30 C
Phnom Penh

ជនដៃដល់វាយប្រហារផ្ទះរបស់គ្រួសារប្រជាជន​ ដែលពាក់​​ព័ន្ធក្នុងជម្លោះដីធ្លី​ជាមួយក្រុមហ៊ុន ឃុន ស៊ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមអ្នកស្រុក​បាន​ឲ្យ​ដឹង​ថា​ ជនដៃ​ដល់​​​ប្រមាណ២០នាក់ប្រដាប់ដោយដំបង​ឈើ​និងដាវសាមូរ៉ៃ កាលពីម្សិលមិញ​បាន​វាយប្រហារ​​​ទៅលើ​គេហដ្ឋានមួយ​​ក្នុង​ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ​​ ដែលមា​ន​​ប្រជា​ពលរដ្ឋ​​បីគ្រួសារ​​រស់​នៅ​ក្នុងនោះ ​ពាក់​ព័ន្ធ​​នឹង​ជម្លោះ​ដីធ្លី​​ជាមួយ​ក្រុមហ៊ុន​​អភិវឌ្ឍន៍​មួយ​។

 ស្ត្រី​​​ម្នាក់​​​កំពុង​​​ឈរ​​​មើល​​​គេហដ្ឋាន​​​របស់​​​ខ្លួន​​​ក្នុង​ ខណ្ឌ​ទួល​​​គោក ​​​រាជ​​​ធានី​​​ភ្នំពេញ​​ ​​​ ដែល​​​ជន​​​មិន​​​ស្គាល់​​​មុខ​​​ប្រមាណ​​​២០​​​នាក់​​​ប្រដាប់​​​ដោយ​​​ដំបង​ឈើ ​និង​​​ដាវ​​​សាមូ​​​រ៉ៃ ​​​បាន​​​ចូល​​​វាយ​​​កម្ទេច​​​​​​កាល​​​ពី​​​យប់​​​ម្សិលមិញ​​​។ស៊ីវ​​​​​​ ចាន់​​​ណា
ស្ត្រី​​​ម្នាក់​​​កំពុង​​​ឈរ​​​មើល​​​គេហដ្ឋាន​​​របស់​​​ខ្លួន​​​ក្នុង​ ខណ្ឌ​ទួល​​​គោក ​​​រាជ​​​ធានី​​​ភ្នំពេញ​​ ​​​ ដែល​​​ជន​​​មិន​​​ស្គាល់​​​មុខ​​​ប្រមាណ​​​២០​​​នាក់​​​ប្រដាប់​​​ដោយ​​​ដំបង​ឈើ ​និង​​​ដាវ​​​សាមូ​​​រ៉ៃ ​​​បាន​​​ចូល​​​វាយ​​​កម្ទេច​​​​​​កាល​​​ពី​​​យប់​​​ម្សិលមិញ​​​។ស៊ីវ​​​​​​ ចាន់​​​ណា

នេះគឺជាការវាយប្រហារចុងក្រោយក្នុង​ការវាយប្រហារហិង្សាជាច្រើនលើកទៅ​លើ​​​សមាជិកគ្រួសារ​​​ ដែល​​រស់នៅ​ក្នុងគេហដ្ឋាន​នេះ​ក្នុងសង្កាត់​បឹងកក់១។ពួកគេ​ចោទប្រ​កាន់​ក្រុមហ៊ុនឃុន ស៊ា ​ ​នីហរ័ណ ​អាហរ័ណ ថាបា​ន​ជួ​ល​​ជនដៃ​​ដល់​ក្នុងការ​ប៉ុនប៉ង​បង្ខំឲ្យ​​ពួកគេ​​ចេញពីដីនោះ បន្ទាប់ពីពួកគេ​បាន​បដិសេធ​មិនព្រម​​ទទួលយក​ប្រាក់​សំណង​១៥.០០០ដុល្លារ​​ពីក្រុមហ៊ុននេះ។

លោក លី ស្រា៊ងខេង អាយុ៥៨ឆ្នាំ បាន​មានប្រសាសន៍ថា “ នេះ​​ជាក្រុម​ដដែល ដែល​​​​​​បានវាយ​​ប្រហារខ្ញុំ និងកូនស្រីខ្ញុំ​កន្លង​មក​”។ លោក​​​បន្ថែមថា បុរសក្រុមអ្នក​​លេង​​នេះ​​បា​ន​មកដល់ផ្ទះរបស់គាត់នៅ​ម៉ោង​៧​ព្រឹក ដោយ​មិននិយាយអ្វីទាំងអស់​​​​ បាន​ចាប់​ផ្តើម​វាយ​កម្ទេច​​ផ្នែកជាច្រើន​​នៃ​ផ្ទះ​នេះ។

ភរិយារបស់​គាត់​​ឈ្មោះ ម៉ក់​ស៊ីវហុង អាយុ​​៥៨ឆ្នាំ និងកូនស្រីរបស់គាត់ឈ្មោះ លី ស៊ីវមិញ អាយុ២២ឆ្នាំ ​​អាច​​គេឃើញតាម​ខ្សែ​​វីដេអូមួយបង្ហោះ​តាមហ្វេសប៊ុក​កាល​​ពី​​ល្ងាច​ម្សិលមិញ​យំនៅលើ​ផ្លូវ​ក្រៅ​ផ្ទះ​​​របស់​​ខ្លួន​ ខណៈ​​ដែល​​បុរសទាំងនោះព្យាយាម​វាយ​បំផ្លាញ​ជញ្ជាំងផ្ទះ​។

ស៊ីវមិញ ដែលលក់អង្ករនិងភេសជ្ជៈនៅ​ចិញ្ចើញផ្លូវ ​ពេលការ​វាយប្រហារ​ចាប់​ផ្តើម​បាន​និយាយថា “គ្មាននរណា​​ជួយ​ខ្ញុំនិង​គ្រួសារ​​​​​របស់​​ខ្ញុំ​​នៅ​​ពេល​​ថ្ងៃ​ទេ ពេល​​ដែល​ផ្ទះ​​​របស់​​យើង​កំពុងត្រូ​វ​បា​ន​វាយប្រហារ”។​

អ្នកស្រី ស៊ីវហុង ជាម្តាយរបស់នាង បាន​​អំពាវនាវ​ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ឲ្យជួយ​​អន្តរាគមន៍ក្នុងជម្លោះនេះ​។

អ្នកស្រី​​បា​នមានប្រសាសន៍ថា​ “ពួកគេ​បានបំផ្លាញផ្ទះ​​​របស់​ខ្ញុំ និងកំពុង​ព្យាយាម​សម្លាប់​​ពួកយើង​ ហើយ​គ្មាននរណា​ជួយ​​ទេ។​សូមសម្តេចជួយពួក​យើងផង”។

ក្រុមហ៊ុន ​ឃុនស៊ា ទទួលបាន​ដីនេះ​កាល​ពីឆ្នាំ​​ទៅ​ក្នុងកិច្ចព្រមព្រៀងដោះដូរមួយ​ជាមួយ​សាលារាជធានី​ ​ប៉ុន្តែត្រូវប្រឈម​នឹង​ប្រជាជន​​បីគ្រួសារ ​ដែលអះ​​អាង​​​ថា​​បាន​​​និង​កំពុងតែ​​រស់​នៅ​ក្នុងផ្ទះ​ដ៏ធំមួយ​​នៅលើ​​ដី​នេះ​អស់​រយៈ​ពេល​​ជាង​ពីរទស​វត្សរ៍​​មក​ហើយ។​

ចាប់តាំងពីគ្រួសារនេះបាន​​បដិសេធមិន​ព្រម​​ទទួល​​យក​១៥.០០០​​ដុល្លារ​ដើម្បី​​ចេញ​​ពីដីនេះ ​​ពួក​គាត់​​គឺជា​មុខសញ្ញា​​នៃ​​យុទ្ធនាការ​បំភិត​​បំភ័យ​​ដោយប្រើអំពើហិង្សា​ រាប់ទាំង​ការ​ប៉ុនប៉ង​​ដុតផ្ទះ ការវាយប្រហារទៅលើ​លោក ស្រា៊ងខេង ដោយប្រើរបាដែក និង​ថង់មួយមានពស់វែកក្នុងនោះចោលតាម​បង្អួចផ្ទះ​​របស់​​ពួកគាត់។

លោកស្រា៊ងខេង បានមានប្រសាសន៍ថា​ការវាយប្រហារកាលពីម្សិលមិញនេះ​បាន​កើតឡើង តែប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​បុរស​មួយ​ក្រុម​​​បានទៅ​​ដល់លំនៅដ្ឋាននោះ និង​សុខ​ចិត្តដំ​ឡើង​សំណង​​ដល់​៥០.០០០​​ដុល្លារ​ ដែល​គ្រួសារនេះនៅតែបដិសេធ​​ដដែល។

លោក ​យឹម លាង ប្រធាន​កងអង្គរក្ស​​​របស់​លោក ​ជា ស៊ីម ប្រធាន​​ព្រឹទ្ធសភា​​បាន​មានប្រសាសន៍កាល​​ពីម្សិលមិញថា លោក​តំណាងឲ្យលោក ឃុន ស៊ា ក្នុង​កិច្ចព្រម​ព្រៀង​​ជំនួញ​ខ្លះ​​របស់លោក។

លោក យឹម លាង ​ដែល​​ជា​កូនប្រុស​​របស់​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដែរ​នោះ​​បាន​ផ្តល់ឯកសារមួយ​កាលពីម្សិលមិញ​ ដោយ​​បង្ហាញថា ក្រុមហ៊ុន ឃុន ស៊ា អភិវឌ្ឍន៍ ជា​ម្ចាស់​ដីនេះ តាំងពី​ខែមីនាឆ្នាំ២០១៣មក។​លោកបានមានប្រសាសន៍ថា អ្នក​​ជំនួញ​រូប​នេះចង់សាងសង់​ផ្សារ​​ទំនើបមាន​២៤ជាន់​នៅទីកន្លែងនេះ។

លោក យឹម លាង ក៏​ទទួល​ស្គាល់ដែរថា​លោកបាន​បញ្ជាឲ្យ​សន្តិសុខក្រុមហ៊ុន​ចុះទៅ​កាន់ដីនោះកាលពីម្សិលមិញ ដើម្បីណែ​នាំ​គ្រួសារទាំងនោះ​ឲ្យចេញពីដីនោះ។ លោក​បាន​មាន​ប្រសាសន៍ថា ពួកសន្តិសុខទាំងនោះ​ត្រូវបា​នវាយប្រហារ​ ​ហើយពួកគេគ្រាន់តែ​ការពារខ្លួន​​ប៉ុណ្ណោះ​។

លោកបា​ន​បន្តថា “បុគ្គលិករបស់​ខ្ញុំ​បាន​ប្រាប់ខ្ញុំថា សមាជិកគ្រួសារទាំង​​នោះ​​វាយ​ប្រហារ​​ពួកគេមុន ហើយពួកគេមិនបានធ្វើ​អ្វី​ខុសទេ គ្រាន់តែការ​ពារខ្លួន​ប៉ុណ្ណោះ”។​លោកបាន​បន្ថែមថា ជម្លោះដីធ្លី គឺជាចំណាត់​ការ​​របស់​តុលាការ។

លោក វ៉េត ដារិទ្ធ ជាចៅសង្កាត់​​ បាន​មានប្រសាសន៍ថា មន្ត្រីនគរបាល​សង្កាត់​​ត្រូវបា​ន​​បញ្ជូនទៅកាន់កន្លែងកើតហេតុ​​ ប៉ុន្តែ​​​បានសន្និដ្ឋានថា ការវាយប្រហារទៅលើ​ផ្ទះ​នោះមិនទាក់ទង​នឹងជម្លោះដីធ្លីទេ។ លោកបា​នមាន​​ប្រសាសន៍ថា “ ជន​រង​គ្រោះ​ប្រើ​ចិញ្ចើមថ្នល់លក់ទំនិញ ដែលធ្វើ​ឲ្យជនសង្ស័យ​​មិនសប្បាយ​ចិត្ត។ វាមិន​ទាក់​ទងនឹង​ជម្លោះ​​ដី​​ធ្លី​​សោះឡើយ”។

លោក ហម គា នាយនគរបាល​ប៉ុស្តិ៍បាន​​មានប្រសាសន៍ថា នគរបាល​កំពុង​ធ្វើការ​ស៊ើបអង្កេត​ឧបទ្ទវហេតុនេះ ​និងបាន​បដិ​សេធមិន​ផ្តល់សេចក្តីលម្អិត​ថែមទៀតទេ៕

ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស