30.1 C
Phnom Penh

រោង​ចក្រ​កាត់​ដេរ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​លើក​ឡើងថា ការ​ស្នាក់​នៅ​ផ្ទះ​មិន​មែន​ជា​ការ​ធ្វើ​កូដកម្ម​នោះ​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) បាន​ព្រមាន​កម្មករ​រោង​ចក្រ​កាត់​ដេរ​ថា ពួក​គាត់​អាច​នឹង​បាត់​បង់​ការ​ងារ​ ប្រសិន​បើ​ពន្យា​រពេល​ឈប់​សម្រាក​បន្ទាប់​ពី​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃ​ណី​​​ជាតិ​ដោយ​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​នោះ​។

ដើម្បី​គេចពី​ការ​បង្ក្រាប​របស់​នគរបាល​លើ​ការ​តវ៉ា​តាម​ផ្លូវ​​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​នោះ សហ​ជីព​​បាន​អំពាវ​នាវ​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ស្នាក់​នៅ​ផ្ទះ​ចំនួន​ប្រាំ​ថ្ងៃ​ បន្ទាប់​ពី​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​បញ្ចប់​នៅ​ថ្ងៃពុធ​សប្តាហ៍​ក្រោយ​។

ប៉ុន្តែ​នៅ​ក្នុងចុះ​ផ្សាយ​តាម​ទំព័រ​កាសែត​ សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​​បាន​លើក​ឡើង​ថា បើ​យោង​តាម​ច្បាប់​ការ​ងារ​ កូដកម្ម​គឺ​គ្រាន់​តែ​ជា​កូដ​កម្ម​ ប្រសិន​បើ​វា​ កើត​ឡើង​ “នៅ​ក្នុង​សហ​គ្រាស​ ឬ​រោង​ចក្រ​ណា​មួយ​” ។

ការ​ចុះ​ផ្សាយ​នេះ​មាន​ខ្លឹម​សារ​បន្ត​ដូច្នេះ​ថា ការ​រៀបច​ំ​ឲ្យ​ការ​ឈប់​សម្រាក​ប្រចា​ំ​ឆ្នាំ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​កម្មករ​ និង​នយោជក​ដោយ​ផ្ទាល់​។

ការ​ចុះ​ផ្សាយ​នេះ​ មាន​ខ្លឹមសារ​បន្ត​ដូច្នេះ​ទៀត​ថា​ “គ្មាន​ច្បាប់​ណា​ផ្តល់​សិទ្ធិ​​ឲ្យ​សហ​ជីព​ ឬ​ក៏​អង្គការ​វិជ្ជាជីវៈ​នូវ​សិទ្ធិ​សម្រេច​ ឬ​ក៏ការ​​ស្នើ​សុំ​​ច្បាប់​ឈប់​សម្រាក​ប្រចាំឆ្នាំ​​ឲ្យ​កម្មករ​នោះ​ទេ​” ។ ការ​ចុះ​ផ្សាយ​នេះបាន ​ព្រមាន​ថា កម្មករ​ណា​ដែល​ស្នាក់​នៅ​ផ្ទះ​បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច​នឹង​ប្រឈម​ការ​ផាក​ពិន័យ​។

ការ​ចុះ​ផ្សាយ​នេះ​ មាន​ខ្លឹម​​សារ​បន្ត​ទៀត​ថា “ ទោះ​បី​ជា​​កម្មករ​ខ្លះ​នឹង​មិន​ធ្វើ​ការ​ ដើម្បី​ទាម​ទារ​អ្វី​មួយ​ពី​និយោជកក៏ដោយ​ ក៏​សកម្ម​ភាពនេះ​មិន​អាច​ចាត់ទុក​ថា​ ជា​ធ្វើ​កូដ​កម្ម​ឡើយ​។​ មិន​មក​ធ្វើ​ការ​ត្រូវ​បាន​ចាត់​ទុក​ថា អវត្តមាន​ដែល​កម្មករ​អាច​នឹង​ប្រឈមការ​ផាក​ពិន័យ​ដោយ​អនុលោ​ម​ទៅ​តាម​ច្បាប​់​ការ​ងារ​និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​”។

លោក ប៉ាវ​ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្មករ​ ​ជា​សហ​ជីព​មួយ​ក្នុង​ចំណោម​​​សហ​ជីព​មួយ​ចំនួន​ដែល​រៀប​ផែន​ការ​ធ្វើ​កូដកម្ម​បាន​លើក​ឡើង​ថា កម្មករ​កាត់​ដេរ​​ អាច​សម្រេច​បាន​ថា តើ​គួរ​ចូល​រួម​ ឬ​មិន​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​កូដកម្មនេះ​។

លោក​បានមាន​ប្រសាសន៍​ថា “​ពួកគាត់ [កម្មករ​] មាន​ច្បាប់​ឈប់​សម្រាក​ប្រចាំ​ដែល​ពួក​គាត់​ចង់​ឈប់ពេល​ណា​ក៏​បាន​។ ដោយ​សារ​​យើង​ជា​តំណាង​ពួក​គាត់​ យើង​ស្នើ​សុំ​ឲ្យ​ពួក​គាត់​ ដោយ​យោង​ទៅ​តាម​ច្បាប់​ការ​ងារ​។ កម្មករ​បាន​ស្នើ​មក​កាន់​សហ​ជីព​ ហេតុដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​តាម​សំណើ​របស់​ពួក​គាត់​”។

លោក​ ស៊ី​ណា​ ក៏បាន​គូស​បញ្ជាក់​ដែរ​ថា មាន​រោង​ចក្រ​យ៉ាង​តិច​ចំនួន​បួន​បាន​យល់​ព្រម​ធ្វើ​តាម​សំណើ​សុំ​ឈប់​សម្រាក​របស់​កម្មករ​បន្ទាប់​ពី​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច​។មាន​រោង​ចក្រ​កាត់​ដេរ​ប្រមាណ​៤០០​នៅ​ទូទាំង​ប្រទេស​។

បុរស​ម្នាក់​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ Ocean ដែល​ជា​រោង​ចក្រ​មួយ​ក្នុង​ចំណោម​រោង​ចក្រ​ជា​ច្រើន​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ឆ្លើយបញ្ជាក់​​តាម​ទូរស័ព្ទដោយ​មិន​ប្រាប់​ឈ្មោះ​ថា កម្មករ​នៅ​ក្នុង​រោង​ចក្រ​នេះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​បន្ថែម​ បន្ទាប់​ពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។

បុរស​រូប​នេះ​បាន​និយាយ​ថា “ យើង​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​២១ តាម​សំណើ​របស់​សហ​ជីព​ ហើយ​យើង​នឹង​មិន​កាត់​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​[ប្រចាំ​ខែ] របស់​ពួក​គាត់​ឡើយ​ ប៉ុន្តែ​យើង​នឹង​កាត់​ប្រាក់​ឈ្នួល [​ប្រចាំ​ថ្ងៃ​] របស់​ពួកគាត់​​​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស