29.3 C
Phnom Penh

នគរបាល​លើក​ឡើង​ថា ការ​បាញ់​ប្រហារ​លើសកម្មជន​មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ នគរបាល​បាន​បដិសេធ​ការ​អះអាង​របស់​សកម្ម​ជន​ប្រឆាំង​​ការ​បណ្តេញ​​​​ចេញ​​​ដែល​បាន​លើក​ឡើង​ថា ​ការ​បាញ់​ប្រហារ​​​​​​​​ពួ​កគា​ត់​ពី​​​សំណាក់​​​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ ខណៈ​ពួក​គាត់​កំពុង​ជិះ​រត់​យន្ត​ក្រុង​មួយ​គ្រឿង​ត្រឡប់​មក​រាជ​ធានី​ភ្នំពេញវិញ​​កាល​ពី​ថ្ងៃ​សៅរ៍​ គឺ​ជា​រឿង​នយោបាយ​នោះ​។

លោក​ អ៊ូច​ សុខុន​ អធិការ​នគរបាល​ខណ្ឌ​ដូន​ពេញ​​ បាន​មាន​ប្រសាសន៍​ថា “ វា​មិន​មែន​​​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​នោះ​ទេ​។ អ្នក​បើក​បរ​រថយន្ត​ក្រុង​បាន​បើក​ជែង​អ្នក​ជិះ​ម៉ូតូ​​ ហើយ​អ្នក​ជិះ​ម៉ូតូ​បាន​ខឹង​នឹង​អ្នក​បើក​ជែង​រូប​នេះ​ ហើយ​ក៏​ផ្ទុះ​​​អាវុធ​​​​តែ​ម្តង​ទៅ​”។គ្រាប់​កាំភ្លើង​បាន​​ហោះ​ទៅ​ត្រូវ​កញ្ចក់​មុខ​​រថយន្ត​ក្រុង​មួយ​គ្រឿង​នេះ​ ដែល​ដឹក​អ្នក​ដំណើរ​ចំនួន​៥០​នាក់​ត្រឡប់​ពីការ​ចូល​រួម​ពិធី​មួយនៅ​ក្នុង​ខេត្ត​សៀម​រាប​ដើម្បី​​រំឭក​ខួប​ប្រាំ​ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ​ដោយ​ហិង្សា​។អ្នក​ដំណើរ​នៅ​លើ​រថយន្ត​ក្រុង​មួយ​គ្រឿង​​​នេះ​ បាន​រាយ​ការណ៍​ថា បាន​ឃើញ​បុរស​ម្នាក់​​​ដក​កាំភ្លើង​នៅ​ខាង​មុខ​រថយន្ត​ក្រុង​ចេញ​ពី​ចង្កេះ​របស់​ខ្លួន​ ហើយ​បាញ់​មួយ​គ្រាប់​សំដៅ​មក​លើ​រថយន្ត​ក្រុង​តែ​ម្តង​។

រីឯ​នគរបាល​វិញ​ បាន​រាយ​ការណ៍​ថា បាន​រក​​​ឃើញ​ស្រោម​កាំភ្លើង​មួយ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ប៉ុន្តែ​មិន​បាន​រក​ឃើញ​គ្រាប់​កាំភ្លើង​​​ដែល​បុរស​រូប​នោះ​បាន​បាញ់នោះ​ឡើយ។

អ្នក​ស្រី​ សុង​ ស្រី​លាភ​ អ្នក​ភូមិ​ម្នាក់​មក​ពី​អតីត​សហគមន៍​បឹង​កក់​ដែល​ជិះ​លើ​រថយន្ត​ក្រុង​មួយ​គ្រឿង​នេះ​ដែរ​នោះ​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា គាត់​ជឿជាក់​ថា ខ្មាន់​កាំ​​​ភ្លើង​រូប​នេះ​ពិត​ជា​បាញ់​សំដៅ​ទៅ​លើ​​សកម្ម​​​ជន​ដែល​ជិះ​នៅ​លើ​រថយន្ត​ក្រុង​​នោះ​មែន​​​។​អ្នក​ស្រី​បាន​និយាយថា​ “ យើង​ដឹងថា វា​គឺ​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​​ព្រោះ​រថយន្ត​ក្រុង​មួយ​គ្រឿង​នេះ​ដឹក​សុទ្ធ​តែ​សកម្មជន​មក​ពី​សហ​គមន៍​បឹង​កក់​ សហគមន៍​បុរី​កីឡា​និង​​សហគមន៍​ថ្ម​គោល​ព្រម​ទាំង​ឪពុក​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​ត្រូវ​បាន​គេ​សម្លាប់​កាល​ពី​ថ្ងៃ​​ទី​៣​ ខែ​មករា​ ផង​ដែរ​”។

រីឯ​នគរបាល​វិញ​ បាន​លើក​ឡើង​ថា​ ខ្លួន​កំពុង​តែ​ស៊ើប​អង្កេត​​ហេតុ​ការ​ណ៍បាញ់​ប្រហារ​នេះ​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស