មជ្ឈមណ្ឌលជ្វីហ្វចាបាតនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្របានប្រារព្ធពិធីមួយនៅក្នុងខេត្តកណ្តាលដើម្បីសម្ពោធទីកន្លែងបញ្ចុះសាកសពជនជាតិជ្វីហ្វលើកដំបូងនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីពិធីនេះ ក៏មានពិធីបញ្ចុះសពមួយសម្រាប់បុរសអុីស្រាអែលអាយុ៥៦ឆ្នាំម្នាក់ ដែលជាសពដំបូងត្រូវបានបញ្ចុះនៅទីកន្លែងថ្មីនេះ។
សមាជិករាប់សិបនាក់របស់សហគមន៍ជ្វីហ្វមូលដ្ឋានបានមកដល់ស្រុកពញាឮ ដើម្បីចូលរួមពិធីសម្ពោធ និងបញ្ចុះសាកសពឈ្មោះ សេកាលីម មូគ័រជី (Shekalim Mukerjee) អាយុ៥៦ឆ្នាំ ដឹកនាំដោយប្រធានបុព្វជិតនៅថៃ ឈ្មោះ ចូសិប កាន់ទ័រ(Joseph Kantor)។
មជ្ឈមណ្ឌលជ្វីហ្វ ចាបាត នៅលើផ្លូវ២២៨គ្រប់គ្រងដោយបុព្វជិត បេនហ្វីអុន បាត់មែន (Bentzion Butman) បានឧបត្ថម្ភពិធីបញ្ចុះសពនេះ ហើយបុព្វជិតវ័យក្មេងមកពី ប្រ៊ូឃ្លីន (Brooklyn) បានជួយក្នុងពិធីនេះផងដែរ។
រស់នៅក្នុងប្រទេសកម្ពុជារយៈពេលប្រាំឆ្នាំចុងក្រោយនេះ បុព្វជិត បាត់មែន មិនដែលរៀបចំពិធីបញ្ចុះសពទេ ដូច្នេះលោកបានអញ្ជើញមេបុព្វជិតនៅប្រទេសថៃមករាជធានីភ្នំពេញដើម្បីដឹកនាំពិធីនេះ ពីព្រោះគាត់មិនចង់និយាយតាមទូស័ព្ទទេ។
បុព្វជិតរូបនេះបានលើកឡើងថា “ខ្ញុំគិតថា វាស្រស់ស្អាត ដែលពួកជ្វីហ្វនៅក្នុងសហគមន៍បានចូលរួមយ៉ាងច្រើនកុះករកាលពីថ្ងៃសុក្រ ក្នុងពិធីបញ្ចុះសពនេះ។ បុព្វជិតរូបនេះបានបន្តទៀតថា វាជាឱកាសក្រៀមក្រំមួយសម្រាប់គាត់ ខណៈបុរសដែលស្លាប់ទៅនេះបានមកទស្សនាមជ្ឈមណ្ឌលនេះជារឿយៗមុនពេលគាត់ស្លាប់កាលពីសប្តាហ៍មុន។
បន្ទាប់ពីមានករណីស្លាប់នេះ ស្ថានទូតអុីស្រាអែលប្រចាំទីក្រុងបាងកក បានជូនដំណឹងបុព្វជិត បាត់មែន ថា លោក សេកាលីម មូគ័រជី គ្មានសមាជិកគ្រួសារផ្ទាល់ទេ ដោយប្រកាសហេតុការណ៍បន្ទាន់មួយក្នុងពិធីសម្ពោធទីបញ្ចុះសពថ្មីនេះ ទោះជាពិធីនេះមិនទាន់បញ្ចប់ទាំងស្រុងក៏ដោយ ព្រោះមណ្ឌលនេះទទួលបានប័ណ្ណកម្មសិទ្ធិរយៈពេលបីឆ្នាំហើយ។
បុព្វជិត បាត់មែន បានលើកឡើងដូច្នេះថា “លោក សេកាលីម គ្មានគ្រួសារទេ ក៏ប៉ុន្តែគាត់ជាអ្នកតវាធ្វើដំណើរនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយត្រូវគេដឹងថា គាត់ជាបុព្វជិតក្នុងតំបន់នេះ។ យើងមិនរំពឹងថា នឹងអាចប្រើកន្លែងបញ្ចុះសពនេះឆាប់ៗពេកទេ ប៉ុន្តែលោកមិនបានជ្រើសរើសថា ពេលណាត្រូវរៀបចំពិធីនេះទេ”។
ច្បាប់ជ្វីហ្វហាមប្រាមការបូជាសាកសពលើកលែងក្នុងករណីចំណាយច្រើន និងគ្មានលទ្ធភាពបញ្ជូនសាកសពនៅក្រៅប្រទេសកម្ពុជា។ នេះមានន័យថា បាត់មែន ត្រូវតែពិនិត្យមើលទីបញ្ចុះសពពីរកន្លែង ពេលរស់នៅក្នុងប្រទេសកម្ពុជា។
នៅពេលបុរសជនជាតិជ្វីហ្វម្នាក់ស្លាប់នៅទីនេះរយៈពេលជាច្រើនឆ្នាំនៅក្នុងគ្រោះថ្នាក់គួរសោកនាដកម្មមួយ ក្តីរំពឹងថាគ្មានជំនួយរបស់បុព្វជិត បាត់មែន ក្នុងការជួយគ្រួសារនេះ ទីបំផុតបានជំរុញឲ្យគាត់ស្ថាបនាទីបញ្ចុះសពមួយ។ លោកថ្លែងថា “វាផ្ទុយនឹងសាសនាជ្វីហ្វ ដែលត្រូវបូជា ក៏ប៉ុន្តែត្រូវចំណាយប្រាក់១៥.០០០ដុល្លារ ដើម្បីបញ្ជូនសាកសពទៅសហរដ្ឋអាមេរិក”។
លោក បាត់មែន បានមានប្រសាសន៍ថា សហគមន៍ជ្វីហ្វ នៅក្នុងរាជធានីភ្នំពេញមានសមាជិកប្រហែល២៥០នាក់ ហើយជាទូទៅនិយាយថា ពួកគេចង់ឲ្យបញ្ចុះនៅក្នុងប្រទេសអុីស្រាអែល ឬនៅស្រុកកំណើតរបស់ខ្លួនមិនមែនក្នុងរាជធានីភ្នំពេញឡើយ។ ប៉ុន្តែជនជាតិជ្វីហ្វខ្លះដែលរស់នៅក្នុងមូលដ្ឋានបានលើកឡើងពីចំណាប់អារម្មណ៍ក្នុងការបញ្ចុះនៅទីនេះ។ លោកបានបន្ថែមទៀតថា “តើទីបញ្ចុះសពមានសមត្ថភាពអ្វីខ្លះ?លើសពីគ្រប់គ្រាន់សម្រាប់រយៈពេល២០០ឆ្នាំខាងមុខ”។
បុព្វជិតរូបនេះមានប្រសាសន៍ថា “បើទោះជាមានអារម្មណ៍មិនល្អពីការនិយាយលាចំពោះជនជាតិ ជ្វីហ្វក៏ដោយ ខ្ញុំមានអារម្មណ៍អំពីការបង្កើតសហគមន៍នៅប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់ជាងនេះទៀតគឺ ទីបញ្ចុះសពថ្មីនេះអាចឲ្យយើងនៅទីនេះ ហើយយើងនៅទីនេះដើម្បីស្នាក់នៅ”៕ប៊ុននី