30.1 C
Phnom Penh

ក្រុ​ម​ហ៊ុន​ចម្ការ​អំ​ពៅ​​នៅក្នុង​​ខេត្ត​ព្រះវិ​ហារ ស្ថិត​ក្រោម​កា​រ​​ស៊ើប​អង្កេត​​សម្រាប់​​​​ពល​កម្មកុ​មារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​​និ​ង​បុគ្គលិក​សិទ្ធិ​មនុស្ស​​​កំពុ​ង​​តែស៊ើប​អង្កេតការ​អ​ះ​​អា​ង​​​​​ថា ក្រុ​ម​​​​ហ៊ុនចម្ការអ​ំ​ពៅ​​​​របស់​​​ចិន​​​​នៅ​ក្នុង​ខេត្ត​ព្រះ​​វិ​ហារ​​​បា​ន​និ​ង​កំ​ពុង​​​​​ជួ​ល​កម្មករ​​​​ជា​​កុ​​​មា​រ​ ​​ចាប់​​តាំ​ង​ពី​​​ខែ​ធ្នួ​មក​។


ឈ្មោះ ​អឿ ​ប៊ុន​​​ថា​នី ​​​បា​ន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន ​​​អ៊ី ​ហេង (Y Heng Company) ​​បា​ន​​​បណ្តេញ​​នា​ង​​​កា​ល​​​ពី​​​ថ្ងៃ​​សៅរ៍​ ​បន្ទាប់​​ពី​​​នា​ង​​​​បា​ន​​ប្តឹង​​ទៅ​​ន​គរបាល​មូ​ល​ដ្ឋាន​​​​ថា កុមា​រ​​​ចំ​នួ​ន​​២០​នាក់​​​​​​អា​យុ​​​រវា​ង​​​ពី​​១០​ឆ្នាំ​​​ទៅ​១៥​ឆ្នាំ​ កំពុ​ង​តែ​​ធ្វើ​ការ​​​នៅ​ទី​នោះ​ ​​តាំ​ង​​​ពី​ខែ​​​ធ្នូ​មក។ ក្រុម​​ហ៊ុន ​អ៊ី ​ហេង ​​បា​ន​គ្រប់​​គ្រង​​ចម្ការ​​នេះ​​សម្រាប់​​ក្រុម​​ហ៊ុ​ន​​​ចិ​ន​​មួ​យ ឈ្មោះ ឡាន ហ្វេង ( Lan Feng)។ ​​ប៊ុន​​ថានី ​​បា​ន​ធ្វើ​​​ពាក្យបណ្តឹ​ង​​​ដូ​ចគ្នា​​​​ដែរ​​​កា​ល​​​ពី​ម្សិល​មិញ​​​​ទៅ​​អង្គ​កា​រ​​សិទ្ធិ​មនុស្ស​​អាដ​​ហុក​។ ​ប៊ុនថា​នី ​​បា​ន​ឲ្យ​ដឹង​ថា “ ​ខ្ញុំ​​បា​ន​​ឃើញ​​កុមារ​​​ធ្វើ​ការ​​​នៅ​ក្នុ​ង​ចម្ការ​​​​អំ​ពៅ​​រាល់​​ថ្ងៃ​។ ​បន្ទាប់​​ពី​ខ្ញុំ​ផ្តល់​ដំ​ណឹង​​​ទៅ​នគរបាល​​ស្រុក​ ក្រុម​​​ហ៊ុន ​​អ៊ី ហេង ​​បា​ន​បណ្តេញ​ខ្ញុំ​​ចេញ​ និង​បា​ន​​ព្រមា​ន​​ខ្ញុំ​​ឲ្យ​ឈប់​​​និ​យា​យ​អំ​​​ពី​​រឿ​ង​នេះ​។ ដូច្នេះ​​​ព្រឹក​​មិញ​​​នេះ ខ្ញុំ​​បា​ន​​ធ្វើ​​ពាក្យ​បណ្តឹង​​​នៅ​​ឯ​កា​រិ​យា​ល័​យ​​​​អង្គការ​​សិទ្ធិ​មនុស្ស​​​​អាដ​​ហុក​​​នៅ​ខេត្ត​ព្រះ​​វិ​ហារ​”។

​លោក ឡោ ច័​ន្ទ​ ​​អ្នក​សម្រប​​សម្រួ​ល​​​របស់​​​អង្គការ​​​​​សិទ្ធិ​មនុស្ស​​​អា​ដ​ហុ​ក​​​ប្រចាំ​​នៅ​ក្នុង​ខេត្ត​នេះ​​បា​ន​មា​ន​​​ប្រសាសន៍​ថា ​លោក​ទទួល​​​​​​​បាន​បណ្តឹង​នេះ​ហើយ ​​ហើយ​នឹង​​​ធ្វើ​ការ​​ស៊ើប​​អង្កេត​។ លោក​បា​ន​​​លើក​​ឡើង​ថា យោង​តាម​​​ពាក្យ​​​​បណ្តឹង​​​បា​ន​ឲ្យ​ដឹង​ថា “ កុ​មារ​​ទាំ​ង​​​នោះ​​ត្រូ​វ​បា​ន​​បញ្ជា​​ឲ្យ​កាប់​​អំពៅ​ និ​ង​ប្រ​មូ​ល​អុសនៅ​ក្នុ​ង​ច​ម្ការ​។ ​​អ​ង្គការ​​សង្គម​ស៊ី​វិល​​​​នានា​​​​គិត​ថា ​​នេះ​ជា​​កា​រ​​កេង​​ប្រវ័ញ្ច​​​ពល​កម្ម​​កុមារ​ និ​ង​ផ្ទុយ​នឹ​ង​​​អនុសញ្ញា​​​អន្តរ​ជាតិ​ ច្បាប់​ប្រឆាំ​ង​​កា​រ​​​ជួ​ញ​ដូរ ​​និ​ង​ច្បាប់​កា​រ​​​ងារ​​​ផង​ដែរ​”។

ច្បាប់​​ការងារ​​​កំ​ណត់​​​ថា ​មនុស្ស​ត្រូវ​មាន​អា​​​យុយ៉ាងតិច​១៥ឆ្នាំ​ ​ទើបអាច​ធ្វើការ​បាន​ក៏ប៉ុន្តែ​​​អនុញ្ញាត​ឲ្យ​កុមា​រ​​អាយុ១២ឆ្នាំ​​ធ្វើ​ការ​​ងារស្រាល​ៗ ​​ដែលគេ​​​ចាត់​​ទុ​ក​ថា ​មាន​សុ​វត្ថិ​ភាព​ ដរាបណា​​វា​មិន​ពាក់​ព័ន្ធ​ជា​មួយ​វត្តមាន​ក្នុង​ថ្នាក់​របស់​ពួកគេ​។

អ្នកស្រី​ ប្រាំង ធីតា ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និងការពារ​អនីតិជន​​សម្រាប់​នគរបាល​ខេត្ត​​ បាន​ឲ្យ​ដឹង​ថា មន្ត្រី​របស់​អ្នក​ស្រី​បាន​ចុះ​ទៅ​ចម្ការ​នោះ​កាលពី​ព្រឹក​ម្សិល​មិញ​ និង​បាន​រក​ឃើញ​កុមារ​ប្រាំ​មួយ​នាក់​ដែល​មាន​អាយុ​ពី​១២​ឆ្នាំ​ទៅ​១៣​ឆ្នាំកំពុង​ធ្វើ​ការនៅ​ទី​នោះ​។
អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា នេះជា​អំពើ​ខុស​ច្បាប់​ ពីព្រោះ​កុមារ​ទាំង​នេះ​ទទួល​បាន​ប្រាក់​ឈ្នួល​ដូច​មនុស្ស​ធំ​ដែរ​។ យើង​មិន​ដឹង​ព័ត៌មាន​លម្អិត​ទេ​ ដូច្នេះយើង​នឹង​ស៊ើប​អង្កេត​បន្ថែម​ទៀត​។ ​ប្រសិ​ន​បើ​មាន​សកម្មភាព​ខុស​ច្បាប់​ យើង​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​”។
លោក ឈាង លាង​ហួ មេក្រុម​កម្មករ​នៅ​ចម្ការ​នោះ​បាន​សារភាព​ថា កុមារ​បួន​ប្រាំ​នាក់​កំពុង​ធ្វើការ​នៅ​ចម្ការ​ទាំង​នេះ​ ​​ប៉ុន្តែ និយាយ​ការពារ​ថា ចម្ការ​ទទួល​កុមារ​ទាំង​នោះ​ឲ្យ​ធ្វើ​ការតែ​ការងារ​ស្រាល​ៗ​ប៉ុណ្ណោះ ដូចជា​លើក​​កង់​អំពៅ​ ជាដើម​ និង​ដោយ​សារ​តែ​គ្រួសារ​របស់​ពួកគេ​ត្រូវ​ការ​ប្រាក់​បន្ថែម​។

លោក​បាន​និយាយ​ថា “ ខ្ញុំ​គិត​ថា នេះ​មិន​មែន​ជា​បញ្ហា​ទេ ពីព្រោះ​យើង​អាណិត​ក្មេង​ៗទាំងនេះ​ ហើយ​ពួកគេ​រស់​នៅ​ជាមួយ​ឪពុក​ម្តាយ​ ឬ​ម្តាយ​មីង​ និង​ដោយ​សារតែ​ការ​ងារ​សម្រាប់​ពួកគេ​មិន​មែន​ជា​ការងារ​ធ្ងន់​ៗ​ទេ។ យើង​គិត​ថា យើង​ជា​ខ្មែរ​ទាំង​អស់​គ្នា​ ហើយ​យើង​មិន​គិត​ថា យើង​កំពុង​កេងប្រវ័ញ្ច​កម្លាំង​​ពលកម្ម​កុមារ​ទេ​”។​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​នាង ប៊ុនថានី លា​ឈប់​ពីការ​ងារ​នៅ​ចម្ការ​នេះ​ទេ។

ឡាន ហ្វេង ​​ជា​ចម្ការ​មួយ​ស្ថិត​ក្នុង​ចំណោម​ចម្ការ​ប្រាំ​ដែល​នៅ​ក្បែរ​ៗ​របស់​ក្រុម​ហ៊ុនចិន​តែ​មួយ​។ កសិករ​មូលដ្ឋាន​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​នេះ​ថា បាន​ទន្ទ្រាន​យក​ដី​របស់​ពួក​គាត់​កាលពី​ឆ្នាំ​មុន​។ក្រុម​​ហ៊ុន​ ចម្ការ​អំពៅ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​តែង​តែ​រងការ​ចោទ​ប្រកាន់​ថា បាន​ទន្ទ្រាន​យក​ដី​បែប​នេះ​ជា​ហេតុ​បណ្តាល​ឲ្យ​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ធ្លាក់​ខ្លួន​កាន់​តែ​ក្រទៅៗ៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស