30 C
Phnom Penh

មាន​គេ​លួច​ឆូត​រថយន្ត​របស់​អ្នក​វិភាគ​នយោបាយ​​គាំទ្រ​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រថយន្ត​ទំនើប​​មួយ​គ្រឿង​របស់​លោក ជុំ​ កុសល ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជាអ្នក​វិភាគ​នយោបាយ​​នៅ​ស្ថានីយ​​ទូរទស្សន៍ សីុធីអិន ​បានរង​ការ​ខូច​ខាត​ដោយ​សារ​មាន​​​គេ​​លួច​​សរសេរពាក្យថា “ឆ្កែបម្រើ​យួន​” ​នៅ​លើ​រថយន្ត​នោះ​។       

លោក​ ជុំ កុសស​ បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា រថយន្ត​លុច​សីុស​ពណ៌ខ្មៅ​៤៧០​​របស់​គាត់​បាន​ចាក់​សោ​​ទុក​នៅខាង​ក្រៅ​ផ្ទះ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​កាមេរ៉ា​សុវត្ថិភាព​​​ចាប់​បាន​សកម្ម​ភា​ព​នោះ​។ ​លោក កុសល បាន​​និយាយ​ថា “​​ពាក្យ​នោះ​ត្រូវ​បាន​សរសេរ​ដោយ​ប្រើ​ដែក​គោល​ ឬ​កូន​សោ​ ពីព្រោះវា​ធ្វើ​ឲ្យ​ខូច​ថ្នាំ​រថយន្ត​​។ វាមិន​សម​ហេតុ​ផល​ទេ​ដែល​គេ​​សរសេរ​ពាក្យ​នេះ​នៅ​​​លើ​រថយន្ត​របស់​ខ្ញុំ​។ គេ​មិន​យល់​ពី​សង្គម​ប្រជាធិបតេយ្យ​​​ទេ។ ប្រសិន​បើ​គាត់​ចង់​​ជួប​ខ្ញុំ​ដោយ​ផ្ទាល់​ គាត់​អាច​វិល​​​មក​ជួ​ប​ខ្ញុំ​​​​បាន​។ រថយន្ត​ខ្ញុំ​មិន​​មែន​ជាសត្រូវ​​​គាត់​ទេ​”។

លោក​ កុសល​ បាន​និយាយ​ថា គាត់​​មិន​ប្តឹង​ទេ​។​គាត់​បាន​និយាយ​ថា គាត់​ធ្លាប់​បានទទួលការ​គំរាម​តាម​ហ្វេស​ប៊ុក​​ជាមួយ​នឹង​សារ​មួយ​សរសេរ​ថា “អញនឹង​យក​ដើម​​អំពៅ​ និង​ដំុថ្ម​វាយ​លោកឯង នៅពេល​ណា​​លោក​ឯង​ចេញ​ក្រៅ​”។

លោក កុសល ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន។​ គណបក្ស​នេះ​បាន​បង្កើត​​​ឡើង​​​​កាល​ពី​ឆ្នាំ​១៩៧៩​ជា​បក្សកុម្មុយនីស្ត​ដែល​គាំទ្រ​​ដោយ​វៀត​ណាម​។ រហូត​មក​ទល់​ថ្ងៃ​នេះ​​មេដឹកនាំ និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចោទ​គណបក្សនេះ​ថា ស្ថិត​នៅក្រោម​បង្គាប់​របស់​រដ្ឋាភិបាល​វៀត​ណាម៕​គឹមហឿន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស