មន្ត្រីនគរបាលមួយរូបបានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ នគរបាលបានចុះបិទសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានចាប់ខ្លួនអ្នកភ្នាល់ជាង១៥នាក់ដែលភាគច្រើនលេងភ្នាល់ដោយគាំទ្រមាន់ដែលទទួលជ័យជម្នះក្នុងសកម្មភាពជល់បង្ហូរឈាមគ្នារវាងសត្វមាន់និងសត្វមាន់។
លោក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីបានឲ្យដឹងថា នគរបាលរាជធានីភ្នំពេញបាននិងកំពុងតែស៊ើបអង្កេតតំបន់នេះរយៈពេលមួយសប្ដាហ៍ មុនពេលអនុវត្តប្រតិបត្តិការបង្ក្រាបនេះបន្ទាប់ពីមានគេរាយការណ៍ថា កម្មវិធីជល់មាន់នេះត្រូវបានគេរៀបចំចេញជាផែន ការនៅក្នុងសង្កាត់ស្រះចក។
លោកបានមានប្រសាសន៍ថា “មានមនុស្សជាច្រើនដែលទស្សនាការជល់មាន់នេះ ហើយបើទោះជាយើងចាប់ខ្លួនមនុស្សបានច្រើនជាងមុនក៏ដោយ ក៏មានតែមនុស្ស១០នាក់ទេរកឃើញថា បានភ្នាល់ការជល់មាន់នេះ”។
ម្ចាស់ផ្ទះដែលត្រូវបានយកធ្វើជាកន្លែងជល់មាន់នេះមានឈ្មោះ ង្វៀន យ៉ាងខា និងមេភ្នាល់ឈ្មោះ ឡេ យ៉ាងដាង ដែលទទួល ខុសត្រូវលើការភ្នាល់ការជល់មាន់នេះក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយនឹងត្រូវបញ្ជូន ទៅតុលាការនៅថ្ងៃស្អែកនេះ ដើម្បីធ្វើការចោទប្រកាន់។
លោក ប៊ុន សត្យា បានមានប្រសាសន៍ឲ្យ ដឹងថា អ្នកទស្សនាបានភ្នាល់ការជល់មាន់ ដោយដាក់ប្រាក់ប្រហែល១០០.០០០រៀល ស្មើនិង២៥ដុល្លារ។ នគរបាលកំពុងតែសាកសួរជនសង្ស័យដើម្បីកំណត់អ្នកដែលភ្នាល់ និងអ្នកដែលទស្សនាធម្មតា។ ក្រុមអ្នកលេងល្បែងភ្នាល់នេះនឹងត្រូវពិន័យ ហើយអ្នកទស្សនានឹងត្រូវយកទៅអប់រំ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងរកឃើញទីកន្លែងដែលមានការជល់មាន់ យើងនឹងបង្ក្រាប ពីព្រោះការជល់មាន់នេះជាអំពើខុសច្បាប់”។ លោកបានលើកឡើងបន្ថែមថា លោកមិនដឹងថា មានអ្វីកើតឡើងចំពោះបក្សីដែលពាក់ព័ន្ធនឹងការជល់គ្នាទេ។
បើទោះជាមានភាពព្រៃផ្សៃនៃកីឡាបង្ហូរឈាមរាប់សតវត្សរ៍ក៏ដោយ ក៏វាជាល្បែងភ្នាល់ចុងក្រោយដែលខុសច្បាប់នៅប្រទេសកម្ពុជាដែរ។ ក្នុងការជល់មាន់នេះជាពិសេសមាន់គកពីរក្បាលជល់គ្នារហូតដល់មានមាន់មួយបាក់ស្បាត។
ក្នុងឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យបិទសង្វៀនជល់មាន់ទាំងអស់ ហើយថា ការជល់នេះជាអំពើខុសច្បាប់។ លោកនាយករដ្ឋមន្ត្រីបានរិះគន់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបង្កើតល្បែងជល់មាន់នេះឡើង ដែលមានសង្វៀនជល់មាន់ជាច្រើនរាប់ទាំងសង្វៀនមួយនៅគេហដ្ឋានរបស់លោកក្នុងស្រុកបាទី ខេត្តតាកែវផងដែរ៕ ប៊ុននី