26 C
Phnom Penh

សាលាក្តី​ខ្មែរក្រហម​ប្រកាស​វិសាល​ភាព​នៃ​ដំណើរការ​​ជំនុំ​ជម្រះ​លើក​ទី​២​ប្រឆាំង​មេដឹក​នាំ​ជាន់​ខ្ពស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា ករណី​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការ​រំលោភ​ អាពាហ៍​ពិពាហ៍ដោយ​បង្ខំ​ និង​អំពើ​ប្រល័យ​ពូជសាសន៍​នឹង​ត្រូវ​បើក​សវនា​ការ​នៅ​ដំណាក់​កាល​បន្ទាប់នៃ​ដំណើរ​ការ​ជំនុំ​ជម្រះ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដើម្បី​ផ្តន្ទាទោស​មេដឹក​នាំ​​ជាន់​ខ្ពស់​ពីរនាក់​គឺ​ នួន ជា ​និង​ ខៀវ សំផន។

យោង​តាម​សេចក្តី​សម្រេច​របស់​អង្គ​បុរេ​ជំនុំ​ជម្រះធ្វើ​ឡើង​​កាលពី​ថ្ងៃ​សុក្រ បាន​បង្ហាញ​​ថា ដំណើរការ​ជំនុំ​ជម្រះ​ថ្មីដែល​ត្រូវ​បាន​រំពឹង​​ថា នឹង​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​នេះ ក៏​នឹង​មាន​ការ​ពាក់​ព័ន្ធ​នឹងករណី​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ ដូច​ជា ករណី​កម្ទេច​ផ្ទៃ​ក្នុង​ ការ​ប្រព្រឹត្ត​ចំពោះ​ពុទ្ធ​សាសនិក និង​ការ​ប៉ុន​ប៉ង​លើ​អតីត​មន្ត្រី​ក្នុង​របប​ លន់ នល់។

កាលពី​ឆ្នាំ​២០១០ ចៅក្រម​តុលាការ​បាន​បោះ​ឆ្នោត​គាំទ្រអនុញ្ញាត​ឲ្យ​មាន​ការ​បែង​ចែក​ដីកា​ចោទ​ប្រកាន់​ នួន ជា អតីត​បង​ធំ​ទី​២​របស់​ ប៉ុល ពត និង​ ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​របប​ខ្មែ​រ​ក្រហមជា​ដំណើរការ​ជំនុំ​ជម្រះ​តូច​ៗ​ជា​ច្រើន​ ដើម្បី​បើក​សវនាការ​សម្រាប់​សំណុំ​រឿង​នេះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ជាង​​មុន​។

ក៏​ប៉ុន្តែ កាលពី​ឆ្នាំ​២០១១ អង្គបុរេជំនុំ​ជម្រះ​បាន​សម្រេច​បើក​សវនាការ​លើ​ករណី​ចោទ​ប្រកាន់​ដែល​ទាក់​ទង​នឹង​ករណី​ជម្លៀស​ដោយ​បង្ខំ​នៅ​ក្នុង​ដំណើរការ​ជំនុំ​ជម្រះ​ដំបូង​របស់​ខ្លួនតែ​ប៉ុណ្ណោះ ជាហេតុ​នាំ​ឲ្យ​មានការ​បដិសេធ​ពី​ជន​រង​គ្រោះ​ ព្រះ​រាជអាជ្ញា​ និង​ក្រុម​មេធាវី​ការពារ​ក្តី​។

កាលពី​ឆ្នាំ​មុន​ ចៅក្រម​ជំនុំ​ជម្រះ​ត្រូវ​បាន​អង្គ​ចៅក្រម​តុលាការ​កំពូល​បញ្ជា​ឲ្យ​ធានា​ថា ដំណាក់​កាល​ជំនុំ​ជម្រះ​លើក​ទី​២​នេះមាន​វិសាល​ភាព​ធំ​ធេង​ជាង​មុន​ ចំពោះ​បទ​ឧក្រិដ្ឋ​ដែល​ត្រូវ​បាន​បង្ហាញ​​​ក្នុង​ដីកា​ចោទ​ប្រកាន់​។

នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​កាលពី​ថ្ងៃសុក្រ ចៅក្រម​បាន​លើក​ឡើង​ថា សំណុំ​រឿង​ថ្មី​០០២/០២មាន​ករណី​ចោទ​ប្រកាន់​ច្រើន​ជាង​សំណុំ​រឿង​០០២/០១គួរ​ឲ្យ​កត់​សម្គាល់​។ ដំណើរការ​ជំនុំ​ជម្រះ​បន្ទាប់​នេះ​នឹង​មាន​ការ​បើក​សវនាការ​បង្ហាញ​ភ័ស្តុតាង​បញ្ជាក់​ពី​ទី​តាំង​សកម្មភាព​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​រួម​ទាំង​ពន្ធនាគារ​ស​-២១ និង​មជ្ឈមណ្ឌល​សន្តិសុខ​ខ្មែរ​ក្រហម​ធំៗ​បី​កន្លែង​គឺ​ ការ​ដ្ឋាន​ទំនប់​ត្រពាំង​ថ្ម សហករណ៍ត្រាំកក់ និង​ការ​ដ្ឋាន​សំណង់​អាកាស​យាន​ដ្ឋាន​កំពង់​ឆ្នាំង​ផង​ដែរ។  ដំណើរការ​ជំនុំ​ជម្រះ​នោះ​ក៏​នឹង​មាន​ការ​ពិចា​រណា​អំពី​ករណី​រំលោភ​នៅ​ក្នុង​បរិ​បទ​​គោល​នយោបាយ​អាពាហ៍​ពិពាហ៍​​ដោយ​បង្ខំ​ទូ​ទាំង​ប្រទេស​ផង​ដែរ។

លោក ​ឌួង​​ សាវ៉ន មន្ត្រី​​សម្រប​សម្រួល​សម្រាប់​កម្មវិធី​​​​អំពើ​ហិង្សាផ្តោត​លើ​ជេន​​ឌ័រ​​របស់​គ​ណៈមេធាវីកម្ពុជា​​បាន​ស្វាគមន៍ការ​​អភិ​វឌ្ឍ​ចុងក្រោយនេះ​។ លោកមាន​​ប្រសាសន៍ថា “ខ្ញុំ​រីក​​រាយ​។​វា​​យឺតពេលហើយ ​ប៉ុន្តែ​យ៉ាង​ហោចណាស់​​​ពេល​នេះ​ សំណុំរឿង​នេះ​​ស្ថិត​​លើ​របៀប​​​

វា​រៈ​​សម្រាប់​កា​រ​ជំនុំជម្រះនេះ​។​វា​​ជា​ការល្អ​​ដែ​ល​​​ដាក់​​​បញ្ជូលការ​រៀប​អាពាហ៍​​ពិពា​ហ៍​ដោយបង្ខំ​នៅលើ​របៀប​​វារៈនេះ។ ​ពួកគេ​​ត្រូវបា​ន​​បង្ខំ​​ឲ្យ​​រួម​​ភេទ ដែល​​ជា​​អ​ំពើ​ហិង្សា​ផ្តោតលើ​ជេន​​ឌ័រ​ផងដែរ”។ ប៉ុន្តែ​​លោក សាវ៉ន ​​បា​ន​បន្ថែមថា ​ចំពោះ​ស្ត្រី​​ដែលនិយាយថា ខ្លួន​ត្រូវ​បាន​មន្ត្រី និង​សន្តិសុខ​ខ្មែរក្រហម​​រំលោភ ការ​ឈឺចាប់នៅ​តែ​​បន្ត។ លោកបានមានប្រសាសន៍ថា “​យើង​សហការ​​ជា​មួយ​​​ជន​រងគ្រោះ​ និង​​ជា​រឿយៗ

​ឮថា ​​ជនល្មើស​ មិនមែន​​មេដឹកនាំទេ ​ពីព្រោះ​​​​បាន​ប្រព្រឹត្តបទល្មើសដោយផ្ទាល់​​​ ហើយ​កំពុង​​តែ​ស្ថិត​នៅក្បែរ​​ខ្លួន​។ ប្រសិន​យើង​មិនអាច​​​ដាក់​​ទោស​​​ជន​ល្មើស​​ទាំ​ង​​នោះ ​​ក្រុម​មេដឹកនាំ​​​នៃ​​របប​នោះ​ត្រូវ​​ទទួល​ខុស​ត្រូវ​​រឿង​​នោះ”។

​​ការ​ចោទប្រកាន់​​​ពីបទ​​ប្រល័យ​ពូជ​សាសន៍​​​ដែល​​នឹង​ត្រូវ​បើក​សវនាការ​​ជំនុំ​ជម្រះបន្ទាប់​ ​ទាក់​​ទ​ងជា​​ពិសេស​​ទៅនឹង​ឧក្រិដ្ឋ​​កម្ម​​ប្រឆាំង​​នឹង​​​ជ​ន​ជាតិ​​វៀតណាម​និង​ចាម​មូស្លីម។

លោក ​អង្គ ​​​ច័ន្ទរិទ្ធ ប្រធាន​​អង្គការ​សិទ្ធិ​​​ជន​​ជាតិដើមភាគ​តិច ឲ្យ​​ដឹងថា ខ្មែរក្រោម ឬ​ជន​ជាតិ​ខ្មែរ​ភាគ​តិច​ ​ដែល​​​រស់​​នៅ​ក្នុងប្រទេស​​វៀតណាម​ភាគ​ខាង​ត្បូង​ ​គួរតែត្រូវបា​ន​​ទទួល​ស្គាល់​​ជា​​​ជនរង​​គ្រោះ​​​​ពី​ការ​​ប្រល័យ​​​ពូជសាស​ន៍​ផងដែរ។ លោកបានឲ្យដឹងថា លោកសង្ឃឹម​​ថា សាក្សីខ្មែរ​ក្រោម​នឹង​ត្រូវ​​អញ្ជើញ​មក​បំភ្លឺ​ក្នុង​ដំ​ណាក់​កាល​​ទី​​២​​នៃ​​ការ​​​ជ​ំនុំជម្រះ​​​៕ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស