35 C
Phnom Penh

សាលាដំបូនរាជធានី​ភ្នំពេញបើក​សវនាការជំនុំជម្រះជន​​ជាតិ​តៃ​​វ៉ាន់​​ពីបទជួញ​ដូរ​មនុស្ស​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រីជន​ជាតិ​តៃវ៉ាន់​ម្នាក់​​និងសហការី​ចំនួន​​ប្រាំ​នាក់ទៀត​ ​ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​​ជួញ​ដូរ​​​ជន​​ជាតិ​ខ្មែរ​ទៅធ្វើ​ការ​ក្នុ​ង​ស្ថាន​ភាព​​ជា​​​ទាសករ​លើ​ទូក​​នេសាទក្នុង​សមុទ្រ​អាហ្វ្រិក​ ​ត្រូវ​បា​ន​បើក​សវនាការ​​​ជំនុំ​ជម្រះ​​រឿង​ក្តី​​​​របស់​​ពួកគេ​ដោ​យសាលា​ដំបូង​រាជ​​ធានី​ភ្នំពេញ។

ឈ្មោះ លិន យូ​ស៊ិន ​​អាយុ​៥៤ឆ្នាំ ​​ជា​ម្ចាស់​​ក្រុម​ហ៊ុន​ Giant Ocean International Fishing Co. ​ដែល​​ពេលនេះ​​ឈប់​ដំណើរការ ​ត្រូវ​បាន​​​ចាប់​​ខ្លួន​​កាលពី​ក្នុងខែ​ឧសភា​​ឆ្នាំ​មុន​ ​បន្ទាប់​ពីមាន​​ពាក្យ​​បណ្តឹង​​ជាបន្ត​បន្ទា​ប់​​​ពី​អ្នក​​នេសាទ​ដែល​​ត្រូវបា​ន​បោកប្រាស់​ ​ដែល​ត្រឡប់​មកពី​​​អាហ្វ្រិក​មក​កម្ពុជា។

​​ជ​ន​​​ជាតិ​​តៃ​​វ៉ាន់​​ទាំង​ប្រាំ​នាក់​នេះ ​ដែល​គេ​ចោទថា​​បា​ន​​ជួយ​អ្នកស្រី ​យូស៊ិន ក្នុងការ​ដឹក​ជញ្ជូន​​​ពលករ​​​ទៅកាន់ទ្វីប​​​អាហ្វ្រិក​​​តា​ម​រយៈទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ ​ដែល​ចុះ​ឈ្មោះ​នៅ​ប្រទេស​​​កម្ពុជា​ មាន​ឈ្មោះ ហុង ជុនហ្វា  សៀ ហ៊ីស៊ូ លូ ធានតេ ចេន ជុននំ និងឈ្មោះ វូ ហ្វុត​សាង។

លោកចៅក្រម កោ វណ្ឌី បាន​ប្រាប់​តុលា​ការ​ថា “ជន​សង្ស័យ​ប្រាំមួយ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​”។

អ្នកស្រី យូស៊ិន បាន​ប្រាប់​តុលាការ​ថា អ្នកស្រីគ្រាន់តែ​ជា​អ្នក​បក​ប្រែ​ឲ្យ​ក្រុម​ហ៊ុន​  Giant Ocean ប៉ុណ្ណោះ ហើយ​ថា សហការី​ប្រាំ​នាក់​នេះ​គឺ​ជា​មេកើយ​របស់​ខ្លួន​។

អ្នកស្រី​ យូស៊ិន បាន​​ឲ្យ​ដឹង​ថា “យើង​បាន​ជ្រើស​រើស​កម្មករ​នៅ​ក្នុង​រាជ​ធានីភ្នំ​ពេញ ហើយ​បញ្ជូនពួកគេ​ទៅ​​ប្រទេស​ម៉ាឡេស៊ី។ ខ្ញុំ​មិន​ដឹង​ថា ពួកគេ​ត្រូវ​បាន​បញ្ជូនទៅ​អាហ្វ្រិក​​​នោះទេ​”។

អតីត​អ្នក​ដែល​ត្រូវបាន​ជ្រើស​រើស​ដោយ​​​ក្រុម​ហ៊ុន​  Giant Ocean និង​គ្រួសារ​របស់​ពួកគេ​បាន​ចូល​រួម​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​នេះ​កាលពីម្សិលមិញ​ ហើយ​បាន​និយាយ​នៅ​ខាង​ក្រៅតុលាការ​អំពី​របៀប​​ដែល​ពួក​គេ​ត្រូវ​បាន​បោក​ប្រាស់ ​ដោយ​ធ្វើ​ការ​ជួញដូរ​ដោយក្រុម​ហ៊ុន  Giant Ocean ដែល​​ត្រូ​វ​បាន​ចុះ​បញ្ជី​នៅ​សមាគម​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​ខ្មែរ​។

ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០០៩​ក្រុមហ៊ុន  Giant Ocean តា​ម​ដឹង​ថា បាន​បញ្ចុះ​បញ្ចូល​ជន​ជាតិ​ខ្មែរ​ ដោយ​សន្យា​ស្វែង​រក​ការ​ងារ​នៅ​តាម​ទូក​នេសាទ​ជប៉ុន និង​ទទួល​បានប្រាក់​ឈ្នួល​២៥០​ដុល្លារ​ក្នុង​មួយ​ខែ ក៏ប៉ុន្តែ​បាន​បញ្ជូន​ពួក​គេ​តាមក្រុង​សេអ៊ូល​ទៅ​អាហ្វ្រិក ជា​ទីដែល​ពួកគេ​ត្រូវ​បាន​លក់​ជា​ទាសករ​បំណុល​។

អង្គការ​ក្រៅរដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណ​​​ថា ​​​​​ក្រុម​ហ៊ុន​  Giant Ocean  ​បាន​ជួញដូរ​ជន​ជាតិ​ខ្មែរ​ជាង​១.០០០​នាក់​មុនពេល​ក្រសួង​ការ​ងារ​បិទ​ក្នុង​ឆ្នាំ២០១២​។

លោក គង់ រិទ្ធ អាយុ​៣០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា គាត់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ ខណៈ​ដែលធ្វើ​ការ​២០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ លោក រិទ្ធ បាន​បន្ត​ទៀត​ថា “ជន​ជាតិ​ខ្មែរ​ប្រាំនាក់​ ហើយ​និង​ខ្ញុំ​ត្រូវ​បាន​បញ្ជូន​តាមទូក​ទៅ​សមុទ្រ​អាហ្វ្រិក ​ជាទីដែល​យើង​​​​ជាប់​នៅ​​​ទីនោះ​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ​ដោយ​គ្មាន​ប្រាក់​​ខែ​។ ខ្ញុំ​ទាម​ទារ​ប្រាក់​ខែ​របស់ខ្ញុំ​រយៈពេល​មួយ​​​ឆ្នាំ​កន្លះ​ និង​៥.០០០​ដុល្លារ​”។

លោក ជឿន សុផល អាយុ​២៨​ឆ្នាំ​រស់​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​រៀប​រាប់​រឿង​រា៉វ​ប្រហាក់​ប្រហែល​គ្នា​នេះ​។

លោក សុផល បាន​ឲ្យ​ដឹង​ថា “ថ្ងៃ​ខ្លះ​យើង​​​ធ្វើ​ការ​២៤​ម៉ោង​ ក៏ប៉ុន្តែ​ពួកគេ​ប្រាប់​ខ្ញុំ​ថា ពួក​គេ​កំពុង​តែ​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​គ្រួសារ​របស់​ខ្ញុំ​នៅ​ឯ​រាជ​ធានីភ្នំពេញ ដូច្នេះ​គ្មាន​បញ្ហា​”។ លោក​បាន​បន្ថែមទៀត​ថា “ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​ដឹង​ថា គ្រួសារ​របស់​ខ្ញុំទទួល​បាន​​១០០​ដុល្លារ​សម្រាប​់​ខែដំបូង​ ៥០​ដុល្លារ​សម្រាប់​ខែ​ទី២ ហើយ​ក្រោយ​មក​អត់”​ ដោយលោក​បន្ថែម​ថា លោក​ធ្វើការ​នៅ​សមុទ្រ​រយៈ​ពេល​​១ឆ្នាំ​។ ​សាល​ក្រម​ក្នុង​រឿង​ក្ដីនេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៩ ខែមេសា៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស