​​ភ្នំពេញ​​​ស្ថិត​​​នៅ​​​តាម​​​ផ្លូវ​​​តូច​​​ចង្អៀត​​​។ នៅ​​​ពេល​​​ផ្លូវ​​​បា៉ស្ទ័រ​​​ស្ទះ​​​ ការ​​​កក​​​ស្ទះ​​​រាល​​​ដាល​​​ដល់​​​ផ្លូវ​​​ជាប់​​​គ្នា​​​នោះ​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​កក​​​ស្ទះ​​​កាន់​​​តែ​​​ខ្លាំង​​​នៅ​​​ក្នុង​​​ទីក្រុង​​​។

កន្លះ​​​ម៉ោង​​​មុន​​​ពេល​​​កណ្តឹង​​​សាលា​​​រៀន​​​រោទិ៍​​​​​​ពេល​​​ដល់​​​ម៉ោង​​​ឈប់​​​សម្រាក ផ្លូវ​​​បា៉ស្ទ័រ និង​​​ផ្លូវ​​​ជាប់​​​គ្នា​​​នោះ មាន​​​រថយន្ត​​​​​​ជា​​​ច្រើន​​​តម្រង់​​​ជួរ​​​​​​រួច​​​ទៅ​​​ហើយ។ រថយន្ត​​​ខ្លះ​​​ជា​​​រថយន្ត​​​​​​របស់​​​ភ្ញៀវ​​​នៅ​​​ហាង​​​កាហ្វេ​​​ Brown Coffee ​​​ឬ ហាង​​​ Burger King ។ រថយន្ត​​​ខ្លះ​​​ទៀត​​​ជា​​​រថយន្ត​​​​​​របស់​​​ឪពុក​​​ម្តាយ​​​ដូចជា លោក យ៉ុង សុវឌ្ឍនា ដែល​​​ព្យាយាម​​​​​​​​​តស៊ូ​​​នឹង​​​​​​ការ​​​កក​​​ស្ទះ​​​នេះ។

នៅ​​​ទល់​​​មុខ​​​សាលា​​​នេះ​​​ លោក សុវឌ្ឍនា រង​​​​់​​​ចាំ​​​នៅ​​​ក្នុង​​​រថយន្ត​​​ជាមួយ​​​ប្រពន្ធ​​​របស់​​​គាត់​​​ ចាំ​​​កូន​​​ប្រុស​​​អាយុ​​​ប្រាំបួន​​​ឆ្នាំ​​​ឈ្មោះ ហារី។ ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ពួក​​​គាត់​​​មក​​​ដល់​​​​​​នៅ​​​ម៉ោង​​​៣​និង​​​៣០​​​នាទី​​​ដើម្បី​​​រក​​​កន្លែង​​​ចត​​​រថយន្ត​​​នៅ​​​ក្បែរ​​​ចិញ្ចើម​​​ផ្លូវ​​​​​​។ ទោះ​​​បី​​​ជា​ ​​​ពួកគាត់​​​មក​​​មុន​​​​ម៉ោង​​​ក៏​​​ដោយ ក៏​​​ពួកគាត់​​​ត្រូវ​​​ចត​​​រថយន្ត​​​នៅ​​​ឆ្ងាយ​​​ដែរ។

លោក សុវឌ្ឍនា អាច​​​​​​ទៅ​​​ដល់​​​ទី​​​នោះ​​​នៅ​​​ម៉ោង​​​៤ល្ងាច​​​ ​​​និង​​​ចំណាយ​​​ពេល​​​១៥​​​នាទី​​​ដោយ​​​សារ​​​ស្ទះ​ចរាចរណ៍​​​ ដូច្នេះ ធ្វើ​​​ឲ្យ​​​គាត់​ទៅ​​​​​​ទទួល​​​កូន​​​របស់​​​គាត់​​​យឺត​​​​​​​​​ពេល​​​។ គាត់​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​ឲ្យ​​​កូន​​​ខ្ញុំ​​​រង​​​់​​​ចាំ​​​ខ្ញុំ​​​ទេ​​​។ ខ្ញុំ​​​មក​​​ទទួល​​​គាត់​​​មុន​​​ម៉ោង​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​”។

ឪពុក​​​ម្តាយ​​​ផ្សេង​​​ៗទៀត​​​និយាយ​​​ថា ពួក​​​គាត់​​​ចំណាយ​​​ពេល​​​ពី​​​១៥​​​ទៅ​​​២០នាទី​​​ដោយ​​​សារ​​​ស្ទះ​ចរាចរណ៍​​​មុន​​​ពេល​​​បាន​​​ទទួល​​​កូន​​​។ លោក សុវឌ្ឍនា បាន​​​បញ្ជាក់​​​ថា គាត់​​​ឃើញ​​​ឪពុក​​​ម្តាយ​​​ចត​​​រថយន្ត​​​ពីរ​​​ជួរ​​​នៅ​​​ជិ​​​ត​​​រថយន្ត​​​ដែល​​​ចត​​​រួច​​​ហើយ​​​។ ការ​​​ចត​​​រថយន្ត​​​ពីរ​​​ជួរ​​​នេះ​​​ធ្វើ​​​ឲ្យ​​​​កាន់​​​តែ​​​ចង្អៀត​​​ពិបាក​​​ចេញ​​​ចូល​​​តាម​​​ផ្លូវ​​​នេះ​​​។

លោក សុផាត បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​តែង​​​តែ​​​ស្នើ​​​សុំ​​​ឲ្យ​​​បុគ្គលិក​​​សាលា​​​នេះ​​​ប្រាប់​​​ឪពុក​​​ម្តាយ​​​ទាំង​​​អស់​​​ថា នៅ​​​ពេល​​​មក​​​ទទួល​​​កូន​​​ពួកគាត់​​​គួរ​​​តែ​​​ចត​​​រថយន្ត​​​កុំ​​​ឲ្យ​​​ស្ទះ​​​ចរា​​​ចរណ៍​​​។ ប៉ុន្តែ មនុស្ស​​​មួយ​​​ចំនួន​​​មិន​​​ស្តាប់​​​ទេ”។

ជាក់​​​ស្តែង​​​នៅ​​​ម៉ោង​​​៤ល្ងាច រថយន្ត​​​ពណ៌​​​ខៀវ​​​មួយ​​​គ្រឿង​​​បើក​​​មក​​​សាលា​​​នេះ​​​ ហើយ​​​ឈប់​​​នៅ​​​ក្បែ​​​រថយន្ត​​​មួយ​​​គ្រឿង​​​ដែល​​​បាន​​​ចត​​​នៅ​​​ចិញ្ចើម​​​ផ្លូវ​​​នោះ​​​រួច​​​ហើយ​​​។ មិន​​​យូរ​​​ប៉ុន្មា​​​ន​​​ រថយន្ត​​​ប្រាំ​​​គ្រឿង​​​ទៀត និង​​​អ្នក​​​ជិះ​​​ម៉ូតូ​​​បាន​​​បើក​​​មក​​​ និង​​​ធ្វើ​​​ឲ្យ​​​ស្ទះ​​​តែម្តង​​​។

លោក​​​ ឈុំ ឈន អ្នក​​​បើក​​​បរ​​​រឺុម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ដែល​​​​​​បាន​​​រង់ចាំ​​​នៅ​​​កាច់​​​ជ្រុង​​​​​​ជិត​​​សាលា​​​រៀន​​​​​​នេះ​​​ ដោយ​​​សារ​​​​​​មាន​​​​​​​​​អាជី​​​វកម្ម​​​​​​នៅ​​​ទល់​​​មុខ​​​នោះ។ នៅ​​​ពេល​​​ស្ទះ​​​ចរាចរណ៍​​​ គាត់​​​មិន​​​ទទួល​​​ទូរស័ព្ទ​​​ពី​​​ភ្ញៀវ​​​ទេ ពីព្រោះ​​​គាត់​​​មិន​​​អាច​​​រំកិល​​​ទៅ​​​មុខ​​​បាន​​​ឡើយ​​​។

ការ​​​ហៅ​​​ទូរស័ព្ទ​​​ទៅ​​​​​​មន្ទីរ​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន​​​​​​មិន​មាន​ការ​ឆ្លើយ​​​តប​​​ទេកាលពី​​​ថ្ងៃ​​​សុក្រ​​​ ហើយ​​​លោក ឡុង ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជធានី​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។

​​​នៅ​​​តាម​​​ផ្លូវ​​​នេះ​​​លោក សុភ័ណ្ឌ បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បី​​​ជា​​​គាត់ស្រែក និង​​​ផ្លុំ​​​កញ្ចែ​​ក៏​ដោយ​​ ក៏​​​អ្នក​​​បើក​​​បរ​​​មិន​​​ស្តាប់​​​គាត់​​​ដែរ​​​។ អ្នក​​​ជិះ​​​ម៉ូតូ​​​ជួនកាល​​​ជិះ​​​បញ្ច្រាស​​​ធ្វើ​​​ឲ្យ​​​រថយន្ត​​​មិន​​​អាច​​​បើក​​​ទៅ​​​មុខ​​​បាន​​​។

ផ្លូវ​​​ដ៏​​​តូច​​​ចង្អៀត​​​ និង​​​មាន​​​ឪពុក​​​ម្តាយ​​​ច្រើន​​​មក​​​ទទួល​​​កូន​​​នេះ​​​ធ្វើ​​​ឲ្យ​​​កកស្ទះ​​​ចរាចរណ៍​​​យ៉ាង​​​ហោច​​​ណាស់​​​ម្តង​​​ក្នុង​​​មួយ​​​ថ្ងៃ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ផ្លូវ​​​នេះ​​​មិន​​​​ធំ​​​ទេ វា​​​តូចណាស់​​​។ ខ្ញុំ​​​ព្យាយាម​​​ជួយ​​​​​​សម្រួល​​​ឲ្យ​​​ប្រជាជន​​​អាច​​​ធ្វើ​​​ដំណើរ​​​​​​ទៅ​​​មុខ​​​បាន​​​បន្តិច​​​បន្តួច​​​៕​​​គឹម​ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស