33 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​អ្ននកាប់​ឈើ​ចំនួន​២៣​នាក់​ ហើយ​អប់​រំ​ពួក​គេ​ពី​គ្រោះ​ថ្នាក់​ចំពោះ​សកម្មភាព​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ច័ន្ទ​ នគរបាល​បាន​ឆ្មក់​ចូល​ផ្ទះ​សំណាក់​មួយ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​និង​បាន​​ចាប់​ខ្លួន​បុរស​ចំនួន​២៣​នាក់​ ខណៈ​ពួក​គេ​កំពុង​​រង់​ចាំ​ទទួល​ប្រាក់សម្រាប់​ថ្លៃ​ឈ្នួល​ចូល​ទៅ​កាប់​​ឈើ​ប្រណីត​ដោយ​ខុស​ច្បាប់​​នៅ​ក្នុង​ទឹក​ដី​ថៃ​​។

លោក​ អ៊ំុ​ សុផល​ អធិការ​​ក្រុង​ប៉ោយ​ប៉ែត​ បាន​ឲ្យ​ដឹង​ថា បុរស​ទាំង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា​ អ្នក​កាប់​ឈើ​ខុស​ច្បាប់​មួយ​ក្រុម​​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្នុង​ផ្ទះ​សំណាក់​ គឹមហុង​ ដើម្បី​រង់​ចាំ​មេ​ខ្លោង​របស់​ពួកគេ​​​ដែល​នគរបាល​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួក​គេ​ត្រូវ​បាន​ជួល​ឲ្យ​ទៅ​កាប់​ឈើ​ប្រណីត​ដោយ​មេ​ខ្លោង​ម្នាក់​ ហើយ​កំពុង​តែ​រង់ចាំ​មេ​ខ្លោង​នោះ​យក​ប្រាក់​មក​ឲ្យ​នៅ​ផ្ទះ​សំណាក់”។

នគរបាល​បាន​ឃុំ​ខ្លួនបុរស​ទាំង​២៣​នាក់​នេះ​ ដើម្បី​អប់រំ​ពួក​គេ​ឲ្យ​ដឹង​អំពី​គ្រោះ​ថា្នក់​នៃ​ការ​ចូល​ទៅ​កាប់​ឈើ​ប្រណីត​នៅ​ក្នុង​ទឹក​ដី​ថៃ​ ជាទី​ដែល​ពលរដ្ឋ​ខ្មែរ​ជា​រឿយៗត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​។

លោក​ សុផល​ បាន​មាន​ប្រសាសន៍​បន្ត​​​ថា “យើង​​បាន​ចាប់​ខ្លួន​ ហើយ​បន្ទាប់​មក​បាន​អប់រំ​ពួក​គេ​ដោយ​សង្ឃឹម​ថា នឹង​អាច​បញ្ឈប់​ពួ​កគេ​កំុឲ្យ​ចូល​ទៅ​កាប់​ឈើ​ប្រណី​ត​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​ដី​ថៃ​ទៀត​ មុន​ពេល​ដោះ​​លែង​ពួក​គេឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​​វិញ​”។ យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​ឲ្យ​ដឹ​ង​ថា​  ពលរដ្ឋ​ខ្មែរ​ចំនួន​៣៣​នាក់​ ត្រូវ​បាន​សម្លាប់​កាល​ពី​ឆ្នាំ​មុន​ ខណៈ​ឆ្លង​កាត់​ព្រំ​ដែន​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី​ថៃ​៕​​

ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស