នៅក្នុងបន្ទប់សំពត់កៅស៊ូមួយនៅឯមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀតក្នុងរាជធានីភ្នំពេញវេជ្ជបណ្ឌិតមកពីប្រទេសហ្វីលីពីន អាមេរិក និងប្រទេសនីហ្សេរីយ៉ា បានប្រមូលផ្តុំគ្នាកាលពីម្សិលមិញនៅជុំវិញក្មេងប្រុសម្នាក់ អង្គុយនៅលើកៅអីជ័រមួយ និងឲ្យវាហាមាត់។

ក្មេងប្រុសរូបនេះ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង១០០នាក់ ដែលនឹងត្រូវព្យាបាលដោយក្រុមជំនាញក្នុងស្រុកនិងអន្តរជាតិមកពីអង្គការក្រៅរដ្ឋាភិបាលផ្នែកវះកាត់ឈ្មោះ Operation Smile អំឡុងពេលបេសកកម្មលើកទី៣៦នៅក្នុងប្រទេសនេះ។
ក៏ប៉ុន្តែបេសកកម្មនេះនឹងខុសពីគ្នា។ នៅតាមជណ្តើរក្នុងមន្ទីរពេទ្យនេះ មានគ្លីនិកព្យាបាលអ្នកបបូរមាត់ឆែបមួយដែលត្រូវចំណាយទឹកប្រាក់ចំនួន១០០.០០០ដុល្លារសាលវះកាត់ចំនួនបួន បំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យាទំនើប បើកជាផ្លូវការនៅថ្ងៃនេះហើយ។ សាលមួយនឹងត្រូវប្រើជាអចិន្ត្រៃយ៍សម្រាប់កែបបូរមាត់ឆែប និងក្រអូមមាត់ឆែប សាលបីទៀតនឹងត្រូវប្រើ នៅពេលមន្ទីរពេទ្យត្រូវការការវះកាត់ផ្សេងទៀត។
ចំពោះវេជ្ជបណ្ឌិត ម៉ុក ធាវី ប្រធានផ្នែកវេជ្ជសាស្ត្រ និងជាស្ថាបនិករបស់អង្គការ Operation Smile Cambodia បានឲ្យដឹងថា ការបើកគ្លីនិកព្យាបាលថ្មីនេះគឺជាចំណុចរបត់មួយទៀតក្នុងការព្យាបាលការខូចទ្រង់ទ្រាយមុខនៅក្នុងប្រទេស កម្ពុជា។ លោកបានមានប្រសាសន៍ថា “យើងគ្មានការស្រាវជ្រាវការកើតមានបបូរមាត់ឆែបទេ…។ យើងគ្មានការ សិក្សាទេ។ ប៉ុន្តែយើងដឹងនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍…មានម្នាក់ចំណោម៥០០នាក់។
អត្រាមាត់ឆែបនិងក្រអូមមាត់ឆែបនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មានខ្ពស់ជាងក្នុងប្រទេសអភិវឌ្ឍន៍ និងបណ្តាលមកពីបញ្ហាពន្ធុ(ពូជ) ឬដោយសារកត្តាខាងក្រៅអំឡុងពេលមានគភ៌ ដូចជាអាហារបំប៉នមិនគ្រប់គ្រាន់មុនពេលឆ្លងទន្លេ ឬការបន្សាំនឹងសារធាតុមីគី។
លោកថ្លែងថា “ ហានិភ័យមិនមែនតែការកែសម្ផស្សប៉ុណ្ណោះទេ។វាប៉ះពាល់ធ្មេញ ដូច្នេះពួកគេមិនអាចបិទមាត់បាន។ ការបីបាច់ថែរក្សាផងដែរ ទារកភាគច្រើនបំផុតទាក់ទងនឹងកង្វះអាហារូបត្ថម្ភ ពីព្រោះតាមរយៈការឆែបមាត់នេះ ពួកគេមិនអាចជញ្ជក់បាន នៅពេលបំបៅដោះ។
លោកបានឲ្យដឹងបន្តទៀតថា បញ្ហាស្តាប់ឮនិងនិយាយគឺកើតមានជាទូទៅផងដែរ និងតម្រូវឲ្យមានការព្យាបាលបន្ត ដូចជាការព្យាបាលការនិយាយ។ លោកបានថ្លែងថា “នៅពេលយើងមិនព្យាបាលអ្នកជំងឺដែលមានបញ្ហាក្រអូមមាត់ឆែប ក្រោយអាយុ៦ឆ្នាំ លទ្ធផលមិនល្អឥតខ្ចោះទេ”។
ដូច្នេះនេះជាអាទិភាពមួយដើម្បីធ្វើការវះកាត់ ពេលកុមារនៅតូច។ ជាទូទៅ ទារកអាយុ៦ខែអាចទទួលការវះកាត់មាត់ឆែបបាន ប៉ុន្តែអ្នកជំងឺមានវ័យចាស់ជាងនេះក៏អាចមកទទួលការវះកាត់បានដែរ។ ការវះកាត់មាត់ឆែបត្រូវប្រើ ពេលប្រហែលមួយម៉ោង ចំណែកក្រអូមមាត់ឆែបប្រើពេលពីរម៉ោង។
វាជាទិដ្ឋភាពគួរឲ្យខ្លាចមួយសម្រាប់មនុស្សជាច្រើន ជាពិសេសកុមារ។ ផលប្រយោជន៍មួយក្នុងចំណោមផលប្រយោជន៍នៃគ្លីនិកថ្មីនេះ គឺគេឃើញមានផ្ទាំងរូបភាពនៅលើជញ្ជាំង ជាទីដែលក្មេងៗអាចសម្រួលអារម្មណ៍ និងមានការពន្យល់ពួក គេទៅតាមវិធីរាក់ទាក់របៀបកុមារ។
គ្លីនិកថ្មីនេះ គឺជាភ័ស្តុតាងមួយបង្ហាញពីរយៈពេលនៃការព្យាបាលការខូចទ្រង់ទ្រាយបានកើតឡើង ចាប់តាំងពីអង្គការ Operation Smile បានបំពេញបេសកកម្មវះកាត់ជាលើកដំបូងរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០០២។ចំពោះវេជ្ជបណ្ឌិត ធាវី លើកឡើងថា វាជាឱកាសមួយ ដើម្បីអប់រំប្រជាពលរដ្ឋឲ្យព្យាយាមនិងទប់ស្កាត់វាមិនឲ្យកើតឡើងដល់ទារករបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “យើងបានពិភាក្សាគ្នាច្រើនលើកហើយថាតើយើងអាចធ្វើឲ្យការគាំពារការឆែបឲ្យបានប្រសើរឡើងរបៀបណា។ ដូច្នេះដំបូង យើងនឹងព្យាយាមព្យាបាលការឆែបនេះ។ទី២ យើងមានផែនការសម្រាប់អនាគតដើម្បីកាត់បន្ថយហានិភ័យ ដោយបង្ហាត់បង្រៀនប្រជាពលរដ្ឋពីរបៀបការពារការឆែប និងសហការជាមួយក្រសួងសុខាភិបាលដែរដើម្បីផ្តល់ព័ត៌មានប្រាប់យើងអំពីចំនួនករណីឆែប”។
នៅក្នុងបន្ទប់ជាន់ក្រោម វេជ្ជ បណ្ឌិតអន្តរ ជាតិនិងក្នុងស្រុកបានបន្តការងាររបស់ខ្លួនរហូតថ្ងៃរសៀល ជួបអ្នកពិគ្រោះជាមួយអ្នកជំងឺ។ នៅចុងបញ្ចប់បេសកកម្មក្នុងរយៈពេលប្រហែល៩ថ្ងៃ អ្នកជំងឺភាគច្រើនគួរតែមានភាពញញឹមបាន៕ ប៊ុននី