33 C
Phnom Penh

ស្ត្រី​ពីរ​នាក់​ត្រូវ​គេ​រំលោភ​ ដោយ​ក្នុង​នោះ​មាន​ម្នាក់​ត្រូវ​ជន​សង្ស័យ​សម្លាប់​ក្នុង​ខេត្ត​ព្រៃ​វែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​សារ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​​រំលោភ​កូន​ស្រី​ចុង​អាយុ​១០​ឆ្នាំ​របស់​ខ្លួន​ នៅ​ក្នុង​ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយ​មាន​ជ័យ​។

យោង​តាម​លោក​ តាំង​ សុខ​ហេង​ មេ​បញ្ជា​​​ការ​កង​រាជ​អាវុធហត្ថ​នៅ​អង្គភាព​លេខ ៩៩៩​ បាន​ឲ្យដឹងថា ជន​សង្ស័យ​ ហឹម វិត​ អាយុ​ ៣៥​ឆ្នាំ​ ត្រូវ​​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​បន្ទាប់​ពី​ម្តាយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ថា កូន​ស្រី​របស់​ខ្លួន​ត្រូវ​ឪពុក​ចុង​រំលោភ​។ ជន​សង្ស័យ​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​រំលោភ​កូន​ចុង​​ ខណៈ​ប្រពន្ធ​មិន​នៅ​ផ្ទះ​។

លោក  សុខ​ហេង​ បាន​បន្ថែម​​ថា “ពេល​ម្តាយ​ជន​រង​គ្រោះ​មិន​នៅ​ផ្ទះ​ ឪពុក​ចុង​​បាន​ចាប់​កូន​ស្រី​ចុង​របស់​ខ្លួន​ចូល​បន្ទប់​រួច​រំលោភ​”។ លោក​បាន​បន្ថែម​ថា បន្ទាប់​ពី​ការ​ចាប់ខ្លួន​ ជន​សង្ស័យ​ ហឹម វិត​ បាន​សារភាព​ថា ពិត​ជា​បាន​ប្រព្រឹត្ត​ដូច្នេះ​មែន​អំឡុង​ការ​សាក​សួរ​។

នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ស្ត្រីម្នាក់​ត្រូវ​បាន​រំលោ​ភ​ ហើយ​សម្លាប់​ដោយ​​ជន​សង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ ខណៈ​ជន​រង​គ្រោះ​កំពុង​ដេក​ក្នុង​ផ្ទះ​នៅ​ខេត្ត​ព្រៃ​វែង​កាល​ពី​ថ្ងៃ​អាទិត្យ​ នេះ​បើ​យោង​តាម​លោក​ សឿង​ សុខុម​ អធិការរងនគរបាល​ស្រុក​ ស្វាយ​អន្ទរ។​

គ្រូ​ពេទ្យ​បានឲ្យ​ដឹង​ បន្ទាប់​ពី​ពិនិត្យ​សាក​សព​រួច​ថា ស្ត្រី​មេម៉ាយ​អាយុ​៥៦​ឆ្នាំ​ដែល​រស់​នៅ​តែ​ម្នាក់​ឯង​ ក្នុង​ឃុំ​ជា​ឃ្លាំង​ ត្រូវ​គេ​រំលោភ​ ហើយ​ថ្គាម​​របស់​គាត់​បានបាក់​​ដោយ​​​សារ​ត្រូវ​ដំបង​ឈើ​។ លោក​ សុខុម​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា “យើង​​កំពុង​តែ​ស៊ើប​អង្កេត​ករណី​នេះ​ ហើយ​​កំពុង​តែ​តាម​រក​ជន​សង្ស័យ​”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស