29.3 C
Phnom Penh

មេដឹក​នាំ​​​គ​ណ​​បក្ស​​​សង្គ្រោះ​​​ជាតិ​​បញ្ចុះ​បញ្ចូ​ល​សមា​​​ជិ​ក​សភា​​​​សហភាព​អឺរ៉ុប​ជុំវិញបញ្ហា​ “​ស្ករ​​ឈាម​”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​​​ពី​ម្សិល​​មិញ គណ​​​បក្ស​សង្គ្រោះ​​​ជាតិ​​បា​នជំរុញឲ្យសមាជិក​សភា​​អឺរុបធ្វើកា​​រ​​បញ្ចប់​​ផល​​​ប្រយោ​ជ​ន៍​​​​​ពីការធ្វើ​ពា​​​ណិ​ជ្ជ​​កម្ម​​សេរី​​សម្រាប់កា​រ​​នាំ​​ចេញ​​ស្ករសទៅ​កាន់​​ស​ហ​​ភាព​​​អឺរ៉ុ​ប​​​នៅ​​ឯ​​​​​កិច្ច​​​ប្រជុំ​មួ​យ​​ក្នុង​​រា​ជ​ធា​​​នី​ភ្នំពេញ​​កាល​​​ពី​ម្សិល​មិញ​​​​ជាមួយ​សមា​​​ជិ​ក​សភា​​​​​អឺ​​រ៉ុប​​​​​ ដែល​​កំពុង​បំពេញ​​​​ទស្ស​ន​កិច្ច ដោយ​​​អះ​​អាង​ថា ផល​​ប្រ​យោជន៍​​នៃ​ការ​ធ្វើសម្បទានដល់ក្រុម​ហ៊ុន ជំរុញឲ្យមា​ន​ការ​​បណ្តេញ​​ប្រជា​​​កសិ​ករ​​ក្រី​​ក្រ។

ក្រុម​​ហ៊ុន​ច​ម្ការ​​កៅ​ស៊ូ​​​​របស់កម្ពុជា​​ត្រូ​វ​​បា​ន​​ចោទ​​ប្រកាន់​​​ពី​បទ​​លួ​ច​​យក​​ដី​​​ពី​​ប្រជា​​កសិ​ករ​​រាប់​​ពាន់​នា​​ក់​​​នៅ​ទូ​​ទាំ​ង​​ប្រទេស​។ ក្រុម​​អ្នករិះ​​​គន់​​បា​ន​​​និង​​​កំ​ពង់​​តែ​​​​​អំ​ពាវ​នា​វ​ឲ្យមា​ន​​ការ​ផ្អាកលក្ខខណ្ឌលើក​​លែង​​​ពន្ធ​នាំ​​ចេញ​​ស្ករស​​ទៅ​​កាន់​​​អឺ​រ៉ុ​ប​​នា​​​​ពេល​​​បច្ចុ​​ប្បន្ន​ ​​ប៉ុន្តែ​ស្នង​​កា​រ​​​ពា​​ណិជ្ច​​កម្ម​​សហ​​ភាព​​​អឺរ៉ុប​​​មក​​​ទល់​​ពេលនេះ​​​​បា​ន​​​បដិ​សេធ​​​មិនធ្វើ​ការ​ស៊ើប​អង្កេត​។ សមា​​​ជិ​ក​សភា​​ខ្លះ​​បា​ន​គាំ​​ទ្រ​​ការ​​​អំ​​​ពាវ​នា​វនេះ​។

​​គ​ណ​​​បក្ស​សង្គ្រោះ​​​ជាតិ​​បា​ន​​សុំ​​ជំ​នួយ​​ម្តង​​​ទៀត​​នៅ​​ឯ​​​កិច្ច​ប្រជុំ​មួ​យ​​​ជាមួ​យ​​​សមា​​​​ជិក​សភា​​​អឺ​រ៉ុប​​ដែល​​កំ​ពុង​​​បំ​​​ពេញ​​​ទស្សន​កិច្ច​​ចំនួ​ន​​​ប្រាំ​​ពីរ​រូ​ប​​​នៅ​​ស្នាក់​​​ការ​​​​របស់​​​សភា​​​​អឺ​​រ៉ុ​ប​​ក្នុង​​​រាជ​ធា​នី​ភ្នំ​​ពេញ​។

លោកស្រី មូ​រ សុខ​​​​ហួរ ប្រធា​ន​​​ទទួល​​បន្ទុក​កិច្ច​ការសាធារ​​ណៈរបស់​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​​​បាន​ប្រាប់​​ក្រុម​​អ្នក​​​យក​​ព័ត៌​មា​ន​​ភ្លាម​​ៗ​ ​បន្ទាប់​​ពី​​​កិច្ច​​ប្រជុំ​​នេះ​ថា “ខ្ញុំ​​បា​ន​​​ជំ​​រុ​ញ​ឲ្យ​​​គ​ណៈ​​​ប្រតិ​ភូ​​​​​អឺ​​រ៉ុ​បស៊ើប​​អង្កេត​​​ស្ករ​ឈា​​ម​​​នេះ”។

បើ​ទោះ​​ជា​​​​គ្មាន​​​កា​រ​​ស៊ើ​​ប​អង្កេត​​​បែ​ប​នេះ​​​ក៏​​ដោ​យ ​ក៏​​សហ​ភាព​អឺ​រ៉ុប​​បច្ចុ​ប្បន្ន​​នេះ​​ស្ថិត​​​ក្នុ​ង​​​ការ​​ចរ​ចា​​​​ជាមួ​យ​រដ្ឋា​​ភិ​​បាល​ ដោ​យ​ព្យាយា​ម​​​បញ្ចុះ​បញ្ចូល​​ខ្លួន​ឲ្យ​ស​ង​​​ក្រុ​ម​គ្រួ​សារ​​​​ដែល​​​​បាត់​បង់​​ដី​ធ្លី​​ដោ​យ​សារ​ក្រុ​ម​​ហ៊ុន​​នេះ​។ លោកស្រី សុខ​​ហួរ ​បា​ន​មា​ន​ប្រ​សាស​​ន៍​ថា ​លោក​ស្រី​​បា​ន​​ជំ​រុញ​ឲ្យ​​សហភាព​​​អឺ​រ៉ុប​​​ដឹង​ឲ្យ​​​បា​ន​ច្បាស់​​​ថា ​ផែន​ការ​​សំ​​ណ​​ង​​អាច​​​ពិ​ចារ​ណា​​​​អំ​​​ពី​​ក្រុ​ម​​គ្រួសារ​​ដែល​​​បាត់​​​បង់​ដី​ធ្លី​។

លោក ​សម រង្សុី ​​ប្រធាន​​គ​ណ​​​បក្ស​ សង្គ្រោះ​​​ជាតិ​​​ ​ដែល​​ក៏​បា​ន​​ចូ​ល​​​រួ​ម​​កិច្ច​​​ប្រជុំ​​នេះ​​ ​ជា​មួ​យ​​​លោក កឹម សុ​ខា ​​អ​នុ​ប្រធាន​​​​​​របស់​លោក​​បា​ន​មា​ន​ប្រ​សាស​ន៍​​ថា ​​គ​​ណៈប្រតិភូ​​​បា​ន​គាំ​​ទ្រ​​​គំ​និត​​​របស់​គ​ណ​​​បក្សប្រឆាំ​ង​​ចំ​ពោះ​ការ​​​កែ​ទម្រង់​​​​គ​ណះកម្មា​​ធិ​កា​រ​​​ជាតិ​​រៀប​​ចំ​កា​រ​​បោះ​ឆ្នោត​។ នោះ​​​​រាប់​បញ្ចូល​​ការ​​ធ្វើ​វិសោធ​​ន​កម្ម​​រដ្ឋ​​ធ​ម្ម​​នុ​ញ្ញ​ឲ្យ​​មា​នការ​បោះ​ឆ្នោ​ត​​​សមា​​​ជិ​ក​​​គ​ណៈ​កម្មាធិកា​រ​​​នេះ ​​ដោ​យ​សំ​ឡេង​​​ភាគ​ច្រើន​​​​ពីរ​​​ភាគ​​បី​​​នៃ​រដ្ឋ​សភា ​​និ​ងធ្វើ​​ឲ្យ​គ​ណៈ​​​កម្មាធិការ​​ជាត​ិ​​​រៀប​ចំ​កា​រ​​បោះឆ្នោត​​​នេះ​ក្លាយ​​ជា​ស្ថាប័ន​​​​​ស្រ​ប​ច្បាប់​។

លោក ​សម រង្សី ​បាន​ថ្លែង​​​​ថា “ពួ​ក​គេ​​​បា​ន​គាំ​​ទ្រ​​គំ​​និត​​របស់​​យើង​​​អំពី​កា​រ​​កែ​ទម្រង់​​គ​ណៈ​​​​កម្មាធិ​កា​រ​​​បោះឆ្នោត​​នេះ ​ពី​​ព្រោះ​​នេះ​​​ជា​បញ្ហា​​មួ​យ​​​រា​ប់​​នៅ​ក្នុ​ង​​​អ​នុ​សាសន៍ ​​​របស់​ក្រុ​មអ្នក​សង្កេត​ការ​​​ណ៍​​​​របស់​ ​អឺ​រ៉ុ​បនៅ ​​ក្នុង​ឆ្នាំ​​២០០៨”។

​ស​មា​​​ជិ​ក​សភា​​​អឺ​រ៉ុ​ប​មិ​ន​អាច​​​ទាក់​ទ​ង​​សុំ​ធ្វើ​​ការ​​អត្ថា​​​ធិ​ប្បាយ​​​ទេ​។ ​លោក ​ហ្សង់ ហ្វ្រង់​ស័រ​កូ​​តេន (Jean-Francois ,Cautain) ​ឯក​​​អគ្គ​​រដ្ឋ​ទូ​តរបស់​​សហ​​​ភា​ព​​​អឺ​​រ៉ុប​​ប្រចាំ​កម្ពុជា​​បាន​ប្រាប់​​​​អ្នក​យកព័ត៌​មា​នអំពី​​សេចក្តី​សម្រេច​​ដែល​សភា​​​នេះ​​បា​ន​​អ​នុម័ត​​ក្នុ​ង​​ប្រទេស​កម្ពុជា​កាល​ពី​​ក្នុង​ខែ​មករាឆ្នាំ​នេះ​។ ​​អំពី​​​គ​ណៈកម្មា​​ធិកា​រ​ជាតិ​រៀប​​ចំ​កា​រ​​បោះ​ឆ្នោ​ត​ សេចក្តី​សម្រេច​​​​នេះ​​មា​ន​​​ខ្លឹម​​សារ​ថា ​សភា​​នេះ​​​គាំ​​ទ្រ​​កា​រ​​កែ​ទម្រង់​​​គ​ណៈ​កម្មា​​ធិ​កា​រ​​នេះប៉ុន្តែ​​​មិ​ន​បាន​បញ្ជាក់​​ថា​​គួរ​​តែ​កែ​​​ទម្រង់​​អ្វី​​ទេ​។ ​

សេចក្តី​សម្រេចនេះក៏​​បា​ន​​​អំ​​ពាវ​​​នា​វ​​ឲ្យ​រដ្ឋា​​​ភិ​បាល​កម្ពុជា​​​បញ្ចប់​កា​រ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ និ​ង​​​​​​អំ​​ពាវ​នា​វ​ឲ្យ​ក្រុម​ហ៊ុន​​​អន្តរជាតិ​​​កុំ​​ទទួល​ប្រយោជន៍​​​ពី​ការ​​​​បណ្តេញ​​ចេញ​​​ទាំង​នោះ​ ប្រសិ​ន​បើ​ក្រុម​គ្រួសារ​​​ទាំង​នោះ​មិ​ន​ត្រូ​វ​បា​ន​​សង​​​សម​ស្រប​​​ទេ​នោះ។

​​គ​ណៈប្រតិភូ​​​នេះ​ក៏​​​​​មា​ន​កា​រ​​​ប្រជុំ​​​ផង​ដែរ​​កា​ល​​​ពី​ម្សិល​មិញ​​​ជាមួ​យ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក សុខ អាន​ ឧប​នាយក​រដ្ឋ​មន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋ​មន្ត្រី ​និង​លោកស្រី ឃួន ណារី អនុប្រធាន​ទី​២​​រដ្ឋសភា ដែលសុទ្ធតែជាសមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​។

គណបក្ស​សង្គ្រោះជាតិ​បាន​ចោទ​ប្រកាន់​​គណបក្ស​ប្រជាជន​កម្ពុជា​ថា បាន​លួយ​បន្លំ​ក្នុង​ការ​បោះឆ្នោត​កាលពីខែ​កក្កដាឆ្នាំមុន​ និង​កំពុង​ធ្វើពហិការ​មិនព្រមទទួលយកអាសនៈ​​របស់​ខ្លួន ដើម្បីជាការតវ៉ា។

នៅក្នុង​សេចក្តីថ្លែងការ​មួយ​ នៅពេល​ជួប​ពិភាក្សាការងារ​ជាមួយគណៈប្រតិភូ​អឺរ៉ុប​​ដែល​មក​បំពេញទស្សនកិច្ច​នៅក្នុងប្រទេស​កម្ពុជា​ លោកស្រី សុដារី ​បាន​បន្ទោស​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា ​បាន​បង្កការរាំងស្ទះ​​ដល់​ការចរចា​ ដោយសារតែ​គណបក្ស​នេះ​ទាម​ទារ​ឲ្យមានការកែ​ទម្រង់​គណៈកម្មាធិកា​រ​រៀបចំការបោះឆ្នោត​ ហើយបានលើកឡើង​ថា ​​បរិយាកាស​ន​យោ​បាយ​នេះ​មិន​អាក្រក់​ដូច​គណបក្សប្រឆាំង​បង្កឡើងទេ។

សេចក្តីថ្លែងការណ៍របស់លោកស្រី​មាន​ខ្លឹម​សារ​ថា “គណបក្សសង្គ្រោះជាតិបានបដិ​សេធ​មិន​ចូលរួម​ក្នុង​រដ្ឋភា​ អស់រយៈពេល​ប្រាំ​បីខែ​មកហើយ ​ហើយ​មជ្ឈដ្ឋាន​ខ្លះយល់ថា ​ស្ថានភាព​មានភាពតឹងតែង”។

លោកស្រី​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា “ក៏ប៉ុន្តែ ​ភាគ​ច្រើន​យល់ឃើញថា ស្ថានភាព​មិន​ធ្ងន់ធ្ងរ​ទេ​ ហើយ​មិន ប៉ះពាល់​ដល់​ដំណើរការ​នៃការ​បំ​ពេញ​មុខ​ងារ​ និង​ការងារ​របស់​ស្ថាប័នជាតិ​ និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ទេ”។ សមាជិកសភា​អឺរ៉ុប​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពីថ្ងៃអង្គារ ​ហើយ​គ្រោង​នឹង​ចាក​ចេញ​ទៅវិញ​នៅថ្ងៃស្អែក៕ ប៊ុននី

(រាយការណ៍បន្ថែម​ដោយ Alex Willemyns និង​ Zsombor Peter)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស