40.9 C
Phnom Penh

ក្រសួង​ការ​ងារ​ និង​​អង្គការ​ពល​កម្ម​អន្ត​រ​ជាតិ​ដាក់​ចេញ​នូវ​ផែនការ​​សម្រាប់​កែ​ទម្រង់​ប្រាក់​ខែ​​កម្មករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ប្រឈមនឹង​សម្ពាធ​ជាសា​ធារ​ណៈ​ពី​ក្រុមហ៊ុន​យីហោសម្លៀក​បំពាក់​ធំៗ​ និង​សហ​​​​​​​​​​ជីព​កម្មករ​នោះ ក្រសួង​ការ​ងារ​និង​អង្គការ​ពល​កម្ម​អន្ត​រជាតិ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​​​​​​​​​​​​​​​​មុខ​នេះ​នឹង​សហការគ្នា​​​​កែ​ទម្រង់​​​ប្រព័ន្ធ​កំណត់​​​​​​​ប្រាក់​ខែ​គោល​បច្្ចុប្បន្ន​ក្នុង​វិស័យ​កា​ត់​ដេរ។

យោង​តាម​លោក ទុន សុភ័ណ អ្នក​សម្រប​​​​​​​​​​សម្រួល​ថ្នាក់​ជាតិ​របស់​អង្គការ​ពល​កម្ម​អន្ត​រ​​​ជាតិ​បាន​ឲ្យ​ដឹង​ថា ដំណើរការ​កែទម្រង់​​​នេះ​​​​​​​នឹង​ចាប់​ផ្តើម​ជាមួយ​នឹង​ផែន​ការ​​​រៀប​ចំ​សិក្ខា​​​សាលា​ជា​​សាធារណៈ​នៅ​ថ្ងៃទី​២៤ និង​២៥ ខែ​មេសា ដែលនឹង​​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំនួប​​ត្រី​ភាគី​លើក​ដំបូង​រវាង​​រដ្ឋាភិបាល​ ថៅកែ​រោង​ចក្រ និង​មេដឹក​នាំស​ហជីព​ចាប់​​​តាំង​ពី​ការ​តវ៉ា​របស់​កម្មករ​​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​កាល​ពី​ដើម​ខែមករាមក។

លោក សុភ័ណ ថ្លែង​​​ថា “គោល​បំណង​នៃ​​​ជំនួប​នៅ​ថ្ងៃទី​២៤​និង​២៥ គឺ​ដើម្បី​ឲ្យ​ភាគី​ទាំង​​​​​​​​​​​​អស់​ពិភាក្សា​គ្នា​អំពី​គោលការ​ណ៍​កំណត​់​ពី​ប្រាក់​​​​​​​ខែ​គោល ជាជាង​និយាយ​​​​​​តែ​ពី​តួលេខ។ គោល​​​​​​​បំណង​​នៃជំនួបនោះ​​គឺ​​​ដើម្បី​ឲ្យ [ភាគី​ទាំង​បី] បង្កើត​​រូបមន្ត​​សម្រាប់​​ប្រើ​​ក្នុង​ការ​កំណត់​​​ប្រាក់​​​​ខែ​គោល​ ឬ​ការ​កែ​សម្រួល​ប្រាក់​ខែ​​​គោល”។​​​ ក្រសួង​ការ​ងារ​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការ​ណ៍មួយ​កាលពី​ម្សិល​មិញ​ដោយ​ប្រកាស​ពី​ការ​ធ្វើ​សិក្ខាសាលា​ និង​​ការ​អញ្ជើញ​​​​​​​​​​​​​ឲ្យ​សាធា​​​​​​រ​ណជន​ចូលរួម។

សេចក្តី​ថ្លែង​ការ​ណ៍ដដែលនេះ​ឲ្យ​ដឹង​ថា “សិក្ខាសាលា​នោះ​នឹង​បង្ហាញ​នូវ​​ហានិភ័យ​នៃ​ការ​កំណត​់​ប្រាក់ខែ​គោល​ទាប​បំផុត​​ ឬ​ខ្ពស់​បំផុត​ ហើយ​ធ្វើការ​វាយតម្លៃ​ចំពោះ​​​ការ​កំណត​់​​​​​​​ប្រាក់​ខែ​គោល​នោះ”។

សេចក្តី​ថ្លែង​ការណ៍​​នេះ​បន្ត​ថា “ក្រសួង​ការ​​​​​​​ងារ​នឹង​​ជំរុញឲ្យ​មាន​ការ​សិក្សា​ដើម្បី​កំណត​់​ពី​ប្រាក់​ខែគោល​ឲ្យ​បាន​ឆាប់​តាម​ដែល​​​​​​​​​​អាច​ធ្វើទៅបាន និង​សូម​ស្វាគមន៍​ចំពោះ​ការ​ចូល​​​រួម និង​ការ​ផ្តល់​យោបល់​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ”​​​។

បើ​ទោះ​ជា​មាន​ការ​គំរាម​​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ទាម​ទារ​ដំឡើង​ប្រាក់ខែ​គោលដល់​​១៦០ដុល្លារ​បន្ទាប់ពី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ក៏​​​ដោយ​​​​​​ ក៏ក្រសួង​ការ​ងារ​បាន​បដិសេធ​ម្តង​​​ហើយ​ម្តងទៀត​​មិន​ព្រម​ចាប់​ផ្តើម​កា​រ​ចរចា​ជាថ្មី​អំពី​ប្រាក់​ខែ​គោល​នេះ​ដែរ។

លោក ហេង សួ អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​​បាន​មាន​ប្រសាសន៍ថា ក្រសួង​បាន​​យល់​ព្រម​ធ្វើការ​ងារជាមួយ​អង្គការ​ពល​កម្ម​អន្ត​រ​ជាត​ិ​​ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​កំណត់​ប្រាក់​ខែ​​​គោល​ប៉ុន្តែ​មិន​ទាន់​ពិចារណា​ពី​ការ​កែ​សម្រួល​​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ភ្លាមៗ​​នៅឡើយ​ទេ។

លោក ហេង​ សួ មាន​ប្រសា​សន៍ថា  “ យើង​​​​​​​​ត្រូវ​កំណត​់​មូលដ្ឋាន​ច្បាស់​លាស់​សម្រាប់​ការ​ពិភាក្សា​អំពី​ប្រាក់​ខែ​គោល​នេះ។ យើង​នឹង​ផោ្តត​លើ​ផល​លំបាក​​នៃ​ការ​ដំឡើង​ប្រាក់​ខែ​គោល​នេះ​”។កាលពី​ខែមុន ក្រុម​ហ៊ុន​យីហោ​​​​សម្លៀក​បំពាក់​អន្តរ​ជាត​ិ​ចំនួន​៣០​បាន​សរ​សេរ​លិខិត​​ផ្ញើ​ជូន​លោកឧប​នាយក​រដ្ឋ​មន្ត្រី​ គាត​ ឈន់ ដែលរួមមាន​ការ​អំពាវ​នាវ​ឲ្យ​មាន​​​​​​​ដំណើរ​ការ​កំណត​់​ប្រាក់​ខែ​គោល​នេះ​​ឲ្យ​បាន​ហ្មត់​ចត់​ថែម​ទៀត។

គណៈកម្មាធិការ​ប្រឹក្សា​ការ​ងារ​​ ជា​ស្ថាប័ន​ត្រីភាគី​ដែលមាន​កាតព្វកិច្ច​​កំណត់​ពី​ប្រាក់​ខែ​គោល​នេះនោះ​ បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​​​ពី​សហជីព​ចំពោះ​ការ​តំណាង​ឲ្យ​កម្ម​ករ​មិន​ត្រឹមត្រូវ​​។ បច្ចុប្បន្ន​នេះ មាន​មេដ​ឹក​នាំ​សហ​​​ជីព​ចំនួន​​​ពីរ​ដែល​មិន​មាន​ទំនាក់​ទំនង​​ជាមួយ​រដ្ឋា​​​ភិបាល​​​​​​​នៅក្នុង​​គណៈកម្មាធិការ​ប្រឹក្សា​ការ​ងារ​ដែល​​​មាន​សមាជិក​២៧រូប​ នេះ​ ដែល​នាំ​ឲ្យ​​មាន​​​ការ​បោះ​​​​​​​​​​ឆ្នោត​គាំទ្រ​សំណើ​របស់​រដ្ឋា​​​ភិបាល​ដ៏លើស​លប់​​ ហើយ​ជារឿយៗ​​លម្អៀង​​​​​​​​ទៅ​រក​ថៅកែ​រោង​ចក្រ។

ទោះ​ជា​​មាន​ការ​សិក្សា​ដែល​​គាំទ្រ​ដោយ​​​​​​​​រដ្ឋា​​​ភិបាល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំមុន​​​​បាន​ប៉ាន់​ប្រមាណថា ប្រាក់​ខែ​ល្មម​រស់​បាន​សម្រាប់​​​​​​​កម្មករ​រោង​ចក្រ​គឺ​ជា​ង​១៥៥​​​​​​ដុល្លារ​ក៏ដោយ ក៏​កាលពី​ថ្ងៃទី​២៤ខែ​ធ្នូ​ គណៈ​​​កម្មា​​​ធិការ​ប្រឹក្សា​ការ​ងារ​​បាន​​កំណត់​ប្រាក់​ខែ​គោល​​ត្រឹម​តែ​៩៥​​​​​​​​​ដុល្លារ​។ ដោយ​​មាន​ការ​តវ៉ា​​​​​​​ជំទាស់​នឹង​សេចក្ត​ី​សម្រេច​នេះ ក្រសួង​ការ​ងារ​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​​​គោល​​​ជា​​​ឯក​តោ​ភាគី​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូដល់​១០០​​​ដុល្លា។

កាលពី​ថ្ងៃទី២ និង​ទី​៣ ខែមករា កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ប្រាំនាក់​ស្លាប់ និង​ចាប់​ដាក់​ពន្ធនា​គារ​២៣​​​នាក់​​​​​​​​​​ក្នុងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​ភាព​ចលា​​​ចល​នៅក្នុង​ឧស្សា​ហកម្ម​កាត់​ដេរ​នេះ រួម​ទាំង​មហា​បាតុកម្ម​ដែល​បាន​​កើត​ឡើង​ស្រប​​​ពេល​​​​​​​​​​នឹង​​​​​​​​ការ​តវ៉ា​ដែលដឹក​នាំដោយ​គណ​បក្ស​​សង្គ្រោះ​ជាតិ៕​​​សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស