40.9 C
Phnom Penh

សាលាដំបូង​​ខេត្ត​សៀមរាប​ចោទ​ប្រកាន់​ទាហាន​បួននាក់​ពី​បទរត់ពន្ធ​ឈើ​ប្រណីត​​ខុស​​​ច្បាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បាន​និយាយ​ថា កាលពី​ម្សិល​មិញ​សាលាដំបូង​ខេត្ត​សៀម​រាបបាន​ចោទ​ប្រកាន់​​ ទាហាន​​បួន​នាក់​​ពីបទ​កាប់​ឈើ​ប្រណីត​ខុស​ច្បាប់ ហើ​យ​យក​ទៅឃុំខ្លួន​​បណ្ដោះ​អាសន្ន​។

លោក ហុក ពៅ ចៅក្រម​ស៊ើប​សួរ​នៅ​តុលាការ​នេះ​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចោទ​​ប្រកាន់​ពួកគេ​តាម​មាត្រា ៩៦ នៃ​ច្បាប់​ព្រៃឈើ”។

ទាហាន​ទាំងបួន​នាក់​​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​​មាន​ការ​បើក​​រថយន្ត​ដេញ​តាម​រយៈ​ពេល​ពីរ​ម៉ោង​ឆ្លង​កាត់​ខេត្ត​ព្រះវិហារ​កាល​ពីថ្ងៃ​អង្គារ​។

លោក ហុង​ តារាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប​​បាន​មាន​ប្រសាសន៍​​កាល​​​ពី​​​ម្សិលមិញ​ថា “យើង​បាន​ចាប់​ខ្លួន​ទាហាន​ទាំង​បួន​នាក់​ដែល​បាន​រត់​ពន្ធឈើ​ប្រណីត​ចំនួន​១០៥​ដុំ​តាម​រថយន្ត​តូយ៉ូតា​ធុន​ដ្រា”។

លោក សឿន តូ ជាជំនួយ​ការរបស់​លោក​មាន​ប្រសាសន៍​ថា ទាហាន​ទាំង​បួន​នាក់​នេះ ឈ្មោះ តិល វិសុទ្ធ អាយុ​៣៥​ឆ្នាំ សៅ វ៉ាន​​​ អាយុ​២៩​ឆ្នាំ លី វណ្ណថុន អាយុ​២៨​ឆ្នាំ និង​ ហេង ធី អាយុ​២៧​ឆ្នាំ ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​ទាហាន​ ហើយ​​ប្រើ​ស្លាក​លេខ​រថយន្ត​ខេមរភូមិន្ទ។

​លោក សឿន តូ បាន​មាន​ប្រសាសន៍​​រៀប​រាប់ពី​ការ​ដេញតាម​យ៉ាង​ស្វិត​ស្វាញ​កាត​់​ភូមិ​សាស្ត្រព្រៃក្រាស់​ថា “យើង​បាន​ដេញ​តាម​រថយន្ត​របស់​ពួក​គេ​នៅ​ពេល​ពាក់​កណ្ដាល​យប់​រហូត​​ដល់​ម៉ៅង​២​រំលង​អធ្រាត្រ”។​​​ លោក​​​មាន​ប្រសាសន៍​ថា “នេះ​ជា​លើក​​​​​ទី​១​​​ហើយ​ដែល​មន្ទីរ​របស់​យើ​ង​​ចាប់​ខ្លួន​ទាហាន​រត់ពន្ធ​ឈើ​ប្រណីត​ចំនួន​១០៥​ដុំ”៕ សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស