29 C
Phnom Penh

នគរបាលចាប់ខ្លួនបុរសម្នាក់ពីបទ​​រត់ពន្ធ​សត្វពស់​ថ្លាន់​ក្រឡា​ខ្មៅឆ្លងដែនទៅលក់នៅក្នុងប្រទេស​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមនគរបាលមូលដ្ឋានបានឲ្យដឹង​​​ថា បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពី​ថ្ងៃ​សុក្រ​​​​​​​នៅក្នុងខេត្តកណ្តាល​ បន្ទាប់ពី​ប៉ុនប៉ង​រត់​​ពន្ធ​​​សត្វពស់ថ្លាន់ក្រឡាខ្មៅច្រកក្នុងថង់អង្ករចំនួន​​​​​​បួន​ចូលទៅក្នុងប្រទេស​វៀតណាម​។

ឈ្មោះ សឿង វី អាយុ២៤ឆ្នាំ បាន​ដឹក​សត្វពស់​ទម្ងន់​៨៥គីឡូក្រាម​លើផ្លូវ​ជាតិ​21B នៅ​ក្នុងស្រុកកោះធំ នៅពេល​​គាត់ត្រូវបាន​ចាប់​ខ្លួន​។

លោក មុយ ចាន់​​ពេជ្រ អធិការ​នគរបាល​ស្រុកកោះធំ​​ ​មាន​​ប្រសាសន៍ថា “យើង​បាន​រកឃើញ​សត្វពស់ថ្លាន់​ជិត​១០០គីឡូ​​​ក្រាម​​​​​​ក្នុងថង់ចំនួន​​បួននៅនឹងកន្ទុយ​សណ្តោង​​​​ម៉ូតូ​​​​របស់​​ខ្លួន​”។

លោក ចាន់ពេជ្រ បានមានប្រសាសន៍ថាអំឡុង​​ពេលសាកសួរនៅអធិការដ្ឋាន​នគរ​បាល​ស្រុក  សឿង វី បាន​សារភាពថា គាត់​​ពិត​​​ជាបានទិញ​សត្វពស់​​នេះ​ពីស្រុក​ស្អាងខេត្ត​កណ្តាល និងមាន​ផែន​ការនាំ​សត្វ​ពស់នេះ​ឆ្លង​ដែនដើម្បីលក់។

លោកមានប្រសាសន៍ថា “ជន​សង្ស័យ​​បានសារភាពថា ខ្លួនពិតជារត់ពន្ធសត្វពស់​ទៅកាន់ប្រទេស​វៀតណាម​មែន”។ បន្ទាប់​ពីសាកសួរ​​បន្ថែមទៀតកាលពី​ថ្ងៃ​​អាទិត្យ ជន​សង្ស័យ​ត្រូវបាន​ចោទប្រកាន់​​​ពីបទ​រត់ពន្ធ​សត្វ​ព្រៃ ​និង​កំពុង​ត្រូវ​​ឃុំ​ខ្លួន​នៅ​​ក្នុង​ពន្ធនា​គារ​ខេត្តកណ្តាលជា​​បណ្តោះអាសន្ន។ លោក ចាន់ពេជ្រ បានមាន​ប្រសាសន៍ថា​នគរបាល​បានធ្វើការ​ស៊ើប​​អង្កេត​ដើម្បីតាម​រកចាប់ខ្លួន​អ្នក​ផ្សេង​​ទៀត​ដែលអាច​​ពាក់​​ព័ន្ធ​ក្នុង​ការរត់ពន្ធសត្វ​​ពស់​​​”៕ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស