30 C
Phnom Penh

មនុស្ស​១២នាក់​​ត្រូវបានចាប់ខ្លួន​បន្ទាប់ពី​វាយ​តប់គ្នា​នៅ​ពិធី​មង្គលការក្នុង​រាជធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពី​ម្សិល​មិញ​ បុរស​១២នាក់​​ស្ថិត​​ក្នុង​ពន្ធនាគារ​​នៅ​ទី​ក្រុង​​ភ្នំពេញ​នៅ​ឡើយ បន្ទាប់ ពី​មាន​ជម្លោះ​វាយ​តប់​គ្នា​ក្នុង​​ពិធី​មង្គលការ​មួយកាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ដែលបាន​បណ្តាល ​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស។

ក្នុង​ចំណោម​បុរស​ជាប់ឃុំ​នោះ​មាន​កូន​កំលោះ​ផងដែរ។ តាម​ចោទ​ថា កូន​កំលោះ​បាន​​​​ចូលដៃ​ជាមួយ​មិត្ត​ភក្តិរបស់ខ្លួន​​១១​នាក់ទៀត​​វាយ​ទៅលើ​បុរស​មួយ​ក្រុម​ទៀត​ដែលមាន​គ្នា​បី​នាក់ ដោយ​គប់​ដុំថ្ម យក​ដំបង​ដែក​និង​ដំបង​​ឈើ​វាយ​ទៅ​លើ​ពួកគេ​។

លោក ឈឹម ប៊ុនរ័ត្ន នាយរង​ប៉ុស្តិ៍​សង្កាត់​ដង្កោ​ ​ក្នុង​ខណ្ឌ​ដង្កោ​បាន​មាន​ប្រសា​សន៍ថា “បុរស​​ទាំង​១២នាក់នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​”។លោក​មាន​​​ប្រសាសន៍ថា ជន​សង្ស័យ​ទាំង​នេះ​នឹង​ត្រូវ​ឃុំខ្លួន​រហូត​ដល់​ពួក​គេ​សារភាពថា នរណា​ជា​អ្នក​ប្រើ​ដំបង​ដែក​វាយ​ឈ្មោះ​ គាំ ឌីណា​ អាយុ​២៣​ឆ្នាំ​រហូត​ដល់​​​​ស្លាប់នោះ។ ជន​រងគ្រោះ​ម្នាក់ទៀត​ឈ្មោះ សុខ ភក្តី​ អាយុ​២២ឆ្នាំ រង​របួសធ្ង​ន់​ត្រង់ក្បាល ហើយ​បាន​ដឹង​ខ្លួន​វិញ​។

លោក ឈឹម ប៊ុនរ័ត្ន បាន​មាន​​ប្រសាសន៍ ថាជម្លោះ​នេះ​បាន​កើតឡើង​បន្ទាប់ពី​បុរ​ស​ទាំង​​​បីនាក់​នេះ​បាន​ទៅ​ទិញ​ទឹក​អំពៅ​ពី​អ្នក​លក់​នៅ​ក្បែរ​រោង​ការ​នោះ។

អ្នក​លក់​ទឹក​អំពៅមិន​នៅ​ ដូច្នេះបុរស​ទាំង​បី​នាក់​នេះ​បាន​ឈរ​នៅ​ខាងក្រៅ​រោង​ ហើយ​ មើល​អ្ន​កមក​ចូលរួមពិធី​មង្គលការ​រាំ​លេង​​​កម្សាន្ត។ រឿង​​នេះ​បាន​ធ្វើ​ឲ្យ​កូន​កំលោះ​និង​មិត្ត​ភក្តិ​ខ្លួន​១១នាក់​ទៀតខឹង​ ដែល​ពួកគេ​ស្ថិត​ក្នុង​ចំណោម​អ្នក​រាំ​ដែរ។ ពួកគេបាន​ចេញ​មក​ខាងក្រៅយ៉ាង​​លឿន​ ហើយ​វាយ​អ្នក​ឈរ​មើល​ទាំង​នេះ​តែម្តង៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស