28.4 C
Phnom Penh

គោល​នយោ​​បា​យ​ថ្មី​​​មា​ន​​គោល​​បំ​ណ​ង​​បង្ក្រាប​​អំ​ពើ​​​ពុក​រលួ​យ​នៅ​តាម​​​វិទ្យា​ល័យ​​​ទូ​ទាំ​ង​​​ប្រទេ​ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ​ហង់ ​​ជួ​ន​ណា​​​រ៉ុ​ន ​​រដ្ឋ​ម​ន្ត្រី​​ក្រសួ​ង​​​អប់​រំ​​ យុវ​​​ជ​​ន​​​និង​កី​ឡា ​​បា​ន​​ប្រ​កាស​​កា​ល​​ពី​ថ្ងៃ​សុក្រ​​​ថា ​ក្រសួង​​របស់​លោក​​​នឹ​ង​​រៀ​ប​​​ចំ​​រ​បៀបដាក់​​​ចំ​ណា​ត់​​ថ្នាក់​​សម្រាប់​​សិស្ស​​​កម្រិ​ត​វិទ្យាល័​យ​ ​​ដែ​ល​​​មា​ន​​បំ​ណ​ង​​ដាក់​​ពាក្យ​ចូ​ល​​​សិក្សា​បន្ត​​​នៅ​តាម​​​សាកល​​​វិទ្យា​​​ល័​យ​​រដ្ឋ​នានា​ ​​ដែលនេះ​​ជា​​​ផ្នែ​ក​​មួ​យ​​នៃ​​យុទ្ធ​នា​ការ​លើក​កម្ពស់​គ​ណនេយ្យ​ភាព​នៅ​ក្នុ​ង​ប្រព័​ន្ធ​​អ​ប់​រំ​។


​ថ្លែ​ង​​​​ក្នុ​ង​ពេល​​​បញ្ចប់​កម្ម​​វិធី​​ក្នុ​ង​កិច្ច​ប្រជុំ​​ប្រចាំ​​ឆ្នាំ​​​​របស់​​ក្រ​សួ​ង​អប់​​រំ​ ​យុ​វ​ជន និង​​កី​ឡា ​លោក​  ហង់​​ ​ជួ​ន​​ណា​​រ៉ុ​ន ​​​បា​ន​លើក​ឡើ​ង​ថា ​ចំ​ណា​ត់​​ថ្នាក់​​​នៅ​ពេល​​​បញ្ចប់​ការ​​សិក្សាសម្រាប់​សិស្ស​​កម្រិត​​វិទ្យា​​ល័​យ​ ​នឹ​ង​លែ​ង​ត្រូ​វ​​បា​ន​លាយ​ជា​មួ​យ​​ពិន្ទុ​ប្រ​ឡ​ង​​​ថ្នាក់​​​​ជាតិ​ ក្នុ​ង​កា​រ​​សម្រេច​​ថា​តើ​​​សិស្ស​​ណា​​​ខ្លះ​ ​ដែល​​នឹ​ង​​ទទួល​​បា​ន​​​អា​ហា​រូបករណ៍​សម្រាប់​​សិក្សា​​​នៅ​តា​ម​​​សាកល​​វិទ្យា​ល័យ​​រដ្ឋ​​នានា​​​លោក ហង់ ​ជួ​ន​​ណា​​រ៉ុន ​​បា​ន​​​ថ្លែ​ង​​នៅ​ក្នុ​ង​កិច្ច​​សម្ភាស​​​​​មួយ​​កា​ល​​ពី​ម្សិល​មិញ​ថា ​​កម្មវិធី​​កំ​ណែ​​​ទម្រង់​​នេះ​​​មា​ន​​គោល​​បំ​ណ​ង​​ឆ្លើយ​​​តប​​​ទៅ​នឹ​ង​​​របាយ​​ការ​​ណ៍​​ដែល​​បង្ហាញ​​ថា ​គ្រូ​បង្រៀន​ទទួល​សំ​​ណួក​​ឲ្យ​​​បំ​ប៉ោង​​​ពិន្ទុ​​​បញ្ចប់​​​​​វគ្គ​​នី​មួ​យៗ ដើម្បី​​ផ្តល់​​​ឱ​កាស​​កា​ន់​​តែ​ច្រើន​ដល់​សិស្ស​​ក្នុ​ង​កា​រ​​​ទទួល​​បា​ន​​​កា​រ​សិក្សា​​​នៅ​​កម្រិ​ត​​​សាកល​​​វិទ្យា​ល័​យ​​។​​​លោកបាន​ថ្លែង​ ​​ថា “ ​​មា​ន ​របាយ​ការណ៍​​ជា​ច្រើន​បង្ហាញ​​ថា ​​ពិន្ទុ​ប្រឡ​ង​​​ផ្តាច់​ព្រ័ត្រ​​នៅ​​តាមសាលា​​ត្រូ​វ​បា​ន​​​កែ​សម្រួល​។ដោ​យ​​សារ​​តែ​មូ​ល​​​​ហេតុ​នេះ​ហើយ ​​យក​ល្អគួ​រ​តែ​​​បំ​បែក​​​ចំ​ណាត់​ថ្នាក់​​នៅ​សាលា​​ ​ពី​​​ពិន្ទុ​​ប្រឡង​ថ្នាក់​​​ជាតិ​”។

ការប្រឡង​ថ្នាក់​​ជាតិ​​​នឹង​​បំ​​​ពេញ​តួ​​​នាទី​​យ៉ាង​សំ​​​ខាន់​ក្នុ​ង​ការ​​​កំ​​ណត់​ចំ​ណាត់​​ថ្នាក់​​​​របស់​​សិស្ស​ ក៏​ប៉ុន្តែ​សិស្ស​​​នឹ​ង​​ត្រូ​​វ​​ទទួល​​បា​ន​​​ចំ​ណាត់​ថ្នាក់​​​ជាប់​​​នៅ​ក្នុ​ង​​​ថ្នាក់​​​របស់​​​​ពួ​ក​គេ​ ដើម្បី​​មា​ន​លទ្ធ​ភាព​​​ចូ​ល​​​រួ​ម​​ប្រឡ​ង​ថ្នាក់​​ជាតិ​​។ គួរ​​​បញ្ជាក់​​​ថា ​ការ​ប្រឡ​ង​​​ថ្នាក់​​ជាតិ​​​​ក្នុ​ង​ពេល​កន្លង​មក​តែង​​តែ​​​មា​ន​​​សកម្មភាព​​​សូ​ក​ប៉ាន់​កើត​ឡើង​។ថ្លែង​​កាល​​ពី​ថ្ងៃ​សុក្រ លោក ហង់ ​​ជួ​នណា​​រ៉ុន ​​ក៏​​បា​ន​​ប្តេជ្ញា​​លុប​​បំ​​បាត់​​សកម្មភាព​​រំ​លេច​ចម្លើយ​​​សម្រាប់​​វិញ្ញាសាប្រឡ​ង​។

លោក រ៉ុង ឈុន ដែល​​ជា​ប្រធាន​សមា​​​គ​ម​​​គ្រូ​បង្រៀ​ន​ឯក​រាជ្យ​​​កម្ពុជា ​​បា​ន​​អ​ប​អរ​សាទរ​​ចំ​ពោះ​​ចំ​ណាត់​ការ​​​បំ​បែក​​​ចំ​ណាត់​​​ថ្នាក់​ ​និ​ង​​​ពិន្ទុ​​​​ពី​គ្នា​​​​បែប​នេះ។ ​​គួ​រ​​​​បញ្ជាក់​ផង​ដែរ​ថា ​​អស់​​​រយៈ​ពេល​មួ​យ​​ទសវត្ស​រ៍​​​កន្លង​មក​​នេះ​​មិ​ន​​មា​ន​​ការ​​បំ​បែក​ចំ​ណាត់​ថ្នាក់​បែ​ប​​នេះ​ទេ​។លោក​បា​ន​មា​ន​​ប្រ​សាសន៍​ថា “  ក៏​ប៉ុន្តែ​ប្រហែល​​ជា​មិ​ន​អាច​​​បញ្ឈ​​ប់​​អំ​ពើ​​ពុ​ក​រលួ​យ​បា​ន​​​ទេ​។ ​​បើអា​​ចបញ្ឈប់​បា​ន លុះ​ត្រា​​​តែ​​​គ្រូ​បង្រៀន​​​ទទួល​​​​បា​ន​​ប្រាក់​​ខែ​សម​​រម្យ​ សម្រាប់​​​ដោះ​ស្រាយ​​​ជី​​វ​ភាព​​​​រស់​​នៅ​​”។កញ្ញា​ ​ហេង រតនា ​​អា​យុ​១៨​ឆ្នាំ​ ​​ជា​សិស្ស​​រៀ​ន​នៅ​វិទ្យា​​ល័យ​​ តេជោ ​​ហ៊ុ​ន សែ​ន ​​សួ​ង​​​នៅ​​​​​​ខេត្ត​កំ​​ពង់​ចាម​ ​ក៏​​បាន​លើកឡើង​ផ​ង​ដែរ​​ថា ការ​ផ្លាស់​ប្តូរ​នេះ​​​មា​ន​ភា​ព​វិជ្ជមាន​​ ក៏​​ប៉ុន្តែ​ចំ​ណាត់​កា​រ​​នេះ​​​អាច​​នឹ​ង​​​ជំ​រុញ​​ឲ្យ​មា​ន​​អំ​ពើពុ​ក​រលួ​យ​​​នៅ​​​ពេល​ប្រឡ​ង​ថ្នាក់​​​ជាតិ​។

​​កញ្ញា ហេង រតនា​ ​​បា​ន​និ​យា​យ​ថា “ ​កម្ម​វិធី​កំ​ណែ​​ទម្រង់​​នេះ​​ពិត​​ជា​​អា​​​ចកាត់​​បន្ថយ​​​អំ​ពើ​​ពុ​ក​រលួ​យ​​នៅ​​ថ្នាក់​ក្រោ​ម​​ជាតិ​​​បា​ន​”។​កញ្ញា​​បា​ន​និ​យា​យ​​បន្ត​ទៀត​ថា “ ក៏​ប៉ុន្តែ​ខ្ញុំ​​មិន​ច្បាស់​​ទេ​​ថា ​តើ​​វា​​​នឹង​​​ជំ​រុ​ញ​ឲ្យ​មា​ន​​អំ​ពើ​​ពុ​ក​​រលួ​យ​កាន់​​​តែ​ច្រើន​នៅ​ថ្នាក់​​ជាតិ​​ឬ​​យ៉ាង​ណា​​​ទេ​​​”៕ ​​​​ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស