31 C
Phnom Penh

កម្មករ​​​នៅ​រោង​ចក្រផលិត​ស្បែក​ជើង​ វីង​ស្តារ ​​យល់​ព្រម​​បញ្ចប់​​​កូ​​​ដកម្ម​​​រយៈ​ពេល​​មួយ​សប្តាហ​​៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុ​ម​មន្ត្រី​​បា​ន​ឲ្យ​ដឹង​ថា កម្មករ​​​នៅ​​​រោ​ង​​ចក្រ​ផលិត​ស្បែក​ជើង ​វី​ង​ស្តារ ​​នៅ​ក្នុ​ង​​ខេត្ត​​កំ​ពង់​ស្ពឺ​​កា​ល​​​ពី​ម្សិល​​មិញ​​បា​ន​​​ព្រម​​ព្រៀ​ង​​​បញ្ចប់​​កូ​​ដ​​កម្ម​រយៈ​ពេល​​មួយ​សប្តាហ៍​  និ​ង​​​​បា​ន​​​វិល​ត្រឡ​​ប់​ទៅ​​ធ្វើ​ការ​​​វិញ​​ថ្ងៃ​​នេះ​ ​បន្ទាប់​​ពី​​​កា​រ​​​ព្រម​​ព្រៀ​ង​មួ​យ​​​ទទួ​ល​​បា​ន​​​មិ​ន​ឲ្យ​​​កាត់​​​ប្រាក់​​ឈ្នួ​ល​​​​​​របស់​​កម្មករ​ ​​អំ​ឡុ​ង​​​​ពេល​​ធ្វើ​កូដ​​​កម្ម​ និង​​​ដំ​ឡើង​​​ប្រាក់​បន្ថែម​​​​របស់​​ខ្លួ​ន​​​​​ត្រឹមពីរដុល្លារ​។


លោក ​​ផ​ន ផល ​​អគ្គ​លេខាធិការ​​​រង​​របស់សហ​​​ជី​ព​​សេរី​កម្មករ​ ​ដែល​​​បា​ន​​រៀប​ចំ​កូ​​ដកម្ម​​​នេះ​ឡើង​ ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “ ​​កម្មករ
​បា​ន​​​យល់​ព្រម​ត្រឡប់​ទៅ​​ធ្វើ​ការ​​វិញ​​​នៅ​ថ្ងៃ​ស្អែក​ ​ពី​ព្រោះព្រឹកមិញ​​នេះ ​​​ក្រុម​​​ហ៊ុន​​​​​បា​ន​សន្យា​ថា ​​ពួ​ក​គេ​​​នឹង​មិ​ន​កាត់​​ប្រាក់​​ខែ​​​ ​អំឡុង
​ពេលធ្វើ​កូ​​​ដកម្ម​​ទេ ​ហើយ​​​​ពួ​ក​គេ​​នឹ​ង​​ដំ​ឡើង​ប្រាក់​​បន្ថែម​​​​របស់​​ពួ​ក​គេ​​​ពីរដុល្លារ​​ក្នុង​មួ​យ​​ខែ​ គឺ​មួយ​​​ដុល្លារ​សម្រាប់​​​​​​​ចំ​ណា​យ​​​លើ​​​កា​រ​ធ្វើ​ដំ​ណើរ និ​ងមួយ​ដុល្លារ​សម្រាប់​អា​​ហារ​ថ្ងៃ​ត្រង់​​​”។លោក​​បា​ន​​​បន្ថែម​​ថា “​​ នេះ​​​ជា​​ដំ​ណោះ​ស្រាយ​​តូ​​ចមួ​យ​ ប៉ុន្តែ​​​កម្មករ​​​​របស់​យើង​​​បា​ន​
​​យល់​ព្រម​​​ទទួល​​​​យក​ការ​​ព្រម​​​ព្រៀ​ង​នេះ​  ហើយ​​​យើង​​​នឹ​ង​បន្ត​​​​ចរចា​​លក្ខខណ្ឌ​ដែល​​​នៅ​សល់​​​ទៀត​”។

កា​ល​​​ពី​សប្តា​​ហ៍មុ​ន ​​កម្មករ​​​រា​ប់​​ពា​ន់​នា​ក់​​​បា​ន​​​ធ្វើ​កា​រ​​តវ៉ា​​​រយៈ​ពេល​​ប្រាំ​​ថ្ងៃ​​​នៅ​​​​ខាង​ក្រៅ​​​​​​រោ​ង​ចក្រ​ផលិត​ស្បែក​​ជើង​ ​វីង​ស្តារ ​​ដោ​យ​ទាម​​ទារ​​លក្ខ​ខណ្ឌ​​១១​​ចំ​ណុច  រាប់​​​ទាំ​ង​​​ការ​​​ដំ​ឡើង​​ប្រាក់​​បន្ថែម​​ប្រចាំ​​​ខែ​​​របស់​​ពួ​ក​គេ​ប្រាំ​​ដុល្លារ។

លោក ផន ផល ​បា​ន​​​ឲ្យ​ដឹង​ថា ​​​ពួ​ក​គេនឹង​​​បន្ត​​​​​កា​រ​​​ពិ​ភា​ក្សា​​​នៅ​សប្តា​​ហ៍​នេះ​ ​​ព្រោះ​កម្មករ​ក៏​​ចង់​​ឲ្យ​ក្រុ​ម​ហ៊ុន​នេះ​​​ឈប់​បង្ខំ​​និ​យោ​ជិក​​​ធ្វើ​
​​កា​រ​​​​បន្ថែម​​ម៉ោ​ង​  និង​ដក​​សន្តិ​សុខ​​បុរស​​ចេញ​​​ពី​ក្រៅ​​​បន្ទប់​​​ទឹក​ស្ត្រី​​​នៅ​ក្នុ​ង​រោ​ង​ចក្រ​​​នេះ​។

លោក ស៊ឹម ​រតនៈ ​ប្រធាន​​មន្ទីរ​​ការងារ​​​ខេត្ត​​​បា​ន​បញ្ជាក់​​​កា​ល​​ពី​​ម្សិល​មិញ​ថា ​ក្រុ​ម​ហ៊ុន​​​និង​កម្មករ​​​​​​ទទួល​​​បា​ន​​​កិច្ច​​​​ព្រម​​ព្រៀង​​​ជា​​​បណ្តោះ​អា​សន្ន​មួយ​។លោក​បាន​​​មា​ន​​ប្រ​សាសន៍​ថា “ ​ខ្ញុំ​បា​ន​ទទួល​​​​ឯក​សារ​មួយ​​​ពី​ក្រុម​ហ៊ុន​​​នៅ​​រសៀ​ល​​​នេះ ​ហើយ​​​នៅ​ក្នុ​ង​ឯក​សារ​នេះ​​​​មា​ន​ខ្លឹម​សារ
​​ថា ក្រុម​​ហ៊ុន​​​នឹ​ង​​មិ​ន​កាត់​​ប្រាក់​ខែ​ ​អំឡុ​ង​​​កូដ​​កម្ម​​ទេ​ ​ហើយ​​ពួក​​គេ​​​បា​ន​​យល់​​ព្រម​​​ឲ្យ​​ប្រាក់មួ​យ​ដុល្លារ​ សម្រាប់​​កា​រ​​ធ្វើ​ដំ​ណើរ​ ​និងមួ​យ​​​ដុល្លារ​សម្រាប់​​​អា​​​​ហារ​​​ថ្ងៃ​ត្រង់​​​”។

​​​ឈ្មោះ ​ប៊ិន ស្រី​មុំ ​​​ដែល​​​ជា​កម្មករ​​​នៅ​រោ​ង​ចក្រ​​ វី​ង​ស្តារ ​​បា​ន​មា​ន​​​ប្រ​សាស​​ន៍​​​ថា ​​នា​ង​បា​ន​​ទទួល​សេចក្តី​​ជូ​ន​ដំ​ណឹង​ឲ្យ​​វិល​ត្រឡប់ទៅ​​​ធ្វើ​ការ​​​វិញ​​​នៅ​ថ្ងៃ​នេះ​។ ​នាង​​​បា​ន​បន្ថែម​ថា “ ខ្ញុំ​​​​បា​ន​ទទួ​ល​​​​ព័ត៌​មា​ន​​​​ពី​ក្រុ​ម​​​ហ៊ុ​ន​​​ថា ​​ពួ​ក​គេ​​​​បា​ន​ទទួល​យក​​ការ​​​ទាម​ទារ​​​​របស់​​​ខ្លួ​ន​ ​ហើយ​យើង​​នឹ​ង​ត្រឡ​ប់​​ទៅ​ធ្វើ​ការ​​​​វិញ​​​នៅ​ថ្ងៃ​ស្អែក​​​”។

លោក ​ម៉ៅ ​​ឈី​វ​សុ​ង ​​ទី​ប្រឹក្សា​​​​​របស់​​រោ​ង​ចក្រ​​ផលិត​ស្បែ​ក​ជើង​ វី​ង​ស្តារ ​​បាន​មា​ន​​ប្រ​សាសន៍​ថា លោកជាប់​​​រវល់ ​មិ​ន​អាច​​​ធ្វើ​​អត្ថា​​ធិ​ប្បាយ​​​បា​ន​ទេ​។ លោក​បាន​​លើក​ឡើង​កា​ល​​​​ពី​សប្តា​​ហ៍​មុន​ថា ក្រុ​ម​ហ៊ុន​នេះ​​​​ខាត​​​បង់​ប្រាក់​​​ជា​មធ្យម​​១៥០​.០០០​​ដុល្លារ​​​​ក្នុ​ង​​​មួយ​ថ្ងៃ​ដោ​យ​​សារ​តែ​​​កូ​​ដ​​កម្ម​​នេះ​ ហើយ​កា​ល​​​ពី​ថ្ងៃ​​ព្រហ​ស្បតិ៍​​បាន​មា​ន​ប្រ​សាស​​ន៍​ថា រោង​ចក្រ​ត្រៀម​ខ្លួន ប្រសិ​ន​បើ​​កូ​ដកម្ម​​​នៅ​បន្ត​៕ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស