34 C
Phnom Penh

ក្រុម​​​អ្នក​​​បើក​​​រថយន្តក្រុង​​​​​​សូរិយា​​​ ​​​ធ្វើ​​​កូដកម្ម​​​ដក​​​​​កូន​​​សោ​​​រថយន្ត​​​ទុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​ដោយនៅ​​​សល់​​​តែ​​​មួយ​​​សប្ដាហ៍ទៀ​​​ត​​​ដល់​​​​​​ពេល​​​ចូល​​​ឆ្នាំខ្មែ​​​រ​​​ប្រពៃណីជាតិ​​​នោះ​​​កាល​​​ពី​​​ម្សិលមិញអ្នក​​​បើក​​​​​​​​​បរ​​​ប្រហែល​​​៨០នាក់​​​មក​​​ពី​​​ក្រុម​​​ហ៊ុនដឹកជញ្ជូនអ្នក​​​ដំណើរ​​​​​​ភ្នំពេញ សូរិយា​​​ ​​​បាន​​​ដក​​​យក​​​កូន​​​សោ​​​រថយន្ត​​​ក្រុង​​​របស់​​​ខ្លួន​​​ទុក ហើយ​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ បង្ខំឲ្យ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ខំម្នីម្នា​​​​​​ស្វែង​​​រក​​​អ្នក​​​បើក​​​បរ​​​ និង​​​រថយន្ត​​​ក្រុង​​​ជំនួស​​​។

នៅឯទីស្នាក់ការ​​​កណ្ដាល​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ ដែល​​​ស្ថិត​​​នៅ​​​ក្នុងខណ្ឌ​​​ឫស្សីកែវ រថយន្ត​​​ក្រុង​​​ជា​​​ច្រើន​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​ចត​​​ទុក​​​ចោល​​​​​​​​​​​​​​​​​​ក្នុង​​​យាន​​​ដ្ឋាន​​​។ ហើយ​​​បើកុំ​​​តែ​​​មាន​​​កូដ​​​កម្មនេះ​​​កើតឡើង​​​ ម៉្លេះ​​​រថយន្ត​​​ក្រុង​​​ទាំង​​​នេះ​​​ត្រូវ​​​ចេញដឹក​​​អ្នក​​​ដំណើរ​​​ពាស​​​ពេញ​​​ផ្ទៃ​​​ប្រទេស​​​បាត់​​​ទៅហើយ។

ចំណែក​​​ឯ​​​នៅ​​​ផ្សារ​​​ធំថ្មី​​​ ដែល​​​ជា​​​ចំណុច​​​ចេញដំណើរ​​​សម្រាប់​​​​​​​​​ការ​​​ធ្វើ​​​ដំណើរ​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​ការ​​​ធ្វើ​​​ដំណើរ​​​ទាំង​​​នេះវិញ​​​ គ្មាន​​​រថយន្ត​​​ក្រុង​​​ទេ​​​។ អ្នក​​​ដំណើរ​​​បាន​​​បាត់​​​បង់​​​ភាព​​​អត់​​​ធ្មត់​​​ក្នុង​​​ការ​​​រង​​​់​​​ចាំ ហើយ​​​ក៏នាំគ្នា​​​ចាក​​​ចេញទៅ​​​អស់​​​។

ក្នុង​​​លិខិត​​​មួយ​​​ច្បាប់​​​ផ្ញើទៅ​​​ថៅកែ​​​​​​ក្រុម​​​ហ៊ុន អ្នក​​​បើក​​​បរ​​​ទាំង​​​នេះ​​​បានទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​​​​​​​​​​៦០​​​ដុល្លារ​​​បន្ថែម​​​ពីលើ​​​ប្រាក់​​​ខែ​​​១២០​​​ដុល្លារ​​​​​​​​​របស់​​​ពួកគេ​​​ រួម​​​ទាំង​​​ដំឡើង​​​​​​ប្រាក់​​​រង្វាន់​​​​​​ ដំឡើង​​​​​​​​​ប្រាក់​​​ឈ្នួល​​​ថ្ងៃ​​​បុណ្យ​​​ និងឲ្យ​​​មាន​​​​​​ធានា​​​រ៉ាប់រង​​​សុខ​​​ភាព​​​ផង​​​ដែរ។ ពួកគេ​​​ក៏បាន​​​សុំការ​​​អនុ​​​ញ្ញាត​​​​​​​​​ដឹក​​​អ្នក​​​ដំណើរ​​​​​​តាម​​​​​​ផ្លូវ​​​ផង​​​ដែរ​​​ ព្រោះ​​​ធ្វើ​​​​​​​​​​​​ឲ្យពួកគេ​​​អាច​​​រក​​​បាន​​​ចំណូល​​​បន្ថែម​​​។

លោក វ៉ន វណ្ណា អាយុ​​​៥០​​​ឆ្នាំ ដែល​​​ជា​​​អ្នក​​​​​​​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​​​​ភ្នំពេញ-ខេត្ត​​​ព្រះសីហនុ ​​​និយាយ​​​ថា “ យើង​​​បាន​​​ទុក​​​ពេល​​​មួយ​​​សប្ដាហ៍​​​ឲ្យ​​​​​​​​​​​​​​​ក្រុម​​​ហ៊ុន​​​ដោះស្រាយ​​​បញ្ហា​​​ទាំង​​​នេះ ប៉ុន្តែ​​​ពួក​​​​​​​​​​​​​​​គេ​​​មិនដែល​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​នេះ​​​ឡើយ​​​​​​ ដូច្នេះ​​​យើង​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ធ្វើ​​​កូដកម្ម​​​ និងទាម​​​ទារ​​​ឲ្យ​​​ធ្វើ​​​តាម​​​សំណើរបស់ពួកយើង​​​”។

បន្ទាប់ពី​​​ចរចា​​​អស់​​​រយៈ​​​ពេល​​​ប៉ុន្មានម៉ោង​​​រវាង​​​ថៅកែ​​​ក្រុម​​​ហ៊ុន​​​ និង​​​តំណាង​​​អ្នក​​​បើក​​​បរ​​​ ក្រុម​​​ហ៊ុន​​​​​​បាន​​​យល់​​​ព្រម​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​ដឹកអ្នក​​​ដំណើរ​​​តាម​​​ផ្លូវ ហើយ​​​អ្នក​​​បើក​​​បរទាំង​​​នេះ​​​និយាយ​​​ថា ប៉ុន្តែ​​​ពួកគេ​​​និយាយ​​​ថា ពួក​​​គេ​​​នឹង​​​ចូលធ្វើការ​​​វិញ នឹង​​​ធ្វើ​​​កូដកម្ម​​​ម្ដង​​​ទៀត​​​បន្ទាប់​​​​​​ពីចូល​​​ឆ្នាំខ្មែរ​​​ដែល​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​ពីថ្ងៃ​​​ទី​​​១៤ ​​​ដល​​​់​​​ថ្ងៃទី​​​១៦ខែ​​​មេសា ប្រសិន​​​បើ​ក្រុម​​​ហ៊ុន​​​​​​​​​មិនធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ និង​​​ឲ្យ​​​មាន​​​ធានា​​​រ៉ាប់​​​រង​​​សុខ​​​ភាព​​​ទេ​​​នោះ។

លោក វ៉ន សម្បត្តិ តំណាង​​​អ្នក​​​បើក​​​បរ​​​ម្នាក់​​​ដែល​​​បានចូលរួម​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​នេះ​​​និយាយ​​​ថា “ពួកយើង​​​មាន​​​សំណើធំបី ប៉ុន្តែ ក្រុម​​​ហ៊ុន​​​ធ្វើ​​​តាម​​​សំណើ​​​តែមួយប៉ុណ្ណោះ។ តែទោះជាយ៉ាង​​​ណា យើង​​​នឹង​​​ធ្វើ​​​កូដកម្ម​​​ជា​​​ថ្មីម្ដង​​​ទៀត​​​បន្ទាប់ពីចូល​​​ឆ្នាំខ្មែរ​​​រួច ប្រសិន​​​បើ​​​ក្រុមហ៊ុន​​​មិន​​​​​​យក​​​សំណើផ្សេងៗ​​​​​​ទៀត​​​របស់​​​ពួក​​​យើង​​​ទៅ​​​ពិចារណាទេ​​​នោះ”។

គាត​​់​​​បាន​​​និយាយ​​​ទៀត​​​ថា រថយន្ត​​​ក្រុង​​​ចំនួន​​​៧០​​​គ្រឿង​​​មិន​​​បាន​​​ដំណើរ​​​ការទេ​​​កាល​​​ពីម្សិលមិញ ប៉ុន្តែលោក វ៉ា ណារិន ដែល​​​ជា​​​ប្រធាន​​​ក្រុម​​​​​​អ្នក​​​បើក​​​បរ​​​បាន​​​និយាយ​​​ថា រថ​​​យន្ត​​​ក្រុង​​​ដែល​​​រង​​ផល​​​ប៉ះពាល់មាន​​​តែ​​​១០​​​គ្រឿង​​​ប៉ុណ្ណោះ ហើយថា ​​​ភាគ​​​ច្រើននៅ​​​​​​ក្នុង​​​ចំណោម​​​អ្នក​​​បើក​​​បរ​​​ទាំង​​​១០០​​​នាក់​​​ដែល​​​បម្រើ​​​ការ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​សូរិយា​​​ធ្វើការ​​​ធម្ម​​​តា​​​កាលពីម្សិលមិញ។

លោក ឈឹម​​​ ចំណាន ដែល​​​ជា​​​មន្ត្រីផ្នែក​​​ទីផ្សារ​​​របស់​​​​​​ក្រុម​​​ហ៊ុន​​​សូរីយា​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​បើក​​​បរ​​​ដែល​​​ធ្វើ​​​កូដកម្មទាំង​​​នេះ​​​មិន​​​ត្រឹម​​​តែ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ក្រុមហ៊ុន​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​​​ថែម​​​ទាំង​​​ធ្វើ​​​ឲ្យ​​​អាក់​​​ខាន​​​ដល់​​​គម្រោង​​​​​​​​​​​​ធ្វើ​​​ដំណើរ​​​​​​​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​រយនាក់​​​ថែម​​​​​​​​​​​​ទៀត​​​ផង​​​នៅពេល​​​បុណ្យចូល​​​ឆ្នាំ​​​ខ្មែរ​​​ប្រពៃ​​​ណី​​​​​​ជាតិ​​​ជិត​​​ចូល​​​មក​​​ដល់​​​។

គាត់​​​និយាយ​​​ថា “មិន​​​មែន​​​មាន​​​តែ​​​ក្រុម​​​ហ៊ុន​​​ទេ ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ដោយសារ​​​ [អ្នក​​​បើក​​​​​​​​​បរទាំង​​​នេះ] វា​​​ក៏ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សង្គម​​​ផង​​​ដែរ​​​”។ គាត់​​​និយាយ​​​បន្ត​​​ថា ក្រុម​​​ហ៊ុន​​​គ្មាន​​​ផ្លូវ​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​ទាំង​​​អស់​​​របស់​​​អ្នក​​​បើក​​​​​​បរ​​​ទាំង​​​នេះទេ។ “ អ្នក​​​បើក​​​បរ​​​ទាំង​​​នេះ នឹង​​​មិន​​​​​​​​​ទទួល​​​បាន​​​​​​ផល​​​ប្រយោជន៍អ្វីទាំង​​​អស់​​​ ប្រសិន​​​បើ​​​ពួកគេ​​​បន្ត​​​ចូលរួម​​​ធ្វើការ​​​តវ៉ា​​​”។

លោក ឈឹម​​​ ចំណាន លើក​​​ឡើង​​​ថា ពេល​​​​​​​​​នេះ​​​វា​​​ឆាប់​​​រហ័ស​​​ពេក​​​លោក​​​មិនអាច​​​ប៉ាន់​​​ប្រមាណ​​​ដឹង​​​ថា តើ​​​ក្រុម​​​ហ៊ុន​​​ខាត​​​បង់​​​ប៉ុន្មាន​​​នោះទេ ដោយសារ​​​តែ​​​កូដកម្ម​​​កន្លះថ្ងៃ​​​នេះ​​​។

លោក​​​ អ៊ាន គឹមហ៊ុន ជាមន្ត្រី​​​មួយ​​​រូប​​​នៅ​​​សហភាព​​​ការងារ​​​កម្ពុជា​​​ ដែល​​​តំណាង​​​ឲ្យអ្នក​​​បើក​​​បរ​​​ទាំង​​​នេះ​​​បានមាន​​​ប្រសាសន៍​​​ថា ពួក​​​គេ​​​មាន​​​សិទ្ធិធ្វើកូដកម្ម​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ក្រុម​​​ហ៊ុន​​​គួរ​​​តែ​​​ដំឡើង​​​ប្រាក់ខែ​​​ឲ្យពួកគាត់​​​ ពីព្រោះ​​​​​​​​​វា​​​នឹង​​​ធ្វើ​​​ឲ្យជីវភាព​​​របស់​​​អ្នកបើកបរ​​​ទាំង​​​នេះ​​​​​​ប្រសើរ​​​ឡើង​​” ៕ សុខុម​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស