29 C
Phnom Penh

សាលាក្តី​​​​​​ខ្មែរ​​​ក្រហម​​​បដិសេធ​​​សំណើ​​​​​​សុំ​​​ពន្យារពេល​​​សវនាការ​​​ដំណាក់កាល​​​ទី២ ​​​របស់​​​ខៀវ សំផន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃ​​​សុក្រ អង្គ​​​បុរេ​​​ជំនុំ​​​ជម្រះ​​​នៅ​​​សាលាក្តី​​​ខ្មែរ​​​ក្រហម​​​បាន​​​បដិសេធ​​​សំណើ​​​របស់​​​ខៀវ សំផន អតីត​​​ប្រធាន​​​រដ្ឋ​​​ខ្មែរ​​​ក្រហម​​​ដែល​​​ចង់​​​ពន្យារ​​​ពេល​​​ដំណាក់​​​កាល​​​ទី​​​២​​​នៃ​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​គាត់ ​​​រហូត​​​ដល់​​​មាន​​​ការ​​​វិនិច្ឆ័យ​​​ និង​​​ពិចារណា​​​ពី​​​​​​​​​លទ្ធភាព​​​នៃ​​​ការ​​​ប្តឹង​​​ឧទ្ធរណ៍​​​​​​​​​ទាំង​​​អស់​​​​​​ជា​​​មុន​​​សិន​​​។

ខៀវ សំផន អាយុ​​​៨២​​​ឆ្នាំ បាន​​​លើក​​​ឡើង​​​ថា សវនាការ​​​លើក​​​ទី​​​២​​​ របស់​​​គាត់​​​មិន​​​គួរ​​​បន្ត​​​ទៀត​​​ទេរហូត​​​ដល់​​​មាន​​​ការ​​​សម្រេច​​​អំពី​​​អង្គ​​​ហេតុ​​​ទាំង​​​អស់​​​នៃ​​​សវនាការ​​​លើក​​​ដំបូង​​​ និង​​​អស់​​​សុពលភាព​​​ប្តឹង​​​ឧទ្ធរណ៍​​​ទាំង​​​អស់​​​សិន។ ប៉ុន្តែ ការ​​​លើក​​​ឡើង​​​នេះ​​​ត្រូវ​​​បាន​​​ជំទាស់​​​ដោយ​​ព្រះ​​​រាជអាជ្ញា​​​ មេធាវី​​​ដើម​​​បណ្តឹង​​​រដ្ឋ​​​ប្បវេណី និង​​​មេធាវី​​​ការពារ​​ ​នួន ជា​​​ ដែល​​​ជា​​​សហ​​​ចុង​​​ចោទ​​​របស់​​​គាត់​​​។ តុលាការ​​​នឹង​​​ប្រកាស​​​សាល​​​ក្រម​​​សម្រាប់​​​សវនាការ​​​ដំណាក់​​​កាលទី​​​១​​​នៅ​​​ខែ​​​មិថុនា។

នៅ​​​ក្នុង​​​សេចក្តី​​​សម្រេច​​​មួយ​​​ចេញ​​​​​​កាល​​​ពី​​​​​​ថ្ងៃ​​​សុក្រ លោក និល ណុន ប្រធាន​​​អង្គបុរេ​​​ជំនុំ​​​ជម្រះ​​​បាន​​​​​​លើក​​​ឡើង​​​ថា “ការបន្ត​​​សំណុំ​​​រឿង​​​០០២/០២ នៅ​​​មុន​​​ពេល​​​មាន​​​ការ​​​វិនិច្ឆ័យជា​​​ចុង​​​ក្រោយ​​​ណាមួយលើ​​​ការ​​​ប្តឹ​​​ង​​​ឧទ្ធរណ៍​​​ក្នុង​​​សំណុំ​​​រឿង​​​០០២/០១ គឺ​​​ដើម្បី​​​ការពារ​​​ផល​​​ប្រយោជន៍​​​ជន​​​ជាប់​​​ចោទ​​​ទាំង​​​ពីរ​​​​​​ ​​​ជា​​​ពិសេស​​​សិទ្ធិ​​​របស់​​​ពួកគាត់​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​សវនា​​​ការ​ឆាប់​​​ៗ​​​ និង​​​​​​ការ​​​បញ្ចប់​​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​”។

សំណើ​​​របស់​​​ ខៀវ សំផន ត្រូវ​​​បា​​​ន​​​ការិយា​​​ល័យ​​​ព្រះ​​​រាជអាជ្ញា​​​ជំទាស់​​​។ ពួកគេ​​​លើក​​​ឡើង​​​ថា ​​​​​សំណើ​​​បែប​​​នេះ​​​អាច​​​ធ្វើ​​​ឲ្យ​​​រាំង​​​ស្ទះ​​​នីតិវិធី​​​យ៉ាង​​​ហោច​​​ណាស់​​​១៨ខែ​​​។

ស្រដៀង​​​គ្នា​​​នេះ​​​ដែរ មេធាវី​​​តំណាង​​​ឲ្យ​​​ដើម​​​បណ្តឹង​​​រដ្ឋប្បវេណី​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​​​​ទៅ​​​កាន​​់​​​​​​អង្គបុរេ​​​ជំនុំ​​​ជម្រះ​​​​​​​​​ថា សំណើ​​​របស់​​​អតីត​​​មេដឹក​​​នាំ​​​​​​ខ្មែរ​​​ក្រហម​​​រូប​​​នេះ​​​មិន​​​មាន​​​មូលដ្ឋាន​​​ច្បាប់​​​ទេ​​​ ហើយ​​​ថា ការ​​​មិ​​​ន​​​បន្ត​​​​​​​សវនាការ​​​នេះ​​​មិន​​​បម្រើ​​​ផល​​​ប្រយោជន៍​​​​​​សេដ្ឋកិច្ច​​​របស់​​​តុលាការ​​​ ឬ​​​ផល​​​ប្រយោជន៍​​​របស់​​​ជន​​​ជាប់​​​ចោទ និង​​​ដើម​​​បណ្តឹង​​​​​​រដ្ឋប្បវេណី​​​ឡើយ​​​។

ដោយ​​​សារ​​​វ័យ​​​ចំណាស់​​​និង​​​សុខភាព​​​ទ្រុឌទ្រោម​​​របស់​​​កូនក្តី​​​ពួកគាត់ មេធាវី​​​ នួន ជា អាយុ​​​៨៧​​​ឆ្នាំ បាន​​​យល់​​​ស្រប​​​តាម​​​គោល​​​ជំហ​​​​​​ដែល​​​ចង់​​​ឲ្យ​​​សំណុំ​​​រឿង​​​០០២/០២​​​ចាប់​​​ផ្តើម​​​ឆាប់​​​​​​តាម​​​​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​​​​។ នួន ជា ដែល​​​គេ​​​ស្គាល់ថា ជា​​​បង​​​ធំ​​​ទី​​​២​​​អំឡុង​​​សម័យ​​​ខ្មែរ​​​ក្រហម ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៧​​​។

លោក ឡុង បញ្ញាវុធ មន្ត្រី​​​កម្មវិធី​​​នៅ​​​អង្គ​​​ការ​​​គំនិត​​​ផ្តួច​​​ផ្តើម​​​យុត្តិធម៌​​​កម្ពុជា ​​​ដែល​​​ឃ្លាំ​​​មើល​​​តុលាការ​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សំណើ​​​របស់​​​ ខៀវ សំផន ​​​សុំ​​​ពន្យារ​​​ពេល​​​​​​នេះ​​​មិន​​​ល្អ​​​​​​សម្រាប់​​​​​​សិទ្ធិ​​​ទទួល​​​បាន​​​សវនាការ​​​ដោយ​​​ត្រឹម​​​ត្រូវ​​​ និង​​​​​ឆាប់​​​រហ័ស​​​ ឬ​​​សម្រាប់​​​សិទ្ធិ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឡើយ​​​។

លោក បញ្ញាវុធ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “សេចក្តី​​​សម្រេច​​​បដិសេធ​​​សំណើ​​​នេះ​​គឺ​​​ជា​​​​ការ​ល្អ ដើម្បី​​​ធានា​​​ឲ្យ​​​មាន​​​សវនាការ​​​ឆាប់ៗ ប៉ុន្តែ អ្វី​​​ដែល​​​ខ្ញុំ​​​ខក​​​ចិត្ត​​​នោះត្រង់​​​ថា រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​អង្គបុរេ​​​ជំនុំ​​​ជម្រះ​​​មិន​​​ដើរ​​​តួនាទី​​ច្រើន​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​ទេ”។ “គ្មាន​​​ការ​​​ប្រកាស​​​ព័ត៌មាន​​​ជា​​​សាធារណៈ​​​ថា តើ​​​អង្គ​​​បុរេ​​​ជំនុំ​​​ជម្រះ​​​ នឹង​​​ដំណើរ​​​ការ​​​សំណុំ​​​រឿង​​​០០២/០២​​​ នៅ​​​ពេល​​​ណា​​​ឡើយ​​​”។

សំណំុ​​​រឿង​​​០០២ត្រូវ​​​បាន​​​បំបែក​​​ជា​​​សំណុំ​​​រឿង​​​តូច​​​ៗ​​​កាលពី​​​ឆ្នាំ​​​២០១១។ សវនាកា​​​រ​​​​​​​​​លើក ទី១​​​បាន​​​បញ្ចប់​​​កាលពី​​​ឆ្នាំ​​​មុន  ប៉ុន្តែ មិន​​​ទាន​​​​​​់​​​មាន​​​​​​ការ​​​កំណត់​​​កាលបរិច្ឆេទ​​​​​​សម្រាប់​​​ចាប់​​​ផ្តើម​​​​​​សវនាការ​​​លើក​​​ទី២​​​ដែល​​​​​​ត្រូវ​​​រួម​​​បញ្ចូល​​​បទ​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​នឹង​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​ សហករណ៍​​​​​​និង​​​កន្លែង​​​ធ្វើការ​​​​​ទេ​​​។

កាលពី​​​ខែ​​​កុម្ភៈ លោក​​​​​​ចៅក្រម និល ណុន បាន​​​​​​បង្គាប់ឲ្យ​​​ នួន ជា និង​​​ខៀវ សំផន ​​​ទទួល​​​ការ​​​ពិនិត្យ​​​សុខភាព ហើយ​​​បន្ទាប់​​​​​ពី​​​នោះ ​​​ទើប​​​​​​ មាន​​​ការពិភាក្សា​​​​​​​​​គ្នា​​​អំពី​​​ថ្ងៃ​​​ចាប់​​​ផ្តើម​​​​​បើក​​​សវនាការ​​​​​​៕ គឹម ហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស