មេធាវីជនជាតិអង់គ្លេសម្នាក់ត្រូវបានតែងតាំងឲ្យធ្វើជាតំណាងជនសង្ស័យឈ្មោះ អុឹម ជឿម ក្នុងសំណុំរឿង០០៤នៅសាលាក្តីខ្មែរក្រហម។
នៅក្នុងសេចក្តីប្រកាសមួយចេញផ្សាយដោយតុលាការនេះកាលពីម្សិុលមិញ លោកចន ចូន (John R.W.D.Jones) ត្រូវបានតែង តាំងជាមេធាវីបរទេសមួយរូបដែលនឹងសហ ការជាមួយលោក ប៊ិត ស៊ាងលីម មេធាវីកម្ពុជា ដែលជនសង្ស័យ អុឹម ជឿម រក្សាកាលពីខែធ្នូឆ្នាំមុន។
សេចក្តីប្រកាសដដែលនេះមានខ្លឹមសារថា “លោក ចូន គឺជាមេធាវីមានមូលដ្ឋាននៅក្រុងឡុងដ៍មានជំនាញផ្នែកបត្យាប័ន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មសង្គ្រាម”។
អុឹម ជឿម ដែលស្ថិតក្នុងចំណោមជនសង្ស័យបីនាក់ក្នុងសំណុំរឿង០០៤ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទសម្របសម្រួលសកម្មភាពជម្រុះចោលនៅតំបន់ភាពពាយព្យ អំឡុងរបបខ្មែរក្រហម។
លោក ឡុង បញ្ញាវុធមន្ត្រីត្រួតពិនិត្យតុលាការប្រចាំអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌កម្ពុជា (Cambodia Justice Initiative) បានលើកឡើងថា លោកស្វាគមន៍ដំណឹងនេះ ក៏ប៉ុន្តែ លោកបានអំពាវឲ្យជនសង្ស័យទទួលបានលទ្ធភាពពិនិត្យឯកសារសំណុំរឿង ដែលបង្ហាញបទចោទប្រកាន់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកមួយ តុលាការនេះបានលើកឡើងថា រដ្ឋាភិបាល ណ័វ៉េ បានសន្យាផ្តល់ប្រាក់មួយលានដុល្លារដល់តុលាការនេះ៕ប៊ុននី