31 C
Phnom Penh

កម្មករកាត់ដេរ​​នាំគ្នារឹបអូស​ម៉ាស៊ីន​ដេរទុក ដោយសារតែ​​រោង​ចក្រ​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីខណ្ឌមួយរូប​បានឲ្យដឹងថា​ កម្មករ​ជាង​២០នាក់​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ រាជ​ធានី​ភ្នំពេញ កំពុ​ង​​តែ​រឹបអូសម៉ាស៊ីនដេរ​​របស់​រោងចក្រ​តូចមួយ​ដើម្បី​​ប៉ះប៉ូវ​ជាមួយ​ប្រាក់​ឈ្នួលដែល​រោង​ចក្រ​នេះ​មិន​បាន​បើក​ឲ្យខ្លួន​។

លោក ខឹម ស៊ុនសូដា អភិបាល​រង​ខណ្ឌ​ពោធិ៍សែន​ជ័យបានឲ្យដឹងថា កម្មករ​បាន​សម្រេចផ្អាក​សកម្មភាព​កាត់ដេរ​នៅ​​រោង​ចក្រ​ S-One របស់ជនជាតិ​កូរ៉េ​ក្នុងសង្កាត់​ចោម​ចៅ កាល​ពីថ្ងៃ​​អាទិត្យ​ បន្ទាប់​​ពីរោង​ចក្រ​នេះ​មិនបាន​បើកប្រាក់​ឈ្នួល​ទាន់ពេលវេលា​។

ក្នុងកិច្ចប្រឹង​ប្រែង​ដើម្បីដោះស្រាយ​សា្ថន​​​ភាព​នេះ ម្ចាស់​រោង​ចក្រ​ឈ្មោះ យ្យុន យ៉ុង​ជីក (Byun Yong Jig) បាន​យល់ព្រម​បើកប្រាក់​ឈ្នួលពាក់ កណ្តាល​​​​​សម្រាប់​ខែ​មុន​​នៅថ្ងៃ​​ទី​១០​ខែ​មេសា និង​​​ពាក់​កណ្តាលទៀត​នៅខែ​ក្រោយ​​​។

ក៏ប៉ុន្តែ​កម្មករជាច្រើន​បានចេញ​ពីរោងចក្រ​​​នេះ​​​ទៅ​ស្វែង រកការ​ធ្វើ​នៅ​កន្លែង​ផ្សេងដោយមិនរង់ចាំ​​​បើក​ប្រាក់​ឈ្នួល​ពី​លោក​​​ យ៉ុង ជីក ឡើយ។ គួរ​បញ្ជាក់​ថា  ​​​លោក សូដា បានមានប្រសាសន៍​បន្ថែម​ទៀត​ថា  ថៅកែរោង​ចក្រ​ជន​ជាតិ​កូរ៉េ​រូបនេះ​ល្បីថា ចូលចិត្ត​លេង​ល្បែង​​។

លោក ស៊ុនសូដា បានមាន​ប្រសាសន៍ថា “ពេលនេះ កម្មករភាគច្រើនក្នុងចំណោម​​​​កម្មករ​​​ទាំងអស់​ចំនួន​៧៥នាក់​​បាន​ផ្លាស់ទៅ​​​ធ្វើការ​នៅរោងចក្រផ្សេង ពីព្រោះពួកគេ​មិន​​​អាច​​​ចាំ​ទទួលប្រាក់ខែឡើយ​។ យើង​​​មិនច្បាស់​​​ទេថា លោក ​​ជីក នឹងបើកប្រាក់ខែឲ្យពួកគេ​ និង​​ធ្វើ​តាម​​​ការសន្យា​នោះទេ ពីព្រោះ​​​គាត់​គ្មាន​​​សូម្បី​តែ​លិខិត​​​ឆ្លងដែន”៕ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស