35 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​បុរសអាយុ៤៨ឆ្នាំ​ម្នាក់ពីបទ​ចាប់​រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ​នៅ​ខេត្ត​បាត់ដំបង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាលមូលដ្ឋាន​និយាយ​ថា បុរស​អាយុ​៤៨ឆ្នាំ​ម្នាក់​ត្រូវបានចាប់​ខ្លួនកាលពី​ល្ងាច​ថ្ងៃ​សុក្រ​​​ ពីបទ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់នៅ​រសៀល​ថ្ងៃ​នោះ​ក្នុងខេត្តបាត់​ដំបង។

យោង​តាម​លោក រស់ លឹមសឿន អធិការ​​​រង​ន​​​គរ​បាល​ស្រុក​​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ សេង វណ្ណី បាន​ចាប់​រំលោភ​ក្មេង​ស្រី​រូប​នេះ​នៅពេល​ឪពុក​ម្ដាយរបស់នាង​​​​​​​ទៅ​​​​ធ្វើការនៅ​ចម្ការ​សណ្ដែក​របស់​​​បុរស​​​រូបនេះ​​​។

ដោយ​​​​ដឹង​ថា​ឪពុក​ម្ដាយ​របស់​នាង​មិននៅ​ផ្ទះ​ សេង វណ្ណី បាន​ទៅ​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​ហើយ​​ឃើញ​នាង​កំពុង​អាន​សៀវភៅ និង​មើល​​​​ប្អូនៗ​។

លោក លឹមសឿន ប្រាប់​​​ថា “ជន​សង្ស័យ​​​​បាន​ហៅ​ក្មេងស្រីរូប​នេះ​ទៅធ្វើការ​​នៅ​ចម្ការ​​​​​​សណ្ដែក​របស់​ខ្លួន​ ដូច្នេះនាង​អាច​មាន​​​ប្រាក់​​​ដើម្បី​​​ទិញ​ខ្សែ​ក​ និង​ក្រវិល​ពាក់​ ប៉ុន្តែ​ជន​រង​គ្រោះមិន​​ព្រមទៅ។ បន្ទាប់មក​ជន​​​សង្ស័យ​បាន​ចាប់​រំលោភ​នាង​តែម្ដង​”។

បន្ទាប់ពី​រំលោភរួច សេង វណ្ណី បានរត់​គេច​​ខ្លួន​ ហើយ​ក្មេង​ស្រី​បានរត់​ទៅ​ចម្ការ​សណ្ដែក​​ប្រាប់​ឪពុក​របស់​នាង​អំពី​​​​ការ​​​ចាប់​​​រំលោភ​​​នេះ​​​។

លោក​បានមាន​ប្រសាសន៍​ថា “ក្មេង​ស្រី​រូប​នេះ​បាន​សុំ​កុំឲ្យ​ឪពុក​របស់​ខ្លួននិយាយ​រឿង​​​នេះ​​​ប្រាប់​គេ ពីព្រោះ​ជនសង្ស័យ​បាន​និយាយ​ថា ប្រសិន​បើ​នាង​ប្រាប់​នរណា​ម្នាក់​​​ព​​​ីរឿង​នេះ​ គេ​នឹង​អារ​ក​សម្លាប់នាង​”។

គេ​បាន​រាយ​ការណ៍​ប្រាប​់​នគរ​បាល​ ហើយ​​​​​នគរ​​​បាល​​​បាន​​​ចាប់​ខ្លួន​ សេង វណ្ណី ដែល​​​​បាន​​​សារភាព​ថា ខ្លួន​​គ្រាន់​តែ​បាន​​ស្ទាប​ប្រដាប់​ភេទ​ក្មេងស្រីប៉ុណ្ណោះ ប៉ុន្តែ​បដិ​សេធ​ថា​ ខ្លួន​​​មិន​បាន​ចាប់​រំលោភ​នាង​ទេ​។

ក្មេងស្រី​ដែល​បានរង​របួស​អំឡុង​​​​ការ​ចាប់​រំលោភ​នោះ​​​ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​​​​​​​នៅ​គ្លីនិក​មួយ​ដែល​គ្រប់​គ្រង​ដោយ​សមាគម​សុខ​​ភាព​បន្ត​ពូជ​កម្ពុជា​៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស