31 C
Phnom Penh

ACU​៖ មិន​ដែល​មានការ​ស៊ើប​អង្កេត​មន្ត្រី​សុខាភិបាល​ពុក​រលួយ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយ​រូប​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា មន្ត្រី​នៅ​អង្គភាព​នេះ​ត្រូវ​បាន​ណែ​នាំ​យ៉ាង​ច្បាស់​មិន​ឲ្យ​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​ពីបទ​​ប្រព្រឹត្តអំពើ​ស៊ី​សំណូក​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ក្រសួង​សុខា​ភិបាល​ទេ​ ដើម្បី​ឲ្យ​អង្គភាព​នេះ​អាច​ដោះ​ស្រាយ​រឿង​ក្តី​នេះ​នៅ​ក្រៅ​តុលាការ​បាន​។

កាលពី​ថ្ងៃ​អាទិត្យ លោក ឱម យិុនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោកនឹង​មិន​បន្ត​ចាត់​ការ​ករណី​ចោទ​ប្រកាន់​អតីត​មន្ត្រី​សុខាភិបាល​ដែល​ត្រូវ​បាន​បញ្ជាក់​​ដោយ​អង្គ​ការ​មូល​និធិ​សាកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ របេង និង​ជំងឺ​គ្រុន​ចាញ់​​(Global Fund to Fight AIDS, Tuberculosis and Malaria) នៅ​ក្នុង​គម្រោង​រយៈពេល​ច្រើន​ឆ្នាំ​មួយ​។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​គម្រោង​នោះ​មន្ត្រី​ទាំង​នោះ​ត្រូវ​បានចោទ​ប្រកាន់​ថា បាន​យក​ប្រាក់​សំណូក​សរុប​រួម​គ្នា​ចំនួន​៤៥០.០០០ដុល្លារ​ ពី​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​មុង​ពហុ​ជាតិ​ចំនួន​ពីរ​។

ទោះ​បី​ជា​មាន​របាយការណ៍​លម្អិត​ដែល​អង្គការ​មូល​និធិ​សាកល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា ដោយ​មានការ​បង្ហាញ​​ភ័ស្តុតាង​​បញ្ជាក់​ពី​អំពើ​ពុក​រលួយ​ ដូច​ជា អីុម៉េល​​រវាង​មន្ត្រី​សុខាភិបាល​ និង​តំណាង​ក្រុម​ហ៊ុន​ទាំង​នោះ​ក៏​ពិត​មែន ក៏​លោក ឱម យិុនទៀង បាន​លើក​ឡើង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​មាន​ភ័ស្តុតាង​មិន​គ្រប់​គ្រាន់​សម្រាប់​បន្ត​ដាក់​ទោស​មន្ត្រី​ទាំង​នោះ​ទេ។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ការ​ជំរុញ​រឿងក្តី​នេះ​តាម​តុលាការ​ នឹង​មាន​តែ​នាំ​ឲ្យ​ការ​ខូច​កិត្តិនាម​របស់​រដ្ឋាភិបាល​ និង​អង្គការ​មូលនិធិ​សាកល​ប៉ុណ្ណោះ​។

កាលពី​ម្សិលមិញ​ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ដឹង​ច្បាស់​ពី​រឿង​ក្តី​នេះ​បាន​ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ដែល​សូម្បី​តែ​ដាក់​ចេញ​នូវ​ប្រតិបត្តិការ​ស៊ើប​អង្កេត​របស់​ខ្លួន​ផ្ទាល់​ ទៅ​លើ​ករណី​ចោទ​ប្រកាន់​ទាំង​នេះ​ ដោយ​សារ​តែ​មាន​បញ្ជា​ពី​លោក ឱម យិុនទៀង។ គួរ​បញ្ជាក់​ថា មន្ត្រី​រូប​នេះ​បាន​និយាយ​ក្នុង​លក្ខ​ខណ្ឌ​អនាមិក ​ព្រោះ​លោក​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​និយាយ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទេ។

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រូប​នោះ​​បាន​មាន​ប្រសាសន៍​ថា “យើង​ទទួល​បាន​បញ្ជា​ពី​ថ្នាក់​លើ​មិន​ឲ្យ​ស៊ើប​អង្កេត​ ពី​ព្រោះ​គាត់​ [លោក ឱម យិុនទៀង] ចង់​ដោះ​ស្រាយ​បញ្ហា​នេះ​នៅ​ក្រៅ​តុលាការ​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គ្រាន់​តែ​ធ្វើ​កិច្ច​សន្យា​ជាមួយ​មន្ត្រី​ទាំង​នោះ​ឲ្យ​សង​ប្រាក់​អង្គការ​មូលនិធិ​សាកល​វិញ​ ហើយ​បញ្ចប់​បញ្ហា​តែ​ម្តង​”។

លោក ឱម យិុនទៀង មិន​អាច​ទំនាក់​ទំនង​សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។ ចំណែក​ឯ​លោក​ កែវ រ៉េមី អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ទេ​។ លោក ឱម យិុនទៀង មិន​ដែល​បាន​ពន្យល់​ពី​មូល​ហេតុ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយមាន​ភ័ស្តុតាង​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ជំរុញ​រឿង​ក្តី​នេះ​ទៅ​តុលាការ​ទេ ឬ​ក៏​ពន្យល់​​ថា តើ​លោក​យល់​យ៉ាង​ដូច​ម្តេច​អំពី​ភ័ស្តុតាងដែល​​អង្គភា​ព​នេះ​ទទួល​បាន​ពី​របាយការណ៍​​៨៤​ទំព័រ​របស់​អង្គការ​មូលនិធិ​សាកល​ និង​ឧបសម័្ពន្ធ​ដែល​មាន​១៣៤​ទំព័រ​របស់​អង្គការ​នេះ​។

មន្ត្រី​ដែល​ត្រូវ​បាន​បញ្ជាក់​ច្បាស់​ជាង​គេ​ និង​មាន​តំណែង​ខ្ពស់​បំផុត​ នៅ​ក្នុង​របាយ​ការណ៍​នោះ​គឺ​លោក ឌួង សុជាតិ អតីត​នាយក​មជ្ឈ​មណ្ឌល​​ជាតិ​ជំងឺ​គ្រុន​ចាញ់​។ មុន​ពេល​ចូល​និវត្ត​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១១ ​របាយ​ការណ៍​នេះបញ្ជាក់​ថា ​មន្ត្រី​រូប​នេះ​ទទួល​ប្រាក់​​សំណូក​ចំនួន​៣៥១.០០០ដុល្លារ​​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​មុង​ ដោយ​ណែនាំ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នោះ​ផ្ទេរ​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់​អ្នក​ប្រឹក្សា​យោបល់​មួយ​រូប​ ដែល​មិន​មាន​ពិត​ប្រាកដ​។ របាយការណ៍​ដែល​ក៏​បាន​ដាក់​បញ្ចូល​នូវ​អីុម៉េល​របស់​លោក សុជាតិ​ ដែល​បាន​ផ្តល់​សេចក្តី​ណែនាំ​ចាំ​បាច់ទាក់​ទង​នឹង​ការ​ផ្តល់​ប្រាក់​សំណូក​ទាំង​នេះ​។

ប៉ុន្មា​នថ្ងៃ​បន្ទាប់​ពី​របាយការណ៍​នេះត្រូវ​បាន​ចេញ​ផ្សាយ​ លោក ជាម យៀប ​បាន​អះ​អាង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ នឹង​ស៊ើប​អង្កេតករណី​ចោទ​ប្រកាន់​ទាំង​នេះ​ ហើយ​តុលាការ​ត្រូវ​តែ​ផ្តន្ទា​ទោស​ជន​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទាំង​នេះ​។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​កាលពី​ពេល​នោះ​ថា “ចាំ​បាច់​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ និង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ ទោះ​បី​ជា​មន្ត្រី​ពុក​រលួយ​ទាំង​នោះ​នៅ​កាន់​តំណែង​ ឬ​ក៏​លាលែង​ពី​តំណែង​ក៏​ដោយ​…។ មន្ត្រី​ទាំង​នោះ​ត្រូវ​តែ​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​ពី​បទ​អំពើ​ពុក​រលួយ​”។

កាលពី​ម្សិលមិញ​ លោក ជាម យៀប បាន​បង្វែរការ​សួរ​សំណួរ​ទៅ​នឹងសេចក្តី​សម្រេច​ចិត្ត​របស់​លោក ឱម យិុនទៀង។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា អង្គ ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​ជា​ស្ថាប័ន​ឯក​រាជ្យ​មួយ​​​​ ដូច្នេះ​វា​គឺ​ជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​សម្រេច​ចិត្ត​។ ខ្ញុំ​ជឿ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​មាន​មូល​ហេតុ​សម្រាប់​ការ​គាំទ្រ​មិន​ឲ្យ​មាន​ការ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ ហើយ​ខ្ញុំ​គ្មាន​សិទ្ធិ​និយាយ​អំពី​រឿង​នេះ​ទេ”។

លោក ជាម យៀប តំណាង​រាស្ត្រ​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​មាន​ឥទ្ធិ​ពល​ក្នុង​ការ​ជំរុញ​ច្បាប់​ដែល​បាន​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​កាលពី​ដើម​ឆ្នាំ​២០១០។

ខណៈ​​​ម្ចាស់​ជំនួយ​បរទេស​​ដែល​បាន​អំពាវ​​នាវ​​ឲ្យ​មាន​ច្បាប់​នេះ​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ បាន​សាទរ​ការ​អនុម័ត​ច្បាប់​នេះ​ ច្បាប់​នេះ​ក៏​កំពុង​រងការ​រិះ​គន់​ដោយ​សារ​តែ​មិន​បាន​ជំរុញ​ឲ្យ​មន្ត្រី​សាធារណៈ​ប្រកាស​ទ្រព្យ​របស់​ខ្លួន​ឲ្យ​សាធារណជន​បាន​ដឹង​ជា​សាធារណៈ​​​ និង​មិន​បាន​ធានា​ឲ្យ​មាន​ការ​ការ​ពារ​អ្នក​ផ្តល់​ព័ត៌មាន​ពី​អំពើ​ពុករលួយ​​។ មជ្ឈដ្ឋាន​នានា​ក៏​បាន​រិះ​គន់​លោក ឱម យិុន​ទៀង ដែល​មាន​ទំនាក់​ទំនង​នយោបាយ​ជិត​ស្និទ្ធជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ផងដែរ​។

កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​លោក ឱម យុិន​ទៀង បាន​លើក​ឡើង​ថា ​មន្ត្រីសុខាភិបាល​ដែល​ជាប់​បទ​ចោទ​ប្រកាន់​មិន​ត្រូវ​បាន​ផ្តន្ទាទោស​ទេ​​ជា​ហេតុ​នាំ​ឲ្យ​គណបក្ស​ជាតិ​និយម​ដែល​មាន​និន្នាការ​ប្រឆាំង​ ចោទ​ប្រកាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ភ្លាម​ៗ​ថា មិន​បាន​អនុវត្ត​តាម​ខ្លឹម​សារ​ច្បាប់​របស់​ខ្លួន​ទេ។

នៅ​ក្នុង​​​​សេចក្តី​​ថ្លែ​ង​កា​រ​​ណ៍​​​មួ​យ​ ​​គណ​ប​ក្ស​​​នេះ​​​បា​នលើកឡើង​ថា ​ច្បាប់​​ប្រឆាំ​ង​​​អំ​​ពើ​​ពុ​ក​រលួ​យ​​​គ្រាន់​តែ​ផ្តល់​អំណាច​ឲ្យ​​​អ​ង្គភាព​​​ប្រឆាំ​ង​អ​ំ​​ពើ​​​ពុ​ក​រលួ​យ សម្រាប់​​ស៊ើប​អង្កេត​​​ករណី​ណាមួយ​ ​​មិ​ន​មែ​ន​គ្រប់គ្រង​ទង្វើ​ផ្លូវច្បាប់​របស់​​អង្គភាព​នេះ​ទេ​។​​​​ ​សេ​​ច​ក្តី​​ថ្លែ​ង​ការណ៍​​នេះ​លើកឡើងថា ​​ផ្តន្ទា​ទោស​​​ឬមិនផ្តន្ទាទោស​គឺ​​ជា​​​សេចក្តី​​សម្រេច​​ចិត្តយ៉ាង​​​ហ្មត់​​​ចត់ពីតុ​លា​កា​រ​។

​​​មា​ត្រា​​ដែលត្រូវបាន​ដកស្រង់នេះចែ​ង​​ថា “នៅ​​ពេល​​​បញ្ចប់​​​ប្រតិបត្តិ​ការ​ស៊ើប​អង្កេត​នីមួយៗ ​អ​ង្គ​​ភាព​​ប្រឆាំ​ង​អំពើ​​ពុ​ក​​រលួ​យ​​​គួរ​តែ​​​​​​បញ្ជូ​ន​​អង្គហេតុ​​​​ពិតទាំង​​អស់​​​ទៅ​​ព្រះ​​​រាជ​អាជ្ញា​​សម្រាប់​អនុវត្ត​ចំណាត់ការ​បន្ថែម​​ទៀត​​ ឲ្យ​ស្រប​​​​តាម​បញ្ញត្តិ​នៃ​​ក្រម​នី​តិ​​វិ​ធី​ព្រ​ហ្ម​​​ទ​ណ្ឌ​​”។ ​​នៅ​ក្នុ​ង​​សេចក្តី​ថ្លែ​ង​កា​រ​​ណ៍​​​​របស់​​ខ្លួន​គ​ណ​​​បក្ស​​ជាតិ​និយម​​បា​នអះអាង​ថា ​​លោក ឱម យុិន​ទៀង​ ​​បា​នប្រ​​ព្រឹត្ត​​​​ហួស​​​​ពី​​ភារកិច្ច​​​​របស់​ខ្លួ​ន​។

​សេចក្តី​​​ថ្លែ​ង​ការ​​ណ៍​នេះមានខ្លឹម​សារ​​ថា “ច្បាប់​​គឺ​​ច្បាប់​ ​និ​ង​គ្មាន​​​ច្បាប់​​លើក​លែ​ង​ទោស​​​ចំពោះជន​ល្មើស​​​ទេ។ ​​មិន​គួរ​​​ដោះ​លែ​ង​ចោរ​​​​​​ទេ ​ពី​​ព្រោះ​​​ពួ​ក​​គេ​​លួ​​​ច​​​របស់​​​របរ​​​ពី​​​ម្ចាស់​​​”។ នៅក្នុ​ង​​សេច​ក្តី​​ថ្លែ​ង​ការណ៍​​ដដែល ​គ​ណ​បក្ស​​​ជាតិ​​​និ​យម​​​ អំពាវ​​នា​វ​​​ឲ្យ​​​អង្គការ​​​មូ​ល​​និ​ធិ​​សាកល​បញ្ជូ​ន​​សំ​​ណុំ​​រឿ​ង​​​ទៅ​ព្រះ​រាជ​​អាជ្ញា​​​ដើម្បី​ស៊ើប​​​អង្កេត នេះ​បើ​យោ​ង​តាមក្រម​​ព្រហ្ម​​ទណ្ឌ​។

មន្ត្រី​​​​អង្គ​ភាព​​ប្រឆាំ​​ង​​អំពើ​​ពុក​រលួ​យ​ ​ដែល​​​​​​បាននិ​យា​យ​ក្នុ​ង​​​ក្រប​ខណ្ឌ​​អ​នា​មិកនោះ​ ​បា​ន​ឲ្យ​ដឹង​បន្ថែមទៀត​ថា ​​រឿ​ង​​ក្តី​នេះ​​​​មិន​ត្រូវ​បាន​​បញ្ជូ​ន​​ទៅ​​ណា​ទេ​។ ​លោក​បា​ន​មាន​​ប្រសាស​​ន៍​​ថា “យើង​​​គ្មាន​​ផែ​ន​ការ​​​បញ្ជូ​ន​​​រឿ​ង​ក្តី​​នេះ​​ទៅ​​តុ​លា​ការទេ​ ​ពី​ព្រោះ​​​យើង​គ្មាន​​​ភស្តុតា​ងគ្រប់គ្រាន់​​”។ ​អង្គការ​មូល​និធិ​​សាកល​​បា​ន​​បដិសេធ​​មិន​ធ្វើ​​អត្ថា​​​ធិ​ប្បាយឡើយ​​៕សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស