34 C
Phnom Penh

មន្ត្រី​​​នគរបាល​​​ខេត្ត​​​កំពត​​​ពីរនាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​និង​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ មន្ត្រី​​​តុលា​​​កា​​​រ​​​និង​​​មន្ត្រី​​​ពន្ធនាគា​​រ​​​បាន​​​ឲ្យ​​​ដឹងថា សាលា​​​ដំបូង​​​ខេត្ត​​​កំពត​​​ បាន​​​ចោទ​​​ប្រកាន់​​​មន្ត្រី​​​នគរបាល​​​ស្រុក​​​ចំនួន​​​ពីរ​​​នាក់​​ពី​​​បទ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​ចំនួន​​​ប្រាំពីរ​​​ករណី​​​ ហើយបាន​​​ឃុំ​​​ខ្លួន​​​ពួក​​​គេ​​​ជា​​​បណ្តោះ​​​អាសន្ន​​​។

អង្គភាព​​​ប្រឆាំង​​​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​ចាប់​​​ខ្លួន​​​​​​លោក ស៊្រុន​​​ ឡាំ អធិការ​​​នគរបាល​​​ស្រុក​​​បន្ទាយ​​​មាស​​​ និង​​​លោក​​​ ម៉ក់ ហួត​​​ អធិការ​​​រង​​​នគរបាល​​​ស្រុក​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដោយ​​​សង្ស័យ​​​ថា មន្ត្រី​​​នគរបាល​​​ទាំង​​​ពីរ​​​នេះ​​​​​​ បាន​​​កឹប​​​កេង​​​ប្រាក់​​​ខែ​​​និង​​​ប្រាក់​​​លើក​​​ទឹក​​​ចិត្ត​​​របស់​​​មន្ត្រីក្រោម​​​ឱវាទ​​​អស់​​​រយៈពេល​​​ប្រាំ​​​​​​ឆ្នាំ​​​មក​​​ហើយ​​​។ ពួក​​​គេ​​​​​​ត្រូ​​​វ​​​បាន​​​ចោទ​​​ប្រកាន់​​​និង​​​បញ្ជូន​​​​​​ទៅ​​​ពន្ធនាគារ​​​។

លោក​​​ ឯម បូ​​​ ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​កំពត​​​បាន​​​មាន​​​ប្រសាសន៍​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា “សា​​​លា​​​​​​ដំបូង​​​​​​ខេត្ត​​​បាន​​​ចោទ​​​ប្រកាន់​​​លោក​​​​​​ ឡាំ ​​​ពីបទ​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ចំនួ​​​ន​​​ប្រាំ​​​ពីរ​​​ករណី​​​ ​​​ដូច​​​ជា​​​ ទទួល​​​ប្រាក់​​​សំណូក​​​ កេង​​​ប្រវ័ញ្ច លាក់​​​បាំង​​​ភស្តុតាង​​​និង​​​បំផ្លាញ​​​ឯកសារ​​​ ក៏ដូច​​​ជា​​​ ការប្រើ​​​​អាវុធ​​​​​​ខុស​​​ច្បាប់​​​ផង​​​ដែរ”។

លោក​​​ ឯម​​​ បូ បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា សាលា​​​ដំបូង​​​ខេត្ត​​​កំពត​​​ ក៏​​​បាន​​​ចោទ​​​ប្រកាន់​​​លោក​​​ ហួត​​​ ពី​​​បទ​​​ទទួល​​​សំណូក​​​ លាក់​​​បាំង​​​ភស្តុតាង​​​ បំផ្លាញ​​​​​​ឯកសារ​​​ ប្រើ​​​អាវុធ​​​ខុស​​ច្បាប់​​​ និង​​​ពី​​​បទ​​​ព្យា​​​យាម​​​​​​ជ្រៀត​​​ជ្រែក​​​ចូលក្នុង​​​​​​កិច្ចការរបស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយដែរ​​​។

លោក​​​​​​ ឯម​ បូ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ពួក​​​គេ​​​ទាំង​​​​​​ពីរ​​​ត្រូ​​វ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​ពន្ធនាគារ​​​ចាប់​​​តាំង​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ព្រហស្បតិ៍​​​មក​​​ម្លេ៉ះ​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ចំនួន​​​ប្រាំពីរ​​​ករណី​​​ដូចដែល​​​មាន​​​ចែង​​​នៅ​​​ក្នុង​​​ក្រម​​​ព្រហ្មទណ្ឌ”។ លោក​​​មាន​ប្រសាសន៍​​​បន្ថែម​​​ថា ឯកសារ​​​តុលាការ​​​មិន​​​បាន​​​​​ប្រាប់​​​ឲ្យ​​​ដឹង​​​ថា ប្រាក់​​​ចំនួន​​​ប៉ុន្មាន​​​ដែល​គេ​សង្ស័យ​ថា ​​​ជន​​​ជាប់​​​ចោទ​​​ទាំង​​​ពីរ​​​​​​​​​បាន​​​កឹប​​​កេង​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​ប្រាំ​​​ឆ្នាំ​​​​នោះ​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​បាន​​​ប្រាប់​​​ថា តើ​​​ពួក​​​​​​គេ​​​បាន​​​ប្រព្រឹត្ត​រឿង​​​នេះ​​​តាម​​​របៀប​​​​​​ណា​​​ទេ​​​។

ប្រសិន​​​បើ​​​ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កំហុស​​​មែន​​​នោះ ​​​ពួក​​​គេ​​​​​នឹង​​​ប្រឈម​​​ការ​​​ជាប់​​​ពន្ធនាគារ​​​យ៉ាង​​​តិច​​​រយៈ​​​ពេល​​​​​​ប្រាំបួន​​​ឆ្នាំ និង​​​ត្រូវពិន័យ​​​ក្នុង​​​ម្នាក់ៗ​​​យ៉ាង​​តិច​​​១.០០០ដុល្លារ​​​។

លោក​​​ រស់​​​ បូផាន់ណា ចៅក្រម​​​សើុប​​​សួរ​​​បាន​​​​​​បដិសេធ​​​មិន​​​និយាយ​​​ជា​​​មួយ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​ឡើយ​​​។ ប៉ុន្តែ​​​លោក​​​ កឹម សុខន​​​ អធិការ​​​រង​​​នគរបាល​​​ស្រុក​​​បន្ទាយ​​​មាស​​​ បាន​​​បញ្ជាក់​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំងនេះ​​​និង​​​ការ​​​ចាប់​​​ខ្លួន​​​។

ចាប់​​​តាំង​​​ពី​​​ខែ​​​វិច្ឆិកា​​​មក​​​ មាន​​​មន្ត្រី​​​សង្គម​​​កិច្ច​​​ មន្ត្រី​​​ពន្ធដារ មន្ត្រី​​​របស់អគ្គិសនី​​​កម្ពុជា​​​ នគរ​​​​​​បាល​​​ និង​​​មន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​ យ៉ាង​​​តិច​​​ចំនួន​​​ប្រាំពីរ​​​រូប​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ហើយ​​​បញ្ជូន​​​​​​ចូល​​​​​​ពន្ធនាគារ​​​ដោយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ។

ប៉ុន្តែ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​តែ​​​បិទបាំង​​​អំពី​​​ព័ត៌មាន​​​លម្អិត​​​នៃ​​​ការ​​​ចាប់​​​ខ្លួន​​​ រួម​​​មាន​​​ថា តើ​​​ប្រាក់​​​ចំនួន​​​ប៉ុន្មាន​​​ដែល​​​ត្រូវ​​​បាន​​​សង្ស័យ​​​ថា ពួក​​​គេ​​​បាន​​​កឹប​​​កេង​​​ជាដើម។

លោក ពេជ្រ​​​ ពិសី​​​ ប្រធាន​​​កម្មវិធី​​​​​​នៅ​​​អង្គ​​​ការ​​​តម្លាភាព​​​កម្ពុជា​​​ បាន​​​កោត​​​សរសើរ​​​ចំពោះ​​​​​​​​​កា​​រ​​​ចាប់​​​ខ្លួន​​​លើក​​​ចុង​​​ក្រោយ​​​នេះ​​​ ប៉ុន្តែ​​​បាន​​​ជំរុញ​​​ឲ្យ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​មាន​​​តម្លាភាព​​​បន្ថែម​​​ទៀត​​​នៅ​​​ក្នុង​​​ការ​​​បំពេញ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​។

លោក​​​ ពិសី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​កម្រ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​ពាក់ព័ន្ធ​​នឹង​ចំនួន​​​នៃ​​​ការ​​​ចាប់​​​ខ្លួន​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើឡើងដោយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នេះ​​​ណាស់​​​។ យើង​​​ចង់​​​ឲ្យ​​​រដ្ឋាភិ​​​បាល​​​ អាជ្ញាធរ​​​ និង​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ផ្សព្វផ្សាយ​​ជា​​​សាធារណៈ​​​អំពី​​​កា​​​រ​​​ចាប់​​​ខ្លួន​​​ទាក់ទិន​​​នឹង​​​ការ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​​​​ ព្រោះ​​​ពលរដ្ឋ​​​មាន​​​សិទ្ធ​​ិ​​​ទទួ​​​ល​​​បាន​​​ព័ត៌មាន​​​ទាំងនេះ​​​”៕​​​ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស