27 C
Phnom Penh

គណបក្ស​ជាតិ​និយម​​​ប្រកាស​​ជា​ផ្លូវ​ការ​អំពី​ការ​រម្លាយ​ខ្លួន​​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក មុត ចន្ថា អគ្គលេខាធិការ​គណ​បក្ស​ជាតិនិយម​ដែលបាន​​បង្កើត​ដំបូង​ជា​គណ​​​បក្ស​នរោត្តម រណឫទ្ធិ នោះ បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ម្សិល​​​មិញ  ​​​​ពី​គោល​បំណង​របស់ គណបក្ស​លោក​ក្នុងការ​រម្លាយ​ខ្លួន​មក​​ចូល​រួមជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ។

ថ្លែងនៅ​ពិធី​​ខួប​គម្រប់​​១ឆ្នាំ​​នៃ​ការ​បង្កើត​​​គណ​បក្ស​សង្គ្រោះ​ជាតិ​​នោះ លោក​​​ ចន្ថា​​​ បាន​មាន​ប្រសា​សន៍ថា គណ​​​បក្ស​របស់លោក​​​រក្សា​ទុក​តែឈ្មោះ​​សមាជិកក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​គណបក្ស​បាន​ឈ្នះ​នៅ​​ក្នុង​ការ​បោះ​ឆ្នោត​​ក្រុម​​ប្រឹក្សា​ឃុំ​សង្កាត់​​កាលពី​ឆ្នាំ​២០១២​ប៉ុណ្ណោះ​។

លោក​ ចន្ថា បាន​ពន្យល់ថា “យើង​បាន​អំពាវ​នាវ​ដល់​សមាជិក​របស់យើងនៅ​​ទូទាំង​២៤ខេត្ត​ក្រុង​​ ហើយបាន​​ប្រកាស​ថា គណ​​​បក្ស​ជាតិ​និយម​របស់យើង​ត្រូវ​ចូល​រួម​​ជាមួយ​គណបក្ស​ប្រជា​ធិបតេយ្យ​ស្រដៀង​គ្នា។ សមាជិក​របស់​យើង​ទាំង​អស់​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យើង​កំពុង​តែ​រៀប​ចំ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​ច្របាច់​បញ្ចូលគ្នា​នេះ”។

គណបក្ស​ជាតិ​និយម​គឺ​ជា​ផ្នែក​តូច​មួយ​នៃគណបក្ស​នរោត្តម រណឫទ្ធិ​។ ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ បាន​បង្កើត​គណ​បក្ស​នេះ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ជា​ផ្នែក​តូច​មួយ​នៃ​គណបក្ស​ហ៊្វុន​សិុនប៉ិច ដែល​ព្រះ​អង្គ​បាន​ដឹក​នាំ​ទទួលបាន​ជោគ​ជ័យ​នៅក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​១៩៩៣។

ក្រោយមក​ព្រះ​អង្គ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស​ ហើយ​បន្ទាប់មក​បាន​ទទួល​យក​ព្រះ​អង្គ​មក​ដឹកនាំគណបក្ស​នេះ​វិញ​ដោយ​​បាន​រម្លាយ​ខ្លួន​​ចូល​រួម​ជាមួយ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិចវិញ​កាលពី​ឆ្នាំ​២០១២។

សមាជិក​ចាស់​មួយ​ចំនួ​ន​របស់​​គណ​បក្ស​នរោត្តម រណឫទ្ធិ ដែល​មិន​ពេញចិត្ត​នឹង​ទំនាក់​ទំនង​រយៈពេល​ពីរ​ទសវត្សរ៍​របស់​​គណ​​​បក្ស​ហ៊្វុនសិុន​ប៉ិច​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នោះ​ បាន​ប្តូរ​ឈ្មោះ​គណបក្ស​កាលពី​ខែ​មករា​ឆ្នាំនេះ​ដោយ​ដាក់​​ឈ្មោះ​ថា “​​​គណ​​​បក្ស​ជាតិ​និយម” ដែល​ធ្លាប់​បាន​ប្រើ​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១០​។

កាលពី​ខែ​មុន ព្រះ​អង្គ​ម្ចាស់​​ នរោត្តម រណ​​​ឫទ្ធិ បាន​បង្កើត​​គណបក្ស​ សង្គម រាស្ត្រ រាជា​ធិបតេយ្យ ដោយ​មាន​បន្ទូលថា ព្រះ​អង្គ​បារម្ភ​ពី​ការ​​កើន​ឡើង​នៃ​ការ​គាំទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ និង​​ខ្លាច​គណបក្ស​នេះ​​បំផ្លាញ​រាជា​និយម​។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​ដែល​បាន​​ធ្វើ​​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុមក​ពី​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​នៅ​ក្នុង​​រដ្ឋាភិបាល​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៤ បានមាន​ប្រសា​សន៍ថា លោក​រីករាយណាស់​ដែល​គណបក្ស​ប្រឆាំង​រួបរួមគ្នា​ដើម្បី​ទទួល​​​បាន​សមា​ជិក​កាន់​តែ​ច្រើន។

លោក សម រង្ស៊ី បាន​មាន​ប្រសា​សន៍​ថា “ថ្ងៃនេះ​យើង​​រីករាយ​ណាស់​ដោយ​សារ​​យើង ​បាន​ឃើញ​កម្លាំង​​អ្នក​ស្នេហា​ជាតិ និងអ្នក​​ប្រជាធិប តេយ្យ​មក​ពី​គ្រប់​ទី​កន្លែង​ និងគ្រប់​និន្នាការ​​រួមគ្នាដើម្បី​​ពង្រឹង​​គណ​បក្ស​​សង្គ្រោះ​ ជាតិ ហើយ​រួប​រួមកម្លាំង​អ្នក​ស្នេហា​ជាតិ និ​ង អ្នក​​ប្រជា​ធិបតេយ្យ”។

នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៍អំពី​គោល​នយោ​​​បាយ​នៅ​​​មាន​​​ចន្លោះ​​​ប្រហោង​​​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ លោក ចន្ថា​​​​​​ អគ្គលេ​​​ខា​​​​ ធិការ​គណ បក្ស​ជាតិនិយមនៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​បាន​ចេញ​ផ្សាយ​បទ​អត្ថា​ធិប្បាយ​នយោបាយ​រិះ​គន់​កិច្ច​​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយរបស់​គណ​បក្ស​ប្រជា ជន​​និង​ការ​គ្រប់គ្រង​​ផ្លូវ​ជាត​ិ​លេខ​៤​ដែល ​ផ្តល់មូលនិធិ​ដោយ​អាមេរិក​៕សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស