34 C
Phnom Penh

កម្មករ​រោង​ចក្រ​កាត់​ដេរ​ប្រហែល​២០​នាក់​​ដួល​សន្លប់នៅ​ក្នុង​រោង​ចក្រ​មួយ​ដែល​ទើប​លាប​ថ្នាំ​រួច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ឲ្យ​ដឹង​ថា កាល​ពី​រសៀល​ម្សិល​មិញ​ កម្មករ​រោង​ចក្រ​កាត់​ដេរ​ប្រហែល​២០​នាក់​នៅ​ក្នុង​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ បាន​ដួល​សន្លប់​ បន្ទាប់​ពី​ស្រូប​ក្លិន​ជញ្ជាំង​ដែល​ទើប​តែ​លាប​ថ្នាំ​ហើយ​ថ្មីៗ​នៅ​ក្នុង​​អគារ​រោង​ចក្រ​កាត់​ដេរ​។

លោក ខឹម សារ៉ាន់​ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ឲ្យ​ដឹង​ថា កម្មករ​រោង​ចក្រ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ ឈ្មោះ​ យូវី (Yu Wi) នៅ​ក្នុង​សង្កាត់​ចោម​ចៅ  ​បាន​ដួល​សន្លប់​ ខណៈ​កំពុង​ធ្វើ​ការ​នៅ​ម៉ោង​ប្រហែល​១​រសៀល​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​​​ឯកជន​មួយ​កន្លែង​ក្បែរ​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ដោយ​បដិសេធ​ មិន​ផ្តល​់​ព័ត៌មាន​បន្ថែម​​ថា “ពួ​កគាត់​បាន​ដួល​សន្លប់​ដោយ​សារ​តែ​ថ្នាំ​ដែល​ទើប​​លាប​ថ្មី​នៅ​​លើ​ជញ្ជាំង​អគារ​រោង​ចក្រ​ ប៉ុន្តែ​គ្មាន​កម្មករ​រោង​ចក្រ​កាត់​ដេរ​ណា​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ឡើយ​” ។ រោង​ចក្រ​កាត់​ដេរ​ យូ វី មិន​បាន​ចុះ​ឈោ្មាះ​​​ជា​សមាជិក​​នៃ​សមាគ​ម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នោះ​ទេ​។

លោក ប៉ាវ​ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​​ចលនា​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា គាត់​ទទួល​បាន​ដំណឹង​ពី​ការ​ដួល​សន្លប់​នេះដែរ ​ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ​។​កម្មករ​​​រោង​ចក្រ​កាត់​ដេរ​ និង​រោង​ចក្រ​ស្បែក​ជើង​ជាង​មួយ​១០០​នាក់​បាន​ដួល​សន្លប់​នៅ​ក្នុង​ហេតុ​​​ការណ៍​ដាច់​ដោយ​ឡែក​​ពី​គ្នា​កាល​ពី​ខែ​កុម្ភៈ​។

យោង​តាម​ស្ថិតិ​របស់​ក្រសួង​ការ​ងារ​បាន​ឲ្យ​ដឹង​ថា ​កម្មករ​ចំនួន​៧៩៨​នាក់​មក​ពី​រោង​ចក្រ​ចំនួន​១៤​បាន​ដួល​សន្លប់​ពេល​ធ្វើ​ការ​កាល​ពី​ឆ្នាំមុន​ ដោយ​​ថយ​ចុះ​ពីចំនួន​កម្មករ​១.៦៨៦​នាក់​នៅ​ក្នុង​រោង​ចក្រ​ចំនួន​២៤​កាល​ពី​ឆ្នាំ​២០១២៕​ស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស