30 C
Phnom Penh

ស្ត្រីម្នាក់​ជាប់ចោទ​ពី​បទ​រំលោភ​បំពាន​លើ​អ្នក​បម្រើ​​ត្រូវ​តុលាកា​ចោទប្រកាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុង​ការ​បើក​សវនាការ​ជំនុំ​ជម្រះនាង​នៅ​ឯ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ ស្ត្រី​អាយុ​៣១ឆ្នាំ​ម្នាក់​ បាន​អះ​អាង​ថា ថ្នាំ​ងងុយ​ដេក​គឺ​ជា​ឥទ្ធិពល​ដែល​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​បំពាន​និង​ការ​​ប្រើ​អំពើ​ហិង្សា​​​​ដែល​គាត់​បាន​ប្រព្រឹត្ត​លើ​ក្មេងស្រី​​បម្រើ​ការ​តាម​ផ្ទះ​របស់​គាត់​។

មន្ត្រី​តុលាកា​រ​បានឲ្យ​​ដឹងថា ​តែ​ទោះ​ជា​យ៉ាង​ណា​ អ្នក​ស្ត្រី​ គង់ ស៊ីណាត​នៅ​តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​បង្ក​របួស​ស្នាម​ដោយ​ចេតនា​លើ​ក្មេង​ស្រី​​បម្រើ​ការ​តាម​ផ្ទះ​អាយុ​១៧​ឆ្នាំ​ម្នាក់​។

លោក​ សោម​ លីហុល នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​ បាន​មាន​ប្រសាសន៍​ថា “ជន​សង្ស័យ​អះ​អាង​ថា​បាន​លេប​ថ្នាំ​ងងុយ​ដេក​ជា​ច្រើន​គ្រាប់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មិន​អាច​ចង​ចាំនូវ​ [​អ្វី​ដែល​ខ្លួន​បាន​ធ្វើ]​”។

អ្នក​ស្រី​ ស៊ី​ណាត​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​​​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ស្ត្រី​បម្រើ​​ការ​តាម​ផ្ទះ​រូប​នេះ​បាន​គេច​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ ជា​ទី​ដែល​នាង​បាន​អះអាង​ថា​ អ្នក​ស្ត្រី​ ស៊ីណាត​ បាន​បង្ខំឲ្យ​នាង​ស៊ី​កម្អួត​និង​ផឹក​ទឹក​នោម​របស់​ខ្លួន​ឯង​ ជាការ​ដាក់​ទណ្ឌកម្ម​។

អ្នកស្រី​ ​ប៉ុក  ប៉ុណ្ណា អ្នក​គ្រប់​គ្រង​ផ្នែក​ផ្តល់​​​ទី​ជម្រក​និង​ជា​អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​ចិត្ត​​សាស្ត្រ​នៅ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​កា​រ​ពារ​សិទ្ធិកុមារ​បាន​លើក​ឡើង​ថា​ ក្មេង​ស្រី​បម្រើ​ការ​តាម​ផ្ទះ​រូប​នេះ​ត្រូវ​បាននាំ​ទៅ​កាន់​មណ្ឌល​បន្ទាប់​ពី​នាង​គេច​ខ្លួន​ចេញ​ពី​កណ្តាប់​ដៃ​របស់​ម្ចាស់​ផ្ទះ​។

អ្នកស្រី​បាន​និ​យាយ​ថា “ជន​រង​គ្រោះ​បាន​​ប្រាប់​យើង​ថា នាង​ត្រូវ​គេ​បង្ខំ​ឲ្យ​ស៊ី​លាមក​របស់​ខ្លួន​ជាមួយ​បាយ ​​ប្រសិន​បើ​នាង​មិន​ធ្វើ​តាម​បញ្ជា​ម្ចាស់​ផ្ទះ​”។ លោក ជា ម៉េត​ ព្រះ​រាជអាជ្ញារង​អម​សា​លា​​​​ដំបូង​រាជ​ធានីភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ ស៊ីណាត​ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​បណ្តោះ​អាសន្ន​៕ ស៊ុយឈាង 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស