30 C
Phnom Penh

ព្រះ​មហាក្សត្រ នរោត្តម សីហមុនី យាង​ត្រឡប់​បន្ទាប់​ពី​បាន​ពិនិត្យ​​ព្រះ​​រាជ​សុខ​​ភាព​​នៅ​​​ប៉េកាំង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ​ ធម្មិ​កោ​ ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី និង​សម្តេច​ម៉ែ នរោត្តម មុនី​នាថ គ្រោង​យាង​​ត្រឡប់​ពី​ប្រទេស​ចិន​វិញ​នៅថ្ងៃ​នេះ​ បន្ទាប់​ពី​បាន​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខ​ភាព​អស់​រយៈពេល​មួយ​ខែ​មក​​។

ព្រះមហាក្សត្រ នរោត្តម សីហមុនី ​បាន​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាល​ពីថ្ងៃទី​១៩ ខែ​កុម្ភៈ ​​ដោយ​ទុក​ឲ្យ​លោក ជា សីុ​ម ប្រធាន​ព្រឹទ្ធ​សភា​​​​មក​ពី​​គណ​បក្ស​ប្រជាជន​កម្ពុជា​ធ្វើជា​ប្រមុខ​រដ្ឋ​ស្តី​ទី​ពេល​ព្រះ​អង្គ​មិន​គង់​នៅ​ក្នុង​ប្រទេស​។

ព្រះ​អង្គ​ម្ចាស់ ធម្មិកោ ដែល​ជា​កូន​ចិញ្ចឹម​របស់​បិតាព្រះ​មហាក្សត្រ​ សីហមុនី គឺ​សម្តេច​ឪ​ នរោត្តម​ សីហនុ បាន​មាន​បន្ទូល​បញ្ជាក់​ថា​ ព្រះមហាក្សត្រ​យាង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពីបាន​​ពិនិត្យ​ព្រះរាជ​សុខ​ភាព​រួចរាល់​ហើយ​។

ព្រះអង្គ​ម្ចាស់​បានមាន​ព្រះ​រាជ​បន្ទូល​ប្រាប់​ថា “ ព្រះ​មហាក្សត្រ​ នរោត្តម​ សីហ​មុនី របស់​យើង​ត្រូវ​យាង​ទៅ​ប្រទេស​ចិន​​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ជាមួយ​សម្តេច​ម៉ែ ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព​”។

​ព្រះរាជ​វង្សា​នុវង្ស​បាន​យក​ទីក្រុង​ប៉េកាំង​ធ្វើ​ជា​ព្រះរាជ​ដំណាក់​ចាប់​តាំង​ពី​សម្តេច​​​ឪ​​​នរោត្តម សីហនុ កាល​នៅ​ជា​ព្រះ​អង្គ​ម្ចាស់​នោះបាន​ព្រម​ព្រៀងដឹក​នាំ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ដែល​គាំទ្រ​ដោយចិន​​នៅ​ក្នុងទីក្រុង​នេះ​ជា​មួយ​ខ្មែរ​ក្រហម​​ បន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តួនាទី​ជា​អ្នក​ដឹក​នាំ​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​១៩៧០៕​​គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស