38.8 C
Phnom Penh

កម្ពុជា​ទាម​ទារ​សំណង​សម្រាប់​កម្មករ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​បាងកក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​សុក្រ​​​ កម្ពុជា​​​​​​បាន​​​ស្នើ​​​​ឲ្យ​​ប្រទេស​​​ថៃ​​​ផ្ដល់​​​សំណង​​​​​​ដល់​​​​​​គ្រួសារ​​​​​​​របស់​កម្មករ​ខ្មែរ​​​ប្រាំ​​នាក់​​​​​​​ ដែល​​​​បាន​​​សម្លាប់​​​​​​​​​នៅ​​​ពេល​ដែល​​​​​​​គ្រាប់​បែក​សម័យ​​​​​សង្គ្រាម​​​​​​លោក​​​​​​លើក​​​​​​ទី​​​២ បាន​​​ផ្ទុះ​​​នៅ​​​​​​ក្នុង​​​​​​ហាង​​​​​​ដែក​​​អេត​​​ចាយ​​​មួយ​​​កន្លែង​​​​​​ក្នុង​​​ទីក្រុង​​​​​​បាងកក​​​។

ការ​​​ផ្ទុះ​​​គ្រាប់​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ​​​នេ​​​ះ​​​បាន​​​សម្លាប់​​​មនុស្ស​​​ប្រាំពីរ​​​នាក់​​​ រង​​​របួស​​​២០​​​នាក់​​​និង​​​​​​​​​បំផ្លាញ​​​​​​ឬធ្វើឲ្យ​​​ខូច​​​ខាត​​​អគារ​​​១០​​​ខ្នង​​​។​​​ លោក​​​ កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រជាពល​​​រដ្ឋ​​​របស់​​​យើង​​​បាន​​​ស្លាប់​​​​​​ ហើយ​​​យើង​​​​​​ស្នើ​​​​ឲ្យ​ម្ចាស់​​​ហាង​​​​​​​​​អេតចាយ​​​នោះ​​​​​​ឬ​​​អាជ្ញាធរ​​​ថៃ​​​ផ្ដល់​​​សំណង​​​​​​ដល់​​​ជន​​​រងគ្រោះ​​​​​​ទាំង​​​អស់​​​​​​”។

ពីឆ្នាំ​​​១៩៤១ ដល់​​​ឆ្នាំ​​​១៩៤៥ យន្ត​​​ហោះ​​​​​​ចម្បាំង​​​បាន​​​វាយ​​​ប្រហារ​​​ផ្លូវ​​​អាកាស​​​ជា​​​ច្រើន​​​លើក​​​​​​ទៅ​​​លើ​​​ទីក្រុង​​​បាងកក​​​​​​ ដើម្បី​​​បំផ្លាញ​​​​​​មូល​​​ដ្ឋាន​​​យោធា​​​របស់​​​​​​ជប៉ុន​​​។

នៅ​​​សប្ដាហ៍​​​នេះ​​​កម្មករ​​​សំណង​​់​​​​ដែល​​​កំពុង​​​​​​ជីក​​​គ្រឹះអគារ​​​​​​បាន​​​ប្រទះ​​​ឃើញ​​​វត្ថុ​​​ដែក​​​​​​កប់​​​ដី​​​មួយ​​​ ហើយ​​​បាន​​​លក់​​​វា​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​អេត​​​ចាយ​​​។​​​​ដោយ​ចង់​បាន​ដែក​​​​​​​​ ឈ្មួញ​​​អេតចាយ​​​​​​​នោះ​បាន​បង្គាប់​​​​ឲ្យ​​​​​​កម្មករ​​​របស់​​​​ខ្លួន​​​​​​​ប្រើ​​​ភ្លើង​​​​​​ផ្លុំ​​កាត់​​​​​​គ្រាប់​​​បែក​​​នោះ​​ ហើយ​វា​បាន​ផ្ទុះ​ឡើង​តែ​ម្តង​​៕ គឹមហឿន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស