28 C
Phnom Penh

នាយ​​​​​នគរបាលប៉ុស្តិ៍ម្នាក់​​​​នៅខេត្ត​តាកែវ បាញ់​សម្លាប់​​ស្រី​​កំ​​​ណា​ន់​ ​​ហើយ​​​រត់​​គេចខ្លួ​ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​ខេត្ត​បា​ន​ឲ្យ​ដឹង​ថា ​​នាយ​​​នគរបាល​​​មូ​ល​ដ្នាន​ម្នាក់​​​នៅ​ក្នុង​​ខេត្ត​តា​កែ​វ​ ​តា​ម​​​ចោទ​ថា​​​​បា​ន​​​បាញ់​សម្លាប់មិត្តស្រី​​​របស់​​​ខ្លួ​ន​​​កា​ល​​ពី​ថ្ងៃ​សុក្រ​​ ​ក្រោ​យ​ម​​ក​បា​ន​​​រត់់​​គេចខ្លួ​ន​​ពី​​​កន្លែ​ង​​​​កើត​​​ហេតុ​​​​នោះ​។ ជ​ន​សង្ស័​យ​ឈ្មោះ ​​ស៊ិន ​ពៅ ​​អា​យុ​​៤៨​​ឆ្នាំ​ជា​​​​នាយ​​​នគរ​​បាល​ប៉ុស្តិ៍ឃុំ​​​​គិ​រី​​ចុ​ង​កោះ ​ស្រុក​គិរី​វង់។

​​យោង​តា​ម​លោក​ សែ​ម សុ​ជាតិ នាយ​នគរ​​បា​ល​​ព្រ​ហ្ម​​ទណ្ឌ​​ខេត្ត​តា​កែ​វ ​​បា​ន​ឲ្យ​ដឹង​ថា ​​​​ឃាត​​កម្ម​​នេះ​​បា​ន​​កើត​ឡើង​​​នៅ​ក្នុ​ង​ផ្ទះ​មួ​យ​​នៅ​ក្នុ​ង​​ក្រុ​ង​​​ដូ​ន​កែ​វ​ ​ដែល​​​ជ​ន​​​រង​គ្រោះឈ្មោះសាន ​យិន ​​អា​យុ២៩ឆ្នាំ ​ជួ​លនៅ​។ លោក​​ឲ្យ​ដឹង​ថា  “យើង​បា​ន​សន្និ​ដ្ឋាន​​​​ថា​​ជ​ន​​​សង្ស័​យ​​​អា​​​ច​ប្រច័​ណ្ឌ​​​មិត្ត​ស្រី​​​​របស់​​​ខ្លួ​​ន ​​ដែល​​​​ជា​​ហេតុ​​នាំ​ឲ្យ​មា​ន​​​​​ឃាត​​កម្ម​​​នេះ​​កើត​​ឡើង​។ ​យើងនៅតែ​កំពុង​សើុបអង្កេត​ ​និង​តាម​ចាប់ខ្លួន​ជន​សង្ស័យ​”។ លោក​បាន​ឲ្យដឹង​បន្តទៀតថា ជន​រង​រងគ្រោះ​ឈ្មោះ​ សាន យិន ធ្វើការនៅ​ហាងខារ៉ាអូខេ។

លោក​ សួន​ ផុន អធិការ​រង​ក្រុង​ដូនកែវ ​បាន​ឲ្យដឹង​ថា អ្នកជិតខាង​បាននិយាយ​ថា ​ជនសង្ស័យ​ឈ្មោះ​ ពៅ ​ត្រូវបាន​គេ​ឃើញ​ចូលទៅក្នុង​ផ្ទះ​របស់ជនរងគ្រោះ​ ហើយ​ប្រកែកគ្នាជា​មួយ​ជនរងគ្រោះ​នៅយប់ថ្ងៃ​សុក្រ។ ពួកគេ​បាន​បាញ់​កាំភ្លើង​នៅវេលា​ម៉ោង​ប្រហែល​៨និង៣០នាទីយប់ ហើយ​នៅ​ពេល​ពួកគេ​មកដល់​ផ្ទះ​ ជនរងគ្រោះ​​បាន​ស្លាប់​នៅ​លើគ្រែ​ ដោយ​ហូរឈាម​ពី​​ផ្នែក​ខាង​ស្តាំនៃដងខ្លួន​ដែល​របួស​ត្រូវ​គ្រាប់​កាំភ្លើង​។

លោក សួន ផុន ​បាន​ឲ្យដឹងទៀតថា ​បទ​​ល្មើសនេះ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​មានការ​ប្រើ​កាំភ្លើង​ខ្លី​ K54 ​ចេញ​ដោយនគរបាល​។  លោក សួន ផុន បានមានប្រសាស​ន៍​​បន្ថែម​ទៀត​ថា “ជនរង​គ្រោះ​ត្រូវ​គ្រាប់​កាំ​ភ្លើង​នៅ​ខាង​ក្រោម​ក្លៀកខាងស្តាំ ​ហើយ​ក៏​បាន​ស្លាប់ភ្លាមៗ”៕ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស