34 C
Phnom Penh

កម្មករ​ក្រុម​ហ៊ុន​ស៊ីម៉ង់​ត៍កំពត​​​ធ្វើ​កូដកម្ម​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​និង​ពេល​ឈប់​សម្រាក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សហជីព​មួយ​រូប​បាន​ឲ្យ​ដឹង​ថា កម្មករ​ប្រហែល​២០០នាក់​ដែល​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ស៊ីម៉ងត៍់កំពត​ បាន​ធ្វើ​កូដកម្ម​រយៈ​ពេល​ជាច្រើន​ម៉ោង​កាលពីម្សិលមិញ ដើម្បី​ទាម​ទារ​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន និង​ពេល​វេលា​ឈប់​សម្រាក​ប្រសើរ​ជាង​មុន។

លោក យ៉ាន់ ធី អគ្គលេខា​ធិការ​សហព័ន្ធ​សហជីព​កម្មករ​​សំណង់ និង​ឈើកម្ពុជា បាន​មាន​ប្រសាសន៍​ថា “ មូលហេតុ​ដែល​ពួកគេ​ធ្វើ​កូដកម្ម​គឺ​ដោយ​សារតែ​ពួកគេ​ចង់​ឲ្យ​ក្រុម​ហ៊ុន Banjamag អនុវត្ត​ប្រាំ​ចំណុច​” ដែល​ត្រូវ​បាន​ព្រម​ព្រៀង​កាលពី​ឆ្នាំ​២០១០។ ក្រុម​ហ៊ុន​នេះបាន​ចុះ​កិច្ច​សន្យា​ជាមួយ​កម្ម​ករឲ្យ​ធ្វើការ​ឲ្យ​ក្រុម​ហ៊ុនស៊ីម៉ង់ត៍កំពត។

ក្រៅ​ពី​ទាម​ទារ​សិទ្ធិ​ឈប់​សម្រាកប្រចាំ​ឆ្នាំ​​មាន​ប្រាក់​ឈ្នួល​​ និង​មិន​ធ្វើការ​នៅ​ក្នុងថ្ងៃ​បុណ្យ​ជាតិ​ កម្មករ​ក៏​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​នេះ​អនុញ្ញាត​ឲ្យលោក ឈុន ពៅ មេដឹក​នាំ​សហ​ជីព​មួយ​រូប​ចូល​ធ្វើការ​ជា​អ្នក​ផលិត​ស៊ីម៉ង់​ត៍​វិញ​ផង​ដែរ។

កាលពី​ពីរឆ្នាំ​មុន​ លោក ឈុន ពៅ ត្រូវ​បាន​ប្រាប់​ថា លោក​ត្រូវ​ធ្វើការ​ជាកម្មករ​ជីក​ដី​។​លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំត្រូវ​គេ​រើស​អើង​ ពីព្រោះ​​ខ្ញុំ​ជាមេដឹក​នាំ​សហជីព​”។ កាលពី​រសៀល​ម្សិលមិញ ក្រុម​ហ៊ុន  Ban​-jamag បាន​យល់​ព្រម​ឆ្លើយ​តប​តាម​សំណើ​ទាំង​​ពីរនេះ ហើយកម្មករ​ភាគ​ច្រើន​បាន​ត្រឡប់​ចូល​ធ្វើការ​វិញ​ហើយ៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស