31 C
Phnom Penh

កងរាជ​អាវុធ​​​ហត្ថ​ខណ្ឌ​មាន​ជ័យ​ឃាត់​ខ្លួន​​យុវជន​​មួយ​ក្រុម​យក​ទៅ​កោរសក់​និង​ឃុំខ្លួនពីរ​បី​យប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បាន​ឲ្យដឹង​ថា ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​មាន​ជ័យ   ​បាន​​ឃាត់​យុវជន​​មួយ​ក្រុម​មាន​គ្នា​១០​នាក់​ប្រដាប់​ដោយដាវ​ និង​ដំបង​ដែក​នៅ​មុន​​ពេល​ពួក​គេ​ប្រយុទ្ធ​គ្នា​ជាមួយ​យុវជន​មួយ​ក្រុម​ទៀត​ដែល​មាន​អាវុធ​ស្រដៀង​គ្នា​នេះ​។

លោក​ គិត សុផល​ មេបញ្ជាការ​កង​រាជ​អាវុធ​​ហត្ថ​ខណ្ឌ​បានមាន​ប្រសាសន៍​ថា អង្គ​ភាព​លោក​កំពុង​ល្បាត​នៅ​តាម​ផ្លូវ​ក្នុង​សង្កាត់​ចាក់​អង្រែលើ​នៅម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​អាទិត្យ​ ហើយ​បាន​ប្រទេះ​ឃើញ​យុវជន​ពីរ​ក្រុម​ដែល​មាន​គ្នា​ប្រហែល​១០​នាក់ក្នុង​មួយ​ក្រុម​ៗ​ត្រៀម​ប្រយុទ្ធ​គ្នា​​។

យុវជន​១០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ​រីឯ​យុវ​ជន​មួយ​ក្រុម​ទៀត​បាន​គេច​ខ្លួន​​បាត់​។ លោក​ សុផល​ បានមាន​ប្រសាសន៍​ថា “យើង​បាន​ឃាត់​ខ្លួន​ពួកគេ​ ពីព្រោះ​ពួក​គេ​កំពុង​ត្រៀម​សង​សឹកទៅ​លើ​​​ក្រុម​មួយ​ទៀត​”។ លោក​បន្ថែម​ថា ជម្លោះ​នៅក្នុង​ក្លឹប​រាត្រីមួយ​ទំនង​ជា​នាំ​ឲ្យ​មាន​ការ​​ត្រៀម​ប្រយុទ្ធ​​គ្នា​នេះ​។

លោក​ សុផល បានមាន​ប្រសាសន៍​ថា “ក្រោយ​ពី​យើង​បាន​ឃាត់​ខ្លួន​ពួក​គេ​ និង​ ​បាន​​នាំពួក​គេ​ទៅ​ស្នាក់ការ​របស់​យើង​​។ ពេល​ទៅដល់​ទីនោះយើង​បាន​កោ​រ​សក់​ពួកគេ​​ ពីព្រោះ​សក់​ពួក​គេ​វែង​ពេក​ មិន​ល្អ​មើល​ទេ​”។

ក្រោយមក​យុវជន​ក្រុម​នេះ​ដែល​មាន​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ​ដល់​២៥​ឆ្នាំ​ត្រូវ​បាន​នាំទៅ​ទី​បញ្ជាការដ្ឋាន​កង​រាជអាវុធ​ហត្ថ​ និង​បាន​ឃុំ​ខ្លួន​នៅ​ទីនោះ​​មួយ​យប់​។ លោក សុផល​ បានមាន​ប្រសាសន៍​ថា ពួក​គេ​មិន​ប្រឈ​ម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ទេ​ ហើយ​នឹង​ត្រូវ​ដោះលែង​វិញ​នៅ​សប្តាហ៍​នេះ​៕​គឹម​ហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស